វិធីសាស្ត្របង្រៀនទី ១៨

ទំនាក់ទំនងដែលមានប្រសិទ្ធិភាព និង ការដោះស្រាយបញ្ហាដោយការស្តាប់ ជានិច្ចកាលនៅពេលដែលសិស្សមានបញ្ហា អ្វីដែលគេត្រូវការប្តូរផ្លាស់នោះ គឺសាមីខ្លួនសិស្សផ្ទាល់។ ក្នុងនាមជាគ្រូម្នាក់
អ្នកអាចជួយក្នុងបញ្ហានេះបានដែរ តែក៏មានផលវិបាកផងដែរ។
ពេលខ្លះការដោះស្រាយបញ្ហាមានភាពងាយស្រួលណាស់ បើគ្រាន់តែសួរសិស្សពីបញ្ហា បង្ហាញពីការអានិតអាសូរ ឬ ផ្តល់នូវដំណោះស្រាយបញ្ហាបណ្តើរៗ និង
មានភាពនឿយហត់ខ្លះផងដែរ
ដែលសកម្មភាពទាំងនោះត្រូវមានការស្តាប់មកជាមួយជានិច្ច។
ខាងក្រោមនេះជាគំនិតមួយចំនួនដែលអាចជួយលោកអ្នកឲ្យក្លាយជាអ្នកស្តាប់ដ៏ល្អម្នាក់៖ ១. បង្ហាញនូវកាយវិការស្តាប់ដែលគួរឲ្យចាប់អារម្មណ៍៖ នៅពេលដែលអ្នកស្តាប់ ខ្លួនអ្នកទាំងមូលក៏ត្រូវចូលរួមផងដែរ។ អ្នកត្រូវគិត ពីគម្លាតនៃការអង្គុយ ទំហំសម្លេងនិយាយតើលឺច្បាស់ដែរទេ? សូមសម្រួលឥរិយាបទឲ្យមានភាពធូរស្រាល និងមានអកប្បកិរិយាលើកទឹកចិត្តដល់គេផងដែរ។

២. សូមស្តាប់ដោយស្ងប់ស្ងាត់ជាទីបំផុត៖ នៅពេលអ្នកគេនិយាយពីបញ្ហារបស់គេ អ្នកត្រូវតែមានភាពស្ងាត់ស្ងៀម
ដែលងាយស្រួលឲ្យអ្នកយល់នូវអ្វីដែលគេនិយាយបានច្បាស់។ នៅពេលមានបញ្ហា សិស្សតែងចង់ឲ្យគ្រូ ឬ អ្នកស្តាប់បញ្ហារបស់គេ
ស្តាប់គេដោយយកចិត្តទុកដាក់នូវអ្វីដែលគេនិយាយ។
អ្នកគួរចេះជ្រើសរើសនូវទីកន្លែងស្ងប់ស្ងាត់ និង
មានភាពឯកជនគ្មានអ្នកក្រៅផងដែរ។

៣. នៅពេលដែលគេចាប់ផ្តើមនិយាយហើយ
គួរលើកទឹកចិត្តគេឲ្យបន្តនូវរឿងរ៉ាវរបស់គេទៀត៖
អ្នកអាចបង្ហាញពីការស្តាប់របស់អ្នក ដោយឧទានដូចជា៖ “ចាស/បាទ” “ហ៊ឺម” “ខ្ញុំយល់” “អូហ៍”។ល។ ឬពាក្យខ្លីៗផ្សេងទៀតបន្តិចបន្តួច។
អ្នកអាចអញ្ចើញគេឲ្យនិយាយបន្តដូចជាថា “សូមប្រាប់ខ្ញុំបន្តទៀត
ពីបញ្ហារបស់អ្នកបានទេ?” “សូមប្រាប់ខ្ញុំបន្តិចបានទេ….”។ល។

៤. អ្នកអាចប្រាប់គេ ពីអារម្មណ៍របស់អ្នកនិយាយចំពោះបញ្ហានោះបានដែរ ជាការសម្តែងនូវការស្តាប់ តែមិនមែននិយាយច្រើនទាំងស្រុងនោះទេ។

៥. សូមកុំស្តីបន្ទោសគេខ្លាំងៗឲ្យសោះ ផ្ទុយទៅ វិញត្រូវជំរុញ
នឹងលើកទឹកចិត្តរបស់គេ ឲ្យបន្ទព្យាយាម។ ឧទាហរណ៍៖
បើសិស្សម្នាក់មកប្រាប់អ្នកពីបញ្ហាក្នុងមេរៀន និងបន្ទុកការងារច្រើនពេក នោះអ្នកគួរគប្បីមើលនូវបញ្ហាវិញ
ព្រោះការស្តីបន្ទោសមានតែបង្កើនបញ្ហាច្រើនវិញនោះទេ។

៦. កុំវិនិច្ឆ័យរកខុសត្រូវ ឬ ដោះស្រាយបញ្ហាឲ្យគេឲ្យសោះ៖ អ្វី
ដែលអ្នកអាចធ្វើបាន គឺគ្រាន់តែផ្តល់នូវគំនិត និងការលើកទឹកចិត្តតែប៉ុណ្ណោះ។ សិស្សអាចយកគំនិតអប់រំ ឬ
យោបល់របស់អ្នកទៅគិតហើយដោះស្រាយបញ្ហាដោយខ្លួនឯងបាន។

៧. ការពារសិស្សរបស់អ្នក កុំឲ្យគេធ្លាក់ចូលជ្រៅក្នុងបញ្ហាឲ្យសោះ៖ ការនិយាយថា “អ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានបញ្ហានេះនោះទេ” ឬ “អ្នកគ្រាន់តែរកលេស ដើម្បីមិនធ្វើការងារនេះតែប៉ុណ្ណោះ” ។ល។
មិនអាចដោះស្រាយបញ្ហាបានទេ។ គួរលើកទឹកចិត្តគេឲ្យមើលឃើញបញ្ហានៅនឹងមុខគេនោះ មានផ្លូវសម្រាប់ដោះស្រាយវិញ។

៨. កុំព្យាយាមនិយាយបង្វៀងបញ្ហាឲ្យសោះ៖
ព្រោះការគេចពីបញ្ហាមិនមែនជាដំណោះស្រាយនោះទេ។ ឧទាហរណ៍៖
អ្នកបានបដិសេធមិនស្តាប់បញ្ហារបស់គេដោយនិយាយថា “ជីវិតនេះខ្លីណាស់ យើងគ្មានពេលគិតគូរពី បញ្ហាតូចតាចអស់នេះទេ” ជាការមិនល្អឡើយ។

បកប្រែ និងកែសម្រួលដោយ
ឌីយ់ា
ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s