កម្មវិធីបញ្ចាំងភាពយន្តឥតគិតថ្លៃ មិថុនា ២០១១


ថ្ងៃសៅរ៍ ទី៤ មិថុនា
ម៉ោង៤រសៀល
ក្រពើភ្នំ 

ផលិតដោយលោក គ្រីសស្តុប ហ្គាហ្គីឡូ រយៈពេល២៤នាទី ២០១០ ភាសាខ្មែរក្រពើភ្នំ មាននៅអាស៊ីអាគ្នេយ៍ដូចជា ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ភូមា និង វៀតណាម ។ នៅប្រទេសកម្ពុជា មានក្រពើភ្នំប្រហែលជាង៥០០ក្បាល ។ បច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជាកំពុង ខិតខំសង្រ្គោះ និងថែរក្សាសត្វក្រពើនេះនៅមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ ។
ដីបឹង
ផលិតដោយលោក គ្រីសស្តុប ហ្គាហ្គីឡូ រយៈពេល៤៨នាទី ២០០៨ ភាសាខ្មែរភាពយន្ដនេះ តាមដានដំណើរផ្លាស់ទីរបស់ត្រីនៅទន្លេមេគង្គ ហូរចាក់ទៅទន្លេសាបដែលជាទី នេសាទដ៏សម្បើម ។ សំណង់រចនាសម្ព័ន្ធផ្នែកជលផល បរិស្ថាន មច្ឆានិងការចិញ្ចឹមជីវិតរបស់ ប្រជាជននៅទីនោះ ត្រូវបានពន្យល់តាមរយៈរូបភាពវីដេអូ៣D ។
 
ថ្ងៃសៅរ៍ ទី១១ មិថុនា ម៉ោង៤រសៀល

ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ មជ្ឈមណ្ឌលបុប្ផាណា សូមធ្វើការបង្ហាញជូនទស្សនិកជននូវភាពយន្តត្រូវបានចូលរួមសម្តែងដោយព្រះអង្គ

 

 
ម៉ោង៤រសៀល
សន្ឋិប្រកាស
 (ចូលរួមសម្តែងដោយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតា នរោត្ដម មុនីនាថ សីហនុ)
ផលិតដោយព្រះវររាជបិតា ព្រះបាទនរោត្តម សីហនុ ១ម៉ោង៩នាទី ១៩៦៨ ភាសាខ្មែរ និងមានអក្សររត់កាត់ពីក្រោមជាភាសាអង់គ្លេសព្រះអង្គម្ចាស់អឌិត គង់នៅដាច់តែអង្គឯងក្នុងទីរួមខេត្តសៀមរាប ។ ព្រះអង្គម្ចាស់ក្សត្រីឥណ្ឌា ម៉ាយ៉ា មហារ៉ានី ដែលត្រូវគេអញ្ជើញអោយចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិនៅប្រទេសកម្ពុជា បានមក សួរសុខទុក្ខព្រះអង្គនៅអង្គរ ។ ព្រះអង្គបានជូនព្រះអង្គម្ចាស់ក្សត្រីឥណ្ឌាដើរកំសាន្តទស្សនាក្បាច់ ចម្លាក់ប្រាសាទនានានៅអង្គរ និងរំលឹកអនុស្សាវរីយ៍ដែលពួកគេបានជួបគ្នាដំបូង…
ថ្ងៃសៅរ៍ ទី២៥ មិថុនា ម៉ោង៤រសៀល
ម៉ោង៤រសៀល
ឆ្អឹងអណ្ដែត

ផលិតដោយនាយកដ្ឋានភាពយន្ដនិងផ្សព្វផ្សាយវប្បធម៌ រយៈពេល១ម៉ោង៤៧នាទី ១៩៩១ ភាសាខ្មែររឿង ឆ្អឹងអណ្ដែត គឺជារឿងពិតមួយដែលស្ទើតែជឿពុំបាន នៅចន្លោះឆ្នាំ១៩៧៩ និង ១៩៨១ ។ សំណាងបានលួចស្រឡាញ់ស្រីតូច ដែលជាកូនស្រីរបស់លោកតាដែត ។ តាដែតក៏ដឹងគុណ សំណាងជាខ្លាំងផងដែរ ព្រោះដោយសារសំណាងនេះហើយ ទើបគ្រួសាររបស់គាត់បានរួចផុត ពីការស្លាប់ក្នុងរបបខ្មែរក្រហម ។ ប៉ុន្ដែអ្វីៗក៏ប្រែប្រួលឡើងគាត់បានហាមគាត់កូនស្រីរបស់គាត់ អោយឈប់ទាក់ទងជាមួយសំណាង…
Advertisements

2 Replies to “កម្មវិធីបញ្ចាំងភាពយន្តឥតគិតថ្លៃ មិថុនា ២០១១”

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s