របៀបប្រើប្រព័ន្ធទូរ​ស័ព្ទ​នៅ​ប្រទេស​ក ម្ពុ​ជា

នៅប្រទេស​កម្ពុ​ជា​ប្រព័ន្ធ​ទូរ​ស័ព្ទ​មានពីរ​ប្រព័ន្ធ​តែប៉ុណ្ណោះគឺ៖

ទូរស័ព្ទដៃ៖
ប្រព័ន្ធទូរស័ព្ទ​ដៃ​នៅ​កម្ពុជា​មាន​ក្បាល​លេខ​ចំនួន ៣ខ្ទង់។ បច្ចុប្បន្ន នេះ​មាន​ប្រព័ន្ធ​ទូរស័ព្ធ​ធំជាច្រើន​ក្រុមហ៊ុនគឺ: 010, 011, 012, 013 , 015, 016, 017, 018, 068, 077, 080, 081, 085, 089, 090, 092, 093, 097, 098 and 099

ទូរស័ព្ទលើតុ
លេខ​ខាង​ដើម​ចំនួន​បីខ្ទង់ គឺជាលេខ​ប្រចាំតំបន់ ដែល​បញ្ជាក់​ពីទីតាំង ខេត្ត​ដែល​អ្នក​ស្នាក់​នៅ។ ខេត្ត​នីមួយៗ សុទ្ធ​តែ​មាន​លេខ​សម្គាល់​បី ខ្ទង់​ខាង​ដើម​សម្រាប់​តំបន់​ឬខេត្តនោះ។ គ្រប់​លេខ​ទូរស័ព្ទ​ដែល ប្រើសព្វថ្ងៃ គឹមានក្បាលលេខ ០២៣ ដែលជាលេខសម្គាល់សម្រាប់រាជធានីភ្នំពេញ លើក​លែង​តែ​មាន​ការ​សម្គាល់​ផ្សេងៗ សម្រាប់​តំបន់​ផ្សេងទៀត។

ណែនាំពីរបៀបចុចលេខទូរស័ព្ទ
សម្រាប់ក្នុងប្រព័ន្ធ ឬក្នុងខេត្តតែមួយគ្រាន់​តែចុច លេខ​ទូរស័ព្ធទាំង ៦ខ្ទង់ ឬ ៧ខ្ទង់ខាងចុងក៏បានដែរ។

ប្រសិនបើ​និយាយ​ទូរស័ព្ទទៅក្រៅប្រព័ន្ធ ត្រូវចុចក្បាលលេខបីខ្ទង់ជាមុន រួចសឹមចុចលេខទូរស័ព្ទជាក្រោយ XXX + XXX XXX.

ការហៅទូរស័ព្ធទៅក្រៅប្រទេស
ត្រូវចុច៖ 001 or 007 + លេខកូដប្រទេស + លេខកូដទីក្រុង (តំបន់)+ លេខទូរស័ព្ធ, ឬហៅទៅលេខ 023 727 272 ដើម្បី​ប្រើ​ប្រាស់​សេវា 008 (សេវាហៅទូរស័ព្ធទៅក្រៅប្រទេស)។

ការហៅទូរស័ព្ធពីក្រៅប្រទេសកម្ពុជាវិញ
ចុចលេខ 855 (ជាលេខកូដប្រទេស), លេខបីខ្ទង់ខាងដើមនៃលេខទូរស័ព្ទនោះ (មិនយកលេខ ០ ដូច្នេះគឺ យកតែពីខ្ទង់បន្ទាប់ពីលេខសូន្យនោះ), ចុចលេខទាំង ៦ឬ៧ខ្ទង់ខាងក្រោយ:

ឧទាហរណ៍៖ 855 + XX + XXX XXX

លេខកូដតំបន់នៃព្រះរាជាណាចក្រកម្ពុជា៖
កម្ពុជា 855
ភ្នំពេញ 023
សៀមរាប 063
បាត់ដំបង 053
ក្រុងព្រះសីហនុ 034
រតនគីរី 075
តាកែវ 032
កំពង់ចាម 042
ក្រចេះ 072
កំពង់ឆ្នាំង 026
កោះកុង 035
កំពង់ធំ 062
កំពត 033
បន្ទាយមានជ័យ 054
កំពង់ស្ពឺ 025
ស្ទឹងត្រែង 074
ស្វាយរៀង 044
ពោធិ៍សាត់ 052
ព្រៃវែង 043
ឧត្តរមានជ័យ 065
មណ្ឌលគីរី 073
ព្រះវិហារ 064

ដកស្រង់ពីសៀវភៅទំព័រលឿង

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​រឿងជីវិតតាមរយៈការសរសេរ...

8 thoughts on “របៀបប្រើប្រព័ន្ធទូរ​ស័ព្ទ​នៅ​ប្រទេស​ក ម្ពុ​ជា

  1. ស្លាប់ហើយ ទូរស័ព្ទស៊ីមបួន! ហិហិ

    Like

  2. ខ្ញុំធ្លាប់លឺដែរ តែអត់ដែលប្រើផង!

    Like

  3. បាទ អរគុណដែលបានប្រាប់ ខ្ញុំពិតជាអត់សូវស្គាល់អស់ទេ ប្រព័ន្ធទូរស័ព្ទស្រុកខ្មែរគរដូចអាចម៍កន្លាតអញ្ចឹង! ខ្ញុំដាក់លេងៗ តាមសៀវភៅទំព័រលឿងទេ! ោះ)

    Like

  4. មាន​ប្រព័ន្ធ​ច្រើន​ចឹង​ ចឹង​បាន​ជា​ស្រុកខ្មែរ​ទូរស័ព្ទ​ចិន​ដែល​អាច​ប្រើ​ស៊ីម​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​លក់​ដាច់! អាឡូវ​ចេញ​អាស៊ីមបួន, ចឹង​ម្នាក់ៗ​ត្រូវ​ទិញ​ពីរ​ទូរស័ព្ទ​ដើម្បី​ប្រើ​អោយ​បាន​គ្រប់ប្រព័ន្ធ, ចាំ​ចេញ​អា​ប្រើ​ម្តង​បាន​១០ស៊ីម​ម៉ងរ៉ូវ បាន​ទិញ​តា​១ ប្រើ​គ្រប់​ម៉ង!

    Like

  5. ប្រព័ន្ធទូរស័ព្ទចល័តនៅកម្ពុជា៖
    Smart Mobile: 010, 069, 070, 086, 093 & 098
    M-fone: 011, 076, 085, 099
    Mobitel: 012, 017, 077, 078, 089 & 092
    QB: 013, 080, 083 & 084
    Hello: 015, 016, 081 & 087
    Excell: 018
    Beeline: 067, 068 & 090
    Met Fone: 088 & 097
    ខ្វះខាតជួយបន្ថែមផង….

    Like

  6. តាំង​ពី​ប្រើ​ស្គើប(skype) លែង​រវល់​លេខ! ចុច​ទៅ​ដល់!
    ដោយ​រាប់​អាន​ពី​ហង្ស

    Like

  7. នៅ​មាន​មួយ​​ខ្សែ​ទៀត​គឺ 069 ហេ​ហេ​ហេ ស្រុក​ខ្មែរ​មាន​លេង​ច្រើន​ណាស់

    Like

Leave a reply to Samady KS

This site uses Akismet to reduce spam. Learn how your comment data is processed.