ជំពូក ១

ម៉ាថាយ

ពង្សាវតាររបស់ព្រះយេស៊ូវ

ជំពូកទី ១

(១)នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទជាវង្សាហ្លួងដាវីឌ និងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ (២)អ័ប្រាហាំ បង្កើតអ៊ីសាកៗ បង្កើតយ៉ាកុបៗបង្កើតយូដា ហើយនិងបងប្អូនងគាត់ (៣)យូដាយកនាងតាម៉ារបង្កើតបានពេរេស និងសេរ៉ាស ពេរេសបង្កើត ហេស្រុនៗបង្កើតអើរ៉ាម (៤)អើរ៉ាម បង្កើតអ័មីន៉ាដាប់ៗបង្កើតណាសូនៗបង្កើតសាលម៉ូន (៥)សាលម៉ូនយកនាងរ៉ាហាបបង្កើត បានបូអូសៗយកនាងរស់ បង្កើតបានអូបិឌៗបង្កើតអ៊ីសាយ (៦)អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន (៧)សាឡូម៉ូនបង្កើតរេហូបោមៗបង្កើតអ័រប៊ីយ៉ាៗបង្កើតអេសា (៨)អេសាបង្កើតយ៉ូសាផាតៗបង្កើតយ៉ូរ៉ាមៗ បង្កើតអូសៀស (៩)អូសៀសបង្កើតយ៉ូថាមៗបង្កើតអេហាសៗបង្កើតអេសេគាស (១០)អេសេគាសបង្កើតម៉ាន៉ាសេៗបង្កើត អាំម៉ូនៗបង្កើតយ៉ូសៀស (១១)យ៉ូសៀសបង្កើតយេកូនាស ហើយនិងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន (១២)ក្រោយដែលត្រូវ និរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបាន សាលធាលៗបង្កើតបានសូរ៉ូបាបិល (១៣)សូរ៉ូបាបិលបង្កើត អ័ប៊ីយុឌៗបង្កើតអេលាគីមៗបង្កើតអេសូរ (១៤)អេសូរបង្កើត សាដុកៗបង្កើតអេគីមៗបង្កើតអេលីយុឌ (១៥)អេលីយុឌបង្កើត អេលាសារៗបង្កើតម៉ាថានៗបង្កើតយ៉ាកុប (១៦)យ៉ាកុបបង្កើត យ៉ូសែបជាប្តីនាងម៉ារា មាតាព្រះយេស៊ូវ ដែលហៅថា “ព្រះគ្រីស្ទ”។  (១៧)ដូច្នេះ តាំងពីអ័ប្រាហាំដរាបមកដល់ហ្លួងដាវីឌ រួមទាំងអស់មាន១៤ដំណ តាំងពីហ្លួងដាវីឌ ដរាបមកដល់គ្រា ដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនក៏មាន១៤ដំណ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដរាប មកដល់ព្រះគ្រីស្ទក៏មាន១៤ដំណដែរ។

កំណើតព្រះយេស៊ូវគ្រីស្ទ

(១៨)រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមក យ៉ាង ដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាង ហើយ នោះនាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា (១៩)ឯយ៉ូសែបប្តីនាងជាមនុស្សសុចរិត គាត់មិនចង់ បើករឿងនាងអោយគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ ។  (២០)កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា  “យ៉ូសែបពូជហ្លួងដាវីឌអើយ កុំអោយខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាងនោះកើត ពីព្រះវិញ្ញាណបរិសុទ្ធទេ (២១)នាងនឹងប្រសូតបុត្រា១ ហើយ អ្នកត្រូវថ្វាយព្រះនាមថា “យេស៊ូវ”  ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ អោយរួចពីបាប (២២)ការទាំងនោះកើត មកដើម្បីអោយបានសំរេចសេចក្តីដែលព្រះអម្ចាស់ទ្រង់មាន បន្ទូលដោយសារហោរាថា (២៣) “មើល នាងព្រហ្មចារីនឹង មានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល” ដែលប្រែថា “ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ ” (២៤)លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតាភនៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ (២៥)តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាង ប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា “យេស៊ូវ” ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s