ជំពូក ៣

ម៉ាថាយ

ជំពូក ៣

យ៉ូហាន-បាទីស្ទរៀបចំផ្លូវ

៣ (១)នៅគ្រានោះយ៉ូហាន-បាទីស្ទគាត់មកនៅក្នុងទីរហោស្ថានស្រុកយូដាកំពុងតែប្រកាសថា (២)ចូរអោយប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ (៣)គឺពីអ្នកនេះហើយ ដែលហោរាអេសាយបានទាយថា “មានសំឡេងនៃមនុស្សម្នាកកំពុងតែ ស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ” (៤)ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប និងទឹកឃ្មុំព្រៃជាអាហារ ។ (៥)នោះពួកក្រុងយេរូសាឡិមនិងពួកស្រុក យូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅក្រវល់ជុំវិញទន្លេយ័រដាន់ គេចេញមកឯគាត់ (៦)ក៏លន់តួបាបហើយទទួលបុណ្យជ្រមុជ ពីគាត់ក្នុងទន្លេយ័រដាន់ទាំងអស់គ្នា ។ (៧)តែកាលគាត់ឃើញពួកផារីស៊ី និងពួកសាឌូស៊ីមកទទួល បុណ្យជ្រមុជពីគាត់ជាច្រើនដែរ នោះក៏សួរគេថា ឱពូជពស់វែកជអើយ តើអ្នកណាបានប្រាប់អោយអ្នករាល់គ្នារត់ចេញពីសេចក្តីក្រោធ ដែលត្រូវមកដូច្នេះ (៨)បើ យ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផលដែលសំណំនឹងសេចក្តីប្រែចិត្តនោះចុះ (៩)ហើយកុំអោយគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជា ឪពុកខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនអោយលោកអ័ប្រាហាំពីថ្មទាំងនេះក៏បានដែរ (១០)ប៉ុន្តែ ឥឡូវនេះពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះអស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង។

(១១)ឯខ្ញុំពិតមែនជាធ្វើបុណ្យជ្រមុជអោយអ្នករាល់គ្នា ដោយទឹក ពីព្រោះមានសេចក្តីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជ អោយអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធឍហើយនិងភ្លើងវិញ (១២)ទ្រង់កាន់ចង្អេរនៅព្រះហស្តទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនិងប្រមូល ស្រូវទ្រង់ មកដាក់ក្នុងជង្រុក តែអង្កាមទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបានវិញ ។

ព្រះយេស៊ូវទទួលពិធីបុណ្យជ្រមុជទឹក

(១៣)នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេមកឯយ៉ូហាន ត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ (១៤)តែ យ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាង មកឯ ទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេ តើ (១៥)ព្រះយេស៊ូវមានបន្ទូលថា “ចូរធ្វើម្តងនេះចុះ ដ្បិតគួរ អោយយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាង ដូច្នេះ” រួចគាត់ក៏ព្រមធ្វើ ។ (១៦)កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយនោះទ្រង់ យាងឡើងពីទឹកភ្លាម ស្រាប់តែមេឃក៏របើក ឡើង ឱ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះយាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ (១៧)នោះមានឮសំឡេងចេញពីមេឃថា “នេះជាកូនសូនួភូរាបស់អញ ជាទីពេញចិត្តអញណាស់ ”។

 

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s