ជំពូក ២០

ម៉ាថាយ

រឿងប្រៀបប្រដូចអំពីអ្នកធ្វើការនៅចំការទំពាំងបាយជូរ

២០ ១ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាណថៅកែម្នាក់ ដែល ចេញទៅពីព្រលឹម ដើម្បីនឹងជួលជើងឈ្នួល អោយមកធ្វើ ការក្នុងចំការទំពាំងបាយជូរតរបស់ខ្លួន ២កាលបានព្រមគ្នា នឹងបើកអោយ២កាក់ម្នាក់ក្នុង១ថៃហើយ នោះក៏បញ្ជូនអោយ ទៅធ្វើក្នុងចំការ ។

៣ដល់ពេលម៉ោង៩ព្រឹក គាត់ចេញទៅ ឃើញមនុស្សខ្លះ ទៀតឈរទំនេរនៅទីផ្សារ ៤ក៏ប្រាប់គេថា “ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកអោយតាម ត្រឹមត្រូវ” គេក៏ទៅ ។

៥ដល់ថៃត្រង់ ហើយពេលម៉ោង៣រសៀល គាត់ក៏ចេញ ទៅធ្វើដូច្នោះទៀត ៦លុះដល់ពេលម៉ោង៥ គាត់ចេញទៅ ឃើញមានមនុស្សខ្លះទៀតនៅទំនេរក៏សួរគេថា “ហេតុអ្វីបាន ជាអ្នករាល់គ្នាឈរទំនេរនៅទីនេះតាំងពីព្រលឹមមកដូច្នេះ?”

៧គេឆ្លើយថា “ពីព្រោះគ្មានអ្នកណាជួលយើងខ្ញុំ” រួចគាត់ ប្រាប់ថា ចូរអ្នករាល់គ្នា ទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ នោះអ្នកនឹងទទួលឈ្នួលតាមត្រឹមត្រូវ”។

៨ដល់លាចថ ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលអោយគេ ចាប់តាំងពី មនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង ៩កាលពួក អ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២ កាក់ម្នាក់ៗ ១០រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បាន ទទួល២កាក់ម្នាក់ដូចគ្នាដែរ ១១គ្រាបានបើកប្រាក់ស្រេច ហើយ នោះគេត្អូញត្អែរទនឹងថៅកែថា ១២ពួកអ្នកដែលមក ក្រោយនេះ គេធ្វើការតែមួយម៉ោងសោះ ហើយលោកបាន

អោយគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធន់ធទាំងហាលថៃ តាំងពីព្រលឹមមកដែរ ។

១៣តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ!ន ខ្ញុំមិន ធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ ទេឬអី? ១៤ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេច នឹងអោយដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានអោយ ដល់អ្នកដែរ ១៥តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំ ពើចិត្តទេឬអី? តើភ្នែកអ្នកឃើញអាក្រក់ពីព្រោះខ្ញុំល្អឬអី?ប

១៦គឺយ៉ាងនោះ ដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញផ ដ្បិតបានហៅមនុស្ស ជាច្រើន តែរើសបានតិចទេ”។

ព្រះយេស៊ូវថ្លែងទំនាយពីការសុគតរបស់ទ្រង់ម្តងទៀត

២០ៈ១៧-១៩ = មក ១០ៈ៣២-៣៤ លក ១៨ៈ៣១-៣៣

១៧កាលព្រះយេស៊ូវទ្រង់កំពុងតែឡើងទៅឯក្រុងយេរូសា-ឡិម នោះទ្រង់យកពួកសិស្សទាំង១២នាក់ ទៅដោយឡែក តាមផ្លូវ ហើយមានបន្ទូលថា ១៨“មើល! យើងរាល់គ្នាឡើង ទៅឯក្រុងយេរូសាឡិមព នោះកូនមនុស្សភនឹងត្រូវបញ្ជូនទៅ ដល់ពួកសង្គ្រាជ និងពួកអាចារ្យមដែលគេនឹងកាត់ទោស លោកដល់ជីវិត ១៩រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ អោយគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់យ ហើយ ឆ្កាងរលោក ក្រោយ៣ថៃលមក លោកនឹងមានជីវិតរស់ឡើង វិញ”វ ។

សំណូមពររបស់ម្តាយយ៉ាកុប និងយ៉ូហាន

២០ៈ២០-២៨ = មក ១០ៈ៣៥-៤៥

២០គ្រានោះប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២សមក ឯទ្រង់ ក្រាបថ្វាយបង្គំហ ទូលសូមសេចក្តីមួយ ។  ២១ទ្រង់មានបន្ទូលសួរថា “តើអ្នកចង់បានអ្វី?” គាត់ទូលថា “សូមអនុញ្ញាតអោយកូនខ្ញុំម្ចាស់ទាំង២នេះ បានអង្គុយ១ខាង ស្តាំ ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់”ឡ។

២២តែព្រះយេស៊ូវមានបន្ទូលតបថា “អ្នករាល់គ្នាមិនយល់ សេចក្តីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែងអ ដែលខ្ញុំ រៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬ ទេ?១” គេទូលឆ្លើយថា “ទទួលបាន” ។

២៣នោះទ្រង់មានបន្ទូលថា “អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំក ហើយនិងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែល អង្គុយខាងស្តាំឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំ រាប់តែអ្នកណាដែលព្រះវរបិតាខ្ញុំបានរៀបចំទុកអោយវិញ”

២៤កាល១០នាក់ឯទៀតបានឮសេចក្តីនោះហើយ គេក៏តូច ចិត្តខនឹងបងប្អូនទាំង២នាក់នោះ ២៥តែព្រះយេស៊ូវទ្រង់ហៅ អ្នកទាំងនោះមក មានបន្ទូលថា “អ្នករាល់គ្នាដឹងថា ពួក ចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ២៦ប៉ុន្តែមិនត្រូវ អោយមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួក អ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើគ ដល់អ្នករាល់គ្នាវិញ ២៧ហើយអ្នកណាក្នុងពួកអ្នក ដែលចង់ បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញ ដែរ ២៨ដូចជាកូនមនុស្សឃបានមក មិនមែនអោយគេបំរើ លោកទេ គឺនឹងបំរើគេវិញង ហើយនិងអោយជីវិតខ្លួន ទុកជា ថ្លៃលោះចមនុស្សជាច្រើនផង” ។មនុស្សខ្វាក់ពីរនាក់បានមើលឃើញ

២០ៈ២៩-៣៤ = មក ១០ៈ៤៦-៥២ លក ១៨ៈ៣៥-៤៣

២៩កាលកំពុងតែចេញពីក្រុងយេរីខូរមក នោះមានមនុស្ស មីរដេរដាសដើរតាមទ្រង់ទៅ ៣០ក៏ឃើញមានមនុស្សខ្វាក់២ នាក់ អង្គុយនៅក្បែរផ្លូវ គេឮថាព្រះយេស៊ូវទ្រង់យាងតាមទី នោះ ក៏ស្រែកឡើងថា “ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌឆ អើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង!”

៣១ឯបណ្តាមនុស្ស គេហាមអ្នកទាំង២នោះ កុំអោយមាត់ តែគេស្រែករឹតតែខ្លាំងឡើងថា “ឱព្រះអម្ចាស់ជាព្រះវង្ស ហ្លួងដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង”។

៣២នោះព្រះយេស៊ូវទ្រង់ឈប់ ក៏ហៅអ្នកទាំង២នោះមក មានបន្ទូលសួរថា “តើចង់អោយខ្ញុំធ្វើអ្វីអោយអ្នក?”

៣៣គេទូលទ្រង់ថា “ឱព្រះអម្ចាស់អើយ! សូមប្រោសអោយ ភ្នែកយើងខ្ញុំបានភ្លឺឡើងផង” ។

៣៤ទ្រង់មានសេចក្តីក្តួលក្នុងព្រះហឫទ័យ ក៏ពាល់ភ្នែកគេ ស្រាប់តែភ្នែកបានភ្លឺឡើង រួចគេដើរតាមទ្រង់ទៅ ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s