រឿងព្រេងទាក់ទងនឹងពិធីលើករាសី

                មានរឿងព្រេងទាក់ទងនិងពិធីនេះដូចតទៅ ៈ កាលពីព្រេងព្រឹទ្ធកន្លងយូរលង់ទៅហើយ មានមហាក្សត្រ មួយព្រះអង្គគ្រប់គ្រងប្រជារាស្ត្រ ដោយទសពិតរាជធម៌ ប្រកបដោយព្រះជន្មវស្សាច្រើនណាស់ទៅហើយតែទ្រង់ ពុំមានព្រះរាជបុត្រនឹងតព្រះរាជវង្សសោះ។ ប្រជាជនដែលគោរពព្រះអង្គស្មើដោយទេពតា នាំគ្នាឡើងសុំម្កុដរាជ កុមារ ដើម្បីកុំឱ្យផុយរាជតទៅកុំឱ្យ ប្រទេសនៅតែលតោលឥតទីពឹងពុំនាក់ដូចមាន់ព្រាត់មេ។ ព្រះរាជាក៏ព្រម តាមសេចក្តីអង្វរសុំហើយ ទ្រង់មានព្រះបញ្ជាឱ្យអគ្គមហេសីរៀបព្ញីការថ្វាយទេពតាប្រាថ្នាព្រះរាជបុត្រ។ ព្រះរាជទ្រព្យ ត្រូវបរិច្ចាក ចែកចាយជាទានដល់ស្មូមយាចក។ វត្តអារាមព្រមទាំងក្រោមដើមជ្រៃទាំងឡាយ បរិបូណ៍ដោយ គ្រឿងដង្វាយពោរពាស មានផ្សែងធូបហុយទ្រលោម។ ទេពតារំជួលខ្លាំងក៏បានប្រសិទ្ធិពរតាមសេចក្តីបួងសួង។ មិនយូរប៉ុន្មានព្រះរាជកុមារល្អដូចព្រះចន្ទពេញបុណ្ណមី បានប្រសូតកណ្តាលសេចក្តីរីករាយ និងស័ព្ទសាធុការ កងរំពង។ ព្រះរាជាណាចក្រទាំងមូលសប្បាយអ៊ឹកធិក គ្រប់ផ្លូវ គ្រប់ស្រុក គ្រប់ភូមិ គ្រប់ជនបទ។ អ្នកសុំទាន អ្នកខ្វាក់ខ្វិន ក៏មានចំណែកក្នុងការត្រេកអរសាទរជាមួយគេដែរ ។ ព្រះរាជកុមារទទួលនូវសេចក្តីថ្នាក់ថ្នមដ៏ត្រ កាល មានស្ត្រីបំរើជា្រេចីននាក់នៅប្រចាំការច្រៀងបំពេរ បីពរាល់ទិវារាត្រី។ ព្រះវរមាតាបិតារបស់ព្រំព្រះរាជបុត្រ ជាបណ្តាច់បណ្តូលព្រះហឫទ័យ ដោយសេចក្តីស្នេហាជាទីបំផុត ។ លុះព្រះរាជបុត្របានចំរើនវ័យ ធំហើយ ទ្រង់បានរជីសរើសអាមាត្រចំនួន៥០០នាក់ មានអាយុស្រករៗគ្នា ក្នុងចំណោមកូនមន្ត្រីទាំងឡាយដែលនៅបំរើ ជានិច្ច។ ទោះបីប្រកបដោយសេចក្តីសុខយ៉ាងឆ្នើមដូច្នោះ  ព្រះរាជកុមារក៏ពុំមានឈ្លក់ក្នុងសម្បត្តិទាំងនោះទេ ទ្រង់ចូលចិត្តសិក្សាវិជ្ជាផ្សេងៗ បង្ហាញឱ្យឃើញស្តែងថា ទ្រង់ប្រកបដោយបញ្ញាវាងវៃគួរជាទីពឹងដ៏ត្រជាក់នៃប្រជារាស្ត្រ បានមែន ទ្រង់ពុំដែលហ៊ានប្រព្រឹត្តិកន្លង វិន័យព្រះរាជវង្សទេ ។ តែទោះបីទ្រង់ប្រាថ្នាយ៉ាងណាបានយ៉ាងនោះ ក៏ដោយ ព្រះរាជកុមារមិនអាចចុះទៅកាន់មាត់ស្ទឹងដែលហូរ ទៀបព្រះរាជវាំងបានឡើយ ព្រោះហោរ៉ាបានទំនាយ ថ្វាយថា “បើចង់ឱ្យព្រះនគរផុតចាកមហន្តរាយ ព្រះរាជកុមារមិនត្រូវយាងទៅក្រសាលនៅទីនោះទេ ទំនាយថា ត្រូវគ្រោះកាចដល់ទីវង្គត់ ដោយក្រពើអ្នកតា ស្តឹងនោះខាំ ក្នុងព្រះជន្មាយុ១៥វស្សា ព្រះគ្រោះត្រូវព្រះអង្គារ សោយព្រះអង្គចំនួន៧ខែ ៣ថ្ងៃ ២០នាទី ។ ក្នុងពេលនោះថា នឹងកើតភ័យជាច្រើន ក្រែងភ្លើងឆេះផ្ទះ ឬបាត់បង់ ទ្រព្យរបស់ពុំនោះទេ ក្រែងសត្រូវចាស់ប៉ងធ្វើទោស ឱ្យប្រយ័ត្នពីខាងទិសអាគ្នេយ៍ឱ្យណាស់មែនទែន។ មួយទៀត ក្រែងចាកទីឋានលំនៅ ឬព្រាត់ប្រាស់ប្រពន្ធកូន ឬក៏មិត្តសំលាញ់នូវខ្ញុំប្រុសស្រីព្រាត់ចេញចាកទៅឆ្ងាយពីទីលំនៅ សឹងបណ្តាលឱ្យកើតទុក្ខច្រើន ព្រោះត្រូវរឿងកាលទោភី ដល់នឹងទោភាបារបស់ឯង។ ទោភាជាបា ដល់ហើយ បាក់កចាញ់ ស្លាប់ខ្លួន បើថ្កាត់ ឱ្យប្រលែងឋានទៅទិសទក្សិណ ឱ្យបូជាព្រះអង្គារឱ្យនិមន្តព្រះសង្ឃ៤អង្គ ឬ៧អង្គ សូត្រធម៌ជីវទានសូត្រលើករាសីរំដោះគ្រោះ”។ រីឯព្រះមាតា និងបិតា កាលបើបានឮហោរ៉ាថ្វាយទំនាយហើយ ទើបព្រះបិតាបានចាត់ឱ្យពល១០០នាក់ យាមល្បាតជានិច្ច ។ ព្រះរាជកុមារតែងគង់លំហើយព្រះកាយនៅមាត់ ព្រះបញ្ជរគយគន់ពីលើមហាប្រាសាទ នូវស្ទឹងស្រស់ញញឹម ដែលហូររឹមៗតាមចន្លោះដើមឈើខៀវបំព្រង។ ស្ទឹងដ៏ សោភីនោះនៅជិតបង្កើយ តែហាក់ដូចជាស្ថិតនៅក្នុងលោកដទៃ ព្រោះព្រះអង្គពុំដែលបានស្គាល់សោះ ។ សកុណ ជាតិហើរឆ្វៀលឆ្វាត់ឆ្លងពីត្រើយខាងនោះ កាត់មកកញ្ជ្រោកកញ្ជ្រោលលេងសប្បាយក្នុងសួនព្រះរាជវាំង រួចនាំគ្ន ាហើយយំលេងប្រលែងសប្បាយ ខ្លះនាំពួកខាងណេះទៅកាន់រមណីយដ្ឋានខាងនោះ ។ មនោគតិនៃព្រះរាជកុមារ ភោរភារឡើង ពុំដឹងជាប៉ុន្មានរយដងទេ ដែលទ្រង់ចង់ស្ទុះទៅរកតំបន់ពេញប្រៀបដោយសម្រស់ដ៏ឆើតឆាយ នោះ។ ប្រសិនបើមានស្លាប់ដូចបក្សីទៅហ្ន៎ ! តែទ្រង់មិនអាចគេចឱ្យផុតបានឡើយអំពីការរវាំងរក្សារបស់ពួក អាមាត្រ ដែលទទួលបង្គាប់ជាដាច់ខាត ហើយដែលតាមឃ្លាំមើលទ្រង់គ្រប់ទីកន្លែងបីដូចស្រមោល ។ លុះជួបចូល ក្នុងព្រះជន្ម១៥ព្រះវស្សា ព្រះរាជកុមារទន្ទឹងចាំឱ្យផុត១ឆ្នាំ ឱ្យហួសកន្លងទៅរវាងមួយឆ្នាំទៀត ដែលហាក់ដូច មួយសតវត្សរ៍។ ថ្ងៃមួយពួកមុខមន្ត្រី និងព្រះរាជវង្សានុវង្សខ្នះខ្នែងរៀបចំពិធីចំរើនព្រះជន្មវង្សាព្រះមហាក្សត្រ មានការចាត់ចែងធ្វើបុណ្យជាឱឡារិកក្នុងព្រះរាជវាំង ។ ពួកអាមាត្រនាំគ្នាភ្លើតភ្លើន សប្បាយអឺងកង។ ឯអ្នក ឯទៀតក៏រវល់គ្រប់គ្នាទាំងនាម៉ឺនអាមាត្រមុខមន្ត្រីចតុរង្គតូចធំ។ ឃើញបានឱកាសដែលទ្រង់រង់ចាំយូរឆ្នាំមកហើយ ដូច្នោះ ព្រះរាជកុមារលបថយព្រះអង្គចេញទៅក្រៅ គេចចុះគេចឡើង ទាល់តែផុតពីការឃ្លាំមើលនៃពួកពលដែល រវល់តែពិនិត្យការខុសត្រូវ ក្នុងពិធីបុណ្យឱ្យបានរៀបរយ។ ព្រះរាជកុមារយាងទៅជិតស្ទឹងដ៏ព្រឺព្រួច ស្រាយទូក ដែលចតនៅទីនោះ ស្តេចចុះទៅក្នុងទូកបណ្តោយឱ្យអណ្តែតទៅតាមខ្សែទឹក ព្រោះទ្រង់ពុំចេះចែវ។ កូនទូកក៏លយ សន្សឹមៗទៅតាមដងស្ទឹងដែលដេរដាស់ ដោយផ្កាគ្របច់ពណ៌ ក្រោមម្លប់ត្រឈឹងត្រឈៃ ដែលមានបក្សីតូចៗល្អ វិចិត្រជជែកគ្នាអែរៗ ។ តែការបាត់ ព្រះរាជកុមារពីព្រះរាជវាំងស្ងាត់មិនបានប៉ុន្មានទេ គេផ្អើលរកឈូរឆរមួយ រំពេច។ ពួកអាមាត្ររត់រកខ្វាត់ ខ្វែងសព្វទីកន្លែងពួកពលឆ្លេឆ្លាចុះឡើង ប្រមូលគ្នានឹករអែងខ្លាចក្រែងព្រះរាជ កុមារ ស្តេចចេញទៅលេងមាត់ស្ទឹង ទើបនាំគ្នាស្ទុះស្រទៅកាន់ទីដែលគួរឱ្យភ័យនោះ ។ កូនទូកក៏បង្ហាញរៀងឱ្យ ឃើញពីចន្លោះដើម ឈើពីរដើមនាំឱ្យអ្នកទាំងឡាយរីករាយសប្បាយចិត្ត ដោយនឹកស្មានថាអស់មានគ្រោះអ្វី ហើយ ។ រំពេចនោះស្រាប់តែក្រពើអ្នកតាស្នឹងលេចធ្លោឡើង នាំឱ្យពួកអាមាត្រ និងពួកពលភ័នភាំងស្មារតីគ្រប់ៗ គ្នា ខ្លះប្រឹងស្រែកភ្លាត់សំលេង ខ្លះយកដុំថ្មគប់ ខ្លះវាយគោះឈើលាន់ទ្រហឹង ដើម្បីបន្លាចសត្វកំណាចឱ្យមុជ ទៅក្នុងទឹកវិញ តែការខំទាំងប៉ុន្មាននោះឥតបានផលសោះ ។ ក្រពើហែលស្លោទៅរកទូក កាន់តែជិតណាស់ទៅ ហើយ ព្រះរាជកុមារក្លាហានណាស់ដែរ ក្នុងការតស៊ូនិងសត្វក្រពើនោះ ទ្រង់កន្ត្រាក់បានច្រវា ជាគ្រឿងអាវុធរង់ចាំ សត្រូវដោយឥតតក់ស្លុត ។ មាត់ស្ទឹងទាំងសងខាងពាស់ពេញទៅដោយមនុស្សម្នាខ្នាន់ខ្នាប់ ដែលរត់មកដោយការ ចង់ដឹងចង់ឃើញ ។ ក្រពើចូលដល់ទូកព្រះរាជកុមារ ។ ព្រះរាជកុមារ សំពងក្បាលក្រពើនិងច្រវាអស់ទំហឹងដៃ ។ សត្វចង្រៃឈឺខ្លាំងក៏បម្រះរមួលខ្លួនបែករលកខ្ជោល ដោយអំណាចឃោរឃៅវាយកកន្ទុយបោកទូកធ្លាក់ព្រះរាជ កុមារទៅក្នុងទឹក ហើយវាហាមាត់ធំជង្គ្រាង ត្របាក់ព្រះរាជកុមារ រួចក៏មុជទៅក្នុងទឹកបាត់ទៅ ។ ឯទូកក៏លិចក្នុង ពេលនោះទៅដែរ ។ គេឮសូរស័ព្ទសំលេង យំសោកនៅតាមដងស្ទឹងគួរឱ្យសង្វេក ។ ពួកពល ពួកអាមាត្រ បណ្តារាស្ត្រ កកកុញត្រៀបត្រានៅទីនោះ តែគ្មានឬទ្ធានុភាពនិងជួយអនាគតមហារាជជាទីសង្ឃឹមមាំរបស់ខ្លួន ឱ្យរួចព្រះជន្មបានឡើយ ។ ប្រុសៗវាយតប់ក្បាល ស្រីៗសំរក់ទឹកភ្នែកកន្ទក់កន្ទេញយំបម្រះននៀល ខ្លះស្រែកថា “ឱហ្ន៎! ព្រះទំនាយគ្មានខុសទេ ! ” ។ ដំណឹងឱឡារឹកនេះជ្រែកបុណ្យគគ្រឹកគគ្រេង ជ្រែកសេចក្តីរីករាយសប្បាយ ផ្សាយដល់ព្រះរាជវាំងយ៉ាងឆាប់រហ័ស ។ ព្រះមហាក្សត្រនិងព្រះមហេសីស្ទុះទៅទីរងគ្រោះ ទ្រង់បួងសួងបន់ស្រន់ អស់ពួកទេព និករអមរមេឃក្នុងចក្រវាឡ សូមឱ្យជួយស្រោចស្រង់ព្រះឱរស ជាបណ្តូលបណ្តាច់ព្រះទ័យ បើសម្រេចដូចសេចក្តីប្រាថ្នា ហើយយើងខ្ញុំនឹងរៀបពលីការបូជាឱ្យសម្បើមអស្ចារ្យជាងដែលធ្លាប់ធ្វើពីមុនៗមក ។
តែស្ទឹងតូចនេះទ្រមឹងត្រមើយ ធ្វើជាថ្លង់មិនឮពាក្យបូបាច់អង្វរកសោះឡើយ។ ក្សត្រទាំងពីរអង្គអស់ ផ្លូវសង្ឃឹមខំ ស្ងួនព្រះឥរិយានាពេលដែលមានទុក្ខធ្ងន់បែបនោះ ទប់ព្រះស្មារតីខ្ជាប់ខ្ជួន មិនបញ្ចោញអការៈរសាប់រសល់កណ្តាល ទីប្រជុំជន ស្តេចយាងស្ងៀមត្រលប់ទៅព្រះរាជនិវេសន៍វិញ ។ ពួកពល និង ពួកអាមាត្រ ដើរឱនមុខសញ្ជប់សញ្ជឹង ហែហមព្រះអង្គទៅ ។ ចំណែកខាងប្រជារាស្ត្រ មិនទៅណាទេ នៅកើតទុក្ខក្តុកក្តួលរំជួលចិត្តជាអនេក។ ការ កម្សាន្តទាំងឡាយឈប់ស្ងាត់ឈឹង ដូរ្យដន្ត្រីបាត់លាន់ឮទៀត អាហារភោជនដឹងប្រណិតថ្លៃថ្លា ក៏ត្រជាក់អស់នៅ ក្នុងភាជន៍មាសប្រាក់ ។ ព្រះរាជធានាទាំងមូល ហាក់ដូចត្រូវសណ្តំមួយរំពេច ។ យាងទៅដល់ព្រះបរមរាជវាំង កំបាំងពីភ្នែកអ្នកដទៃហើយ ព្រះមហាក្សត្រ និងព្រះអគ្គមហេសី ក៏បណ្តែតបណ្តោយម្នោម្នេញ ឱ្យធ្លាក់ឱ្យធ្លាយ ចេញមកតាមសន្ទុះហៀរហូរព្រះជននេត្រស្រោបស្រព្វជោគព្រះភក្ត្រា ទ្រង់មិនអស់ព្រះទ័យ និងមិនបានរៀបចំ សពព្រះរាជបុត្រឱ្យសមរម្យតាមកិត្តយសសោះ ទើបទ្រង់មានព្រះឱង្ការឱ្យតម្រួតចាត់ការបាចទឹកស្ទឹង និងយក សពព្រះរាជកុមារមកធ្វើបុណ្យតាមព្រះរាជបវេណី។ លុះបានទទួលព្រះបង្គាប់ហើយ ពួកពលរាប់រយនាក់ ព្រមទាំងបណ្តារាស្ត្ររាប់ពាន់ នាំគ្នាខ្វល់ខ្វាយ លើកទំនប់កាត់ស្ទឹង សុទ្ធតែដុំដី និងដុំអិដ្ឋ ដុំថ្ម ចាក់គរលើគ្នាទាំង បង្គីៗ កិច្ចការជឿនលឿនយ៉ាងរហ័ស ធ្វើតែមួយថ្ងៃទំនប់ក៏ហើយស្រេច នាំគ្នាដុតចន្លុះបាច់ទឹកឱ្យរីងទាំងយប់ ។
ដល់ពេលអាធ្រាត្រទំនប់ធ្លាយទៅ គេនាំគ្នាចាក់ដីពេញភ្លាម តែជាប់មិនយូរ ហើយខ្សែទឹកត្រង់នោះ ហូរមិនបាន ជាខ្លាំងប៉ុន្មានទេ តែទោះបីប្រឹងប្រែងទប់ទល់យ៉ាងណាក៏ជាការឥតអំពើ ។ ទាល់គំនិតមេ ចាត់ការបានឱ្យទូងស្គរ ប៉ាវគង គ្រប់ស្រុកគ្រប់ភូមិរកឆ្មាំទំនប់ តែគ្មានអ្នកណាឆ្លើយសោះ ស្រាប់តែជួបស្ត្រីមេម៉ាយក្មេងម្នាក់មានផ្ទៃពោះ ចំនួន៥ខែ។ នាងចូលទៅជិតអ្នកប៉ាវគង សាកសួរកិច្ចការគេ គេប្រាប់តាមសេចក្តីសព្វគ្រប់។ ឯនាងនោះក៏យល់ ព្រមចាំទំនប់ ។ គេឱ្យនាង១០បាទ នាងសុខចិត្តចាំ គេកាត់កនាងស្លាប់។ ទំនប់នោះក៏បាចរីងលែងធ្លាយ ។ គេចាប់ ក្រពើសំលាប់វះពោះយកសពព្រះរាជកុមារ មកធ្វើបុណ្យជាឱឡារិកតាមព្រះរាជបវេណី បញ្ចុះធាតុសពស្រេច ហោង ។ ដោយមានរឿងយ៉ាងនេះហើយ ទើបសព្វថ្ងៃនេះ ជនជាតិខ្មែរយើង តែកាលណាមានគ្រូទាយឱ្យថា “នឹងមានគ្រោះ” តែងតែនិមន្តព្រះសង្ឃធ្វើពិធីកំចាត់គ្រោះ និងលើករាសី ព្រោះខ្មែរយើងតែងតែនិយាយថា “រាសីដាក់ អារក្សហ៊ានធ្វើ” ទើបគេរកព្រះសង្ឃធ្វើពិធីលើករាស្រីឱ្យខ្ពស់ឡើង កុំឱ្យមានអ្វីមកបៀត បៀនបាន ។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s