ហេតុអ្វីបានជាឆ្កែមើលឃើញខ្មោច?

 
                ជាហេតុភេទស្រុកខ្ញុំបាទធ្លាប់បានឮម្តាយ និងឪពុកគាត់និទានប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្តាល អាធ្រាតស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិ នោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេ ក្បិតខ្មោចបីសាច វាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់ សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរចាស់ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា ៖ យូរយារណាស់ មកហើយ មានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែល មានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។
 
លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្តាំទៅប្រាប់ ប្រពន្ធខ្ញុំឱ្យមកផង។ បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅ វិញថា ៈ
– ប្រពន្ធឯងនៅឯណា ?
ខ្មោចឆ្លើយវិញថា ៖- ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ !
បុរសឮហើយ សួទៅវិញថា ៖ – ចុះឯងឱ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ ! ក្នុងពេលនោះខ្មោចក៏ឱ្យ ប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធ វាផង។ បុរសនោះ កាលបើបានប្រទាលប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ គាត់ចេះតែដើរទៅៗ គ្មានភិតភ័យខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗកំពុង ស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅ ទៅតាមឈ្មោះដែលប្តីវាផ្តាំមក ហើយបោយដៃហៅចំពីមុខ និយាយថា ៖
– ប្តីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ ! ខ្មោចនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖ – ចុះអ្នកឯង ម៉េចក៏មើលអញឃើញ?
បុរសនោះក៏ បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖ – នេះប្រទាលដែលប្តីហងឱ្យអញ បានអញមើលឃើញ។ ខ្មោចនោះគ្រាន់តែ ឃើញប្រទាលភ្លាម ស្ទុះទៅដណ្តើមយក ប៉ុន្តែបុរសពុំព្រមឱ្យ ក៏មានការប្រវាយប្រតប់គ្នាដណ្តើម ប្រទាលប្រហោង នោះ។ បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្តែអ្នកណាក៏មើលទៅមិនិឃើញជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែ ស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រវាយ ប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះឆ្កែ ឃើញភ្លាមស្ទុះភ្លែតមក ត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។
 
ដោយសារមានរឿងនិទាន យ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។ មួយវិញ ទៀត មានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមកប្រើការស័ក្តិសិទ្ធ ផ្សេងៗ។
Advertisements

One Reply to “ហេតុអ្វីបានជាឆ្កែមើលឃើញខ្មោច?”

  1. អត់់ស្គាល់់ ប្រទាលប្រហោង? បើមានមែន គួរតែឬយកមកសាកមើល!
    បងស្រីជីដូនមួយខ្ញុំទំនងខ្មោចប្ដីគាត់់ចូល បានជាពេលយប់់មួយចុះពីលើផ្ទះ
    ទៅបត់់ជើង ស្របា់់តែឆ្កែរបស់់គាត់់ព្រូសគាត់់ឡើងភ្ញាក់់បងប្រុសគាត់់ដែល
    ដេកនៅក្រោមផ្ទះ ហើយងើបឡើងដេញវាយឆ្កែគាត់់ដោយងឿងឆ្ងល់់ខ្លួន
    ឯងថា៖ម៉េចក៏វាព្រូសម្ចាស់់វា? ។វាមិនដែលព្រូសម្ចាស់់វាចឹងសោះទេពីមុនមក។
    បងស្រីគាត់់ដូចជាខ្មោចចូលមែនហើយមិនចេញស្ដីអីមួយម៉ាតពេលបងប្រុស
    ដេញឆ្កែគាត់់ចេញ រួចបន្ទាប់់ពីបត់់ជើងរួចទើបចូលទៅគេងវិញ ។ព្រលឹមឡើង
    មិនមាននរណាគិតថាមានអ្វីកើតឡើងទេ …រហូតដល់់ពេលញុំាបាយថ្ងៃ
    ត្រង់់ទើបគេរកបងស្រីមិនឃើញ ក៏ដើរសួរគេឯងអ្នកជិតខាង ព្រោះគិតថាគាត់់ចេញទៅធ្វើស្រែ បានជាមិនទៅរកគាត់់ក្នុងបន្ទប់់គាត់់ឯក្នុង
    ផ្ទះ។ដល់់រកមិនឃើញ ទៅបើកទ្វារបន្ទប់់គេងរបស់់គាត់់ ស្រាប់់តែឃើញ
    គាត់់ស្លាប់់ចងក បាត់់ទៅហើយ ជើងដល់់ដីទៀត៖គួរអោយឆ្ងល់់ ៖ម៉េចក៏ចងកជើងដល់់ដីស្លាប់់?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s