ជំពូក ២៧

ម៉ាថាយ

យូដាសចងកសំឡាប់ខ្លួន

២៧ ១ដល់ព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំនៃ បណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវដើម្បីនឹងសំឡាប់ ទ្រង់ឌ   ២ ក៏ចងទ្រង់ដឹកបញ្ជូនឍទៅឯចៅហ្វាយស្រុកឈ្មោះ ប៉ុនទាសពីឡាត់ណ ។

៣កាលយូដាសជាអ្នកបញ្ជូនទ្រង់ត បានឃើញថា ទ្រង់ជាប់ ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ថទៅអោយ ដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ ៤ដោយពាក្យថា “ខ្ញុំបាន ជាធ្វើបាបដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ”តែគេឆ្លើយថា “តើនោះអំពល់អ្វីដល់យើង? ការនោះស្រេច នៅឯងទេតើ!”ទ

៥វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារធ រួចចេញទៅ ក្រៅ អួលស្ទះស្លាប់ទៅ២ន ។   ៦ឯពួកសង្គ្រាជ គេរើសប្រាក់នោះមកនិយាយថា ប្រាក់ នេះគ្មានច្បាប់នឹងដាក់ទុកក្នុងឃ្លាំងទេ ពីព្រោះជាថ្លៃឈាម ៧លុះគេបានពិគ្រោះគ្នាហើយ ក៏យកប្រាក់នោះទៅទិញដី វាលរបស់ជាងស្មូន ទុកជាសំរាប់ទីកប់ខ្មោចនៃសាសន៍ដទៃ វិញ ៨ដោយហេតុនោះបានជាគេហៅវាលនោះថា “វាល ឈាម”បដរាបដល់សព្វថៃនេះ ៩នោះបានសំរេចតាមទំនាយ ដែលហោរាយេរេមា បានទាយទុកមកថាផ “គេបានយក ប្រាក់៣០ ជាដំឡៃព្រះអង្គ ដែលគេបានកាត់ថ្លៃអោយ គឺដែល ពួកកូនចៅសាសន៍អ៊ីស្រាអែលបានកាត់ថ្លៃនោះ ១០ហើយ គេអោយប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ដូចជា ព្រះអម្ចាស់ទ្រង់បានបង្គាប់ខ្ញុំ”ព ។

ព្រះយេស៊ូវនៅមុខលោកពីឡាត់

២៧ៈ១១-២៦ = មក ១៥ៈ២-១៥ លក ២៣ៈ២,៣,១៨-២៥

យហ ១៨ៈ២៩-១៩ៈ១៦

១១ឯព្រះយេស៊ូវទ្រង់ឈរនៅមុខលោកចៅហ្វាយ ហើយ លោកក៏ពិចារណាសួរទ្រង់ថា “តើអ្នកជាស្តេចរបស់សាសន៍ យូដាឬអី?”ភ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា “ត្រូវ ដូចលោកមានប្រសាសន៍ហើយ” ។

១២តែកាលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ទ្រង់ នោះទ្រង់មិនបានមានបន្ទូលឆ្លើយសោះម ១៣លោកពីឡាត់ក៏ ទូលសួរទ្រង់ថា “តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទ ប្រកាន់អ្នកទេឬអី?”យ ១៤តែព្រះយេស៊ូវទ្រង់មិនមានបន្ទូល ឆ្លើយនឹងពាក្យណាមួយរបស់លោកសោះរ បានជាលោក ចៅហ្វាយឆល់ខ្លាំងណាស់ ។

១៥ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នក ទោសលម្នាក់ អោយដល់ហ្វូងមនុស្ស តាមគេសូម ១៦នៅគ្រា នោះ គេមានអ្នកទោសម្នាក់ដែលមានល្បីឈ្មោះៗបារ៉ាបាស ១៧ដូច្នេះ កាលគេបានប្រជុំគ្នាជាស្រេច នោះលោកពីឡាត់សួរថា “តើអ្នករាល់គ្នាចង់អោយខ្ញុំលែងឈ្មោះណា?

បារ៉ាបាស ឬយេស៊ូវ ដែលហៅថាព្រះគ្រីស្ទ?”វ ១៨ដ្បិតលោក បានជ្រាបថា “គេបញ្ជូនទ្រង់នេះ ដោយចិត្តឈ្នានីសទេ” ។

១៩កាលលោកកំពុងអង្គុយនៅក្នុងទីកាត់ក្តីស នោះប្រពន្ធ លោកប្រើបំរើមកជំរាបថា  “កុំអោយធ្វើអ្វីដល់មនុស្ស

សុចរិតហនោះឡើយ ដ្បិតនៅថៃ ខ្ញុំបានយល់សប្តិឡកើតទុក្ខជា ច្រើន ដោយព្រោះមនុស្សនោះ” ។

២០តែពួកសង្គ្រាជ និងពួកចាស់ទុំគេបញ្ចោះហ្វូងមនុស្សអោយ សូមបារ៉ាបាសវិញ ហើយអោយបំផ្លាញអព្រះយេស៊ូវបង់ ។

២១នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា “ក្នុងមនុស្ស ២នាក់នេះ តើចង់អោយខ្ញុំលែងអ្នកណា?” គេឆ្លើយឡើងថា “សូមលែងបារ៉ាបាសចុះ!”

២២លោកពីឡាត់សួរគេថា “ដូច្នេះ តើអោយខ្ញុំធ្វើអ្វីដល់ យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ?ក អ្នកទាំងអស់គ្នាក៏ឆ្លើយ ឡើងថា “ចូរឆ្កាងវាទៅ!”

២៣នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី? តែគេស្រែកកាន់តែខ្លាំងឡើងថា “ចូរឆ្កាងវាទៅ!”

២៤កាលលោកពីឡាត់ឃើញថាមិនឈ្នះទេ កើតមាន   កោលាហលខ១កាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹក មកលាងដៃគនៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា “ខ្ញុំ គ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេឃ ការនេះស្រេច នៅអ្នករាល់គ្នាចុះ!”ង

២៥បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា “ចូរអោយឈាម វាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់យើងចុះ!”ច

២៦ដូច្នេះ លោកក៏លែងបារ៉ាបាសអោយដល់គេ ឯព្រះ យេស៊ូវវិញ កាលគេបានវាយឆនឹងរំពាត់រួចហើយ នោះក៏  បញ្ជូនទៅអោយគេឆ្កាងទ្រង់ ។ពួកទាហានរ៉ូម៉ាំងចំអកអោយព្រះយេស៊ូវ

២៧ៈ២៧-៣១ = មក ១៦-២០

២៧នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះ យេស៊ូវទៅក្នុងសាលាជ រួចប្រមូលក្រុមទាហានទាំងអស់មក ទាស់នឹងទ្រង់ ២៨គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវ ក្រហមមកបំពាក់វិញឈ ២៩ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុត ជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា “ថ្វាយបង្គំស្តេច សាសន៍យូដា”ញ ៣០គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះ វាយព្រះសិរផងដ ៣១កាលគេបានចំអកមើលងាយទ្រង់ស្រេច ហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅ វិញ រួចនាំចេញទៅឆ្កាងឋ ។

ការឆ្កាងព្រះយេស៊ូវ

២៧ៈ៣៣-៤៤ = មក ១៥ៈ២២-៣២ លក ២៣ៈ៣៣-៤៣

យហ ១៩ៈ១៧-២៤

៣២កាលបានចេញទៅហើយឌ នោះគេប្រទះឃើញមនុស្ស ស្រុកគីរេនឍម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំអោយលីឈើ ឆ្កាងណទ្រង់ទៅ ៣៣លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថា “ភ្នំរលាក្បាល”ត ៣៤នោះគេយកទឹកខ្មេះ លាយនឹងប្រមាត់ថថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់ មើលនោះទ្រង់មិនព្រមសោយទេ ៣៥គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ទ ដើម្បីអោយបាន សំរេចតាមទំនាយដែលហោរាបានទាយទុកមកថា “គេបាន យកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ” ៣៦គេអង្គុយចាំយាមទ្រង់នៅទីនោះធ ៣៧ក៏បិទប្រកាសដែល កត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា “នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា” ៣៨នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ ជាមួយនឹងទ្រង់ដែរន ១ខាងស្តាំ ហើយ១ខាងឆ្វេង ៣៩ឯ មនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំង គ្រវីក្បាលប ហើយនិយាយថា ៤០“ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថៃអើយ!ផ ចូរជួយសង្គ្រោះ ខ្លួនចុះ!ព បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះអោយចុះ ពីឈើឆ្កាងមក! ”ភ

៤១ឯពួកសង្គ្រាជ   ព្រមទាំងពួកអាចារ្យ  និងពួកចាស់ទុំ   គេក៏ចំអកអោយទ្រង់បែបដូច្នោះដែរ ដោយថា ៤២“វាជួយ សង្គ្រោះមនុស្សឯទៀតបាន តែមិនអាចជួយនឹងជួយសង្គ្រោះ ដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែល មែនម ចូរអោយវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់ វាយ ៤៣វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យ នឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះរ ដ្បិតវាបានថា ខ្ញុំជាព្រះ រាជបុត្រានៃព្រះ” ៤៤ហើយចោរ២នាក់ ដែលត្រូវឆ្កាងជា មួយនឹងទ្រង់ គេក៏ស្តីអោយទ្រង់ដូច្នោះដែរ ។

ការសុគតរបស់ព្រះយេស៊ូវ

២៧ៈ៤៥-៥៦ = មក ១៥ៈ៣៣-៤១ លក ២៣ៈ៤៤-៤៩

៤៥តាំងពីថៃត្រង់ ដរាបដល់ម៉ោង៣រសៀល នោះមាន ងងឹតដាបលគ្របពេញលើផែនដី  ៤៦ប្រហែលជាម៉ោង៣ នោះ ព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា  “អេលីៗ ល៉ាម៉ា សាបាច់ថានី?” គឺស្រាយថា “ឱព្រះអង្គៗនៃទូលបង្គំអើយ!  ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?”វ

៤៧មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះ ក៏និយាយថា “វាស្រែកហៅរកលោកអេលីយ៉ាហើយ” ។   ៤៨ស្រាប់តែមានម្នាក់ រត់ទៅយកសារាយរំហួតជ្រលក់ទឹក ខ្មេះសជោក ដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ  ៤៩តែអ្នកឯទៀតនិយាយថា “ឈប់សិន! ចាំមើល! បើលោក អេលីយ៉ាមកជួយសង្គ្រោះវា” ។

៥០កាលព្រះយេស៊ូវទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះ ទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញហ ។

៥១គ្រានោះវាំងននក្នុងព្រះវិហារឡ ក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្ម ប្រេះដាច់ពីគ្នាអ ៥២អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោច ពួកអ្នកបរិសុទ្ធដែលដេកលក់ទៅហើយ បានរស់ឡើងវិញជា ច្រើន ៥៣ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះ ជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធក លេច មកអោយមនុស្សជាច្រើនឃើញដែរ ។

៥៤ឯមេទ័ព និងពួកអ្នកដែលចាំយាមខព្រះយេស៊ូវជាមួយ គ្នា កាលបានឃើញកក្រើកដី និងការទាំងប៉ុន្មាន ដែលកើត មកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំង គាត់និយាយថា “នេះពិត ជាព្រះរាជបុត្រានៃព្រះមែន”គ។

៥៥នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយឃ ៥៦ក្នុងពួកស្ត្រីនោះមានម៉ារាជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារាជា ម្តាយយ៉ាកុប និងយ៉ូសេ១ ហើយនិងប្រពន្ធរបស់សេបេដេ១ង

ការបញ្ចុះព្រះសពព្រះយេស៊ូវ

២៧ៈ៥៧-៦១ = មក ១៥ៈ៤២-៤៧ លក ២៣ៈ៥០-៥៦

យហ ១៩ៈ៣៨-៤២

៥៧ដល់លាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ ៥៨បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោក ពីឡាត់ក៏បង្គាប់អោយប្រគល់ព្រះសពដល់គាត់ ៥៩រួចកាល យ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯក យ៉ាងស្អាត ៦០ហើយបញ្ចុះក្នុងផ្នូរថ្មីចដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះ ក៏ចេញទៅបាត់ ៦១ឯម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងម៉ារា១ ទៀតក៏នៅទីនោះអង្គុយប្រឈមនឹងផ្នូរ ។

ការយាមផ្នូរព្រះយេស៊ូវ

៦២កាលស្អែកឡើង ក្រោយថៃរៀបបុណ្យ នោះពួកសង្គ្រាជ និងពួកផារិស៊ី គេមូលគ្នាទៅឯលោកពីឡាត់ ជំរាបថា ៦៣“លោក! យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះ បាន     និយាយពីកាលនៅរស់នៅឡើយថា  “ក្រោយមក៣ថៃខ្ញុំនឹង រស់ឡើងវិញ”ឆ ៦៤ដូច្នេះ សូមលោកបង្គាប់អោយគេប្រុង ប្រយ័ត្នផ្នូរនោះ ដរាបដល់គំរប់៣ថៃ ក្រែងពួកសិស្សរបស់ វាមកលួចយកខ្មោចជវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជន ថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្តី កំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត”

៦៥លោកពីឡាត់មានប្រសាសន៍ទៅគេថា “អ្នករាល់គ្នាមាន អ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាអោយមាំមួន តាមចិត្តចុះ!”ឈ ៦៦រួចគេក៏ទៅបិទចំណាំធ្វើអោយ មាំមួន ហើយដាក់គ្នាអោយចាំយាមផង១ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s