តួនាទីនិងភារកិច្ចរបស់លេខាធិការ

នៅពេលដែលមុខងារត្រូវបានទទួលបន្ទុកយ៉ាងធ្ងន់ ពេលវេលាធ្វើការរបស់លេខាធិការដែលត្រូវបំពេញ ការងារក៏ត្រូវឡើងខ្ពស់ដែរ។ នៅរាល់វិធីសាស្ត្រលើគំរោងផែនការជាមុន ក៏ដូចជាពិធីមួយចំនួន ការប្រមូលផ្តុនុំវូ រាល់កិច្ចការដែលកើតមានឡើងពីមុនក្តី គឺសុទ្ធសឹងជាការងាររបស់លេខាធិការទាំងអស់។ ដូចនេះពេលវេលាដែល លេខាធិការត្រូវបំពេញតួនាទីរបស់ខ្លួន បានកើតឡើងតាមកាលៈទេសៈ។ នៅពេលដែលអ្នកបានទទួលតួនាទីជា លេខាធិការអ្នកត្រូវតែបំពេញ និងទទួលខុសត្រូវកិច្ចការទាំងនោះ។ ទំហំកិច្ចការទាំងអស់ដែលអនុវត្តបានល្អលុះត្រា តែបុគ្គលិកដែលទទួលការងារនោះមានការយល់ដឹងនូវតួនាទី និង ភារកិច្ចទាំងនេះ ហើយបុគ្គលិកនោះត្រូវ ឆ្លងកាត់ ការរៀនសូត្រ ស្តីពីលេខាធិការជាមុនសិន។ ដូចយើងបានដឹងមកហើយថា នៅគ្រប់អង្គភាព នីមួយៗមានកិច្ចការ ទាំងអស់មានពេលខ្លះមានភាពធូរល ហើយពេលខ្លះទៀតមានភាពលំបាកស្មុកស្មាញ ដែលចាំបាច់ទាមទារ ជ្រើរើសបុគ្គលិកណា ដែលអាចបំពេញការងារនេះបានល្អ ហើយមានលក្ខណៈសម្បត្តិ សមស្របទៀតផង។ ដោយផ្អែកទៅលើការជាក់ស្តែង និងការរីកចំរើនរបស់អង្គភាពខ្លះទៀតមានតិច ដូចនេះការជ្រើរើសបុគ្គលិក បំរើការងារក៏ទៅតាមទំហំការងារនោះដែរ។ ហើយដើម្បីឱ្យយល់កាន់តែច្បាស់អំពើការងារនេះ យើងសូមកំណត់ នូវថ្នាក់ និងតួនាទីរបស់លេខាធិការដូចខាងក្រោមនេះៈ

ការកំណត់ថ្នាក់របស់លេខាធិការ

លេខាធិការត្រូវបានគេចាត់ទុកដូចជាអ្នកជំនួយប្រតិបត្តិម្នាក់ ដែលមានជំនាញខាងការិយាល័យខាងការ ស្រាយ បំភ្លឺ ខាងការអនុវត្តន៏ផ្ទាល់ ខាងការព្យាករណ៏ទុកជាមុន ដោយគ្មានការចង្អុលបង្ហាញ ឬត្រួតពិនិត្យពីនរណា

ម្នាក់ និង ភារកិច្ច ហើយធ្វើការសំរេចចិត្តលើកិច្ចការទាំងនោះទៅតាមកំរិតព្រំដែន និង ភារកិច្ចរបស់ខ្លួនដែលគេ បាន កំណត់។ ចំពោះការចាត់ចែងការងារក្នុងសង្គមផ្នែកកិច្ចការរដ្ធបាល “ អង្គភាព ” គេធ្វើការបែងចែក

លេខាធិការទាំងអស់ជាបួនថ្នាក់គឺ ៖

1-    លេខាធិការផ្ទាល់

2-    លេខាធិការ

3-    លេខាធិការប្រតិបត្តិ  ជំនួយការរដ្ធបាល

4-    អគ្គលេខាធិការ  លេខាធិការស្របច្បាប់

១-លេខាធិការផ្ទាល់

ត្រូវបានបង្កើតឡើងទៅតាមកំរិត ដែលអាចធ្វើទៅបានតាមមុខងាររបស់លេខាធិការ ដែលមាននៅតាមអង្គ ភាពតូចមួយ ឬ ស្ថិតនៅក្រោមការត្រួតពិនិត្យពីអង្គភាពធំ។ លេខាធិការថ្នាក់នេះអាចមានមុខងារកត់ចំលងជា លាយលក្ខណ៏អក្សរចេញពីការកត់សំគាល់ផ្សេងៗ និង ការថតចំលងដោយម៉ាស៊ីនថតចំលងកអោយបានឆាប់ រហ័ស និង សុក្រិត្យទៀតផង។ជាអ្នកមើលការខុសត្រូវជាអ្នកចង្អុលបង្ហាញ ជាអ្នករៀបចំការងារផ្សេងៗដោយផ្ទាល់ ជាអ្នក ឆ្លើយតបនូវការទំនាក់ទំនងធម្មតា និង ជាអ្នកទទួលបន្ទុកក្នុងការបង្កើតនូវប្រព័ន្ធនានា។       និយាយជារួមលេខា ធិការថ្នាក់នេះ បំពេញតួនាទី និង ភារកិច្ចផ្ទាល់ខ្លួនតែម្តង ។

២-លេខាធិការ

ត្រូវបានបង្កើតឡើងទៅតាមកំរិតព្រំដែន នៃមុខងាររបស់លេខាធិការកំរិតនេះ គឺបង្កើតសំរាប់តែកិច្ចការ ចាត់ចែងទៅលើផ្នែកការិយាល័យចំណុះផ្សេងៗ អាចជ្រើសរើសអោយមានតែម្នាក់ ឬ ច្រើននាក់ក៏បាន ។ លេខាធិការថ្នាក់នេះត្រូវមានទំនាក់ទំនងផ្ទាល់ដៃ ឬ ទៅលើការនិពន្ធផ្សេងៗ ត្រូវតែអនុវត្តអោយបានល្អទៅតាម កំរិតសំងាត់របស់ខ្លឹមសារអត្ថបទនោះ។ គោលដៅសំណូមពរនៃការយល់ដឹងត្រូវផ្តេកផ្តួលលើគោលនយោបាយ គោលការណ៍ ទំរង់ការនៃអង្គភាពនោះ ហើយធម្មតាត្រូវផ្តេកផ្តួលលើឯកទេសជំនាញខាងកិច្ចការលេខាធិការ និង ខាងកិច្ចការរដ្ឋបាលខ្ពស់ជាង លេខាធិការផ្ទាល់។

៣-លេខាធិការប្រតិបត្តិ ( ជាជំនួយការរដ្ឋបាល)

ត្រូវបានបង្កើតឡើងអោយពេលលក្ខណៈ នៃកិច្ចការរបស់លេខាធិការរដ្ឋបាល ដែលទាមទារយកបេក្ខជន ណាដែលមានសមត្ថភាពខ្ពស់ ដើម្បីបំពេញកិច្ចការជាបុគ្គលិកប្រតិបត្តិ។ កិច្ចការនេះគឺក្តាប់នូវគំរោងផែនការ ហើយ នឹងអាចជួយបញ្ចប់នូវរាល់កិច្ចការទៅតាមកាលកំណត់ពេលវេលា នៃកិច្ចការទាំងនោះទៅលើរចនាសម្ព័ន្ធ ទៅលើ ឯកទេសជំនាញ បច្ចេកទេសជំនាញ បច្ចេកទេសកំរិតខ្ពស់។ លេខាធិការ កំរិតនេះត្រូវមានសមត្ថភាពខ្ពស់ជាងលេខា ធិការកំរិតទី២ ។

៤-អគ្គលេខាធិការ ( ជាអគ្គលេខាធិការស្របច្បាប់ )

អគ្គលេខាធិការ គឺជាបុគ្គលម្នាក់ ឬសមូហភាពមួយក្រុមដែលធ្វើការក្រោមការត្រួតត្រា នៃសមាជិកពេញ សិទ្ធិម្នាក់ដែលមានមុខវិជ្ជាជីវៈនេះត្រឹមត្រូវ។ អគ្គមេធាវីបានចាត់ទុកមុខងារ នៃអ្នកជំនួយការស្របច្បាប់នេះជា កិច្ចការតែមួយតែមួយដោយគេប្រៀបធៀបអ្នកជំនួយការស្របច្បាប់នេះ ជាកោសិការសំរាប់បង្កើតមានរូបរាង អញ្ជឹង ។ គ្រប់ភារកិច្ច និងមុខងារត្រូវបានបង្កើតឡើងដោយស្របច្បាប់ទាំងអស់។ ក្រុមលេខាធិការថ្នាក់នេះត្រូវ មានសមត្ថភាពខ្ពស់ជាងក្រុមលេខាធិការទាំងបីក្រុមដូចបានរៀបរាប់ខាងលើ ក្រុមលេខាធិការ ភារៈសំខាន់ជា    ចាំបាច់ ពីព្រោះក្រុមទាំងអស់ត្រូវបានចូលរួមដោយប្រជាជន ដែលជាធម្មតាបានទទួលប្រាក់បៀវត្ស មានតួនាទីជា រដ្ឋបាលហើយនិងមុខងារជាអ្នកគ្រប់គ្រង ហើយត្រូវធ្វើការវាយតំលៃសមស្របមុននឹងបានទទួលតួនាទីនេះ ។ ជាការជាក់ស្តែងក្រុមទាំងអស់មានអត្ថប្រយោជន៍ក្នុងការបំពេញការងារតាមអង្គភាពនីមួយៗខានមិនបាន។ ក្រុម លេខាធិការដែលមានទីតាំងថ្នាក់ដំបូង គឺស្ថិតនៅក្នុងក្រុមលេខាធិការកំរិតទី២ ផ្សាភ្ជាប់ជាមួយជំនាញ ហើយនិង ការកើនឡើងនូវចំណេះដឹង ក្រុមលេខាធិការកំរិតទី២ នឹងត្រូវឈានឡើងទៅរដ្ឋបាល។ ចំពោះបុគ្គលិកណាដែល មានជំនាញច្រើន នឹងអាចធ្វើការតំឡើងទៅលើអ្នកត្រួតត្រាថែមទៀតដូចខ្លឹមសារដែលបានគូសបញ្ជាក់រួចមក ហើយថា កិច្ចការរដ្ឋបាល និងលេខាធិការមានទំហំធំធេងណាស់ និងគ្មានពេលវេលាអាចកំណត់បាន តែសរុបមក លេខាធិការត្រូវមានតួនាទី និងភារកិច្ច ៣០ចំនុចដូចខាងក្រោមនេះ ៖

1-    វាយចំលងនូវរាល់លិខិតស្នាមអោយបានត្រឹមត្រូវ

2-    ធ្វើការកត់ត្រាដោយម៉ាស៊ីន ឬ ដោយដៃ

3-    ធ្វើការកត់ត្រាជាលាយលក្ខណ៍អក្សរចេញពីការបកស្រាយផ្សេងៗ

4-    យល់និងប្រើប្រាស់ទៅតាមប្រព័ន្ធពេញលេញ នៃភារកិច្ចរបស់ខ្លួនជាមូលដ្ឋាន

5-    បើកអាន និងធ្វើការបែងចែកនូវរាល់លិខិតស្នាមដែលបានធ្វើមក

6-    បកស្រាយនូវ ការហៅតាមទូរស័ព្ទ (ទាំងគេនិយាយមក ទាំងយើងនិយាយចេញទៅក្រៅ )

7-    ធ្វើការចាត់ចែងចង្អុលបង្ហាញ និង រក្សាទុកនូវរាល់ខ្លឹមសារដែលបានកត់ត្រា

8-    បកស្រាយអោយបានត្រឹមត្រូវទៅតាមប្រភេទនូវរាល់ការឆ្លើយឆ្លង ការទំនាក់ទំនងក្នុងករណីគ្មាន អ្នកជំនួយ។

9-    ជួយទំនាក់ទំនងនូវអតិថិជន ឬភ្ញៀវដែលមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីទូកា់ទងការងារក្នុងអង្គភាពខ្លួន។

10-  ធ្វើនូវគំរោងការកិច្ចការក្នុងកិច្ចដំណើរការ និងរៀបចំអនុវត្តរាល់គំរោងការដែលបានលើកឡើង

11-  រៀបចំនូវរាល់គ់រោំងការបញ្ជូនលិខិតចេញ-ចូល

12-  រៀបចំទុកដាក់ ព្រមទាំងថែរក្សានូវរាល់សំភារៈការិយាល័យ និង ឯកសារ

13-  វាយអត្ថបទចេញពីសេចក្តីព្រាង ចុះលេខចេញពីសេចក្តីព្រាងទៅក្នុងរបាយការណ៍ដែលបានបញ្ចប់

14-  យល់នូវវិធីប្រើប្រាស់ ហើយរៀបចំនូវទម្រង់ការការរិយាល័យរបស់ខ្លួន

15-  ត្រូវចេះប្រើប្រាស់បន្ថែម និង ចេះគណនាលេខដោយម៉ាស៊ីន

16-  គ្រប់ទ្រព្យសម្បត្តិ សំភារៈប្រើប្រាស់ ត្រូវរៀបចំរាយការណ៍ដោយលិខិតស្នាម និង ដោយផ្ទាល់ មាត់ ចំលងជូនទៅអ្នកដែលមានការពាក់ឰ័ន។

17-  រក្សាទុកនូវរាល់ឯកសារថតចំលងផ្សេងៗ ទាំងឯកសារហិរញ្ញវត្ថុឯកសារតារាងបៀរវត្សរបស់ អង្គភាព។

18-  បកស្រាយនូវរាល់ការតំកល់ឯកសារផ្សេងៗ

19-  ថែរក្សានូវឯកសារគណៈគ្រប់គ្រង បុគ្គលិក និង ឯកសារហិរញ្ញវត្ថុ

20-  ជួយដល់និយោជិកនូវរាល់ការចំណាយផ្សេងៗ ក្នុងកិច្ចដំណើការណាមួយដែលស្របច្បាប់

21-  ចេះប្រើសៀភៅលេខ នៃទម្រង់ការណាមួយ

22-  រួមប្រិតបត៉្តិការថតចំលងឯកសារជាមួយអង្គភាពជាប់ពាក់ព័ន្ធ បើយល់ថាមានការចាំបាច់

23-  កត់ត្រានៅរាល់ពេលប្រជុំ បើមានការអនុញ្ញាត្តិហើយរៀបចំធ្វើកំណត់ហេតុអោយបានត្រឹមត្រូវ។

24-  បង្កើតនូវផ្នែកចំណុះ និង ទំរង់ការទាំងឡាយណាដែលយល់ឃើញថាមានការចាំបាច់

25-  ធ្វើការផ្លាស់បុគ្គលិកនៅតាមផ្នែកចំណុះ “ បើចង់ផ្លាស់ប្តូរ ”

26-  ធ្វើការផ្លាស់ប្តូរវេនការងារ និង រាយការណ៍លទ្ធផលនៃការងារនោះ

27-  ត្រួតពិនិត្យនូវកម្មករ បុគ្គលិកផ្សេងៗទៀត

28-  អនុវត្តដោយផ្ទាល់នូវរាល់ការពង្រាងលិខិត និង ការវាយអត្ថបទ

29-  ជួយក្នុងការបង្កើតខ្លឹមសារ ពិធីការរបស់អង្គភាព

30-  ធ្វើការសំរេចចិត្តផ្នែកហិរញ្ញវត្ថុផ្សេងៗទៀត

 ដោយឡែកតួនាទីរបស់លេខាធិការស្របច្បាប់ឬ អគ្គលេខាធិការមានតួនាទីរួម ដូចលេខាធិការបីថ្នាក់ ខាងលើដែរ តែមានបន្ថែមតួនាទីពិសេស៧ចំណុចទៀតដូចខាងក្រោម ៖

១- ដំណើរការសំភាសន៍ជាលើកដំបូងជាមួយគូរវិវាត “ គូក្តី ”

២- តាមដាននូវរាល់ប្រភពពត៌មានណាដែលពិត

៣- ធ្វើការស្រាវជ្រាវច្បាប់ ដែលមានទាក់ទងនិងក្តីវិវាទនោះ

៤- ធ្វើពង្រាងនូវឯកសារស្របច្បាប់ផ្សេងៗ

៥- រៀបចំនូវញត្តិស្របច្បាប់ផ្សេងៗ

៦- បកស្រាយនូវរាល់ការប្រើប្រាស់របស់តុលាការ

៧- រៀបចំនូវឯកសារស្តីពីអាពាហ៍ពិពាហ៍មិនស្របច្បាប់ ប្រមូលផ្តុំនូវរាល់ដំណើរសាច់រឿងនីមួយៗ។

បកស្រាយនូវពាក្យបណ្តឹង និង សុច្ឆន្ទៈ នៃគូវិវាទម្នាក់ៗ ។ គ្រប់តួនាទីរបស់លេខាធិការខាងលើមិនមាន លក្ខណៈសមស្របទាំងស្រុងទៅនឹងអង្គភាពនីមួយៗឡើយ ដូចនេះគ្រប់អង្គការនីមួយៗ ត្រូវចេះជ្រើសរើសតួនាទី ណាដែលចាំបាច់ខានមិនបាន មកប្រគល់ជូនលេខាធិការក្នុងអង្គភាពខ្លួនដើម្បីអនុវត្ត។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s