ជំពូក ២២

ម៉ាថាយ

រឿងប្រៀបប្រដូចអំពី ពិធីជប់លៀងក្នុងមង្គលការ

២២ៈ២-១៤ = លក ១៤ៈ១៦-២៤

២២ ១ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចមួយ ទៀតទៅគេថា ២“នគរស្ថានសួគ៌ប្រៀបដូចជាធស្តេចមួយអង្គ ដែលរៀបវិវាហមង្គលអោយព្រះរាជបុត្រា ៣ទ្រង់ចាត់ពួក មហាតលិកនអោយទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងមង្គលការនោះ ប៉ុន្តែអ្នកទាំងនោះមិនព្រមមកទេ”។

៤ទ្រង់ក៏ចាត់ពួកមហាតលិកបឯទៀតអោយទៅ ដោយ បន្ទូលថា ចូរឯងប្រាប់ពួកភ្ញៀវថា ឥឡូវគ្រឿងជប់លៀងបាន រៀបជាស្រេចហើយ គេបានសំឡាប់គោ និងសត្វបំប៉នយ៉ាង ធាត់ៗ ហើយក៏រៀបចំគ្រប់ទាំងអស់រួចជាស្រេច ចូរមក បរិភោគការចុះ!

៥តែអ្នកទាំងនោះធ្វេសប្រហែសវិញ ម្នាក់ក៏ទៅឯចំការខ្លួន ម្នាក់ទៀតទៅឯការជំនួញ ៦អ្នកឯទៀតក៏ចាប់ពួកមហាតលិក ត្មះតិះដៀល ហើយសំឡាប់ចោលទៅ ៧កាលស្តេចបាន ឮ នោះទ្រង់មានព្រះទ័យក្រេវក្រោធ ក៏ចាត់ទ័ពអោយទៅ បំផ្លាញពួកមនុស្សដែលសំឡាប់គេនោះផ ព្រមទាំងដុតទីក្រុង របស់គេចោលអស់ ។

៨រួចទ្រង់មានបន្ទូលទៅពួកមហាតលិកថា ការបានរៀប ចំជាស្រេច តែពួកភ្ញៀវមិនគួរនឹងមកបរិភោគទេ ៩ដូច្នេះ ចូរទៅឯផ្លូវប្រសព្វព អញ្ជើញអស់អ្នកណាដែលប្រទះឃើញ អោយគេមកបរិភោគវិញ ១០មហាតលិកទាំងនោះក៏ចេញ ទៅតាមផ្លូវ ប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំង អាក្រក់ ទាំងល្អភមក នោះរោងការមានភ្ញៀវពេញព្រៀប ។

១១ស្តេចក៏យាងចូលទៅទតមើលពួកភ្ញៀវ ទ្រង់ឃើញ មានមនុស្សម្នាក់នៅទីនោះ ដែលមិនបានពាក់អាវផាយ ១២ក៏ មានបន្ទូលទៅអ្នកនោះថា សំឡាញ់អើយ!ម ដូចម្តេចបាន ជាអ្នកចូលមកក្នុងទីនេះ ឥតពាក់អាវផាយដូច្នេះ? អ្នកនោះ រកឆ្លើយអ្វីមិនបានឡើយ ។

១៣ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃ វាបោះចោលទៅឯទីងងឹតខាងក្រៅទៅ! នៅទីនោះនឹង យំ ហើយសង្កៀតធ្មេញយ ។

១៤ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេរ” ។ការបង់ពន្ធជូនសេសារ

២២ៈ១៥-២២ = មក ១២ៈ១៣-១៧ លក ២០ៈ២០-២៦

១៥កាលពួកផារិស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំ ណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ១៦រួចក៏ ចាត់ពួកសិស្សរបស់គេអោយទៅឯទ្រង់ ជាមួយនឹងពួក   ហេរ៉ូឌល ដោយពាក្យថា លោកគ្រូ! យើងខ្ញុំដឹងថា លោកពិត ត្រង់ ហើយថា លោកបង្រៀនពីផ្លូវព្រះដោយសេចក្តីពិត ឥតមានអំពល់ដល់អ្នកណាឡើយ ព្រោះលោកមិនយល់មុខ មនុស្សណាទេ ១៧ដូច្នេះ សូមប្រាប់យើងខ្ញុំ ដែលលោកគិត ដូចម្តេច តើមានច្បាប់នឹងបង់ពន្ធវថ្វាយសេសារឬទេ?

១៨តែព្រះយេស៊ូវទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូល តបថា “មនុស្សកំពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាល្បង ខ្ញុំដូច្នេះ? ១៩ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកអោយខ្ញុំមើល ចុះ!” គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត ២០រួចទ្រង់មាន បន្ទូលសួរថា “រូបនេះ និងឈ្មោះនេះ តើជារបស់អ្នកណា?”

២១គេទូលឆ្លើយថា “របស់សេសារ” នោះទ្រង់មានបន្ទូល ឆ្លើយថា “ដូច្នេះ ចូរថ្វាយរបស់សេសារស ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ” ។

២២កាលបានឮដូច្នោះ នោះគេមានសេចក្តីអស្ចារ្យ រួចក៏ ដើរចេញពីទ្រង់បាត់ទៅហ ។

អាពាហ៍ពិពាហ៍នៅគ្រាពីរស់ឡើងវិញ

២២ៈ២៣-៣៣ = មក ១២ៈ១៨-២៧ លក ២០ៈ២៧-៤០

២៣នៅថៃនោះឯង ពួកសាឌូស៊ីឡ ដែលគេថា គ្មានសេចក្តី រស់ឡើងវិញទេអ គេក៏មកឯទ្រង់ ទូលសាកសួរថា ២៤“លោក គ្រូ! លោកម៉ូសេបានផ្តាំថា បើអ្នកណាស្លាប់ទៅ ឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជអោយបងខ្លួនក ២៥រីឯនៅក្នុងពួកយើងខ្ញុំ មានបងប្អូន៧នាក់ បងច្បង បានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ បានទុក ប្រពន្ធអោយប្អូន ២៦ប្អូនបន្ទាប់ក៏ធ្វើដូចគ្នា រួចប្អូនទី៣ ដរាប ដល់ប្អូនពៅបំផុត    ២៧ក្រោយបង្អស់មកស្ត្រីនោះក៏ស្លាប់ទៅ ដែរ ២៨ដូច្នេះដល់គ្រារស់ឡើងវិញ តើនាងនោះនឹងត្រូវ ធ្វើជាប្រពន្ធរបស់អ្នកណា ក្នុងបណ្តាបងប្អូនទាំង៧នាក់នោះ  ដ្បិតសុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា?”

២៩នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា “អ្នករាល់ គ្នាភាន់ច្រឡំទេ ពីព្រោះមិនយល់គម្ពីរខ ឬព្រះចេស្តានៃព្រះ សោះ ៣០ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្តី ប្រពន្ធទៀតទេគ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថាន សួគ៌វិញ ៣១តែត្រង់ឯសេចក្តីរស់ពីស្លាប់ឡើងវិញ តើអ្នក រាល់គ្នាមិនបានមើលសេចក្តី ដែលព្រះទ្រង់បានមានបន្ទូល នឹងអ្នករាល់គ្នាទេឬអី? ៣២គឺថា អញជាព្រះនៃអ័ប្រាហាំ ជា ព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបឃ ព្រះអង្គទ្រង់មិន មែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ” ។

៣៣ឯបណ្តាមនុស្សគេក៏នឹកប្លែកក្នុងចិត្ត ដោយឮសេចក្តី ដែលទ្រង់បង្រៀននោះង ។

បញ្ញត្តិដែលសំខាន់បំផុត

២២ៈ៣៤-៤០ = មក ១២ៈ២៨-៣១

៣៤តែកាលពួកផារិស៊ីបានឮថា ទ្រង់ធ្វើអោយពួកសាឌូស៊ីច បាត់មាត់ដូច្នោះ នោះគេក៏មូលគ្នា ៣៥ហើយពួកគេម្នាក់ ដែល ជាអ្នកប្រាជ្ញខាងច្បាប់ឆក៏ល្បងសួរទ្រង់ថា ៣៦“លោកគ្រូ! ក្នុង បណ្តាក្រិត្យវិន័យ តើបញ្ញត្តិណាដែលយ៉ាងសំខាន់បំផុត?”  ៣៧នោះព្រះយេស៊ូវឆ្លើយថា “ត្រូវអោយស្រឡាញ់ព្រះ   អម្ចាស់ ជាព្រះនៃឯងអោយអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯងឈ ៣៨នេះជាបញ្ញត្តិយ៉ាងសំខាន់ទី១ ៣៩ហើយបញ្ញត្តិទី២ក៏បែបដូចគ្នា គឺថា ត្រូវអោយស្រឡាញ់ អ្នកជិតខាងដូចខ្លួនឯងញ ៤០បណ្តាក្រិត្យវិន័យ និងអស់ទាំង ទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តិទាំង២   ប្រការនេះឯង”ដ ។

តើព្រះគ្រីស្ទជាវង្សអង្គណា?

២២ៈ៤១-៤៦ = មក ១២ៈ៣៥-៣៧ លក ២០ៈ៤១-៤៤

៤១កំពុងដែលពួកផារិស៊ីនៅមូលគ្នានៅឡើយ នោះ    ព្រះយេស៊ូវទ្រង់មានបន្ទូលសួរគេថា ៤២“អ្នករាល់គ្នាគិតពី    ព្រះគ្រីស្ទដូចម្តេច? តើទ្រង់ជាព្រះវង្សអ្នកណា?” នោះគេ ទូលឆ្លើយថា “ជាព្រះវង្សហ្លួងដាវីឌ”ឋ។

៤៣ទ្រង់មានបន្ទូលសួរទៀតថា “ដូច្នេះធ្វើដូចម្តេចអោយ ហ្លួងដាវីឌមានបន្ទូលដោយនូវព្រះវិញ្ញាណ ហៅទ្រង់ជាព្រះ អម្ចាស់បាន? ៤៤ដោយថា ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅ ព្រះអម្ចាស់នៃខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញ ដាក់ពួកខ្មាំងសត្រូវឯងនៅក្រោមជើងឯងឌ ៤៥ដូច្នេះបើហ្លួង ដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ នោះធ្វើ ដូចម្តេចអោយព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន?” ៤៦តែគ្មាន អ្នកណាអាចនឹងឆ្លើយតបទៅនឹងទ្រង់១ម៉ាត់បានទេ រួចតាំង ពីថៃនោះមក គ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយឍ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s