វិធីសាស្ត្របង្រៀនទី ១៦

វិធីសាស្ត្របង្រៀនសម្រាប់សកម្មភាពជា​ក្រុម

គ្រូ​គួរ​ជ្រើស​រើស​របឿបបង្រៀន (ស្ទីល) របស់ខ្លួនឲ្យបានជាក់លាក់មួយ និង ដឹង​ច្បាស់នូវអ្វីគួរធ្វើ និងមិនគួរធ្វើផងដែរ។
 
១. Make the most of whole-class opportunities: របៀបបង្រៀនដែល​ មាន សកម្មភាព​ជា​ក្រុមរួមបញ្ចូលតែមួយ។ របៀបនេះជួយឲ្យ​សិស្ស​រៀន​ពី​របៀប ធ្វើការជាក្រុម។ មនុស្សគ្រប់រូបតែងចង់​ មានចំនែក​ក្នុង​ក្រុមមួយ ឬ ផ្នែកនៃអ្វីមួយ ដោយមិនចង់នៅដាច់តែឯងពីគេនោះឡើយ។
 
២. Children can learn by doing in large groups: ទោះ​បី​មាន​ការ​ធ្វើ ជាក្រុម​ក៏ដោយ សិស្ស​ម្នាក់ៗ ត្រូវ​មាន​អ្វីមួយ​ធ្វើ​ផ្ទាល់​ខ្លួនផងដែរ ដោយ​មា​ន​ការ​កំណត់​ពេល​ពីរ ឬបីនាទីជាដើម​ដើម្បី​បញ្ចប់ការងារនោះ។ ការធ្វើបែបនេះ ជួយ​ក្នុងការបញ្ចប់សកម្មភាពមួយ (Break up the session), និង​ទាញ​យក​ចំណាប់​អារម្មណ៍​របស់​សិស្សផងដែរ។
 
៣. Whole-class session can be used to help children make sense of the thing they have learnt: ក្រោយពី​រៀន​នៅទ្រឹស្តី​មេរៀនមួយហើយ
ការពិភាក្សាគ្នា ស្វែង​រក​នូវ​ដំណោះ​ស្រាយ និង​ ពិចារណា​ជា​ថ្មី​ទៅ​លើ អ្វី ដែល​គេ​បាន​រៀន។ ការ​ធ្វើ​បែប​នេះ ជួយ​ឲ្យ​សិស្ស​កាន​តែ​មានទំនុក ចិត្តលើ​ខ្លួនឯងចំពោះមេរៀន និង​អាច​ស្វែង​រក​នូវ​បញ្ហាដែលអាចផុស​ឡើង ក្នុងពេល​ពិភាក្សាគ្នា ដើម្បីឲ្យពួកគេ​អាច​យកសំនួរនោះមកសួរ ឬមក ដោះស្រាយជាមួយគ្នាបាន។
 
៤. Feedback can be drawn from children in whole-class sessions: ទាញ​យក ចំណាប់​អារម្មណ៍សិស្ស សំនួរ និង​ មតិ​បន្ថែមទៅលើមេរៀនរបស់ពួកគេ។
 
៥. Put energy and effort into making your whole-class sessions interesting and stimulating: ដំណើរ​ការ​បង្រៀនតាម​លំដាប់ និង​ សកម្មភាព បង្រៀន​ដែល​មាន​រចនា​សម្ព័ន្ធល្អ ដែលមាន​ឥទ្ធិពល និង មាន​ការ​ចូល​រួម​ពី សំណាក់​សិស្ស​ច្រើន នោះជា​ឳកាស​ដ៏​ល្អ​ក្នុង​ការ​បង្រៀន។
 
៦. Think about the different way of forming groups: ការ​ដាក់​សិស្ស​ជា ក្រុម​អាច​បែង​ចែក​តាម​ លំដាប់ឈ្មោះ, តាម​សមត្ថភាព (សិស្ស
ពូកែជាមួយសិស្សពូកែ, ឬ សិស្សពូកែជាមួយសិស្សខ្សោយ), តាមទំនាក់ទំនងជិតស្និទ្ធរបស់សិស្សជាដើម។
Don’t change the groups rounds so often that the children are unsettled, but provide opportunities for them to work in different groupings, so that they get used to the idea.
 
៧. Help children in their early attempts at collaborative work: មាន សិស្ស​ខ្លះ​មាន​ការ​ពិ​បាក​ក្នុង​ការ​ធ្វើ​ការជា​ក្រុម។ គ្រូ​អាច​ផ្តល់ ជំនួយ​បន្តិច​បន្តួច​ក្នុង​ការ​ជួយ​សិស្ស​ទាំងនោះបាន។
 
៨. Try to ensure the balance of participation: ដូច​ចំនុច​ទី ៧ខាងលើដែរ តែ​គ្រូ​ត្រូវ​ពិ​និត្រ​មើល​សមត្ថភាព​សិស្ស​ក្នុង​ក្រុម ពីសេសចំពោះ​សិស្ស ដែល​ខ្សោយជាង។ គ្រុគួរតែ​ផ្តល់នូវ​កិច្ចការ ឬ សំណួរ​ដែល​មាន​ភាព​ងាយ ស្រួល​ រួច​ចាប់​បន្ត​រហូត​ដល់​សំនួរ​មាន​កំរិតពិបាក​ជា​ក្រោយតាមលំដាប់។ ធ្វើបែបនេះ សិស្សខ្សោយអាច​តាម​ទាន់​គេ​ក្នុងក្រុមបាន។
 
៩. Try to manufacture opportunities for one-to-one work: ក្នុង​កំឡុង ពេល​បង្រៀន​គ្រូអាច​តាម​ដាន​ពី​កំរិត​យល់​ដឹង​របស់​សិស្ស ជាពិសេស​ត្រូវ ស្វែង​រក​នូវ​ចំនុច​ខ្សោយ​របស់​សិស្សផងដែរ។ ឧទាហរណ៍ ពេល​សិស្សអាន​មេរៀន គ្រូ​បាន​ឃើញ​ពី​កំហុស​នៃការអានជាដើម។ គ្រូ​អាច​ចំនាយ​ពេល​ សម្រាប់​សិស្ស មួយ​នោះ ជួយ​គេ​ឲ្យ​ចំពោះ​ចំនុច​ខ្សោយនោះដោយឡែកពី​សិស្សផ្សេងទៀតបាន។ គ្រូ អាច​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ទាំងមូល​ធ្វើកិច្ចការ​មួយ ឬ សម្រាក​បន្តិច ដើម្បីឆ្លៀត​ឳកាស​ជួប​ផ្ទាល់​ជាមួយ​សិស្ស​ម្នាក់នោះជាការល្អ។
 
១០. Have rules that help you to work uninterrupted: ការ​ជួប​ជាមួយ សិស្ស​ក្នុង​ចំនុច​ទី ៩ គួរ​តែ​ធ្វើដោយ​មាន​គម្រោង​ច្បាស់លាស់ ដោយ​ឲ្យ សិស្ស​ផ្សេង​ទៀត ធ្វើកិច្ចការមួយក្នុងកំឡុងពេលជួបសិស្សម្នាក់នោះដោយឡែកនោះដោយគ្មានការរំខានពីសិស្សផ្សេងទៀត។
ការ​ធ្វើ​បែបនេះ​អាច​ធ្វើ​ជាលក្ខណៈ បង្រៀន​ធម្មតា​ក្នុងថ្នាក់​បាន ដោយ​ពុំ​ចាំ​បាច់​ប្រើ​ម៉ោង​ផ្សេង ក្រៅពីម៉ោងបង្រៀនបានផងដែរ។
 
បកប្រែ និងកែសម្រួលដោយ
ឌីយ់ា
ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s