រឿងព្រះពាន់ (ខេត្តព្រៃវែង)

 
                បើគេធ្វើដំណើរតាមផ្លូវជាតិលេខ១ ពីភ្នំពេញទៅស្វាយរៀង ទៅដល់ផ្សារតូចមួយ គេហៅថា ផ្សារល្វា ក្នុងឃុំល្វា ស្រុកកំពង់ត្របែក “ព្រៃវែង” ចុះខាងស‏្តាំដៃទៅត្បូង (តាមផ្លូវលំប្រមាណជា៥គ.ម ចុះទៅខាង ស‏្តាំដៃទៅលិច) តាមផ្លូវរទេះឬទៅតាមភ្លឺស្រែអ្នកស្រុកប្រមាណជា៣គ.មទៀត នឹងបានឃើញដើមឈើ ខ្ពស់ៗ។ បើយើងសួរអ្នកស្រុកនៅភូមិជិតខាង គេនឹងប្រាប់យើងថា “នោះគឺជាព្រះពាន់” ។ លុះយើងចូល ទៅដល់បុរាណ ដ្ឋាននេះនឹងបានឃើញអាស្រមមួយ សង់ដោយឈើប្រក់ក្បឿង របៀបជាសាលា។ នៅក្នុង សាលានេះឃើញមាន ព្រះពុទ្ធរូបដែលគេតម្កល់លើបល្ល័ង្កយ៉ាងរៀបរយ។ ក្រៅអំពីព្រះពុទ្ធរូបដែលគង់លើ បល្ល័ង្កមានព្រះពុទ្ធរូបជា ច្រើនរយអង្គទៀត ដែលគេរចនាជាប់េទៅនឹងដុំថ្មមួយ កំពស់ប្រមាណ១ម ទំហំប្រមាណជា១ម រាងរៀវទៅលើ ព្រះពុទ្ធរូបនេះហើយដែលគេហៅថា “ព្រះពាន់”។ បានជាគេហៅថា ព្រះពាន់ ដោយមានរឿងព្រេងដែលចាស់ៗ តំណាលតៗមកថាៈ កាលពីអតីតកាលកន្លងយូរអង្វែងណាស់មកហើយនោះ មានត្រកូលមួយមិនប្រាកដថាឈ្មោះ អ្វី បានរស់នៅក្នុងទីនោះ។ កាលអំណើះឥតពីបី‏ទ្តៅ ប្រពន្ធបានទៅរួមរស់ជាមួយកូនប្រុសម្នាក់រកស៊ីចិញ្ចឹមជីវិត ដោយការធ្វើស្រែជារបរប្រចាំគ្រួសារ។ រៀងរាល់ព្រឹក ម‏យ្តាតែងតែឱ្យកូនប្រុសនោះទៅភ្ជួររាស់ឯស្រែ លុះដល់ ថ្ងៃបន‏ច្តិទើបម‏យ្តាទូលបាយសម្លទៅឱ្យកូនឯស្រែនោះ។
 
ថ្ងៃមួយដោយម‏យ្តាជាប់រវល់កង្នុកិច្ចការផ្ទះជាច្រើនផង ដោយអាងថា កូនប្រហែលមិនទាន់ឃ្លានបាយណាស់ផង ក៏បង្អែរបង្អង់ឱ្យយឺតពេលបន‏ច្តិជាងរាល់ថ្ងៃ។ ចំណែកកូន ប្រុសដែលទៅភ្ជួររាស់ឯស្រែនោះ ឃ្លានបាយណាស់ ទន្ទឹងមើលផ្លូវម‏យ្តាស្ទើរក្រហមភ្នែក មិនឃើញម‏យ្តាយក បាយទៅឱ្យសោះ ក៏បានពោលពាក្យ មើលងាយជាច្រើនដោយពាក្យពុំសមរម្យ។ ម‏្តាយកាលដែលបានរួចរវល់អស់ ហើយ ក៏រៀបចំដួសបាយដាក់ក្នុងត្រឡោកហើយញាត់ឱ្យណែនដោយគាត់គិតថា កាលណាកូនគាត់ស៊ីបាយនោះ ហើយ យកត្រឡោកនេះដង ទឹកផឹកតែម‏ង្ត ជាការងាយស្រួលជាងដាក់បាយនឹងចាន ព្រោះបើយកចាន ហើយយកត្រឡោកថែមទៀតនោះ នាំតែច្រើនលំបាកនឹងយកមកវិញ។ កូនកម្លោះគាត់ដែលកំពុងឃ្លានបាយខ្លាំង កាលបើឃើញម‏្តយ្តាទូលបាតតែបន‏ច្តិដាក់ក្នុងត្រឡោក យកទៅឱ្យខ្លួនដូច្នោះ នឹងខឹងណាស់ ដោយស្មានថាខ្លួន ស៊ីមិនឆ្អែត ក៏និយាយពាក្យដ៏ត្រគោះ ទាំងជ្រុលហួសដល់វាយដំម‏យ្តា លុះត្រាម‏យ្តាសន្លប់បាត់ស្មារតីក្នុងពេល នោះ។ លុះដល់ស៊ីបាយក្នុងត្រឡោកនោះទៅ វាស៊ីមិនអស់ ទើបដឹងថាខ្លួនធ្វើនេះខុសហើយងាកមកសុំខមាទោស ម‏យ្តាវិញ។ ម្តយ្តាឆ្លើយតបថា ម‏យ្តាគ្មានទោសឱ្យកូនទេ គឺជាទោសរបស់វដ‏ទ្តេៈ បើកូនចង់បានរួចកម្មពៀរនេះ ត្រូវកូនកសាងព្រះពុទ្ធរូប១ពាន់នៅលើផ្ទាំងថ្មដាមួយយ៉ាងធំ កាលបើព្រះពុទ្ធរូបទាំងនេះរបេះរលុបរលាយបាត់ កាលណា ពេលនោះទើបកូនរួចអំពីកម្មពៀរនេះ។ ម‏យ្តាផ្តរ្តាំចួ្រេសចហើយ ក៏ធ្វើមរណកាលទៅកាន់បរលោកទៅ។
កូនប្រុសនេះក៏បានធ្វើតាមបណ‏ម្តាំយ្តា ដោយយកដុំថ្មមួយដុំធំមករចនាជាព្រះពុទ្ធរូបជុំវិញជាជាន់ៗ ជាច្រើន រយអង្គ ហើយតម្កល់ទុកក្នុងកន្លែងនេះ រហូតមកដល់សព្វថ្ងៃ។ អ្នកស្រុកជិតខាងបានសន្មត់ហៅកន្លែងនេះ ថា “ព្រះពាន់ៗ “រហូតមកដល់សព្វថៃនេះ។ នៅរៀងរាល់ឆ្នាំ អ្នកស្រុកជិតខាងគេតែងតែនាំគ្នាេទៅធ្វើបុណ្យទាន ផ្សេងៗនៅកន្លែងនេះពុំដែលខាន។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s