នៅប្រទេសកម្ពុជាប្រព័ន្ធទូរស័ព្ទមានពីរប្រព័ន្ធតែប៉ុណ្ណោះគឺ៖
ទូរស័ព្ទដៃ៖
ប្រព័ន្ធទូរស័ព្ទដៃនៅកម្ពុជាមានក្បាលលេខចំនួន ៣ខ្ទង់។ បច្ចុប្បន្ន នេះមានប្រព័ន្ធទូរស័ព្ធធំជាច្រើនក្រុមហ៊ុនគឺ: 010, 011, 012, 013 , 015, 016, 017, 018, 068, 077, 080, 081, 085, 089, 090, 092, 093, 097, 098 and 099
ទូរស័ព្ទលើតុ
លេខខាងដើមចំនួនបីខ្ទង់ គឺជាលេខប្រចាំតំបន់ ដែលបញ្ជាក់ពីទីតាំង ខេត្តដែលអ្នកស្នាក់នៅ។ ខេត្តនីមួយៗ សុទ្ធតែមានលេខសម្គាល់បី ខ្ទង់ខាងដើមសម្រាប់តំបន់ឬខេត្តនោះ។ គ្រប់លេខទូរស័ព្ទដែល ប្រើសព្វថ្ងៃ គឹមានក្បាលលេខ ០២៣ ដែលជាលេខសម្គាល់សម្រាប់រាជធានីភ្នំពេញ លើកលែងតែមានការសម្គាល់ផ្សេងៗ សម្រាប់តំបន់ផ្សេងទៀត។
ណែនាំពីរបៀបចុចលេខទូរស័ព្ទ
សម្រាប់ក្នុងប្រព័ន្ធ ឬក្នុងខេត្តតែមួយគ្រាន់តែចុច លេខទូរស័ព្ធទាំង ៦ខ្ទង់ ឬ ៧ខ្ទង់ខាងចុងក៏បានដែរ។
ប្រសិនបើនិយាយទូរស័ព្ទទៅក្រៅប្រព័ន្ធ ត្រូវចុចក្បាលលេខបីខ្ទង់ជាមុន រួចសឹមចុចលេខទូរស័ព្ទជាក្រោយ XXX + XXX XXX.
ការហៅទូរស័ព្ធទៅក្រៅប្រទេស
ត្រូវចុច៖ 001 or 007 + លេខកូដប្រទេស + លេខកូដទីក្រុង (តំបន់)+ លេខទូរស័ព្ធ, ឬហៅទៅលេខ 023 727 272 ដើម្បីប្រើប្រាស់សេវា 008 (សេវាហៅទូរស័ព្ធទៅក្រៅប្រទេស)។
ការហៅទូរស័ព្ធពីក្រៅប្រទេសកម្ពុជាវិញ
ចុចលេខ 855 (ជាលេខកូដប្រទេស), លេខបីខ្ទង់ខាងដើមនៃលេខទូរស័ព្ទនោះ (មិនយកលេខ ០ ដូច្នេះគឺ យកតែពីខ្ទង់បន្ទាប់ពីលេខសូន្យនោះ), ចុចលេខទាំង ៦ឬ៧ខ្ទង់ខាងក្រោយ:
ឧទាហរណ៍៖ 855 + XX + XXX XXX
លេខកូដតំបន់នៃព្រះរាជាណាចក្រកម្ពុជា៖
កម្ពុជា 855
ភ្នំពេញ 023
សៀមរាប 063
បាត់ដំបង 053
ក្រុងព្រះសីហនុ 034
រតនគីរី 075
តាកែវ 032
កំពង់ចាម 042
ក្រចេះ 072
កំពង់ឆ្នាំង 026
កោះកុង 035
កំពង់ធំ 062
កំពត 033
បន្ទាយមានជ័យ 054
កំពង់ស្ពឺ 025
ស្ទឹងត្រែង 074
ស្វាយរៀង 044
ពោធិ៍សាត់ 052
ព្រៃវែង 043
ឧត្តរមានជ័យ 065
មណ្ឌលគីរី 073
ព្រះវិហារ 064
ដកស្រង់ពីសៀវភៅទំព័រលឿង
ស្លាប់ហើយ ទូរស័ព្ទស៊ីមបួន! ហិហិ
LikeLike
ពិតជាច្រើនមែន!
LikeLike
ខ្ញុំធ្លាប់លឺដែរ តែអត់ដែលប្រើផង!
LikeLike
បាទ អរគុណដែលបានប្រាប់ ខ្ញុំពិតជាអត់សូវស្គាល់អស់ទេ ប្រព័ន្ធទូរស័ព្ទស្រុកខ្មែរគរដូចអាចម៍កន្លាតអញ្ចឹង! ខ្ញុំដាក់លេងៗ តាមសៀវភៅទំព័រលឿងទេ! ោះ)
LikeLike
មានប្រព័ន្ធច្រើនចឹង ចឹងបានជាស្រុកខ្មែរទូរស័ព្ទចិនដែលអាចប្រើស៊ីមបានច្រើនក្នុងពេលតែមួយលក់ដាច់! អាឡូវចេញអាស៊ីមបួន, ចឹងម្នាក់ៗត្រូវទិញពីរទូរស័ព្ទដើម្បីប្រើអោយបានគ្រប់ប្រព័ន្ធ, ចាំចេញអាប្រើម្តងបាន១០ស៊ីមម៉ងរ៉ូវ បានទិញតា១ ប្រើគ្រប់ម៉ង!
LikeLike
ប្រព័ន្ធទូរស័ព្ទចល័តនៅកម្ពុជា៖
Smart Mobile: 010, 069, 070, 086, 093 & 098
M-fone: 011, 076, 085, 099
Mobitel: 012, 017, 077, 078, 089 & 092
QB: 013, 080, 083 & 084
Hello: 015, 016, 081 & 087
Excell: 018
Beeline: 067, 068 & 090
Met Fone: 088 & 097
ខ្វះខាតជួយបន្ថែមផង….
LikeLike
តាំងពីប្រើស្គើប(skype) លែងរវល់លេខ! ចុចទៅដល់!
ដោយរាប់អានពីហង្ស
LikeLike
នៅមានមួយខ្សែទៀតគឺ 069 ហេហេហេ ស្រុកខ្មែរមានលេងច្រើនណាស់
LikeLike