ជំពូក ២៦

ការឃុបឃិតគ្នាដើម្បីចាប់ព្រះយេស៊ូវ

២៦ៈ២-៥ = មក ១៤ៈ១,២ លក ២២ៈ១,២

២៦ ១កាលព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្តីទាំងនេះញ រួចហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ២“អ្នករាល់ គ្នាដឹងថា នៅ២ថៃទៀត នឹងចូលថៃបុណ្យរំលងដហើយ ឯ កូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ អោយត្រូវជាប់ឆ្កាងដែរ” ។

៣នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំនៃ បណ្តាជន គេប្រជុំគ្នានៅទីព្រះលានឋនៃសំដេចសង្ឃ ព្រះនាម កៃផាឌ ៤ក៏ពិគ្រោះគ្នាដើម្បីចាប់ព្រះយេស៊ូវ ដោយឧបាយកល ហើយសំឡាប់បង់ឍ ៥តែគេថា កុំធ្វើក្នុងរវាងពេលបុណ្យនេះ ឡើយ ក្រែងបណ្តាជនកើតកោលាហលណ ។ការចាក់ប្រេងក្រអូបនៅភូមិបេថានី

២៦ៈ៦-១៣ = មក ១៤ៈ៣-៩

២៦ៈ៦-១៣ = លក ៧ៈ៣៧,៣៨ យហ ១២ៈ១-៨

៦រីឯកាលព្រះយេស៊ូវទ្រង់គង់ក្នុងផ្ទះស៊ីម៉ូន ជាអ្នកឃ្លង់នៅ ភូមិបេថានីត ៧នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្ម កែវដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេង នោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ ។

៨តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយ    និយាយថា “ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី?  ៩ដ្បិត ប្រេងនេះនឹងលក់បានប្រាក់ជាច្រើន ដើម្បីនឹងចែកអោយដល់ មនុស្សក្រីក្រ” ។

១០តែព្រះយេស៊ូវទ្រង់ជ្រាប ហើយក៏មានបន្ទូលទៅគេថា “ហេតុអ្វីបានជាបង្អាក់ដល់ចិត្តនាងដូច្នេះ? ដ្បិតនាងបានធ្វើ ការល្អដល់ខ្ញុំណាស់ ១១ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅ ជាមួយជាដរាបថ តែខ្ញុំមិននៅជាមួយជាដរាបទេ ១២ដែល នាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសំរាប់ រៀបកប់ខ្មោចខ្ញុំទ  ១៣ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា  កន្លែង ណា ដែលគេនឹងប្រកាសប្រាប់ដំណឹងល្អនេះ នៅគ្រប់ក្នុង លោកិយទាំងមូល នោះគេនឹងដំណាលពីការដែលនាងបាន ធ្វើនេះដែរ ទុកសំរាប់ជាកេរ្តិ៍នាង១”។

យូដាស-អ៊ីស្ការីយ៉ុតក្បត់ព្រះយេស៊ូវ

២៦ៈ១៤-១៦ = មក ១៤ៈ១០,១១ លក ២២ៈ៣-៦

១៤នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះ យូដាស- អ៊ីស្ការីយ៉ុតធ វាទៅឯពួកសង្គ្រាជសួរថា  ១៥បើខ្ញុំបញ្ជូនអ្នក នោះមកលោក តើលោកនឹងអោយអ្វីដល់ខ្ញុំ? រួចគេសំរេច នឹងអោយប្រាក់៣០រៀលនដល់វា់ ១៦ចាប់តាំងពីវេលានោះ មក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ ។

ពិធីលៀងព្រះអម្ចាស់

២៦ៈ១៧-១៩ = មក ១៤ៈ១២-១៦ លក ២២ៈ៧-១៣

២៦ៈ២០-២៤ = មក ១៤ៈ១៧-២១

២៦ៈ២៦-២៩ = មក ១៤ៈ២២-២៥ លក ២២ៈ១៧-២០

១៧នៅថៃដំបូងក្នុងបុណ្យនំប៉័ងឥតដំបែប នោះពួកសិស្សមក ឯព្រះយេស៊ូវទូលថា “តើទ្រង់សព្វព្រះហឫទ័យអោយយើងខ្ញុំ រៀបបុណ្យរំលងថ្វាយទ្រង់សោយនៅទីណា?”ផ

១៨ទ្រង់ឆ្លើយថា “អោយចូលទៅក្នុងទីក្រុង ដល់ម្នាក់ណា មួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ព ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំ នៅផ្ទះអ្នក”  ១៩ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង ។

២០ដល់លាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ ២១កាល កំពុងតែបរិភោគ នោះទ្រង់មានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់ គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូន២ខ្ញុំ”ភ

២២នោះគ្រប់គ្នាមានសេចក្តីព្រួយជាខ្លាំង ហើយចាប់តាំង ទូលសួរទ្រង់ថា “ព្រះអម្ចាស់អើយ! តើទូលបង្គំឬអ្វី?”

២៣តែទ្រង់មានបន្ទូលឆ្លើយថា “គឺជាអ្នកមួយដែលលូកដៃ ចុះក្នុងចានជាមួយនឹងខ្ញុំ  អ្នកនោះឯងនឹងបញ្ជូន២ខ្ញុំទៅម ។២៤ឯកូនមនុស្សត្រូវទៅមែន តាមសេចក្តីដែលបានចែងទុកពី ដំណើរលោកយ ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូន កូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង”

២៥នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់រ វាចាប់ពាក្យទូល ថា “លោកគ្រូអើយ! តើខ្ញុំឬអី?”ល ទ្រង់មានបន្ទូលទៅវាថា “ត្រូវដូចអ្នកនិយាយហើយ” ។

២៦គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យក នំប៉័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់វប្រទានទៅ ពួកសិស្ស ដោយបន្ទូលថា “ចូរយកបរិភោគចុះ នេះហើយ ជារូបកាយខ្ញុំ” ។

២៧រួចទ្រង់យកពែងសមកប្រទានពរ ក៏ហុចទៅអោយគេ ដោយបន្ទូលថា “ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ! ២៨ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មីហ ដែលបាន ច្រួចចេញសំរាប់មនុស្សជាច្រើន ប្រយោជន៍នឹងផ្តាច់បាបឡ

២៩តែខ្ញុំប្រាប់អ្នករាល់គ្នាថា  ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផល ផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថៃណាដែលខ្ញុំនឹងផឹក ជាថ្មីជាមួយនឹងអ្នករាល់គ្នាអនៅក្នុងនគរព្រះវរបិតានៃខ្ញុំ” ។

៣០រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញ ទៅឯភ្នំដើមអូលីវក ។

ព្រះយេស៊ូវមានបន្ទូលពីការបដិសេធន៍របស់ពេត្រុស

២៦ៈ៣១-៣៥ = មក ១៤ៈ២៧-៣១ លក ២២ៈ៣១-៣៤

៣១ខណៈនោះ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា “នៅ វេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយ ព្រោះខ្ញុំខ ដ្បិតមានសេចក្តីចែងទុកមកថា អញនឹងវាយអ្នក គង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅគ ៣២ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ  នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នាឃ” ។

៣៣ពេត្រុសទូលទ្រង់ថា “ទោះបើមនុស្សទាំងអស់នឹងរវាត ចិត្តដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ”។

៣៤ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា “ខ្ញុំប្រាប់អ្នកជា

ប្រាកដថា នៅវេលាយប់នេះ មុនដែលមាន់រងាវ នោះអ្នក នឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ”ង ។

៣៥ពេត្រុសទលតបថា “ទោះបើទូលបង្គំត្រូវស្លាប់ជាមួយ នឹងទ្រង់ចក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ” ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា ។

នៅឯច្បារគែតសេម៉ានី

២៦ៈ៣៦-៤៦ = មក ១៤ៈ៣២-៤២ លក ២២ៈ៤០-៤៦

៣៦នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែង ហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅគេថា “ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ” ៣៧រួចទ្រង់យកពេត្រុស និងកូនសេបេដេទាំង២នាក់ឆទៅជា មួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រ មល់ជាខ្លាំង ៣៨ក៏មានបន្ទូលទៅគេថា “ចិត្តខ្ញុំព្រួយជពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះចាំយាមជាមួយនឹងខ្ញុំសិន”ឈ។

៣៩កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់ អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា “ឱព្រះវរបិតានៃទូលបង្គំ អើយ! បើសិនជាបាន នោះសូមអោយពែងញនេះកន្លងហួស ពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែ ព្រះហឫទ័យទ្រង់វិញ”ដ ។

៤០នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏ មានបន្ទូលទៅពេត្រុសថា “ដូច្នេះ តើអ្នករាល់គ្នាចាំយាមជា មួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី?”៤១ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនអោយកើត  សេចក្តីល្បួងឌនាំចិត្តឡើយ ឯវិញ្ញាណក៏ប្រុងជាស្រេចមែនតែ សាច់ឈាមខ្សោយទេ” ។

៤២កាលទ្រង់បានយាងទៅម្តងទៀត នោះក៏អធិស្ឋានថា

“ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាពែងនេះកន្លង ហួសពីទូលបង្គំទៅពុំបាន លើកតែទូលបង្គំទទួល នោះសូម តាមព្រះហឫទ័យទ្រង់ចុះ”ឍ។

៤៣កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេក លក់ទៀត ដ្បិតភ្នែកគេធន់ជ្រប់ ៤៤រួចទ្រង់យាងចោលគេ ទៅម្តងទៀត និងអធិស្ឋានជាគំរប់៣ដង ដោយបន្ទូលជា សេចក្តីដដែល ។

៤៥នោះទ្រង់យាងមកឯពួកសិស្ស មានបន្ទូលថា “ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសំរាកកំឡាំងទៀតឬ? មើល! កំណត់ជិតដល់ហើយណ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុង កណ្តាប់ដៃនៃមនុស្សមានបាប ៤៦ចូរក្រោកឡើង យើងទៅ! ន៎! អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ!”

ការចាប់ព្រះយេស៊ូវ

២៦ៈ៤៧-៥៦ = មក ១៤ៈ៤៣-៥០ លក ២២ៈ៤៧-៥៣

៤៧កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះឃើញ យូដាសត ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្ស ជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជ និងពួក ចាស់ទុំនៃបណ្តាជន ៤៨ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំ គាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ ៤៩ស្រាប់តែវាមកដល់ព្រះយេស៊ូវ គំនាប់ទូល ថា “ជំរាបសួរលោកគ្រូ!”ថ រួចក៏ថើបទ្រង់ ។

៥០តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា “សំឡាញ់អើយ ឯង មកធ្វើអី?”ទ១ នោះគេក៏មកលូកដៃចាប់ព្រះអង្គ ៥១ខណៈនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅ ហូតដាវធកាប់ដាច់ស្លឹកត្រចៀកនរបស់បាវសំដេចសង្ឃម្នាក់

៥២តែព្រះយេស៊ូវមានបន្ទូលទៅថា “ចូរស៊កដាវអ្នកទៅ ក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ ដោយដាវដែរប  ៥៣តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កង មក ខ្ញុំជា១រំពេចទេឬអី?ផ  ៥៤បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបាន សំរេចពតាមគម្ពីរដែលថាត្រូវតែកើតមានដូច្នេះ?”

៥៥នៅវេលានោះឯង  ព្រះយេស៊ូវមានបន្ទូលទៅហ្វូង

មនុស្សថា “តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី? ខ្ញុំបានអង្គុយជាមួយនឹង អ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថៃភ តែអ្នក រាល់គ្នាមិនបានចាប់ខ្ញុំទេ ៥៦ប៉ុន្តែការទាំងនេះបានកើតមក ដើម្បីអោយបានសំរេចតាមទំនាយពួកហោរាវិញ”មនោះពួក សិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ ។

មុនពេលជំនុំជំរះ

២៦ៈ៥៧-៦៨ = មក ១៤ៈ៥៣-៦៥ យហ ១៨ៈ១២,១៣,១៩-២៤

៥៧ឯពួកអ្នកដែលបានចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅ ឯលោកកៃផាយ ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានប្រជុំគ្នា ៥៨រីឯពេត្រុស គាត់តាមទ្រង់ពីចំ ងាយទៅរហូតដល់ព្រះលាននៃសំដេចសង្ឃរ ក៏ចូលទៅ អង្គុយខាងក្នុងជាមួយនឹងពួកអាជ្ញាល ដើម្បីចង់ឃើញទីបំផុត នៃការនោះ ។

៥៩ចំណែកពួកសង្គ្រាជ និងពួកចាស់ទុំ ហើយក្រុមជំនុំវទាំង អស់គ្នា គេស្វែងរកសេចក្តីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍អោយបានសំឡាប់ទ្រង់ ៦០តែទោះបើមានស្មរ បន្ទាល់សក្លែងក្លាយមកជាច្រើននាក់ក៏ដោយ គង់តែរកមិន បានសោះ ៦១តែក្រោយបង្អស់ មានស្មរបន្ទាល់២នាក់ហមក ចោទថា “អានេះបាននិយាយថា ខ្ញុំអាចនឹងបំផ្លាញព្រះវិហារ ចេញ ហើយនិងសង់ឡើងវិញក្នុងរវាង៣ថៃបាន”ឡ។

 

១.ខ.៥០ មានន័យថា “សំឡាញ់អើយ! ឯងមកចង់ធ្វើអី ក៏ធ្វើទៅ!”   ៦២នោះសំដេចសង្ឃក៏ក្រោកឡើង ដណ្តឹងសួរទ្រង់ថា “តើ ឯងមិនព្រមឆ្លើយសោះឬអី? សេចក្តីដែលគេចោទប្រកាន់ ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច?” ៦៣ឯព្រះយេស៊ូវ ទ្រង់នៅតែសៀមអ រួចសំដេចសង្ឃបង្គាប់ទ្រង់ថា “ចូរស្បថក នឹងព្រះដ៏មានព្រះជន្មរស់ចុះ!ខ បើឯងជាព្រះគ្រីស្ទគ ជាព្រះ រាជបុត្រានៃព្រះឃមែន នោះចូរប្រាប់យើងមក!”

៦៤ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា “ត្រូវដូចលោក មានប្រសាសន៍ហើយង ១ទៀតខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះ ទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំ នៃព្រះដ៏មានព្រះចេស្តាច ហើយទាំងមកលើពពកនៅលើ មេឃផង”ឆ ។

៦៥នោះសំដេចសង្ឃក៏ហែកអាវខ្លួនជ ហើយនិយាយឡើង ថា “វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះតើយើងចាំ បាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត? មើលអ្នករាល់គ្នា ទើបនឹងឮពាក្យដែលវាប្រមាថនោះស្រាប់ហើយ! ៦៦តើគិត យ៉ាងដូចម្តេច?”

អ្នកទាំងនោះឆ្លើយឡើងថា “វាគួរស្លាប់ហើយ”ឈ។

៦៧គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ញទ្រង់ មានអ្នក ខ្លះទះទ្រង់ ទាំងទូលថា ៦៨“ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទ អើយ! តើអ្នកណាបានវាយឯង!”ដ

ពេត្រុសបដិសេធព្រះយេស៊ូវ

២៦ៈ៦៩-៧៥ = មក ១៤ៈ៦៦-៧២ លក ២២ៈ៥៥-៦២

យហ ១៨ៈ១៦-១៨,២៥-២៧

៦៩ឯពេត្រុស គាត់អង្គុយនៅក្នុងព្រះលានឰដ៏ខាងក្រៅ នោះ មានបាវស្រីម្នាក់មកឯគាត់និយាយថា “អ្នកឯងបាននៅ ជាមួយនឹងយេស៊ូវ ជាអ្នកស្រុកកាលីឡេនេះដែរ” ។

៧០តែគាត់ប្រកែកនៅមុខអ្នកទាំងអស់ថា “ខ្ញុំមិនដឹងជាអ្នក ថាអ្វីទេ?”

 

៧១កាលគាត់បានចេញទៅដល់មាត់ទ្វារហើយ នោះបាវស្រី ម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ដល់ពួកអ្នកនៅទីនោះថា “អ្នក នេះបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែរ”

៧២គាត់ក៏ប្រកែកម្តងទៀត ទាំងស្បថថា “ខ្ញុំមិនស្គាល់មនុស្ស នោះទេ” ។

៧៣ក្រោយបន្តិចមក ពួកអ្នកដែលនៅទីនោះ គេមកឯ ពេត្រុស ចោទថា “ឯងប្រាកដជាពួកមនុស្សនោះដែរ ដ្បិត សំដីឯងសពីខ្លួនឯងអោយដឹងហើយ” ។

៧៤នោះគាត់ចាប់តាំងប្រមាថ ហើយស្បថថា “ខ្ញុំមិនស្គាល់ មនុស្សនោះទេ” ស្រាប់តែមាន់ក៏រងាវឡើង ៧៥ពេត្រុសនឹក ឃើញពីព្រះបន្ទូលនៃព្រះយេស៊ូវ ដែលទ្រង់ប្រាប់គាត់ថា “មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថាមិនស្គាល់ ខ្ញុំ”ឋ រួចគាត់ក៏ចេញទៅដោយយំក្តួល ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s