ជំពូក ១២

ម៉ាថាយ

ព្រះអម្ចាស់មានអំណាចលើថៃឈប់សំរាក

១២ៈ១-៨ = មក ២ៈ២៣-២៨ លក ៦ៈ១-៥

១២ៈ៩-១៤ = មក ៣ៈ១-៦ លក ៦ៈ៦-១១

១២ ១នៅគ្រានោះព្រះយេស៊ូវទ្រង់យាងកាត់ស្រែ នៅថៃ ឈប់សំរាក ឯពួកសិស្សទ្រង់គេឃ្លាន ហើយគេចាប់បូតគួរ ស្រូវផបរិភោគទៅ ២ពួកផារិស៊ីក៏ឃើញ ហើយគេទូលទ្រង់ ថា មើលន៎ សិស្សលោកធ្វើអំពើ ដែលគ្មានច្បាប់ធ្វើនៅថៃ ឈប់សំរាកហើយព ។   ៣តែទ្រង់មានបន្ទូលតបថា “តើអ្នករាល់គ្នាមិនដែលមើល រឿង ពីការដែលហ្លួងដាវីឌទ្រង់ធ្វើក្នុងកាលដែលទ្រង់ និង ពួកអ្នកនៅជាមួយបានឃ្លានទេឬអី?ភ ៤គឺដែលទ្រង់បានយាង ចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំប៉័ងតាំងទុក ដែលគ្មានច្បាប់អោយទ្រង់សោយ ឬពួកដែលនៅជាមួយ នឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃមប៉ុណ្ណោះ ៥ឬអ្នក រាល់គ្នាមិនបានមើលក្នុងក្រិត្យវិន័យទេឬអីថា នៅថៃឈប់សំ រាកនោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់ នៃថៃឈប់សំរាកយឥតមានទោសវិញ ៦ប៉ុន្តែខ្ញុំប្រាប់អ្នករាល់ គ្នាថា នៅទីនេះមាន១អង្គ ដែលវិសេសជាងព្រះវិហារទៅ ទៀតរ ៧បើអ្នករាល់គ្នាបានយល់ន័យសេចក្តីដែលថា “អញ ចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ”ល នោះ អ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោស ឡើយ  ៨ដ្បិតកូនមនុស្សវជាម្ចាស់លើថៃឈប់សំរាកដែរ” ។

៩ទ្រង់ក៏យាងចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់ គេ ១០នោះឃើញមនុស្សម្នាក់មានដៃស្វិត ហើយគេទូលសួរ ទ្រង់ថា តើមានច្បាប់នឹងប្រោសអោយជានៅថៃឈប់សំរាក បានឬទេ?ស នេះគឺដើម្បីអោយតែបានរឿងចោទប្រកាន់ ទ្រង់ប៉ុណ្ណោះហ។

១១តែទ្រង់ឆ្លើយថា “បើអ្នកណាក្នុងពួកអ្នករាល់គ្នាមាន ចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថៃឈប់ សំរាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី?ឡ ១២ឯមនុស្ស តើមានតំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀតអ ដូច្នេះ មានច្បាប់អោយធ្វើការល្អនៅថៃឈប់សំរាកដែរ” ។

១៣រួចទ្រង់មានបន្ទូលទៅមនុស្សនោះថា “ចូរលាតដៃអ្នក ទៅ” គាត់ក៏លាត ហើយដៃនោះបានជាដូចដៃម្ខាង ។    ១៤កាលពួកផារិស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារក ហេតុនឹងធ្វើអោយទ្រង់វិនាសក ។

អ្នកបំរើដែលព្រះរើសតាំង

១៥តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញ ពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយ ទ្រង់ក៏ប្រោសគេអោយជាគ្រប់គ្នាដែរខ ១៦ទ្រង់ហាមផ្តាច់មិន អោយគេប្រាប់អោយបណ្តាមនុស្សស្គាល់ទ្រង់ឡើយគ ១៧ដើម្បី អោយបានសំរេចឃតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា ៖

១៨“មើល អ្នកបំរើដែលអញបានរើសតាំង ជាអ្នកសួនភា ដែលជាទីពេញចិត្តអញង អញនឹងដាក់វិញ្ញាណអញ អោយ សណ្ឋិតនៅលើទ្រង់ច ហើយទ្រង់នឹងថ្លែងប្រាប់ពីសេចក្តី យុត្តិធម៌ដល់សាសន៍ដទៃ ។

១៩ទ្រង់នឹងមិនតតាំងនឹងគេឬស្រែកសំរែកឡើយ នឹងគ្មាន អ្នកណា ឮសំឡេងទ្រង់នៅក្នុងផ្លូវទេ ។

២០ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះ ដែលនៅហុយឡើយ ទាល់តែបាននាំសេចក្តីយុត្តិធម៌អោយ មានជ័យជំនះ ។

២១ហើយអស់ទាំងសាសន៍ដទៃនឹងមានសេចក្តីសង្ឃឹម

ដោយនូវឈ្មោះទ្រង់”ឆ ។

ព្រះយេស៊ូវ និងបេលសេប៊ូល

១២ៈ២៥-២៩ = មក ៣ៈ២៣-២៧ លក ១១ៈ១៧-២២

២២នោះគេនាំមនុស្សម្នាក់មានអារក្សចូល ដែលខ្វាក់ហើយ គមកឯទ្រង់ ទ្រង់ក៏ប្រោសអោយបានជា គឺអោយមនុស្ស ខ្វាក់ហើយគនោះ បានទាំងនិយាយ ហើយមើលឃើញផងជ ២៣ឯហ្វូងមនុស្សគេមានសេចក្តីអស្ចារ្យទាំងអស់គ្នា ក៏និយាយ គ្នាថា “អ្នកនេះ តើមិនមែនជាព្រះវង្សហ្លួងដាវីឌនោះទេ ឬអី?”ឈ

២៤តែកាលពួកផារិស៊ីបានឮពាក្យនោះ គេក៏ឆ្លើយឡើងថា “មនុស្សនេះដេញអារក្សបានញ ដោយសារតែបេលសេប៊ូលដ ជាមេអារក្សទេ” ។

២៥ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេឋ ក៏មានបន្ទូលថា “អស់ទាំងនគរណាដែល បែកទាស់តែគ្នាឯងនោះនឹងត្រូវ វិនាសទៅ ហើយអស់ទាំងក្រុងណា ឬផ្ទះណា ដែលបែក ទាស់តែគ្នាឯង នោះនឹងនៅស្ថិតស្ថេរពុំបានទេ ២៦ដូច្នេះ បើអារក្សឌដេញអារក្ស នោះមុខជាវាបែក ទាស់គ្នាវាហើយ យ៉ាងនោះ ធ្វើដូចម្តេច អោយរាជ្យវាស្ថិតស្ថេរនៅបាន? ២៧មួយទៀត បើខ្ញុំដេញអារក្សដោយអាងបេលសេប៊ូលឍពិត នោះតើកូនណរបស់អ្នករាល់គ្នាដេញអារក្សដោយសារអ្វីវិញ ដូច្នេះវានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ ២៨ប៉ុន្តែ បើសិនជាខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថានគរព្រះតបានមកដល់អ្នករាល់គ្នាហើយ

២៩ឬធ្វើដូចម្តេចអោយអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំង ពូកែនឹងប្លន់យកទ្រព្យសម្បត្តិរបស់គេបាន វៀរតែចងអ្នក ខ្លាំងពូកែនោះជាមុនសិន នោះទើបនឹងប្លន់ផ្ទះរបស់គេបាន

៣០អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំហើយ អ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់ កំចាយវិញថ ៣១ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ ទាំងបាប ហើយពាក្យប្រមាថនឹងអត់ទោសអោយមនុស្ស លោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិន ដែលបានអត់ទោសដល់មនុស្សឡើយទ ៣២អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសអោយ បាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសអោយពុំបានឡើយ ទោះនៅនាលោកិយធ នេះ ឬនៅបរលោកនាយក្តីន ។

៣៣ត្រូវតែរាប់ថា ដើមឈើល្អ ផ្លែវាក៏ល្អ ឬថាដើម ឈើអាក្រក់ ហើយផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើម ឈើដោយសារផ្លែវាប ៣៤ពូជពស់វែកផអើយ ដែលអ្នករាល់ គ្នាអាក្រក់ម៉្លេះ តើធ្វើដូចម្តេចនឹងអោយអ្នករាល់គ្នា ពោល សេចក្តីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្តី បរិបូរដែលនៅក្នុងចិត្តព ៣៥ធម្មតាមនុស្សល្អតែងបញ្ចោញ សេចក្តីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្ស អាក្រក់វិញ គេក៏បញ្ចោញសេចក្តីអាក្រក់អំពី កំណប់អាក្រក់ របស់គេដែរ ៣៦ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុ នៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ៣៧ដ្បិតអ្នកនឹង បានរាប់ជាសុចរិតដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវ ទោស ក៏ដោយសារតែពាក្យសំដីនោះដែរភ ។

ទីសំគាល់ពីលោកយ៉ូណាស

១២ៈ៣៩-៤២ = លក ១១ៈ២៩-៣២

១២ៈ៤៣-៤៥ = លក ១១ៈ២៤-២៦

៣៨គ្រានោះ ពួកអាចារ្យ និងពួកផារិស៊ីខ្លះ គេទូលទ្រង់ថា “លោកគ្រូ យើងខ្ញុំចង់ឃើញទីសំគាល់មពីលោកយ” ៣៩តែ ទ្រង់មានបន្ទូលតបថា “ដំណមនុស្សអាក្រក់ ហើយកំផិតគេ ចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រ ទានមកគេក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសរឡើយ ។ ៤០ដ្បិតដែល លោកយ៉ូណាសបាននៅក្នុងពោះត្រីធំលអស់៣ ថៃ៣យប់យ៉ាងណា កូនមនុស្សវក៏នឹងនៅក្នុងផ្ទៃផែនដីស៣ថៃ ៣យប់យ៉ាងនោះដែរ ៤១ឯមនុស្សនៅក្រុងនីនីវេហនឹងឈរ ឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនិង កាត់ទោសអោយផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្តី ដែលលោកយ៉ូណាសឡបានប្រកាសប្រាប់ ហើយមើល នៅទី នេះមាន ១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត ៤២មហាក្សត្រីនៅស្រុកខាងត្បូង នឹងឈរឡើងជាមួយនឹង មនុស្សដំណនេះក្នុងគ្រាជំនុំជំរះ ហើយនិងកាត់ទោសអោយ ផង ដោយព្រះនាងបានយាងមកអពីចុងផែនដី ដើម្បីនឹង ស្តាប់ចំណេះរបស់ហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន ១អង្គ វិសេសជាងហ្លួងសាឡូម៉ូនទៅទៀត ។

៤៣កាលណាអារក្សអសោចិ៍ បានចេញពីមនុស្សទៅហើយ នោះវាដើរចុះឡើង នៅកន្លែងហួតហែង ដើម្បីរកទីឈប់ សំរាក តែរកមិនបានសោះ ៤៤នោះវាគិតថា អញនឹងត្រឡប់ ទៅឯផ្ទះអញដែលទើបនឹងចេញមកនោះ រួចកាលវាមកដល់ ឃើញផ្ទះនៅទំនេរបោសស្អាត ហើយតុបតែងយ៉ាងល្អ ៤៥នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋាន ក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុនទៅទៀតក ឯ មនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ” ។

មាតា និងប្អូនរបស់ព្រះយេស៊ូវ

១២ៈ៤៦-៥០ = មក ៣ៈ៣១-៣៥ លក ៨ៈ១៩-២១

៤៦កាលទ្រង់កំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ នោះមាតាខ និងពួកប្អូនគទ្រង់ក៏ឈរពីខាងក្រៅរកទូលនឹង ទ្រង់ ៤៧មានម្នាក់ទូលទ្រង់ថា មើលន៎ ម្តាយ និងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក ។

៤៨តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា “តើអ្នកណា ជាម្តាយ ហើយជាប្អូនខ្ញុំ?” ៤៩រួចទ្រង់លាតព្រះហស្តចង្អុល ទៅពួកសិស្ស ដោយបន្ទូលថា “នុ៎នះ៏! ម្តាយ ហើយនិងប្អូនខ្ញុំ ៥០ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ឃ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្តាយខ្ញុំវិញ” ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s