វិធីសាស្ត្របង្រៀនទី ១៤

គ្រប់​គ្រង​បន្ទុកការងារ

មនុស្ស​ជា​ច្រើន​គិត​ថា​ ធ្វើ​ជា​គ្រូ​បង្រៀន​ហើយ គឺ​គ្រាន់​តែ​បង្រៀន​តែ ប៉ុណ្ណោះ។ តែ​ការ​ពិត​ការ​បង្រៀន គឺ​គ្រាន់​តែ​ជា​ផ្នែក​ដ៏​តូច​មួយ ប៉ុណ្ណោះ។ អ្នក​ត្រូវ​រៀប​ចំ​ឯកសារ រៀប​គម្រោង​ការណ៍​បង្រៀន ធ្វើ​រង្វាយ តម្លៃ វិភាគ​ រៀប​ចំ​គម្រោង​សិក្សា​ផ្សេងៗ បន្ទាន់​សម័យ​មេរៀន ។ល។ ដែល ក្រៅពី​ការងារទាំងនេះ ការបង្រៀន​មាន​តែ​បន្តិចតែ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ ជា​វិធី​សាស្ត្រមួយ​ចំនួន​ដែល​អាច​ជួយលោកអ្នក ក្នុង​ការរៀប​ចំ​កិច្ចការ ទាងនោះ ឲ្យ​មាន​ប្រសិទ្ធិភាព​ថែម​ទៀត។
 
១. ដាក់​ចំនាត់​ថ្នាក់ការងារ៖ បែង​ចែក​ការងារ​ដែល​ត្រូវ​ធ្វើ​បន្ទាន់ មិន សូវ​សំខាន់ និង ការងារ​ដែល​អាច​ធ្វើ​ពេល​ក្រោយ​បានដោយឡែក។
 
២. ការ​ងារ​ខ្លះ អ្នក​អាច​ឲ្យ​ជំនួយ​ការ​របស់​អ្នក​ជួយបាន (ប្រធានថ្នាក់ ឬ គ្រូជំនួយ) ក្នុងការកូពីឯកសារ ឬ វាយអត្ថបទជាដើម។ល។
 
៣. ប្រើ​ប្រាស់​ឯកសារ​ដែល​មាន​ស្រាប់មកបង្រៀន៖ ដើម្បី​រក្សាពេលវេលា និងកុំឲ្យ​អ្នក​ចំនាយពេល​ច្រើនពេក ទៅលើការធ្វើវា បើ​មាន​ឯកសារ​ដែល ល្អស្រាប់។
 
៤. ការដាក់​ពិន្ទុ និង​កែកិច្ចការសិស្ស និស្សិត៖ គួរ​កំណត់​ថ្ងៃណាមួយ ដើម្បី​ធ្វើកិច្ចការនេះ។ កុំ​ឲ្យមាន​កិច្ចការ​ច្រើនពេកសម្រាប់កែរាល់ថ្ងៃ។ ត្រូវកំណត់​ថ្ងៃ ដែលនិស្សិតអាចយកកិច្ចការមកឲ្យកែ ហើយកុំឲ្យកិច្ចការទាំងនោះកើនឡើងច្រើនពេកនៅលើតុរបស់អ្នកជារៀងរាល់ថ្ងៃអី។ ត្រូវចេះរៀបចំឲ្យមានសណ្តាប់ធ្នាប់។
 
៥. រក្សាទុកឯកសារ មិនមែន​គរទុក​ឯកសារទេ៖ រៀប​ចំឯកសារ​តាម​ប្រភេទ ដើម្បីងាយរក និងងាយចាត់ចែង។
 
៦. រក្សាទុក​ឯកសារ​ឲ្យ​បាន​តិច​បំផុត៖ ឯកសារ​គួរ​តែ​មាន​ចំនួនតិច តែ ច្បាស់លាស់ ហើយ​រៀប​តាម​លំដាប់ប្រភេទផងដែរ។ ឯកសារច្រើន តែគ្មានប្រយោជន៍ ធ្វើឲ្យ​ខាតពេលរក និង មិន​មានតម្លៃ​ក្នុងការរក្សានោះទេ។
 
៧. កុំទុក​ការងារ​ក្នុងខួរក្បាល៖ រៀបបញ្ជី To do list ហើយបញ្ចប់ម្តងមួយៗ។ កុំធ្វើការងារច្រើនក្នុងពេលតែមួយ។
 
៨. កំណត់ពេលវេលាធ្វើការឲ្យច្បាស់លាស់៖
បើអ្នកកំណត់ថាការងារនេះត្រុវបញ្ចប់នៅម៉ោង ១០ គួរព្យាយាម​ធ្វើឲ្យហើយនៅម៉ោង ១០។ កុំយកការងារមកធ្វើនៅផ្ទះហើយកុំធ្វើការលើសម៉ោង។ព្រោះអ្នកគួររក្សាពេលវេលាសម្រាប់គ្រួសារនិងពេលវេលាសម្រាប់ការងារឲ្យដាច់ពីគ្នា។
 
៩. កំណត់តម្លៃការងារ៖
តើការងារនេះត្រូវចំនាយពេលប៉ុណ្ណេះបានទេ?
តើបញ្ចប់ការងារនេះ អាច​បន្ថយបន្ទុកការងារបានច្រើនទេ?
សំខាន់ប៉ុណ្ណាដែរ?
 
ដក​ស្រង់ពីសៀវភៅ Techniques for effective teaching and classroom management
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s