នីតិបុគ្គលសាធារណៈ និង ប្រភពនីត្យានុកូល

នីតិបុគ្គលសាធារណៈ និង ប្រភពនីត្យានុកូល
Public Legal Entities and Sources of Legality

គោលបំណងនៃមេរៀន (Lesson Objectives)
មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ពីអត្ថន័យនៃពាក្យ នីតិ បុគ្គល រូបវន្ត័បុគ្គល នីតិបុគ្គល សាធារណៈ នីតិបុគ្គលឯកជន និង
ប្រភពនីត្យានុកូលរបស់វា ។ ពាក្យនេះ ត្រូវបានគេប្រើ ជា
ញឹកញាប់នៅក្នុងវិស័យច្បាប់ ទាំងក្នុងវិស័យឯកជន និង សាធារណៈ ។
លើសពីនេះទៅទៀត វាជាប់ពាក់ព័ន្ធ ទៅនឹងបុគ្គលភាពគតិយុត្តិ
ដែលធ្វើអោយនីតិបុគ្គលមានសិទ្ធិ និង កាតព្វកិច្ចដែលត្រូវ
បានទទួលស្គាល់ដោយច្បាប់ និង វិធានគតិយុត្តិផ្សេងៗ ។

1> នីតិបុគ្គលសាធាណេៈ

ដើម្បីយល់ច្បាស់ពីអត្ថន័យនៃពាក្យ “នីតិបុគ្គលសាធារណៈ”
យើងត្រូវយល់ន័យនៃពាក្យសំខាន់ មួយចំនួនសិន ដូចជា “ នីតិ និង នីតិបុគ្គល ” ។ នីតិ គឺជាបណ្តាវិធានទាំងឡាយ ដែលគ្រប់គ្រង
ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដែលរស់នៅក្នុងសង្គម
ហើយដែលត្រូវដាក់ទណ្ឌ កម្មដោយអំណាចសាធារណៈ ។ នីតិគឺជាបណ្តាវិធានទាំងឡាយណា ដែលអនុម័តឡើងដោយ នីតិបញ្ញត្តិ ក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍សាធារណៈ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ល្អរបស់ជាតិ និង
មានការដាក់ទណ្ឌកម្មក្នុងករណីមានការរំលោភបំពានវា ។ តាមន័យនៃច្បាប់ បគ្គុលមានពីរ យ៉ាងគឺ រូបវ័ន្តបុគ្គល (Natural Person)និង នីតិបុគ្គល (Legal Entity). រូបវ័ន្តបុគ្គលសំដៅទៅលើបុគ្គលដែលមានសាច់មានឈាម អាចមានជីវិត រស់នៅបាន និង មានបុគ្គលភាពគតិយុត្ត ។
រូបវន្តបុគ្គលត្រូវតែជាមនុស្ស មិនមែនសត្វតិរច្ឆាន ឡើយ ។
នីតិបុគ្គលគឺជាបុគ្គលអរូប ដែលច្បាប់និម្មិតបង្កើតមកសម្រាប់បំរើគោលដៅ និង ផលប្រយោជន៍រួមរបស់បុគ្គលមួយក្រុម ឬ របស់សង្គមមួយ ។ ដូច្នេះ
បើគ្មានច្បាប់ចែងថា ជានីតិបុគ្គលទេ បុគ្គលមួយក្រុមនោះ
គ្រាន់តែក្រុមបុគ្គលមួយតែប៉ុណ្ណោះ ។ កាលណាបាន លក្ខណៈ
ជានីតិបុគ្គលតាមផ្លូវច្បាប់ហើយ បុគ្គលភាពគតិយុត្តក៏កើតមានឡើងដែរ ។ យោង តាមមាត្រា ៤៦ នៃក្រមរដ្ឋប្បវេណីកម្ពុជាយើងបានចែងថា នីតិបុគ្គលជា “ក្រុមមនុស្ស ឬ មូល និធិដែលមានបុគ្គលភាពគតិយុត្ត ហើយដោយហេតុនេះ ជាប្រធាននៃសិទ្ធី និង កាតព្វកិច្ច” ។ សរុបមក
នីតិបុគ្គលសាធារណៈគឺជាបុគ្គលអរូបដែលច្បាប់ បង្កើតមកសម្រាប់បម្រើផល ប្រយោជន៍សាធារណៈ និង សេវាកម្មសាធារណៈ ដោយមិនស្វែងរកផលចំណេញ ។

ក. នីតិបុគ្គលសាធារណៈ និង នីតិបុគ្គលឯកជន

នីតិបុគ្គលមានពីរប្រភេទ គឺនីតិបុគ្គលឯកជន និង នីតិបុគ្គលសាធារណៈ ។ នីតិបុគ្គលសាធារណៈ មានពីរប្រភេទ គឺនីតិបុគ្គលសាធារណៈដែនដី និង នីតិបុគ្គលសាធារណៈបច្ចេកទេស (Technical Legal Entity) ។
នីតិបុគ្គលសាធារណៈដែនដី សំដៅទៅលើសមូហភាព ដែនដីដែលមានមនុស្សមួយក្រុមរស់នៅ រួមគ្នាលើទឹកដីជាមួយគ្នាដូចជារដ្ឋ “ជាដើម“ រដ្ឋជាមួយ
សមូហភាពដែនដីមួយសម្រាប់សហគមជាតិទាំងមូល ។ រដ្ឋតាមន័យគតិយុត្ត
គឺជានីតិបុគ្គល ដែលមានអធិបតេយ្យ ។ រដ្ឋនីមួយៗត្រូវមាន
លក្ខខណ្ឌនៃធាតុផ្សំទាំងនេះ គឺថារដ្ឋត្រូវមាន
ប្រជាពលរដ្ឋជាក់លាក់រដ្ឋាភិបាលមួយជាអង្គការនយោបាយរបស់រដ្ឋ និង
ទឹកដីមួយដែលកំណត់ ច្បាស់លាស់ ។ ដើម្បីអោយរដ្ឋមួយអាចមាន អត្ថិភាពទៅបាន ទាល់តែវាមានជាដាច់ខាត នូវធាតុផ្សំទាំងបីនេះ និង មានអធិបតេយ្យភាព ។ ចំណែកឯនីតិបុគ្គលសាធារណៈបច្ចេកទេស វិញ
ជានីតិបុគ្គលសាធារណៈដែលត្រូវបានបង្កើតឡើង ដើម្បីបំពេញការត្រូវការ ជាផល ប្រយោជន៍សាធារណៈណាមួយច្បាស់ដោយឡែក ដូចជាដើម្បីគ្រប់គ្រងមន្ទីរពេទ្យ សាកលវិទ្យា ល័យ អគ្គីសនី ឬ ការកំចាត់មីនជាដើម ជាដើម ។ នីតិបុគ្គលនេះ ជាអង្គភាព មួយ ដែល បង្កើតឡើងដោយច្បាប់ មានទ្រព្យសម្បត្តិ និង
ថវិកាផ្ទាល់ខ្លួន និង ស្វ័យភាពក្នុងការគ្រប់គ្រង មានឯកទេសកម្ម
ព្រមទាំងស្ថិតនៅក្រោម អាណាព្យា បាលរបស់រដ្ឋ ឬ សមូហភាពដែនដី ។
នីតិបុគ្គលឯកជន ជាបណ្តុំនៃរូបវ័ន្តបុគ្គល ដែលបង្កើតឡើងដោយច្បាប់ ក្នុងគោលដៅស្វែង រកផលចំណេញ និង
បម្រើផលប្រយោជន៍រូបវ័ន្តបុគ្គលដែលជាសមាជិករបស់ខ្លួន ។ ឧទាហរណ៍ ដូចជា ក្រុមហ៊ុន សមាគម សហជីព អង្គការក្រៅរដ្ឋាភិបាល ឬ អង្គការអន្តរជាតិផ្សេងៗ ៘

ខ. បុគ្គលភាពគតិយុត្ត

បុគ្គលភាពគតិយុត្ត ឬ បុគ្គលលក្ខណៈគតិយុត្ត
គឺជាសមត្ថភាពដែលអាចអោយបុគ្គលក្លាយទៅ ជា “បុគ្គលដែលចំណុះច្បាប់” ដែលគេហៅម៉្យាងទៀតថា “ នីតិអង្គភាព” ។ “នីតិអង្គភាព” ជា
សម្បទាដែលនាំអោយមានសិទ្ធិ និង កាតព្វកិច្ច ក្នុងប្រព័ន្ធច្បាប់ជាក់លាក់ ។ បុគ្គលទាំងអស់ មិនសុទ្ធតែមាន “បុគ្គលភាពគតិយុត្ត” ទេ ។
ខ្មោចជាបុគ្គលមួយដែរ ប៉ុន្តែវាគ្មានបុគ្គលភាព គតិយុត្តទេ ។
នៅក្នុងនីតិរដ្ឋប្បវេណី រូបវន្តបុគ្គល ដែលជាមនុស្សរស់
ត្រូវមានបុគ្គលភាពគតិ យុត្តជានិច្ច ។
រូបវ័ន្តបុគ្គលត្រូវតែជាមនុស្សមិនមែនសត្វតិរច្ឆាន ។
មនុស្សស្លាប់ឥតមានបុគ្គល ភាពទៀតទេ (ខ្មោចផុតរលត់នូវសិទ្ធិ និង
កាតព្វកិច្ច) ថ្វីបើមានច្បាប់ការពារបណ្តាំរបស់អ្នកដែល
បានផ្តាំមុននឹងស្លាប់ក៏ដោយ ។
ទារកនៅក្នុងផ្ទៃម្តាយពុំទាន់រស់ដោយស្វ័យភាពដាច់ពីខ្លួនមាតា បាន ពុំអាចមានបុគ្គលភាពគតិយុត្ត ទោះមានច្បាប់ការពារទារកក៏ដោយ
(ច្បាប់ស្តីពីការពន្លូត កូន) ។ មនុស្សត្រូវកើតចេញពីមាតាហើយរស់
ទើបមានបុគ្គលភាពគតិយុត្ត ។ ចំណែកឯនីតិ
បុគ្គលត្រូវបង្កើតឡើងតាមផ្លូវច្បាប់ត្រឹមត្រូវទើបមានបុគ្គលភាពគតិយុត្តបាន ។ ឧទាហរណ៍ ក្រុមហ៊ុនមួយត្រូវតែមានការចុះបញ្ចីត្រឹមត្រូវនៅក្នុងក្រសួងពាណិជ្ជកម្ម និង ត្រូវបំពេញតាម
លក្ខខណ្ឌតម្រូវមួយចំនួនដែលកំណត់ឡើងដោយក្រសួងពាណិជ្ជកម្ម ។ នីតិបុគ្គលឯកជន និង នីតិបុគ្គលសាធារណៈ មានឈ្មោះ មានសញ្ជាតិ មានធនធាន ទ្រព្យសម្បត្តិ មានបំណុល មាន សិទ្ធិជាដើមបណ្តឹងនៅតុលាការ ដូចរូបវ័ន្តបុគ្គលដែរ ។ នេះគេហៅថា បុគ្គលភាពគតិយុត្ត ។
បុគ្គលភាពគតិយុត្តនាំអោយនីតិបុគ្គលសាធារណៈមានថវិកាផ្ទាល់ស្វ័យត មានការសម្រេចស្វ័យត ក្នុងការគ្រប់គ្រង និង ការប្រព្រឹត្តទៅរបស់ខ្លួន ។ នីតិបុគ្គលសាធារណៈស្ថិតនៅក្រោមនីតិ សាធារណៈជាទូទៅ និង
ជាពិសេសស្ថិតនៅក្រោមនីតិរដ្ឋបាល ។

2> ប្រភពនៃនីត្យានុកូលភាព
ក. ប្រភពនៃនីតិ
ប្រភពនៃនីតិគឺជាវិធាន និង អត្ថបទទាំងឡាយ ដែលបង្កើតអោយមាន នីតិបច្ចុប្បន្ន ។ ការបែង ចែកប្រភពនៃនីតិអាចធ្វើឡើងតាមច្រើនសណ្ឋាន ។ ប្រភពនៃនីតិមាន ពីរ គឺ ប្រភពសរសេរ និង ប្រភពមិនសរសេរ ។ ប្រភពសរសេររួមមាន រដ្ឋធម្មនុញ្ញ អនុសញ្ញា សន្ធិសញ្ញា កាតិកាសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិ ច្បាប់ ព្រះរាជក្រម ព្រះរាជក្រិត្យ អនុក្រិត្យ ប្រកាស ដីកា សារាចរ សេចក្តីសម្រេច និង លិខិតបទដ្ឋានគតិយុត្តផ្សេងៗ ។ ចំណែកឯប្រភពមិនសរសេរវិញរួមមាន ប្រភពដែលកើត ឡើងពី ទំនៀមទម្លាប់ ប្រពៃណី សាសនា ជំនឿ និង ច្បាប់អប់រំ នៅក្នុង គ្រួសារនីមួយៗ ។ ឧទាហរណ៍ៈ ឪពុកម្តាយមានកាតព្វកិច្ច
ថែរក្សាបុត្រធីតា ហើយ បុត្រធីតា
វិញមានកាតព្វកិច្ចតបស្នងសងគុណលោកវិញនៅពេលពួក លោកទាំងពីរចាស់ជរា ។ ប្តីប្រពន្ធ ត្រូវ មានកាតព្វកិច្ចរៀងៗខ្លួន (ច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និង គ្រួសារ) ។ សម្តេចព្រះសង្ឃ រាជទាំងពីរគណៈ
ជាព្រះសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ដើម្បីជ្រើសរើសព្រះមហាក្សត្រថ្មី ឡើងគ្រោងរាជសម្បត្តិបន្ត ។ រដ្ឋធម្មនុញ្ញ បានលុបចោលទោសប្រហារជីវិតចោល ស្របតាម ពុទ្ធឱវាទ ។ នៅតាមទីជនបទ ចាស់ទុំព្រឹទ្ធា ចារ្យ មេភូមិ មេឃុំ ជាអ្នកផ្សះផ្សាទំនាស់យ៉ាងមាន ប្រសិទ្ធភាពបំផុត ទាក់ទងនឹងទំនាស់ដីធ្លី និង ទំនាស់ទាក់ទងនឹងអាពាហ៍ពិពាហ៍ និង គ្រួសារជាដើម ។

ខ. ប្រភពនៃនីតិរដ្ឋបាល
ប្រភពនៃនីតិរដ្ឋបាល ក៏ត្រូវមានពីរដែរគឺប្រភពសរសេរ និង ប្រភពមិនសរសេរ ។ – ប្រភពឥតសរសេរ ៈ នៅក្នុងនីតិរដ្ឋបាលបារាំង
ទំនៀមទម្លាប់ពុំមានតួនាទីសំខាន់ទេ ប៉ុន្តែយុត្តិ
សាស្ត្រវិញទេដែលមានសារៈសំខាន់បំផុត ។ រីឯទ្រឹស្តីរបស់អ្នកច្បាប់ក៏មាន ឥទ្ធិពលខ្លាំងណាស់ដែរ ។ នៅក្នុងប្រទេសបារាំង ចៅក្រមរដ្ឋបាលគេច្រើន យោង ទៅលើគោលការណ៍ទូទៅនៃនីតិសាធារណៈ ។ គោលការណ៍នេះខ្លះ ជាគោលការណ៍
មានតម្លៃខ្ពស់ស្មើរដ្ឋធម្មនុញ្ញ ពីព្រោះមាន ចែងនៅក្នុងបុព្វកថាធម្មនុញ្ញ ហើយខ្លះទៀត គោលការណ៍មានតម្លៃជាច្បាប់ ។ នៅប្រទេសកម្ពុជា
យើងទទួលយកប្រព័ន្ធច្បាប់ ស៊ីវិលឡ ដូចបារាំង
ប៉ុន្តែសព្វថ្ងៃយើងមិនទាន់មានតុលាការ រដ្ឋបាលដែលមាន សមត្ថភាព
ដើម្បីបង្កើតយុត្តិសាស្ត្រខាងផ្នែករដ្ឋបាលនៅឡើយ ពីព្រោះចៅក្រមយើង ជាចៅក្រមទូទៅ ។ រហូតមកទល់បច្ចុប្បន្ននេះ តុលាការកំពូលពុំដែលមានសេចក្តី សម្រេចអ្វីខាងវិស័យរដ្ឋបាលដែលគួរចាត់ទុកជាយុត្តិសាស្ត្រនោះទេ ។ ប្រទេសកម្ពុជា យើងមិនទាន់មាននីតិរដ្ឋបាលអោយពេញលក្ខណៈ
ដូចនៅប្រទេសបារាំងឡើយ យើង កំពុងតែធ្វើកំណែទម្រង់ និង
ស្ថាបនានីតិរដ្ឋបាលនេះ ។ ជាពិសេស រាជរដ្ឋាភិបាល កម្ពុជាយើង
មានបំណងបង្កើតក្រមរដ្ឋបាល និង ក្រមនីតិវិធីរដ្ឋបាល ដោយបានេស្នី អោយរដ្ឋាភិបាលបារាំងជួយ ។

– ប្រភពសរសេរ ៖
1> រដ្ឋធម្មនុញ្ញ ៈ អំពើទាំងឡាយរបស់រដ្ឋបាលច្រើនមានមូលដ្ឋានធម្មនុញ្ញ ដូចនេះ រដ្ឋធម្មនុញ្ញ អាចជាប្រភពផ្ទាល់ ឬ ប្រយោលនៃនីតិរដ្ឋបាល ។ កាលណាប៉ះពាល់ ដល់ រដ្ឋធម្មនុញ្ញ
អំពើរបស់រាជការអាចត្រូវតុលាការកាត់សេចក្តីបាន តែក្នុងករណី ដែលអំពើនេះ បានប៉ះពាល់ដោយផ្ទាល់ដល់រដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ ។ តែបើក្នុង
ករណីដែលរាជការកិច្ចនេះ គ្រាន់តែការអនុវត្តច្បាប់ដែលមានលក្ខណៈ
ផ្ទុយនឹងរដ្ឋ ធម្មនុញ្ញ តុលាការរដ្ឋបាលគ្មានសមត្ថកិច្ចកាត់ក្តីរឿងនេះឡើយ ។ តែត្រូវបញ្ជូលរឿង ទៅក្រុមប្រឹក្សាធម្មនុញ្ញវិញ ។

2> សន្ធិសញ្ញាអន្តរជាតិ ៈ បើយោងតាម មាត្រា ១ នៃអនុសញ្ញាអន្តរជាតិទីក្រុង វីយែន ឆ្នាំ ១៩៦៩ ស្តីពីសន្ធិសញ្ញា ពាក្យសន្ធិសញ្ញា គឺជា “
កិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្វើឡើង ជាលាយលក្ខណ៍អក្សររវាងរដ្ឋទាំងឡាយ ហើយស្ថិតនៅក្រោមការ គ្រប់គ្រងនៃច្បាប់អន្តរជាតិ
ទោះបីជាកិច្ចព្រមព្រៀងនោះមានឈ្មោះជាអ្វីក៏ដោយ (ធម្មនុញ្ញ សន្ធិសញ្ញា អនុសញ្ញា កាតិកាសញ្ញ …) ។ យោងមាត្រា ៣១ នៃរដ្ឋ
ធម្មនុញ្ញៃនព្រះរាជាណាចក្រ កម្ពុជាយើងបានចែងថា ៖ “ ព្រះរាជាណាចក្រ កម្ពុជា ទទួលស្គាល់ និង គោរពសិទ្ធិមនុស្សដូច
មានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជា
ជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និង កតិកាសញ្ញាព្រមទាំង អនុសញ្ញា ទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិ- នារី និង សិទ្ធិកុមារ ។ ដូច្នេះ សន្ធិសញ្ញា ជាប្រភពនៃនីតិរដ្ឋបាលមួយដែរ ។

3> ច្បាប់ និង បទបញ្ជា ៈ នៅប្រទេសបារាំង រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៥៨ របស់គេមាន ញែកច្បាស់ពីវិស័យដែលត្រូវធ្វើជា “ ច្បាប់” និង វិស័យក្រៅពីនេះ គឺត្រូវធ្វើតាមបទ បញ្ជា ។ ឧទាហរណ៍ មាត្រា ៤៨ នៃរដ្ឋធម្មនុញ្ញបារាំង កំណត់នូវវិស័យមួយចំនួន ដែលត្រូវធ្វើតាមច្បាប់ ដូចជា
ក្របខ័ណន្ឌៃការអនុវត្តន៍ និង កាត់បន្ថយសិទ្ធិ និង សេរីភាព
ការកំណត់បទល្មើស និង ទោស ការកំណត់អត្រាពន្ធ និង បែបបទនៃការ ប្រមូលពន្ធ ការបង្កើតគ្រឹះស្ថានសាធារណៈបែបបទនៃសញ្ជាតូបនីយកម្មជាអាទិ៍… ។ ច្បាប់អនុម័តដោយសភា ។ បទបញ្ជាធ្វើឡើងដោយអំណាចនីតិប្រតិបត្តិ ។ នៅ ប្រទេសកម្ពុជាយើង “ព្រះរាជក្រម ” ជាច្បាប់ដែលរដ្ឋសភាបានអនុម័ត និង ឡាយ ព្រះហស្តប្រកាសអោយប្រើប្រាស់ដោយព្រះមហាក្សត្រ ។ មាត្រា ៩០ (ថ្មី) នៃ រដ្ឋធម្មនុញ្ញកម្ពុជា ក៏បានកំណត់នូវវិស័យមួយចំនួន (ថវិកាជាតិ ផែនការរដ្ឋ ការ អោយរដ្ឋខ្ចីប្រាក់គេ ការអោយរដ្ឋអោយប្រាក់គេខ្ចី
ការសន្យាធានាផ្នែកហិរញ្ញវត្ថុ ការ បង្កើត ការកែប្រែ ឬ លុបចោលពន្ធដារ ការអនុម័តគណនីរដ្ឋបាល ការលើកលែង ទោសជាទូទៅ ការអនុម័តយល់ព្រម ឬ លុបចោល សន្ធិសញ្ញា ឬ អនុសញ្ញា អន្តរជាតិ ការប្រកាសសង្គ្រាម ជាដើម )
ដែលត្រូវធ្វើធ្វើជាច្បាប់អនុម័តដោយរដ្ឋ សភា ។

“ព្រះរាជក្រិត្យ” ជារាជការកិច្ចដែលព្រះមហាក្សត្រ
ធ្វើឡើងក្នុងការអនុវត្តន៍ ព្រះរាជក្រម ឬ មាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ ។ នៅប្រទេសបារាំង ប្រធានាធិបតី និង នាយករដ្ឋមន្ត្រីមានអំណាចបទបញ្ជា រីឯរដ្ឋមន្ត្រីគ្មានទេ ។ ក្នុងការអនុវត្តន៍ជាក់ស្តែង
រដ្ឋមន្ត្រីឆ្លៀតប្រើអំណាចនេះ ដោយសារតែគាត់ជាអ្នកតាក់តែងអត្ថបទ និង ជាអ្នក ចុហុះត្ថលេខាអមផង ។ ច្បាប់ និង
បទបញ្ជាទាំងនេះជាប្រភពនៃនីតិរដ្ឋបាល ។

សំណួរពិភាក្សា (STUDY QUESTIONS)

1> ដូចម្តេចដែលហៅថា រូបវ័ន្តបុគ្គល និង នីតិបុគ្គល?
តើនីតិបុគ្គលមានប៉ុន្មាន ប្រភេទ? អ្វីខ្លះ?

2> ដូចម្តេចដែលហៅថានីតិបុគ្គលសាធារណៈ? តើនីតិបុគ្គលសាធារណៈមានអ្វី ខ្លះ? ចូរពន្យល់ ។

3> ដូចម្តេចដែលហៅថា “ បុគ្គលភាពគតិយុត្ត”? ចូរពន្យល់ ។

4> ចូរនីយាយត្រួសៗពីប្រភពនៃនីតិ? និង ប្រភពនៃនីតិរដ្ឋបាល?

ដូម្តេចដែលហៅថានីតិ ឬ ច្បាប់? តើបទល្មើសមួយមានទណ្ឌកម្មអ្វីខ្លះ?

នេះជាអត្ថបទស្រាវជ្រាវ

Advertisements

4 Replies to “នីតិបុគ្គលសាធារណៈ និង ប្រភពនីត្យានុកូល”

    1. សូមបញ្ជាក់បន្ថែមអំពិប្រភពមិនសរសេរនៃប្រភពនីតិរដ្ឋបាល

      Like

    2. ចំពោះ​ប្រភព​នៃ​អត្ថបទខ្ញុំ​មិន​បាន​ដឹង​ជាក់​ច្បាស់​នោះទេ ដឹង​ត្រឹម​ថា ខ្ញុំ​បាន​អត្ថបទ​នេះ​មក​ពី​និស្សិត​ផ្នែក​រដ្ឋបាល​សាធារណៈ​នៅ​សកលវិទ្យាល័យ​បាត់​ដំបង ។ នេះ​ជា​ឯកសារ​ស្រាវ​ជ្រាវ​របស់​ពួកគាត់ ។ ខ្ញុំ​គិតថា ពួកគាត់​ប្រាកដ​ជា​បាន​ស្រាវ​ជ្រាវ​ពី​សៀវភៅ​បកប្រែ​ជា​ភាសា​ខ្មែរ​ស្តី​ពី​នីតិរដ្ឋបាលណាមួយ​មិន​ខាន ។ សុំ​ទោស​ផង​ចំពោះ​ប្រភព​មិន​ជាក់លាក់ ។

      Like

  1. ខ្ញុំមានចំម្ងល់មួយចង់ឲ្យបងជួយប្រាប់ៈចូលយកច្បាប់ស្ដីពីការបង្កើត នីតិបុគ្គលឯកជនណាមួយមកបកស្រាយពី( ការត្រួតពិនិត្យអាណាព្យាបាល) របស់និតិបុគ្គលសាធារណៈ

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s