សេចក្តីផ្តើម និង រូបមន្តតាក់តែងលិខិតរដ្ឋបាល

សេចក្តីផ្តើម និង រូបមន្តតាក់តែងលិខិតរដ្ឋបាល

Introduction and Administrative Act Writing Formulas

គោលបំណងនៃមេរៀន

            – មេរៀននេះ មានគោលបំណងអោយនិស្សិត យល់ពីបែបបទក្នុងការតាក់តែងលខិតស្នាម រដ្ឋបាលផ្សេងៗ ។ លើសពីនេះទៅទៀត អោយនិស្សិតយល់ពី មូលដ្ឋានគ្រឹះ និង ជំហ៊ានក្នុងការតាក់តែង លិខិត យល់ពីរបៀបសរសេរលិខិតស្នាមរដ្ឋាបាលផ្សេងៗ  ព្រមទាំងរបៀបផ្ញើលិខិតស្នាមទៅកាន់ស្ថាប័ន ទាំងឡាយ ទាំងក្នុងវិស័យឯកជន និង វិស័យសាធារណៈ ។

,       លិខតបទដ្ឋានៈ គឺជាេសចក្តីសំរេច ដែលមានខ្លឹមសារជា  បទបញ្ញតិទូទៅ ឬ ឯកត្តភូត ហើយមាន លក្ខណៈគតិយុត្ត ចេញដោយព្រះមហាក្សត្រ ក្នុងនាមប្រមុខរដ្ឋ និងអាជ្ញាធររដ្ឋបាល (ក្នុងនាម រដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត-ក្រុង-ស្រុក-ខណ្ឌ័ ឃុំ-សង្កាត់ និង អង្គភាពដែលមានីតិសម្បទា)។

បទបញ្ញត្តិ គឺជាការបញ្ជា ការហាមប្រាម ការកំនត់ ការអនុញ្ញតិ។

ឧទាហរណ៍ៈ           ១. ច្បាប់ហាម ប្រជាពលរដ្ឋ មិនអោយលេងល្បែងស៊ីសង

២. ច្បាប់ចែងថា ប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពក្នុងការបញ្ចោញមតិ។

ឯកត្តភូត

គឺសំដៅទៅលើលិខិតបទដ្ឋាន ដែលមានលក្ខណៈតែងតាំង ដកហូតមុខតំណែង……..។

អង្គភាពមាននីតិសម្បទា ៖ គឺជាអង្គភាពមានសិទ្ឋចេញលិខិត បទដ្ឋាន ដែលច្បាប់ប្រគល់អោយ។

ឧទាហរណ៍ ៖ អគ្គស្នងការនគរបាលជាតិ មានសិទ្ឋចេញសេចក្តីសម្រេចតែងតាំង អនុសេណីយ៍ឯកចុះ ក្រោម ។

លិខិតបទដ្ឋានមានៈ

–       ព្រះរាជក្រម

–       ព្រះរាជក្រឹត្យ

–       អនុក្រឹត្យ

–       ប្រកាស

–       ដីកា

–       សេចក្តីសម្រេច

ព្រះរាជក្រម ៖ គឺលិខិតបទដ្ឋានប្រកាសអោយប្រើច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ឋសភាបាន ពិនិត្យយល់ស្របលើទំរង់ និង គតិច្បាប់។ ចេញដោយព្រះមហាក្សត្យ កង្នុនាមជាប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋស្តីទីក្នុង ករណីព្រះមហាក្សត្រអវត្តមាន។

សំគាល់  ពាក្យ ស្តីទី = ស្តី   ៎ ទី

– ស្តី ៖ ពឹងពាក់

–  ទី ៖ តំណែង

 ព្រះរាជក្រឹត្យ

ខ្លឹមសារៈ

– តែងតាំង

មុខតំណែង ៖ ពី អគ្គនាយក ទៅដល់ នាយករដ្ឋមន្ត្រី

ក្របខ័ណ្ឌ ៖ ឧត្តមសេនីយ៍ត្រីឡើង និង ឧត្តមន្ត្រី

– ដាក់អោយចូលនិវត្តន៍ ដកហូតមុខតំណែង

– តែងតាំងឧកញ៉ា

– ការបង្កើត គណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ងាធរ គ្រឹះស្ថាន

– ការលើកលែងទោស បន្ធូរបន្ថយទោសទណ្ឌិត

– ការផ្តល់សញ្ជាតិ

– ផ្តល់គ្រឿងឥស្សរិយស

អនុក្រឹត្យ

ខ្លឹមសារ ៖

– តែងតាំង ដកហូតមុខតំណែង ៖ មន្ត្រីរាជការ នាយកទាហ៊ាន នាយនគរបាល

ឋនន្តរសិក្ត័ ៖ វីរៈសេនីយ៍ឯក វីរៈមន្ត្រី

មុខតំណែង ៖

– ប្រធាននាយករដ្ឋាន អគ្គនាយករង

– អភិបាលរងខេត្ត អភិបាលស្រុក- ខ័ណ្ឌ

– ដាក់អោយចូលនិវត្តន៍ ៖ វីរៈមន្ត្រី

– ការបង្កើត ៖ គណៈកម្មាធិការ ក្រុមប្រឹក្សា នាយកដ្ឋាន អគ្គនាយកដ្ឋាន គ្រឹះស្ថាន

– ការណែនាំការអនុវត្តច្បាប់ ៖ ពីព្រោះច្បាប់មានចែងតែចំនុចធំៗទេ ។

ឧទាហរណ៍ ៖ ច្បាប់បង្កើតក្រសួង គេចែងតែចំនុចសំខាន់ៗទេ ។ បន្ទាប់មករដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពីការរៀបចំ និង ការប្រព្រឹត្តិរបស់ក្រសួង ស្ថាប័ន ។

ប្រកាស ៖ ចេញដោយរដ្ឋមន្ត្រី ឬ ស្ថាប័នប្រហាក់ប្រហែលក្រសួង ។

ខ្លឹមសារ

– តែងតាំង

– ប្រកខ័ណ្ឌ

– មុខតំណែង

+ ដកហូត ផ្លាស់ប្តូរ ចូលនិវត្តន៏

+ ការបង្កើត គណៈកម្មការ ការិយាល័យគ្រឹះស្ថានសិក្សា

+ ណែនាំការអនុវតច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ។

      ដីកា ៖ ចេញដោយ ខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ ឃុំ-សង្កាត

ខ្លឹមសារ ៖

–       បង្កើតគណៈកម្មការ

–       បែងចែកភារះកិច្ចរបស់អភិបាល អភិបាលរង ស្រុក-ខ័ណ្ឌ

–       ឃុំ-សង្កាត់មានសិទ្ធិចេញដីកា ដោយអនុវត្តន៏ ប្រពន្ធ័វិជ្ឈការ។

    សេចក្តីសំរេច ៖

ខ្លឹមសារ

–       សេចត្តីសំរេច ចេញដោយរដ្ឋបាល ទៅដល់ ឃុំ-សង្កាត់ និង ស្ថាប័ននានា។

–       សេចក្តីសំរេចមានលក្ខណៈតែងតាំង និង បង្កើត ផងដែរ។

ព។ ឯកសារផ្សេងៗ ទៀត

ី ។ ឯកសារសំរាប់ទាក់ទងជាមួយខាងក្រៅ

១។ ឯកសារចំរុះ ជាឯកសារទាក់ទងជាមួយរដ្ឋបាលផង និង សារធារណៈជនផង  មាន ៖

លិខិតរដ្ឋបាល

លិខិបញ្ជាក់

វិញ្ញាបនបត្រ

លិខិតអញ្ជើញ

បង្កាន់ទទួល។

២.    ឯកសារសំរាប់ទំនាក់ទំនងរវាងសេវាៈ

មាន ៖

ដីកាអម ដីកាបញ្ជូនត្រូវឆ្លើយ………………….៘

ផ្លូវការ ?

–       ត្រឹមត្រូវតាមច្បាប់

–       ចេញពីរដ្ឋបាល ។

៣.  ឯកសារសំរាប់ទំនាក់ទំនងសារធារណៈជន

មាន ៖

–   សេចក្តីប្រកាស

–   សេចក្តីជូនដំណឹង

–   កិច្ចសន្យា

–   បណ្តឹង

៤ . ឯកសារសំរាប់ទំនាក់ទំនងផ្ទៃក្នុង

ក . ទំនាក់ទំនងផ្ទៃក្នុងពីក្រោមឡើងលើ

ជាលក្ខណៈទំនាក់ទំនងរាយការណ៏ សុំយោបល់ សំណូមពរ មាន ៖

–       កំណត់បង្ហាញរៀងឺ

–       របាយការណ៏ ប្រចាំខែ-ឆ្នាំ

–       សេចក្តីរាយការណ៏ ៖ ផ្សារភ្ជាប់ទៅនិងបញ្ហា ( ខ្លី )

–       ក្រដាសតូច ប្រើនៅពេល សុំឯកភាព សុំហត្ថលេខា សុំរេចជាគោលការណ៏

–       សាលាកប័ត្រ ៖ មានទំរង់ដូច ពលៀចក ណៀតេ ។

ខ . ទំនាក់ទំនងផ្ទៃក្នុងពីលើចុះក្រោម ៖ បញ្ហា ណែនាំ បង្គាប់

មាន ៖ សេចក្តីកំនត់ សេចក្តីណែនាំ សារាចរ លិខិតបង្គាប់ការ លិខិតបញ្ជាបេសកកម្ម ។

ច។ មូលដ្ឋានគ្រឹះនៃការតាក់តែងលិខិតរដ្ឋបាល

លិខិតគឺ អត្ថបទជាលាយលក្សអក្សរ ដែលប្រើប្រាស់សំរាប់ទំនាក់ទំនងការងារផ្សេងៗ ក្នុងអង្គភាព ឬ ក្រៅអង្គភាព ដើម្បីបង្ហាញប្រាប់ពីវត្ថុបំណងរបស់ខ្លួន។

ី- ធាននែនាំទូទៅ

តាមច្បាប់រដ្ឋបាល គឺក្នុរបៀបសរសេរលិខិតរដ្ឋបាល ត្រូវបានគេនែនាំដូចតទៅ ៖

–       គេត្រូវរៀបចំប្រយោគងាយ មានខ្លឹមសារខ្លីៗ អាចបញ្ជាក់នូវបំណង និង គំនិតដែលគេចង់បង្ហាញ ។

–       គេមិនត្រូវសរសេរបន្លាយសេចក្តីស្រួលទៅជាការស្មុគស្មាញនោះទេ ព្រោះធ្វើ អោយអ្នកទទូលពិមនិត្យលិខិតមិនដឹងពីបំណង និង គោលដៅរបស់កលិខិត។

–       គេមិនត្រូវសរសេរពាក្យបាលីសំស្ក្រឹត ពាក្យបរទេស ក្នុងលិខិតរដ្ឋបាលនោះទេ ព្រោះបើគេមិនយល់នាំឱ្យខាតពេលក្នុងកាបើកវចនានុក្រម ។

–       ប្រើពាក្យអោយត្រូវទៅតាមជំនាញ ។

–       ត្រូវអោយមានភាពតំរូវចិត្ត។

ីី- ជំហ៊ានក្នុងការតាក់តែងលិខិត

1-       ការផ្តើមគំនិត

ការផ្តើមគំនិត   គីកើតចេញពីការិយាល័យជំនាញ ឬផ្នែកជំនាញនៃអង្គភាព ។   ផ្នែកជំនាញ   ឬ  ការិយាល័យជំនាញនីមួយៗ មានមុខការជាធម្មតារបស់ខ្លួន ក្នុងការផ្តើមគំនិតធ្វើលិខិតណាមួយរបស់ខ្លួន នៅពេល

ណាដែលត្រូវផ្តល់ពត៌មានចាំបាច់ក្តី ឬ នៅពេលដែលគេសួរចង់ដឹងបញ្ហាអ្វីមួយ ។

២- ការធ្វើសេចក្តីព្រាង

ប្រសិនបើជារៀងឺពិបាក មន្ត្រីជំនាញត្រូវធ្វើសេចក្តីព្រាងលិខិតជាមុនសិន។ មន្ត្រីជំនាញត្រូវមានសុំណុំ

លិខិត ដែលអាចធ្វើឱ្យសាច់រៀងឺ។ សុំណុំលិខិតត្រូវដាក់មកជាមួយសេចក្តីព្រាង ដើម្បីជូនថ្នាក់ដឹកនាំពិនិត្យ ផងដែរ។

ប្រសិនបើកិច្ចការមានការទំនាក់ទំនងដល់ការិយាល័យច្រើននោះ ការិយាល័យដែលពាក់ព័ន្ឋនឹងកិច្ចការសំខាន់ ជាងគេ ត្រូវធ្វើសេចក្តីព្រាងលិខិត បន្ទាប់ពិគ្រោះ ឬសាក់សួរយោបល់ពីការិយាល័យពាក់ព័ន្ឋមក ។  ការពិគ្រោះ អាចធ្វើដោយផ្ទាល់មាត់ក៏បាន ប៉ុន្តែបើក្នុងករណីសំខាន់ គេត្រូវពិគ្រោះដោយសរសេរជាកំណត់វិញ ។ មតិ  ឬ យោបល់ជាលាយលក្ខណ៏អក្សរ របស់ការិយាល័យពាក់ព័ន្ឋនោះមានសារះប្រយោជន៏ណាស់ សំរាប់ដាក់ជូនថ្នាក់លើ ពិនិត្យ សំរេច និង សំរប់ទុកជាឯកសារ ភស្តុតាង ។

បើការិយិលា័យយល់ព្រមលើសេចក្តីព្រាងហើយ សេចក្តីព្រាងនោះ ត្រូវដាក់ក្នុងសឺមី 9 ពិនិត្យ ប រួចបញ្ចូន ទៅថ្នាក់លើទៀត ដើម្បីសុំការសំរេច ។ បើសំបូរសឺមីពណ៌ ហើយសុំណុំលិខិតនោះមានលក្ខណះប្រញាប់គេត្រូវដាក់ សុំណុំលិខិតនោះក្នុងសឺមីពណ៌ក្រហម បើមិនប្រញាប់ទេ គេប្រើសឺមីពណ៌ផ្សេងវិញ ។ បើពុំមានសឺមីពណ៌ក្រហមទេ គេខ្ទាស់ “ ប្រញាប់ ”នៅលើសឺមី និង សុំណុំលិខិតផ្សេងៗដែលទាក់ទងនឹងសាច់រៀងឺ ត្រូវដាក់ភ្ជាប់ទៅជាមួយដែរ។

។ បើសុំណុំលិខិតមានចំនួនច្រើន គេត្រូវប្រើសឺមីក្រាស់ សំរាប់ច្រកសឺមីទន់មួយចំនួនដែលមានសុំណុំលិខិត

តាមសាច់រៀងឺ ។

បើសុំណុំលិខិតមិនសូវមានឯកសារច្រើនទេ គេត្រូវខ្ទាស់សេចក្តីព្រាង នៅខាងស្តាំផ្ទៃក្នុងនៃសឺមី ឯនៅ

ខាងឆ្វេង គេត្រូវខ្ទាស់សុំណុំឯកសារពាក់ព័ន្ឋ និង លិខិតពន្យល់នានា។

ក្រោយពីទទួលការឯកភាពពីថ្នាក់លើរួចហើយ សេចក្តីព្រាងត្រុវបានបញ្ជូនត្រឡប់មកការិយាល័យជំនាញ ដែលជាអ្នកព្រាងលិខិតនោះវិញ ។

៣ – ការវាយអត្ថបទ

ការិយាល័យជំនាញត្រូវចាត់ការវាយអង្គុលីលេខ ឬ កុំព្យួទ័រតាមលទ្ឋភាពរបស់ខ្លួន ។

ក្រោយពេលដែលបានវាយអង្គុលីលេខ ឬ កុំព្យួទ័រស្អាតហើយ លិខិតទាំងនោះត្រូវដាក់ក្នុងសឺមីរួចបញ្ចូន មកថ្នាក់លើតាមលំដាប់ថ្នាក់។ បើការប្រញាប់ត្រូវដាក់ក្នុងសឺមីពណ៌ក្រហម ឬ សឺមីពណ៌ធម្មតា ប៉ុន្តែត្រូវមាន

ក្រដាស់តូចមួយសរសេរថា (ប្រញាប់) ខ្ទាស់មកជាមួយ។ ប្រធាននៃលំដាប់ថ្នាក់ 9ការិយាល័យ,អង្គភាព ……. ប

ត្រូវពិនិត្យទំរង់រដ្ឋបាលនៃលិខិត ខ្លឹមសារ អក្ខរាវិរុទ្ឋ ។ បើពិនិត្យឃើញថាត្រឹមត្រូវហើយ ប្រធានលំដាប់ថ្នាក់់ ត្រូវចុះហត្ថលេខាសង្ខេប ដើម្បីបញ្ជាក់ថាលិខិតនេះ បានដាក់ឆ្លងបាន ឯកភាពតាមលំដាប់ថ្នាក់ ។

មិនត្រូវបត់លិខិត ឬ ធ្វើអោយលិខិតរហែក ឬ ទក់ ដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខាឡើយ គឺ ពោលរក្សារូបភាព លិខិតអោយនៅស្អាតល្អ និង ជៀសវាងការបន្លំនានា ។

៤ – ការចុះហត្ថលេខា

ដើម្បីដាក់សុំណុំលិខិតស្នើសុំថ្នាក់លើចុះហត្ថលេខា   គេត្រុវខ្ទាស់សេចក្តីព្រាងដែលបានឯកភាព ពីថ្នាក់រួចហើយ នៅផ្នែកខាងឆ្វេង ខាងក្នុងុនៃសឺមី ឯសំណៅដែលចុះហត្ថលេខា ត្រូវខ្ទាស់នៅខាងស្តាំ ។ ក្រោយពេលដែល ថ្នក់លើចុះហត្ថលេខារួចហើយ គេត្រូវបោះត្រាចុះលេខ និង ចុះកាលបរិច្ឆេទ (ដោយការិយាល័យរបៀប)។

សុំណុំលិខិតទាំងអស់ ត្រូវបញ្ជូនទំលាក់មកការិយាល័យដែលធ្វើលិខិត តាមចរន្តដដែល ។

ឯកសារទាំងអស់ មិនមែនចុះហត្ថលេខា តែអ្នកទទួលខុសត្រូវខាងលើបង្អស់នោះទេ គឺវាអាស្រ័យទៅលើ ការបែងចែកសិទ្ឋិអំណាចទទួលខុសត្រូវ បេស់ថ្នាក់ដឹកនាំអង្គភាពមួយ ឬ ស្ថាប័នមួយ ។

ការផ្ទេរអំណាច ក្នុងការចុះហត្ថលេខា

ការផ្ទេរអំណាច ក្នុងការចុះហត្ថលេខា មានបីយ៉ាងដូចខាងក្រោម ៖

– តាមការប្រគល់អំណាច

– តាមការអនុញ្ញាត

– តាមបញ្ជាប្រភេទផ្ទេរអំណាចទាំង បីខាង លើ បញ្ជាក់អំពីស្ថានភាពខុសៗគ្នា ។

ការប្រគល់អំណាច ៈ គឺជាការប្រគល់អំណាចជាផ្លូវការ ដែលមានលក្ខណះ ជាអចិន្ត្រៃយ៏ ឬ បណ្តោះអាសន្នក្នុងក្របខណ្ឌ័មួយ កំនត់ច្បាស់លាស់ ។

ការអនុញ្ញាត ៈ គឺ  ជាការអនុញ្ញាត ដែលមានលក្ខណះច្បាស់លាស់ ប៉ុន្តែលើកិច្ចការ មួយចំនួនប៉ុណ្ណោះ ។ ការចុះហត្ថលេខាតាមបញ្ជា ច្រើនប្រព្រឹត្តនៅលើលិខិតស្នាម ដែលមានអត្ថន័យ ជាការជូនដំណឹងជូនព័ត៌មានទៅថ្នាក់ក្រោម លិខិតអញ្ចើញ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s