របៀប​​ទាញ​យក​ផ្ទះ​ទាំង​មូល​ទុក​ បង្ការ​ពេលគេ​លួច​ដុត​ផ្ទះ

ខ្ញុំ​បាន​ឭពត៌មាន​ថ្មីៗនេះ គួរ​ឲ្យ​បារម្ភ​ច្រើន​ស្តីពីការ​ Block នូវ​ប្លក​របស់​បង​ប្ងូន​មួយ​ចំនួន ឬ មាន​ការ​រំខាន​ពី​សំណាក់​បញ្ហាផ្សេងៗផងដែរ។ ថ្ងៃនេះខ្ញុំ​សូម​លើ​ក​យក​ពីការ​ទាញ​យក​ប្លក​ទាំងមូល ទៅទុក​ប្រើ​ថ្ងៃ​ក្រោយ​ទៀត ជាមួយ​វើត​ប្រេស ឬ​ប្លក​ផ្សេងទៀតបាន ដោយ​មិន​បាត់​បង់​សូម្បី​តែ​មតិ​ណាមួយ​របស់​មិត្ត​អ្នក ដែល​បាន​សរសេរ​ក្នុង​ប្លកនោះឡើយ។ វា​ដូច​គ្នា​នឹង​ការ Back up អញ្ចឹង គឺគ្រប់អត្ថបទ មតិ នឹង​មិន​បាត់​បង់​ឡើយ! តោះសាកល្បងជាមួយគ្នា!

ជំហានទី ១៖

  • ចុចលើពាក្យ “ឧបករណ៍” ក្នុង​ក្តារ​បញ្ជា
  • រួច​ចុចលើពាក្យ “នាំចេញ”

ជំហានទី ២៖

  • ចុចលើពាក្យនាំចេញ ដែល​ឯកសារនាំចេញនោះមានទម្រង់ជា .xml លោកអ្នកអាច​ប្រើឯកសារនេះ​សម្រាប់​បញ្ចូល​ក្នុង​ប្លកថ្មី​ផ្សេងទៀតបាន។

ជំហានទី ៣៖

  • ជ្រើស​រើស​ឯកសារ​ មតិ ឬ​ អ្វី​ផ្សេងទៀត ដែលអ្នក​ចង់​នាំចេញ
  • រួច​ចុច​លើ​ពាក្យ​ថា “ដោន​ឡូត​ឯកសារ​នាំចេញ”
  • រង់​ចាំ​ឯកសារ​ដោនឡូត​ឲ្យ​អស់ ជាការ​ស្រេច

ប្រសិន​បើ​អ្នក​ចង់​នាំ​ឯកសារ​ចូល​ក្នុង​ប្លក​វិញ គ្រាន់​តែ​ចុច​ពាក្យថា “នាំចូល” នៅក្នង​របារ ឧបករណ៍​ជា​ការ​ស្រេច!

ដុត​អីដុតទៅ ឯកសារនៅសល់ទាំងអស់ ហើយកុំភ្លេចថា បើ​នាំឯកសារចូល​ប្លក់ថ្មីនោះ គួរ​លប់​ឯកសារ​ដែល​ខុស​នឹង​ច្បាប់​ដែល​គេ​កំណត់​នោះចេញផង ដើម្បី កុំឲ្យគេ​ Block ទៀត!

បំណងល្អពី ឌីយ៉ា

Advertisements

10 Replies to “របៀប​​ទាញ​យក​ផ្ទះ​ទាំង​មូល​ទុក​ បង្ការ​ពេលគេ​លួច​ដុត​ផ្ទះ”

  1. រៀង​រាល់​ចុង​សប្ដាហ៍​ខ្ញុំ​តែង​ Export ពុំ​ដែល​ខាន​នោះ​ទេ

    Like

    1. ចុះ​ផ្ទះ​ដែលគេ​ដុត​ចោល​លើកមុននោះ មាន​ back up ទុក​អញ្ចឹងអត់?

      Like

  2. យកបានអក្សរ រូបភាពដូចយកអត់បានទេដឹង? ខ្ញុំបានសាកយូរហើយ បានតែអក្សរ តែមិនដឹងឌីយ៉ាឯងបង្ហាញរបៀបនេះ អាចយកបានទាំងរូបភាពរឺក៏អត់?

    Like

    1. យករូបអត់បានទេបងអើយ! សម្រាប់ខ្ញុំគឺ មតិរបស់មិត្តភក្តិសំខាន់ជាង! ខ្ញុំមិនចង់ឲ្យមតិបាត់បង់នោះទេ!

      Like

  3. តាដែលជាតាដែល នាំចេញនាំចូល ដូចតៀមកាហ្វេភូមិយើងចឹងមែនទេ?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s