ជំពូក ១៤

ម៉ាថាយ

ជំពូក ១៤

ការកាត់ក្បាលយ៉ូហាន-បាទីស្ទ

១៤ៈ១-១២ = មក ៦ៈ១៤-២៩

១៤ ១នៅគ្រានោះហេរ៉ូឌរជាស្តេចអនុរាជ ទ្រង់បានឮល្បី ពីព្រះយេស៊ូវល ២ទ្រង់ក៏មានបន្ទូលទៅពួកមហាតលិកថា នោះគឺជាយ៉ូហាន-បាទីស្ទវ គាត់បានរស់ពីស្លាប់ឡើវិញ ហើយ បានជាមានការឫទ្ធិបារមីកើតមក ដោយសារគាត់ ដូច្នេះ ៣ដ្បិតហេរ៉ូឌបានចាប់ចងយ៉ូហានដាក់ក្នុងគុកសដោយ ព្រោះហេរ៉ូឌាស ជាភរិយាហភីលីព អនុជទ្រង់ ៤ពីព្រោះ យ៉ូហានបាន ទូលទាស់នឹងស្តេចថា “ទ្រង់គ្មានច្បាប់នឹងយក នាងនោះទេ”ឡ ៥ទ្រង់ចង់សំឡាប់គាត់ណាស់ តែខ្លាចហ្វូង មនុស្ស ព្រោះគេរាប់គាត់ ទុកជាហោរាអ ។

៦មានសម័យ១ ជាថៃធ្វើបុណ្យចំរើនព្រះជន្មហេរ៉ូឌ នោះ បុត្រីហេរ៉ូឌាស នាងរាំនៅមុខពួកភ្ញៀវ ជាទីគាប់ព្រះទ័យ ដល់ហេរ៉ូឌណាស់ ៧បានជាទ្រង់ស្បថសន្យានឹងប្រទានគ្រប់ របស់អ្វីដែលនាងនឹងសូម ៨តែមាតានាងបានបញ្ចោះអោយ ទូលថា សូមប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមក អោយខ្ញុំម្ចាស់នៅទីនេះ ៩នោះស្តេចទ្រង់ក៏ព្រួយព្រះទ័យ តែ ដោយព្រោះសម្បថ ហើយនិងពួកភ្ញៀវបានជាទ្រង់បង្គាប់ អោយគេយកក្បាលគាត់មកអោយនាង  ។១០ទ្រង់ក៏ចាត់គេអោយទៅកាត់ក្បាលកយ៉ូហាន នៅក្នុងគុក ១១គេយកក្បាលគាត់ដាក់លើថាសមកអោយនាង រួចនាង យកទៅថ្វាយដល់មាតា ១២នោះពួកសិស្សយ៉ូហានក៏មកយក សពទៅកប់ខ រួចទៅទូលព្រះយេស៊ូវ ។

ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់

១៤ៈ១៣-២១ = មក ៦ៈ៣២-៤៤ លក ៩ៈ១០-១៧ យហ ៦ៈ១-១៣ ១៤ៈ១៣-២១ = មថ ១៥ៈ៣២-៣៨

១៣កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញ ពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏ បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ ១៤លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្ស មីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេគ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេអោយ បានជាឃ ។

១៥ដល់ពេលលាច ពួកសិស្សមកឯទ្រង់ទូលថា ទីនេះសាត់ ណាស់ ម៉ោងក៏ជ្រុលហើយ សូមអោយហ្វូងមនុស្សត្រឡប់ទៅ វិញទៅ ដើម្បីអោយបានទិញស្បៀងអាហារ នៅក្នុងភូមិជុំ វិញ ១៦តែព្រះយេស៊ូវទ្រង់ឆ្លើយថា “មិនចាំបាច់អោយគេ ទៅទេ ចូរអ្នករាល់គ្នាអោយគេបរិភោគទៅ” ។

១៧ពួកសិស្ស ក៏ទូលទ្រង់ថា នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មាន តែនំប៉័ង៥ដុំង ហើយនិងត្រី២ប៉ុណ្ណោះ ។

១៨នោះទ្រង់មានបន្ទូលថា “ចូរយកមកអោយខ្ញុំឯណេះ” ១៩រួចកាលទ្រង់បានបង្គាប់ អោយហ្វូងមនុស្សអង្គុយនៅលើ ស្មៅហើយ នោះទ្រង់យកនំប៉័ង៥ដុំ និងត្រី២នោះ ងើបទត ទៅលើមេឃ ទាំងប្រទានពរ រួចកាច់ប្រទានចដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស  ២០គេបានបរិភោគ ឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន ១២កន្ត្រក ២១រីឯពួកមនុស្សដែលបានបរិភោគនោះមាន ចំនួន៥ពាន់នាក់ ឥតរាប់ពួកស្រីៗ និងកូនក្មេងទេ ។ព្រះយេស៊ូវយាងកាត់លើទឹក

១៤ៈ២២-៣៣ = មក ៦ៈ៤៥-៥១ យហ ៦ៈ១៦-២១

១៤ៈ៣៤-៣៦ = មក ៦ៈ៥៣-៥៦

២២ស្រាប់តែទ្រង់បង្ខំពួកសិស្ស អោយចុះទូកឆ្លងទៅឯ ត្រើយម្ខាងមុនទ្រង់ ទាល់តែទ្រង់បានអោយហ្វូងមនុស្សវិល ទៅវិញអស់ ២៣លុះបានអោយគេទៅផុតអស់ហើយ នោះ ទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋានឆ លុះ ពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់ ២៤ឯទូក នៅកណ្តាលសមុទ្រ ត្រូវរលកបោកជាខ្លាំង ដោយព្រោះ ច្រាសខ្យល់  ២៥ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹក សមុទ្រ  ទៅឯពួកសិស្ស ២៦កាលគេឃើញទ្រង់យាងលើទឹក ដូច្នោះ នោះក៏ភ័យវល់ហើយនិយាយថា “ខ្មោចលងហើយ”ជ រួចគេស្រែកឡើង ដោយសេចក្តីតក់ស្លុត ។

២៧តែព្រះយេស៊ូវ ទ្រង់មានបន្ទូលដល់គេភ្លាមថា “ចូរ សង្ឃឹមឡើង គឺខ្ញុំទេតើញ កុំអោយភ័យ ឈឡើយ!” ។

២៨ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ! បើជាទ្រង់មែន នោះសូមអោយទូលបង្គំដើរលើទឹកទៅឯទ្រង់ផង ។

២៩ទ្រង់មានបន្ទូលថា “ចូរមកចុះ” ពេត្រុសក៏ចុះចេញពីទូក ដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ ៣០តែកាលគាត់ឃើញ ខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះ ចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់ អើយ សូមជួយសង្គ្រោះទូលបង្គំផង ៣១ស្រាប់តែព្រះយេស៊ូវ ទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយបន្ទូលថា “ឱ មនុស្សមានជំនឿតិចអើយដ ហេតុអ្វីបានជាអ្នកសង្ស័យ?” ៣២រួចកាលទ្រង់ និងគាត់បានឡើងទៅក្នុងទូកហើយ  នោះ ខ្យល់ក៏សប់ឈឹង ៣៣ឯពួកអ្នកដែលនៅក្នុងទូក ក៏មកថ្វាយបង្គំ ទ្រង់ទូលថា “ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន”ឋ។

៣៤លុះបានឆ្លងទៅដល់ត្រើយម្ខាងហើយ នោះក៏ចូលទៅ ក្នុងស្រុកគេនេសារ៉ែត ។  ៣៥ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេ ចាត់អោយទៅគ្រប់ក្នុងស្រុកជុំវិញ នាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់ ៣៦ក៏អង្វរអោយទ្រង់អនុញ្ញាតអោយ អ្នកទាំងនោះបានគ្រាន់តែពាល់ជាយព្រះពស្ត្រឌទ្រង់ប៉ុណ្ណោះ ឯអស់អ្នកដែលបានពាល់ នោះក៏បានជាទាំងអស់គ្នា ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s