ជំពូក ៤

ម៉ាថាយ

ព្រះយេស៊ូវជួបសេចក្តីល្បួង

៤ (១)គ្រានោះព្រះវិញ្ញាណក៏នាំព្រះយេស៊ូវ ទៅឯទីរហោស្ថាន ដើម្បីអោយត្រូវអារក្សល្បួង (២)កាលទ្រង់បានតម៤០ ថៃូ៤០ យប់ហើយ ក្រោយមកទ្រង់ឃ្លាន (៣)រួចមេល្បួងក៏មក ទូលទ្រង់ថា “បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឱ្យថ្មទាំងនេះ ត្រឡប់ជានំប៉័ងទៅ ” (៤)តែទ្រង់មានបន្ទូលតប ថា “មានសេចក្តីចែងទុកមកដូច្នេះ មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះ ទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ ”។    (៥)នោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធដាក់លើ កំពូលព្រះវិហារ ទូលថា (៦) បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្តីចែងទុកមកថា

ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នក ទេវតានឹងទ្រអ្នកដោយដៃក្រែងលោជើងអ្នកទង្គិចនឹងថ្ម (៧)ព្រះយេស៊ូវ មានបន្ទូលទៅវាថា “មានសេចក្តីចែងទុកដូច្នេះទៀត កុំឱ្យល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ ” ។ (៨)មួយទៀត អារក្សបាន នាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកិយ និងសិរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទត ។ (៩)រួចទូលថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឱ្យ របស់ទាំងនេះដល់អ្នក (១០)នោះព្រះយេស៊ូវមានបន្ទូលតបថា “ នែសាតាំងចូរឯង ថយចេញពីអញទៅ ដ្បិតមានសេចក្តី ចែងទុកមកថា ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែ មួយព្រះអង្គប៉ុណ្ណោះ ”។ (១១)ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតា មកបំរើទ្រង់។

ព្រះយេស៊ូវចាប់ផ្តើមប្រកាសដំណឹងល្អ

(១២)កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅគង់នៅឯស្រុកកាលីឡេវិញ (១៣)រួច ទ្រង់ចេញពីណាសារ៉ែត ទៅគង់នៅឯក្រុងកាពើណិមវិញ ជាក្រុងនៅមាត់សមុទ្រ ត្រង់ព្រំប្រទល់ដែនខេត្តសាប់យូល៉ូន និង ណែបថាលី (១៤)ដើម្បីឱ្យបានសំរេចទំនាយ ដែល ហោរាអេសាយបានទាយថា (១៥) “ ស្រុកសាប់យូល៉ូន និង ណែបថាលី តាមផ្លូវទៅឯសមុទ្រ ខាងនាយទន្លេយ័រដាន់ គឺជាស្រុកកាលីឡេរបស់សាសន៍ដទៃ (១៦)ឯបណ្តាជនដែលអង្គុយ ក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ មានពន្លឺរះឡើង បំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំលុង ហើយនិងម្លប់នៃ សេចក្តីស្លាប់ ” (១៧)តាំងពីគ្រា នោះមកព្រះយេស៊ូវក៏ចាប់តាំងប្រកាសដោយបន្ទូលថា “ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ ជិតដល់ហើយ ”។

ការត្រាសហៅពួកសាវ័កលើកដំបូង

(១៨)កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេជាប្អូនកំពុងតែបង់សំណាញ់ក្នុងសមុទ្រ (១៩)រួចទ្រង់មានបន្ទូលទៅគេថា “ចូរមកតាមខ្ញុំៗ នឹង តាំងអ្នកអោយជាអ្នកនេសាទមនុស្សវិញ ” (២០)គេក៏ទុកសំណាញ់ចោលទៅតាមទ្រង់ភ្លាម (២១)លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន ដែលនៅក្នុងទូកជាមួយ នឹងសេបេដេជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានបន្ទូលហៅអ្នកទាំង២នោះមក (២២)គេក៏លះបង់ទូក និងឪពុក ដើរតាមទ្រង់ជាមួយ រំពេចទៅ ។

ព្រះយេស៊ូវប្រោសអ្នកជំងឺ

(២៣)ព្រះយេស៊ូវ ទ្រង់យាងគ្រប់សព្វក្នុងស្រុកកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរព្រមទាំង ប្រោសជំងឺគ្រប់មុខ និងអស់ទាំងជរាពិការ ក្នុងពួកបណ្តាជនឱ្យជាផង  (២៤)ដំណឹងពីទ្រង់បានឮសុសសាយទូទៅពេញក្នុងស្រុកស៊ីរី គេក៏នាំអស់ទាំងមនុស្ស ដែលមានជំងឺរោគាគ្រាំគ្រាផ្សេងៗ ទាំងមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មកឯទ្រង់ ហើយទ្រង់ក៏ប្រោសអោយបានជាទាំងអស់គ្នា (២៥)មានមនុស្សកកកុញ ជាប់តាមទ្រង់ គឺជាមនុស្សដែលមកពីស្រុក កាលីឡេ ស្រុកដេកាប៉ូល ពីក្រុងយេរូសាឡិម ពីស្រុកយូដា ហើយពីខាងនាយទន្លេយ័រដាន់ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s