ការងារលិខិតចេញចូល និង ចរាចរលិខិត

 Out-In Letter and Letter Circulation

គោលបំណងនៃមេរៀន (Lesson Objectives)

            – មេរៀននេះ មានគោលបំណងអោយនិស្សិតដែលមានបំណងចង់សិក្សា មុខវិជ្ជា នីតិសាស្ត្រ យល់អោយបានស៊ីជម្រៅអំពីវាក្យស័ព្ទនៃពាក្យ នីតិ[1]ិ និង ច្បាប់[2] ។ ជាពិសេសអោយនិស្សិត យល់ពី ប្រភេទនៃនីតិ ដែលមាននៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលឡ ឬ រ៉ូមាំងអាឡឺម៉ង់ ។  លើសពីនេះទៅទៀត និស្សិត អាចមានមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកច្បាប់ ដែលនឹងផ្តល់លទ្ធភាពអោយពួកគេ អាចបន្តរៀនមុខវិជ្ជា ច្បាប់ដទៃទៀតទទួលបានជោគជ័យ ។

ី, អំពីការងារលិខិតចូល-ចេញ

ការិយាល័យរបៀប ឬ ការិយាល័យរដ្ឋបាល នៃក្រសួង ស្ថាប័ន សាលាខេត្ត-ក្រុង មន្ទីរ និង អង្គភាពនានា មានភារកិច្ច ចាត់ការលិខិតចូល-ចេញ ។

១,លិខិតចូលៈ

លិខិតចូលគឺជាលិខិតដែលផ្ញើមកពីខាងក្រៅ ចូលមកស្ថាប័ន-អង្គភាពនានា។ លិខិតដែលផ្ញើ មកភាគច្រើនបានច្រកក្នុងស្រោមបិទជិត។

ក- ការបើកស្រោមលិខិត-ការចុះបញ្ជី

បន្ទាប់ពីបានទទួលស្រោមលិខិតរួចហើយ ការិយាល័យរបៀប មានភារកិច្ចហែកស្រោម លិខិត។  ប៉ុន្តែមុននឹងហែក ត្រូវពិនិត្យខ្លឹមសារទាំងអស់ដែលគេសរសេរនៅលើស្រោម។ បើឹឃើញ សរសេរថាៈ “គោរពជូន ឯកឧត្តម ក រដ្ឋមន្ត្រី….” ឬ “ គោរពជូន ឯកឧត្តម ខ អភិបាលខេត្ត….” ការិយាល័យរបៀបមិនត្រូវហែកស្រោមលិខតនោះទេ ។ ការិយាល័យរបៀបត្រូវបញ្ជូនស្រោមលិខិត នោះ ទៅលេខាផ្ទាល់របស់ឯកឧត្តម ជាអ្នកទទួលលិខិត ឬជូនឯកឧត្តមផ្ទាល់តែម្តងក៏បាន។ ផ្ទុយទៅវិញ បើនៅលើស្រោមលិខិត ឃើញរេសេរថា “ គោរពជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួង….” ឬ “ឯកឧត្តម អភិបាលខេត្ត…..” ការិយាល័យ របៀបអាចហែកស្រោមលិខិតនោះបាន។

បើនៅលើលិខិតមានបោះត្រា “ ប្រញាប់ ” ឬ “ប្រញាប់ណាស់” ឬ “ ប្រញាប់បំផុត” ការិយាល័យរបៀប ត្រូវធ្វើបែបបទចូលឱ្យបានឆាប់បំផុត រួចបញ្ជូនជាបន្ទាន់មកខុទ្ទកាល័យ ដើម្បីចាត់ ការ ។ បើមានបោះត្រាចូល ចុះលេខចូល នៅលើស្រោមសំបុត្រ និង ចុះក្នុងសៀវភៅលិខិតចូល  រួចមក  ។

លិខិត ឬឯកសាររដ្ឋបាល ដែលទើបដកចេញពីស្រោមមកត្រូវបោះត្រាចូល ដោយការិយាល័យ របៀប។ គេនិយមប្រើត្រាជ្រុង សំរាប់បោះនៅលើលិខិតចូល។ កន្លែងដែលបោះត្រាជ្រុងនោះ គឺត្រូវ បោះត្រានៅខាងឆ្វេងក្រោមប្រភពលិខិត ។ អក្សរដែលគេសរសេរលើត្រានេះ អាចមានខ្លឹមសារដូច ខាងក្រោម ៖

សាកលវិទ្យាល័យ………………………………………………………………………………………………………………………………………………………………

ចូល

លេខៈ…………………………………………………………ថ្ងៃ…………………………………..ម៉ោង…………………..

អ្នកទទួលៈ……………………………………………………..

ត្រូវចុះកាលបរិច្ចេតទទួល និង ម៉ោងទទួលលិខិតឱ្យបានត្រឹមត្រូវ មានន័យថា បើទទួលថ្ញៃណា ម៉ោងណា ត្រូវចុះថ្ញៃនោះ ម៉ោងនោះ។ ការចុះម៉ោងទទួលមានសារៈសំខាន់ណាស់ ចំពោះលិខិតដែល ត្រូវដោះស្រាយបន្ទាន់ ហើយការិយាល័យរបៀបអាចជៀសផុតពីការស្តីបន្ទោសរបស់ថ្នាក់លើ នៅ ពេល លិខិតនោះ ដោះស្រាយមិនទាន់តាមសំណូមពរ។ ត្រង់កន្លែងអ្នកទទួល បើការិយាល័យរបៀប មិនបែងចែកជាផ្នែកសំរាប់ទទួលទេ គេសរសេរឈ្មោះអ្នកទទួល។

ក្រោយពេលដែលបំពេញកាលបរិច្ឆេត ម៉ោងទទួល និង បំពេញកន្លែង “អ្នកទទួល” រួចហើយ គេត្រូវចុះបញ្ជីលិខិតចូល និង ចុះលេខចូលក្នុងសៀវភោលិខិតចូល។ ក្នុងសៀវភៅចូល គេបានបោះ ពុម្ព រួចជាស្រេច នូវចំនងជើង នៃជួរដូចតទៅៈ លេខរៀង ថ្ញៃខែឆ្នាំចូល លេខលិខិត ថ្ញៃខែ ឆ្នាំលិខិត ខ្លឹមសារសង្ខេប ចំនួនច្បាប់ ហត្ថលេខា ឈ្មោះអ្នកទទួល ។

លិខិតចូលត្រូវបានបែងចែកជាប្រភេទដូចតទៅៈ

– របាយការណ៍

– សេចក្តីជូនដំណឹង ឬ លិខិតជូនដំណឹង

– លិខិតអញ្ជើញ

– ពាក្យបណ្តឹង

– លិខិតស្នើសុំនានា

– ព្រះរាជក្រឹត្យ អនុក្រឹត្យ

-ប្រកាស

-សេចក្តីសំរេច

-ដីកា ៘

ប្រភេទលិខិតចូលនីមួយៗ ត្រូវចុះក្នុងសៀវភៅទៅតាមប្រភេទលិខិត ។ បន្ទាប់ពីចុះបញ្ជីរួច ហើយគេត្រូវធ្វើដំណត់បង្ហាញលិខិតចូល។

២- ការធ្វើកំណត់បង្ហាញលិខិតចូលៈ

កំណត់បង្ហាញលិខិតចូល ជាឯកសាររដ្ឋបាលមួយប្រភេទ ដែលមានលក្ខណៈសាមញ្ញបំផុត ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីដែលមានសមត្ថភាព ទើបអាចធ្វើបាន។ កំណត់បង្ហាញលិខិតចូល ត្រូវប្រើសំរាប់ ខ្ទាស់ជាប់ជាមួយលិខិតចូល ដើម្បីដាក់ជូនថ្នាក់ដឹកនាំស្ថាប័នបានជ្រាបជាជំហានដំបូង អំពីខ្លឹមសារនៃ លិខិតចូល និង មានយោបល់ផងដែរប្រសិនបើមាន។

គេបោះពុម្ពនូវខ្លឹមសាររួម នៃក្រដាសកំណត់បង្ហាញលិខិតចូល ដោយទុកចន្លោះសំរាប់បំពេញ ខ្លឹមសារដោយឡែក។ ខ្លឹមសាររួមនៃកំណត់បង្ហាញលិខិតិចូលមានដូចខាងក្រោមៈ

ក-ឈ្មោះហៅជាផ្លូវការ នៃប្រទេស និង បាវចនាៈ ត្រូវសរសេរឈ្មោះប្រទេសនិង បាវចនា ជាអក្សរធំបន្តិចនៅចំកណ្តាលទំព័រ។

ខ-ប្រភពៈ គេសរសេរប្រភព នៃកំនត់បង្ហាញលិខិតចូលនៅផ្នែកខាងឆ្វេងខាងក្រោមបាវចនា។ ជាទូរទៅប្រភពនៃកំណត់បង្ហាញលិខិតចូល គឺ ការិយាល័យរដ្ឋបាល ឬ ខុទ្ទកាល័យ ឬ រែបប្រួល ទៅ តាមប្រភេទស្ថាប័ន ។

គេសរសេរដូចខាងក្រោម ៖

ព្រះរាជណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង………….

ខុទ្ទកាល័យ

គ-ចំណងជើង

គេសរសេរចំណងជើងថា “ កំណត់បង្ហាញលិខិតចូល ” ជាតួអក្សរធំបន្តិចនៅកណ្តាលទំព័រ ខាងក្រោមឈ្មោះ ប្រទេស ( ប្រហែល ៤-៥ ចន្លោះបន្ទាត់ ) ។

ឃ-នៅខាងក្រោមចំណងជើង គេត្រូវបោះពុម្ព នូវខ្លឹមសាររួមមួយចំនួនទៀតដូចខាងក្រោមៈ

ក្រសួង ស្ថាប័នផ្ញើ……….លេខ……….ថ្ញៃទី…………ខែ…………..ឆ្នាំ…………….

កម្មវត្ថុៈ……………………………………………………………………………..

ខ្លឹមសារសង្ខេបៈ………………………………………………………………………………………………………………………………………………………។

ក្នុងការសរសេរខ្លឹមសារសង្ខេបនៃលិខិតចូល ត្រូវសរសេរឱ្យខ្លី ឱ្យចំបញ្ហា ឱ្យត្រូវតាមសំណូម ពររបស់លិខិត ដើម្បីថ្នាក់ដឹកនាំជ្រាប និង មានមតិ (ចំណាំ ) ។ ជូនកាលគេពុំចាំបាច់បំពេញត្រង់ កន្លែងខ្លឹមសារទេ ។

ង- យោបល់របស់ការិយាល័យរបៀប ខុទ្ទកាល័យ និង មិតិសំរេចរបស់ថ្នាក់ដឹកនាំ

នៅខាងក្រោមខ្លឹមសារសង្ខេប គេត្រូវចែកទំព័រក្រដាសជាពីរផ្នែកស្មើគ្នាដោយបន្ទាត់ឈរមួយ ផ្នែកខាងស្តាំ សំរាប់ការិយាល័យរបៀប និងខុទ្ទកាល័យចារយោបល់ រីឯខាងឆ្វេងសំរាប់ថ្នាក់ដឹកនាំ ក្រសួង ឬអភិបាលខេត្ត ក្រុងចារមតិសំរេច ។ ការិយាល័យរបៀប ត្រូវពិនិត្យខ្លឹមសារលិខិតចូលឱ្យបាន ច្បាស់លាស់រួចត្រូវចារថា “គួរបញ្ជូនទៅអង្គភាព……ដើម្បីជូនជ្រាប ឬមុខការ ។ ខុទ្ទកាល័យត្រូវ ពិនិត្យមើលឱ្យបានត្រឹមត្រូវអំពីខ្លឹមសារនៃលិខិតចូល និងចំណាររបស់ការិយាល័យរបៀប មុននឹង ចារ យោបល់លើកំណត់បង្ហាញលិខិតចូល ព្រោះឯកសារខ្លះអាចចារបញ្ជូនត្រង់ទៅអង្គភាពជំនាញបាន ឯ ឯកសារខ្លះទៀតត្រូវមានការឯកភាពពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ឬខេត្ត-ក្រុងសិន មុននឹងបញ្ជូនទៅ អង្គភាពជំនាញ ។ ដើម្បីចារបញ្ជូនលិខិតឱ្យបានចំតាមមុខការ របស់អង្គភាពជំនាញនីមួយៗ ការិយាល័យរបៀបក៏ដូចជាខុទ្ទកាល័យ ត្រូវក្តាប់ឱ្យជាប់អំពីភារកិច្ច របស់អង្គភាពជំនាញនីមួយៗ និងត្រូវយកចិត្តទុកដាក់តាមដានការងាររបស់ក្រសួង ស្ថាប័ន-ខេត្តក្រុង ប្រមទាំងមតិណែនាំផ្សេងៗ របស់ថ្នាក់លើ ។ ជៀសវាងឱ្យបានដាច់ខាត ការចារបញ្ជូនលិខិតចូលមិនចំមុខការ របស់អង្គភាព ជំនាញ និង ជៀសវាងការចារបញ្ជូនលិខិតម្តងទៅអង្គភាពនេះ ម្តងទៀតទៅអង្គភាពនោះ នៅលើលិខិតនានា ដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នា ។

លិខិតចូលត្រូវបានបញ្ជូនទៅថ្នាក់លើ ឬទៅអង្គភាពជំនាញនានា តាមចំណាររបស់ខុទ្ទកាល័យ

ីី-លិខិតចេញ ៖

លិខិតចេញ គឺជាលិខិតិដែលធ្វើឡើង និង ចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលា ខេត្ត ក្រុង ស្រុក-ខណ្ឌ័ មន្ទីរ និងអង្គភាពនានា ហើយដែលត្រូវផ្ញើរចេញទៅក្រៅ ។

លិខិតចេញរួមមានជាអាទិៈ

– លិខិតបទដ្ឋាន

– របាយការណ៏-កំណត់ហេតុ

– លិខិតអញ្ជើញ

– សេចក្តីជូនដំណឹង

– លិខិតស្នើសុំនានា

– លិខិតបង្គាប់ការ លិខិតបញ្ជាបេសកកម្ម

មុននឹងផ្ញើរឯកសាររដ្ឋបាលចេញទៅក្រៅ ការិយាល័យរបៀបមានភារកិច្ចដូចខាងក្រោមៈ

ក- បោះត្រាមូល ត្រាឈ្មោះ

ខ- ការចុះលេខ និង ចុះកាលបរិច្ឆេទ

គ- ការច្រកស្រោមលិខិត

ឃ- ការចុះក្នុងសៀវភៅបញ្ជូនលិខិិតិ

លិខិតដែលផ្ញើចេញក្រៅ ត្រូវចុះក្នុងសៀវភៅបញ្ជូនលិខិត។ អ្នកទទួលលិខិតត្រូវចុះហត្ថលេខា កាលបរិច្ឆេទ និង ឈ្មោះនៅលើសៀវភៅបញ្ជូនលិខិត។

ង- កិច្ចការរបស់អ្នករត់លិខិត

អ្នករត់លិខិត ត្រូវយកលិខិតិទៅប្រគល់ជូនអ្នកទទួលឱ្យបានមុនគេ បន្ទាប់មកទើបយកទៅ ប្រគល់ជូនកន្លែងចម្លងជូន ព្រោះអ្នកទទួលមានភារកិច្ចដោះស្រាយលិខិតនោះ រីឯកន្លែងចម្លងជូនគឺ សំរាប់ទទួល ជ្រាបតែប៉ុណ្ណោះ ។

ក្រោយពេលដែលត្រលប់មកពីរត់លិខិតិវិញ អ្នករត់លិខិតត្រូវមករាយការណ៏ ជូនប្រធាន ការិយាល័យរបៀប ជួយរកវិធីដោះស្រាយ ។

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង………

ខុទ្ទកាល័យ

ក្រសួង, ស្ថាប័នផ្ញើ ក្រសួងអប់រំយុវជន និង កីឡា លេខ……..ចុះថ្ងៃ……ខែ………ឆ្នាំ…………..

កម្មវត្ថុ ៖………………………………………………………………………………………

ខ្លឹមសារសង្ខេប……………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………………….។

មតិសំរេចថ្នាក់ដឹកនាំក្រសួង

យោបល់ការិយាល័យរបៀប

គួរផ្ញើ លិខិត

យោបល់ខុទ្ទកាល័យ

 

 

ព្ប ចរាចរលិខិត

ដើម្បីឱ្យការចរាចរលិខិតស្នាមនានា នៅទីស្តីការក្រសួង និងនៅតមសាលា ខេត្ត ក្រុងប្រព្រឹត្ត ទៅបានល្អប្រសើរជៀសវាងបាននូវការបាត់បង់ កកស្ទះ យឺតយ៉ាវ និង ដើម្បីឱ្យថ្នាក់ដឹកនាំក្រសួង ក៏ ដូចជាអភិបាលខេត្ត ក្រុងបានប្រាប់ជាមុន នូវខ្លឹមសារលិខិតិ មួយចំនួនដែលមានលក្ខណៈប្រញាប់ និង ដែលមានសារៈសំខាន់ចំពោះកិច្ចការនយោបាយ គេអាចកំណត់អំពីរបៀបរបប នៃចរចារលិខិតស្នាម ដូចខាងក្រោម ៖

ី-ការបែងចែក លិខិតិចូល

លិខិតចូលទាំងអស់មកទីស្តីការក្រសួង សាលាខេត្ត ក្រុង ស្រុក ខ័ណ្ឌ ត្រូវបានការយាល័យ របៀបនៃខុទ្ទកាល័យចុះក្នុងបញ្ជី រួចធ្វើកំណត់បង្ហាញមកថ្នាក់ដឹកនាំខុទ្ទកាល័យ ដើម្បីពិនិត្យ រួចបញ្ជូន ទៅអង្គភាព ជំនាញ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្ត ក្រុង ឬទុកនៅខុទ្ទកាល័យ ដើម្បីដោះស្រាយ បើជាសមត្ថកិច្ច ។

១, លិខិតចូលដែលត្រូវបញ្ជូនត្រង់ទៅ អង្គភាពជំនាញ

– លិខិតឆ្លើយតបមកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ

– លិខិតិចំលងជូន មកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ

– របាយការណ៏បូកសរុបការងារប្រចាំថ្ញែ សប្តាហ៏ ខែ ត្រីមាស ឆ្នាំ

– សំណើរនានា ពាក់ពន្ធ័ការងារជំនាញ

– ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ និង លិខិតិនានា ដែលពាក់ព័ន្ធនឹងបណ្តឹង ៘

លិខិតទាំងអស់ខាងលើនេះ ត្រូវបានអង្គភាពជំនាញចាត់ការ តាមមុខការ ។ ចំពោះ លិខិតចំលងជូនណា ដែលត្រូវបានពិនិត្យឃើញថា មានខ្លឹមសារសំខាន់គួរឱ្យថ្នាក់ដឹកនាំក្រសួង ឬ អភិបាលខេត្ត ក្រុង តាមរយៈ ខុទ្ទកាល័យ ។

២, លិខិតចូលដែលត្រូវដាក់ជុនថ្នាក់ដឹកនាំក្រសយង ឬ អភិបាលខេត្ត ក្រុងជ្រាប      ឬ ពិនិត្យ មុននឹងបញ្ជូលទៅ អង្គភាពជំនាញ

– លិខិតចំលងជូនមកពីក្រសួង ស្ថាប័ន ខេត្ត ក្រុង មន្ទីរ ដែលមានខ្លឹមសារពាក់ព័ន្ថ្ធ នឹងបញ្ហ សំខាន់ៗរបស់ជាតិ

– របាយការណ៏របស់ខេត្ត ក្រុង មន្ទីរ ដែលមានខ្លឹមសារលេចធ្លោពាក់ព័ន្ធបញ្ហាព្រំដែន បញ្ហា អស្ថេរភាពសង្គម បញ្ហាគ្រោះធម្មជាតិ ៘

– សំណើររបស់ខេត្ត-ក្រុង ដែលមានលក្ខណៈបន្ទាន់ហើ់យការដោះស្រាយមិនស្ថិតក្នុងសមត្ថ កិច្ចរបស់ ឬ ខេត្ត ក្រុង ។

– សំណើរពីក្រសួង ស្ថាប័ន ស្ថានទូត ដើម្បីចាត់តាំងមន្ត្រីរាជការ នាយនគរបាលទៅសិក្សា ឬ បំពេញបេសកកម្មនៅបរទេស

– លិខិតអញ្ជើញចូលរួមប្រជុំ សិក្ខាសាលា

– លិខិិតិស្នើសុំកំលាំងការពារ ពីធីផ្សេងៗ

– លិខិតរដ្ឋបាល លិខិតបទដ្ឋានមកពីស្ថាប័នថ្នាក់លើ

– លិខិតផ្សេងៗទៀតដែលមានខ្លឹមសារពាក់ព័ន្ធ និង កិច្ចការនយោបាយសំខាន់ៗរបស់ប្រទេស ជាតិ

– លិខិតសំងាត់ទាំងឡាយដែលផ្ញើមកពីក្រសួង ស្ថាប័នផ្សេងៗ ឬខេត្ត  ក្រុង ។

លិខិតខាងលើនេះ ត្រូវបានខុទ្ទកាល័យ ធ្វើកំណត់បង្ហាញជូនថ្នាក់ដឹកនាំ ក្រសួង ឬ អភិបាល ខេត្ត ក្រុងជ្រាប មុននិងបពា្ជូនទៅអង្គភាពជំនាញ ដើម្បីចាត់ការតាមមុខការ ។

– នៅពេលលិខិតិផ្ញើមករដ្ឋបាលដែលសរសេរថា គោរពជូន មិនចំឈ្មោះ គឺ គោរពជូន លោក សកលវិទ្យាធិការនៃសកលវិទ្យាល័យធនធានមនុស្ស ។

– នៅពេលនេះ ការិយាល័យរដ្ឋបាលមានសិទ្ធិហែកលិខិតហើយបោះត្រាជ្រុងរួច បញ្ជូនទៅ លេខារបស់គាត់ ។


[1] ភាសាបារាំងហៅថា ឌរៀតិ

[2]ភាសាបារាំងហៅថា ឡៀិ

Advertisements

4 Replies to “ការងារលិខិតចេញចូល និង ចរាចរលិខិត”

  1. ខ្ញុំមិនមានអ្វីជួយកែលម្អទេ.​ហើយក៏មិនដឹងថាវាត្រឹមត្រូវកម្រិតណានោះដែរ ព្រោះខ្ញុំមិនមានជំនាញរដ្ឋបាល៕
    តែមើលខ្លឹមសារឃើញថាល្អច្រើនអាចទុកសម្រាប់ជាឯកសារជំនួយ?
    ចុងបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកដែលបានសរសេរអត្ថបទនេះ ព្រមទាំងលោកអ្នកដែលបានផ្សាយបន្ត៕
    សូមអរគុណ!

    Like

    1. ខ្ញុំ​មិន​ហ៊ាន​ថា​នេះ​ជា​ឯកសារ​ដែល​ត្រឹម​ត្រូវឥត​ខ្ចោះ​សម្រាប់​ជា​ឯកសារ​ជំនួយ​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​មាន​ជំនាញ​ខាង​មុខ​វិជ្ជា​នេះ រី​ឯឯកសារ​នេះ​បាន​មក​ពី​សិស្ស​និស្សិត​ដែល​ស្រាវជ្រាវ​បាន​មក​ដែរ! តែ​ខ្ញុំ​សង្ឃឹម​ថា​សិស្ស​និស្សិត​ដែល​ស្រាវជ្រាវ​ឯកសារ​ពី​ប្លកនេះ និង​យក​ទៅ​ត្រួតពិនិត្រ​និង​វិភាគ​តាម​ការឯកសារ​ដើម​បន្ថែម​ទៀតចុះ។

      Like

  2. ការតាក់តែងលិខិត បទដ្ឋានគតិយុត្តិ វាពឹងផ្អែកទៅលើសមត្ថភាព ភាពវៃឆ្លាត មានទេព្យកោសល្យ ពឹងផ្អែកទៅលើពេលវេលាទីកន្លែង និងប្រតិភូកម្ម ។ល។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s