ជំពូក ៨

ម៉ាថាយ

ជំពូក ៨

(១)កាលព្រះយេស៊ូវទ្រង់បានយាងចុះពីភ្នំមក នោះមាន មនុស្សកកកុញដើរតាមទ្រង់ (២)ក៏ឃើញមានមនុស្សឃ្លង់ម្នាក់មក ក្រាបថ្វាយបង្គំទូលទ្រង់ថា “ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឱ្យទូលបង្គំ ជាស្អាតបាន”។  (៣)ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ដោយបន្ទូលថា “ខ្ញុំចង់ដែរ ចូរឱ្យជាស្អាតចុះ” ស្រាប់តែរោគឃ្លង់ក៏ជាស្អាតភ្លាម (៤)រួចព្រះយេស៊ូវទ្រង់ហាមថា “ នែកុំប្រាប់អ្នកឯណាឱ្យសោះ ត្រូវទៅបង្ហាញខ្លួនឱ្យពួកសង្ឃឃើញវិញ ហើយថ្វាយដង្វាយតាម ដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ” ។

សេចក្តីជំនឿរបស់មេទ័ព

(៥)កាលព្រះយេស៊ូវ ទ្រង់បានយាងចូលទៅក្នុងក្រុងកាពើ- ណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា (៦)ព្រះអម្ចាស់អើយ បាវទូលបង្គំ វាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់ (៧)ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា “ខ្ញុំនឹងទៅប្រោសឱ្យជា” (៨)តែមេទ័ពទូលប្រកែកថា “ព្រះអម្ចាស់អើយ! ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ (៩)ដ្បិតទូលបង្គំជាមនុស្ស នៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ បើទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ នោះវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មកវាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះ នោះវាក៏ធ្វើតាម” ។ (១០)កាលព្រះយេស៊ូវបានឮពាក្យនោះ ហើយ ទ្រង់មានសេចក្តីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្តីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង (១១)ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិចមកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌ ” (១២)តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោលទៅក្នុងសេចក្តីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ (១៣)រួចទ្រង់មានបន្ទូលទៅមេទ័ពនោះថា “ចូរទៅចុះ ឱ្យបានដូចសេចក្តីជំនឿរបស់អ្នក ចុះ” បាវគាត់ក៏បានជានៅវេលានោះឯង ។

ព្រះយេស៊ូវប្រោសមនុស្សមានជំងឺ

(១៤)លុះព្រះយេស៊ូវ ទ្រង់យាងទៅក្នុងផ្ទះរបស់ពេត្រុសហើយ នោះឃើញម្តាយក្មេកគាត់កំពុងតែដេកគ្រុន (១៥)រួចទ្រង់ពាល់ ដៃនាងនោះគ្រុនក៏បាត់ទៅ ហើយនាងក្រោកឡើងបំរើទ្រង់ (១៦)ដល់ពេលព្រលប់គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមកឯ ទ្រង់ ហើយទ្រង់ក៏ដេញអារក្សដោយសារព្រះបន្ទូល ឯអស់អ្នកដែលមានជំងឺរោគា ទ្រង់បានប្រោសឱ្យជាគ្រប់គ្នាដែរ (១៧)ដើម្បីឱ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយបានទាយទុកមកថា “ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំង ជំងឺរបស់យើងរាល់គ្នានៅលើព្រះអង្គទ្រង់ ” ។

តម្លៃនៃការដើរតាមព្រះយេស៊ូវ

(១៨)កាលព្រះយេស៊ូវ ទ្រង់ឃើញហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ នោះទ្រង់បង្គាប់ឱ្យឆ្លងទៅឯត្រើយម្ខាងទៅ (១៩)ខណៈនោះ មានអាចារ្យម្នាក់ចូលមកទូលទ្រង់ថា លោកគ្រូអើយ ខ្ញុំនឹងតាមលោកទៅដែរ ទោះបើលោកទៅឯណាក៏ដោយ (២០)ព្រះយេស៊ូវទ្រង់តបថា “កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយ ក្បាលទេ ” (២១)មានសិស្សទ្រង់ម្នាក់ទៀត ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឱ្យទូលបង្គំបានទៅកប់ខ្មោចឪពុកទូល បង្គំសិន (២២)តែព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា “ចូរមកតាមខ្ញុំវិញ ទុកឱ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ” ។

ព្រះយេស៊ូវធ្វើឱ្យព្យុះសូប់

(២៣)កាលទ្រង់បានយាងចុះទូកហើយ នោះពួកសិស្សក៏តាមទ្រង់ទៅ (២៤)ឯសមុទ្រក៏កំរើកឡើងជាខ្លាំងដល់ម៉្លេះបានជា រលកឡើងគ្របលើទូក តែទ្រង់ផ្ទំលក់ (២៥)ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង យើងខ្ញុំវិនាសហើយ (២៦)ទ្រង់មានបន្ទូលថា “ ឱពួកអ្នកមានជំនឿតិចអើយ ហេតុអ្វីបានជាភ័យដូច្នេះ? ” រួចទ្រង់ក្រោកឡើង កំហែងដល់ខ្យល់ និងសមុទ្រ នោះក៏សូប់ឈឹងអស់ទៅ (២៧)អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយនិយាយគ្នាថា តើមនុស្សនេះបែបយ៉ាងណា បានជាទាំងខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ ។

ព្រះយេស៊ូវប្រោសមនុស្សអារក្សចូលពីរនាក់

(២៨)កាលទ្រង់បានដល់ស្រុកគេរ៉ាស៊ីននៅត្រើយម្ខាងហើយ នោះមានមនុស្សពីរនាក់ ដែលមានអារក្សចូល គេចេញពីផ្នូរខ្មោចមក ជួបនឹងទ្រង់ វាសាហាវណាស់ដល់ម៉្លេះបានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ (២៩)នោះវាស្រែកឡើង ថា “ ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះអើយ! តើយើង ហើយនិងទ្រង់មានការអ្វីនឹងគ្នា? តើទ្រង់បានយាងមកទីនេះដើម្បីនឹងធ្វើទុក្ខដល់យើងមុន កំណត់ឬអី?” (៣០)រីឯនៅទីដែលឆូយាពីវា នោះមានហ្វូងជ្រូកយ៉ាងធំកំពុងតែរកស៊ី (៣១)ហើយពួកអារក្សនោះក៏ទូលអង្វរទ្រង់ ថា “ បើទ្រង់បណ្តេញយើង សូមអនុញ្ញាតឱ្យយើងចូលទៅនៅក្នុងហ្វូងជ្រូកនោះចុះ”។ (៣២)ទ្រង់មានបន្ទូលតបថា “ ទៅចុះ! ” វាក៏ចេញទៅចូលក្នុងហ្វូងជ្រូក រួចជ្រូកនាំគ្នាបោលម្នីម្នាតាមភ្នំចោតធ្លាក់ទៅក្នុងសមុទ្រលង់ទឹកស្លាប់ទាំងអស់ទៅ (៣៣)ឯពួកអ្នក ដែលឃ្វាលវា គេនាំគ្នារត់ចូលទៅក្នុងទីក្រុង រ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការទាំងនោះ ហើយពីមនុស្ស២នាក់ដែលមានអារក្សចូលផង (៣៤)ចំណែកពួកអ្នកក្រុងនោះទាំងអស់គ្នា ក៏ចេញមកឯព្រះយេស៊ូវ កាលបានឃើញទ្រង់ គេក៏អង្វរឱ្យទ្រង់យាងចេញពីក្រវល់ស្រុកគេទៅ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s