ជំពូក ២១

ម៉ាថាយ

ផ្លូវនៃជ័យជំនះ

២១ៈ១-៩ = មក ១១ៈ១-១០ លក ១៩ៈ២៩-៣៨

២១ៈ៤-៩ = យហ ១២ៈ១២-១៥

២១ ១គ្រាបានមកជិតក្រុងយេរូសាឡិមហើយ ដល់ភូមិ បេតផាសេ ខាងភ្នំដើមអូលីវជ នោះព្រះយេស៊ូវទ្រង់ចាត់ សិស្ស២នាក់អោយទៅ ២ដោយបន្ទូលថា “ចូរទៅឯភូមិនៅ ខាងមុខនោះ អ្នកនឹងឃើញមេលា១ គេចងទុកនឹងកូនវានៅ ជាមួយគ្នា ចូរស្រាយដឹកនាំវាមកឯខ្ញុំ ៣បើអ្នកណាថាអ្វីអោយ នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ ត្រូវការនឹងវា រួចគេនឹងអោយវាមកហើយ” ។

៤ការទាំងនេះកើតមក ដើម្បីអោយបានសំរេចឈតាមទំ នាយ ដែលហោរាបានទាយទុកមកថាៈ

៥“ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល! ស្តេចនៃនាង ទ្រង់ យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលា ជំទង់ ដែលជាកូនរបស់មេលា”ញ។

៦សិស្សនោះក៏ទៅធ្វើតាមបង្គាប់ព្រះយេស៊ូវ ៧ហើយនាំ មេលានិងកូនវាមក រួចក្រាលអាវខ្លួនលើខ្នងថ្វាយទ្រង់គង់ ៨ឯហ្វូងមនុស្សស្ទើរតែទាំងអស់ បានក្រាលអាវដខ្លួននៅផ្លូវ ខ្លះក៏កាប់មែកឈើយកមករាយតាមផ្លូវផង ៩ហើយបណ្តា មនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា “ហូសា- ណា ដល់ព្រះវង្សហ្លួងដាវីឌឋ ព្រះអង្គដែលយាងមកដោយនូវ ព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ”ឌ “ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”ឍ ១០រួចកាលទ្រង់យាងចូលទៅក្នុង ក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្តីជ្រួលជ្រើម ពេញក្នុងទីក្រុង ហើយគេសួរថា “លោកនេះជាអ្នកណា?” ១១ហ្វូងមនុស្សឆ្លើយឡើងថា “នេះគឺជាហោរាណយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ”។

ព្រះយេស៊ូវនៅឯព្រះវិហារ

២១ៈ១២-១៦ = មក ១១ៈ១៥-១៨ លក ១៩ៈ៤៥-៤៧

១២ព្រះយេស៊ូវទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញ អស់ទាំងអ្នកដែលលក់ដូរតក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃ ពួកអ្នកដូរប្រាក់ថ និងជើងម៉ារបស់ពួកអ្នកលក់ព្រាបទ ។

១៣ហើយទ្រង់មានបន្ទូលទៅគេថា “មានសេចក្តីចែងទុក មកដូច្នេះ ដំណាក់អញត្រូវហៅថា ជាទីសំរាប់អធិស្ឋាន)ធ តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ”ន។

១៤ឯពួកមនុស្សខ្វាក់ និងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះ វិហារ ហើយទ្រង់ប្រោសគេអោយបានជាទាំងអស់ប ១៥តែ ពួកសង្គ្រាជ និងពួកអាចារ្យ១ គេមានចិត្តគ្នាន់ក្នាញ់ណាស់ផ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ និងឮកូនក្មេងទាំង ប៉ុន្មានស្រែកក្នុងព្រះវិហារថា “ហូសាណា ដល់ព្រះវង្សហ្លួង ដាវីឌដូច្នោះ”ព ១៦ហើយគេទូលទ្រង់ថា “តើអ្នកឮពាក្យដែល ក្មេងទាំងនេះថាឬទេ?” ព្រះយេស៊ូវទ្រង់ឆ្លើយថា “ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្តីឬអី? ដែលថា ទ្រង់ បានធ្វើអោយសេចក្តីសរសើរបានគ្រប់លក្ខណ៍ ដោយនូវ មាត់កូនក្មេង និងកូនដែលនៅបៅ”ភ។

១៧រួចទ្រង់លះចោលគេ២ យាងចេញទៅឯភូមិបេថានីម ទៅ ក៏ផ្ទំនៅទីនោះ១យប់ ។

ដើមល្វាត្រូវស្វិតក្រៀម

២១ៈ១៨-២២ = មក ១១ៈ១២-១៤, ២០-២៤

១៨ដល់ព្រលឹមឡើង កំពុងដែលទ្រង់យាងត្រឡប់ទៅឯទី ក្រុងវិញ នោះទ្រង់ក៏ឃ្លាន ១៩ទ្រង់ទតឃើញដើមល្វា១តាមផ្លូវក៏យាងទៅដល់ ឃើញមានតែស្លឹកទទេ នោះទ្រង់មានបន្ទូល ថា “កុំអោយឯងមានផ្លែទៀតឡើយ!” ស្រាប់តែដើមល្វា នោះក្រៀមទៅយ ។

២០កាលពួកសិស្សបានឃើញដូច្នោះ នោះគេមានសេចក្តី អស្ចារ្យថា ដើមល្វានេះក្រៀមទៅជា១រំពេចយ៉ាងណាហ្ន៎ ។

២១ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជា ប្រាកដថា បើមានសេចក្តីជំនឿឥតសង្ស័យសោះរ នោះអ្នក រាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា អោយឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់ តែនឹងបានកើតដូច្នោះដែរ ២២ហើយគ្រប់ទាំងសេចក្តីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូមលដោយមានចិត្តជឿ នោះ នឹងបានសំរេចទាំងអស់”។

អំណាចរបស់ព្រះយេស៊ូវ

២១ៈ២៣-២៧ = មក ១១ៈ២៧-៣៣ លក ២០ៈ១-៨

២៣កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះ ពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ដែល កំពុងតែបង្រៀន ហើយទូលកាត់សួរថា “អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី?វ តើអ្នកណាបានបើកអំណាចនេះអោយ អ្នក?” ២៤ព្រះយេស៊ូវមានបន្ទូលតបថា“ខ្ញុំនឹងសួរអ្នករាល់គ្នា ពីសេចក្តី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់អោយ អ្នកដឹងពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ ២៥ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា? ពីស្ថានសួគ៌ ឬ ពីមនុស្ស?” នោះគេក៏រិះគិតគ្នាថា “បើយើងថា មកពីស្ថាន សួគ៌ នោះវានឹងសួរយើងថា ដូច្នេះហេតុអ្វីបានជាអ្នករាល់ គ្នាមិនបានជឿតាមគាត់? ២៦តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហាន ទុកជាហោរាទាំង អស់គ្នា”ស ។

២៧រួចគេទូលឆ្លើយថា “យើងមិនដឹងទេ” ហើយទ្រង់ក៏មាន បន្ទូលតបថា “ដូច្នេះ ខ្ញុំក៏មិនប្រាប់អោយអ្នករាល់គ្នាដឹងពី អំណាចដែលខ្ញុំអាង និងធ្វើការទាំងនេះដែរ។រឿងប្រៀបប្រដូចអំពី កូនប្រុសពីរនាក់

២៨ប៉ុន្តែអ្នករាល់គ្នាគិតដូចម្តេច? មានមនុស្សម្នាក់មាន កូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ! ថៃនេះ ចូរ ឯងទៅធ្វើការក្នុងចំការអញទៅ!ហ ២៩កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមក វាប្រែចិត្តជាទៅវិញ ។

៣០គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះវាទទួល ថា ខ្ញុំទៅ លោកឪពុក ប៉ុន្តែវាមិនបានទៅទេ ។

៣១ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្ត របស់ឪពុក?” គេឆ្លើយថា “កូនច្បង” ព្រះយេស៊ូវទ្រង់មាន បន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធឡ និងពួកស្រីសំផឹងអ គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា ៣២ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិតក តែអ្នក រាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធខ និងពួកស្រីសំ ផឹងគគេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញ ដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្ត១ជឿតាមគាត់ដែរ”។

រឿងប្រៀបប្រដូចអំពី អ្នកចាំចំការ

២១ៈ៣៣-៤៦ = មក ១២ៈ១-១២ លក ២០ៈ៩-១៩

៣៣ចូរស្តាប់ពាក្យប្រៀបប្រដូចមួយទៀត មានថៅកែម្នាក់ ដែលដាំឃចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉មង ក៏ប្រវាស់ទៅអោយ ពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅច ៣៤កាលជិត ដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវឆខ្លួនអោយទៅឯពួក អ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន ។

៣៥តែពួកធ្វើចំការ គេចាប់បាវទាំងនោះ វាយម្នាក់ សំ ឡាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញជ ៣៦ថៅកែក៏ប្រើ បាវឈដទៃជាច្រើនជាងមុនអោយទៅទៀត តែគេប្រព្រឹត្តនឹង បាវទាំងនោះបែបដូចគ្នា ៣៧ដល់ក្រោយបង្អស់ គាត់ចាត់ កូនខ្លួនអោយទៅ ដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ

៣៨ប៉ុន្តែកាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះ ជាកូនគ្រងមរដកញហើយ ចូរយើងសំឡាប់វាដចេញទៅ រួច យើងនឹងដណ្តើមយកមរដករបស់វាឋ  ៣៩គេក៏ចាប់កូននោះ បោះចោលទៅខាងក្រៅចំការ ហើយ សំឡាប់ចោលទៅ ។

៤០ដូច្នេះ កាលណាថៅកែចំការមកដល់ តើគាត់នឹងធ្វើអ្វី ដល់ពួកអ្នកដែលធ្វើចំការទាំងនោះ?”

៤១គេទូលឆ្លើយតបថា “គាត់នឹងសំឡាប់ពួកកំណាចទាំង នោះយ៉ាងអាក្រក់ណាស់ឌ រួចនឹងប្រវាស់ចំការទៅអោយ ពួកឯទៀតឍវិញ ដែលគេនឹងអោយផលដល់គាត់តាមរដូវ”

៤២ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា “តើអ្នករាល់គ្នា មិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា ថ្មដែលពួកជាងសង់ ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការ នោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យ នៅភ្នែកយើងខ្ញុំ?ណ

៤៣ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញ ពីអ្នករាល់គ្នាត ប្រគល់ទៅអោយសាសន៍មួយទៀត ដែលគេ នឹងបង្កើតផលរបស់នគរនោះ ៤៤អ្នកណាដែលធ្លាក់លើថ្ម នោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មក លើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ”ថ ។

៤៥កាលពួកសង្គ្រាជ និងពួកផារិស៊ីបានឮពាក្យប្រៀប ប្រដូចទាំងនោះហើយ គេក៏ដឹងថា ទ្រង់មានបន្ទូលឆ្ពោះខ្លួន គេ ៤៦រួចគេរកហេតុនឹងចាប់ទ្រង់ ប៉ុន្តែគេខ្លាចហ្វូងមនុស្ស ពីព្រោះបណ្តាមនុស្សទាំងឡាយរាប់ទ្រង់ទុក ជាហោរាទ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s