រឿង កំណើតសត្វឆ្មា

អតីតក្នុងកាលនោះមានមហាប្ញស្សីមួយអង្គ គង់នៅព្រៃភ្នំមួយឈ្មោះវុឌ្ឍីបពិត តាំងចង្ក្រមភាវនាក្នុងទីភ្នំនោះ ជា អង្វែងឆ្នាំមក។ នៅកន្លែងនោះមានស្រះបួន គឺទិសបូព៌ា១ ទក្សិណ១ បស្ចិម១ និង ឧត្តរ១ ។ ស្រះនោះ មានទឹកថ្លា មានដុះឈូកក្រហម ឈូកស និងបុប្ផាផងទាំងពួងជាទីសប្បាយនៃមច្ឆាគ្រប់បែប ឯមាត់ច្រាំងក៏ជ្រាលមុខគួរឱ្យ សប្បាយពេកណាស់។ ស្រះទាំងបួននៅឆ្ងាយពីអាស្រមប្រហែលមួយយោជន៍ ព្រះឥសីក៏ធ្លាប់តែទៅស្រង់ទឹករាល់ ដងផង។
 
មានសម័យថ្ងៃមួយ ព្រះឥសីគង់ចម្រើនមេត្តាភាវនា ដោយញាណឈានលោកិយសព្វគ្រប់ទៅឃើញថា ៖ ឱ ! មានទេពធិតាមកចាប់កំណើតក្នុងផ្កាឧត្បល ដែលដុះក្នុងស្រះខាងឧត្តរបានអាយុ៩ថ្ងៃហើយតើ អាត្មាអញក៏ខានទៅ ស្រង់ទីកឯស្រះនោះ៩ថ្ងៃហើយដែរ។ ព្រះឥសីក៏ដាក់ស្មិងស្មាធគិតថាអាត្មាអញគួរទៅយកមកចិញ្ចឹមបីបាច់ថែរក្សាចុះ គិតហើយក៏រៀបអង្គផ្ចងដំណើរតម្រង់ទៅទិសឧត្តរ ដល់ស្រះហើយ ព្រះឥសីឈរសំឡឹងមើល គ្រប់ផ្កាឧត្បលមួយធំ ខ្ពស់ ឃើញនាងទេវធីតាអង្គុយក្នុងផ្កានោះ ព្រះឥសីក៏ចុះទៅកាច់យកផ្កានោះមក ហើយនិមន្តត្រឡប់មកកាន់ អាស្រម វិញ ចិញ្ចឹមថែរក្សាជាសុខសប្បាយ ។ លុះដល់នាងធំ ក៏ឱ្យឈ្មោះថា “ឧត្តរបុប្ផា ” លុះបានអាយុ១៥វស្សា លោកតាក៏ ភ្នកព្រះទ័យនឹកអាណិតចៅស្រី ព្រោះពេញរូបរាងទៅហើយ នៅកំព្រាឥតគ្នីគ្នានឹងលេងប្រឡែងឯកឯង អផ្សុកវិតក្កចិត្ត ដូច្នេះគួរតែអញយកបុប្ផាមួយទងមកជប់ឱ្យកើតជាគ្នាគ្រាន់បានជាពីរនាក់ ។ ព្រះឥសីគិតហើយឈ្វេងយល់ថា ឥឡូវបើ យកផ្កាដទៃផ្សេងមកជប់ជាមនុស្សទៅឃើញថា ជាជាតិផ្កាដូចគ្នា ដូច្នេះចាំយកជាតិដែលកើតចេញពីនាងផ្ទាល់វិញ ។ ឥសីគិតហើយក៏ហៅនាងឧត្តរបុប្ផាមកផ្តាំថា បើកាលណានាងធំពេញរាងហើយមានរដូវ ចូរនាងផ្តិតសំឡីទុកឱ្យតាៗនឹង ជប់ឱ្យបានគ្នាគ្រាន់នឹងលេងពីរនាក់។ នាងឧត្តរបុប្ផាបានឮលោកតាមានពុទ្ធដីកាហើយ ក៏ត្រេកអរពន់ពេក លុះដល់ គម្រប់ពេលមានរដូវកាលណាហើយ នាងក៏យកទៅថ្វាយលោកតាតាមបណ្តាំ។ លោកតាប្រាប់ទៅនាងថា ៖ អើចៅ ! ថ្ងៃស្អែកនេះចៅនឹងបានគ្នាជាពីរនាក់ គ្រាន់និយាយលេងសោះអផ្សុកហើយ។ វេលាយប់នោះនាងដេកពុំលក់សោះទន្ទឹង ចាំតែព្រឹកឆាប់ នឹងអាលបានគ្នាជាពីរនាក់។ លុះព្រឹកឡើង លោកតាក៏បិទទ្វារកុដិ តាំងវាយភ្នែនសង្រួមភាវនាវេទមន្ត ជប់បានជាឆ្មាញីមួយ សប្បុរបី អំពីលោហិតរដូវដែលនាងផ្តិតឱ្យទៅនោះ។ រួចស្រេចហើយ ឥសីហៅនាងឧត្តរបុប្ផាមក ហើយលើកឆ្មាហុចឱ្យនាង ប្រាប់នាងថា “ នេះជាគ្នារបស់នាងហើយ សត្វនេះមានឈ្មោះថា ឆាម៉ា” ។ សត្វនោះចេះ និយាយគួរសមជាមួយនាង នាងក៏ទទួលយកមកថែរក្សា ដោយសេចក្តីស្រឡាញ់ពេញចិត្តទុកដូចជាកូន ឬប្អូនឱបដល់ ឱរ៉ា បីយកទៅក្នុងបន្ទប់ ទៅណាមកណាតែងយកទៅតាមនិយាយគ្នាបីដួចមនុស្សដូច្នេះ។
 
លុះដល់អាយុនាងបាន១៧ឆ្នាំ ទើបឥសីដាក់កំណត់ច្បាប់មាត្រាឱ្យនាងកាន់ កុំឱ្យភាន់ច្រឡំ សម្រាប់ជាប្បាប់តទៅកូនចៅស្រីៗ ឯក្រោយទៀតគឺថា ជាតិជាស្រីទាំងអម្បាលម៉ាន មិនត្រូវទាត់ សត្វឆ្មានេះនឹងជើង ឬវាយនឹងអម្បោស ឬមួយនឹងត្របុតត្រីអាំង។ កុំថាតែ ទាត់ធាក់ សូម្បីតែដើរកន្លងក៏មិនបានដែរ ត្បិតសត្វនេះកើតឡើងដោយលក្ខណ៍ស្រី។ បើស្រីណាទាត់ធាក់ឬដើរកន្លង សត្វនេះ ហៅថាស្រីហិនលក្ខណ៍ ហើយបើប្រព្រឹត្តច្រើនដងទៅហៅថា ស្រីខាតលក្ខណ៍។ តមកប្រមាណ១៤ខែ សត្វឆ្មា ម៉ាក៏កើតបានកូនឈ្មោលមួយឡើងទៀត។ គឺថាឆាម៉ាទាំងពីរនេះហើយ ជាកំណើតឆ្មាទាំងអស់។ និយាយពីស្តេចអង្គ នាមសោទត្ត ព្រះរាជបិតាលើករាជសម្បត្តិឱ្យកូននោះសោយរាជ្យ ពីព្រះជន្មបាន២១ព្រះវស្សា នៅនឡរឈ្មោះតក្ក សិលា។ ស្តេចថ្មីនោះសោយរាជ្យឡើងពុំមានមហេសីទេ ត្រអាលក្រសាលតែនឹងស្រីស្នំបរិពារ។ លុះអង្វែងទៅ ស្តេចទ្រង់ផ្ទំវេលាយប់មួយ លោកនឹកភ្នកព្រះទ័យចង់ចេញទៅលេងព្រៃ។ លុះភ្លឺស្វាងកាលណា ស្តេចក៏ចេញចុង ព្រះរាជរោង ឱ្យនាម៉ឺនមុខមន្ត្រីគាល់ដូចសព្វដង។ លុះជួបជុំមន្ត្រីអស់ហើយ ស្តេចមានព្រះបន្ទូលប្រាប់ថា “យើងចង់ទៅ លេងព្រៃនៅថ្ងៃខានស្អែក ចូររៀបចំពលថ្មើរជើង និងសេះដំរីរៀបចំស្បៀងអាហារក្រយាស្ងោយគ្រាន់គ្រប់គ្នាកុំឱ្យ ខ្វះ”។ នាម៉ឺនទទួលព្រះរាជឱង្ការកាលណា ក៏រៀបគ្រប់ប្រដាប់ឥតមានខ្វះ ពលថ្មើរជើង ពលសេះដំរី រួចស្រេចហើយ ក៏ចូលក្រាបបង្គំទូលស្តេចទ្រង់ជ្រាប។
 
លុះដល់កំណត់ថ្ងៃហើយ វេលាព្រឹក ស្តេចក៏យាងចេញទៅ ដោយមាននាម៉ឺន សេនា ទាហានហែរតាម លុះបានបួនថ្ងៃក៏បានទៅដល់ព្រៃហែមវន ស្តេចក៏មានព្រះឱង្ការឱ្យ បោះព្រះពន្លាមួយនៅ ទីនោះ។ អស់ទាំងសេនាទាហានក៏ធ្វើជំរំគ្រប់ៗគ្នា តាមមុខរបស់ខ្លួនស្រេចហើយ ស្តេចមានបន្ទូលបើកអំណាចឱ្យ អស់សេនាលេងល្បែង ភ្លេងច្រៀងរាំតាមចិត្តឱ្យសប្បាយក្នុងព្រៃនោះ។ នៅពេលយប់នោះ ស្តេចក៏ចូលផ្ទំក្នុងព្រះ ពន្លាជ័យ លុះអាធ្រាតស្ងាត់ឮស្នូរតែមាត់បក្សីគ្រប់ភាសាយំមុខគួរឱ្យស្រងេះ ស្រងោចលន្លង់លន្លោចក្នុងព្រះទ័យ មមៃ នឹកគិតគ្រប់សព្វ លុះភ្លឺស្វាងព្រះសុរិយាកាលណា ស្តេចក៏មានព្រះរាជឱង្ការ បង្គាប់ទៅរាជអាមាត្យ ឱ្យរៀបទីន័ង អស្សតថ្វាយព្រះអង្គនឹងត្រេចមើលព្រៃកំសាន្តព្រះទ័យជាមួយនឹងរាជអាមាត្យ ពីរនាក់និងស្តេច។ រួចហើយចេញល្ងាច ត្រឡប់មកព្រះពន្លាជ័យវិញ។ គ្រប់បីថ្ងៃនៅវេលាព្រឹកមួយ ស្តេចក៏បរទីន័ង ទៅដល់ស្រះកំណើតនៃនាងឧត្តរបុប្ផា ទ្រង់ទតទៅឃើញទឹកដ៏រងថ្លាឃើញបុប្ផា និងមច្ចាគ្រប់បែប ហែបហែលជ្រួល ច្រវាត់មុខគួរឱ្យទ្រង់សព្វព្រះទ័យនឹង ចុះស្រង់។ ទើបស្តេចមានបន្ទូលទៅអាមាត្យទាំងពីរថា យើងងូតទឹកស្រះនេះ ឱ្យត្រជាក់កាយសប្បាយចិត្តសិន សឹមបន្តដំណើរទៅ ទើបឈប់លែងពាជីឱ្យស៊ីស្មៅ រួចផ្លាស់ព្រះពស្ត្រាស្រេច ស្តេចក៏យាងទតតាមឆ្នេរស្រះទៅឃើញ មានផ្លូវទក់ៗ ព្រះអង្គនឹកថា “យី ! ព្រៃនេះជាសមសាន្តឋានស្ងាត់ណាស់ ម្តេចឡើយក៏មានផ្លូវមនុស្សដើរដូច្នេះ”។ រួចស្តេចមានបន្ទូលទៅនឹងរាជអាមាត្យថា នៅចាំយើងទីនេះចុះ យើងដើរទៅមើលត្រង់នោះបន្តិច។ ស្តេចយាងតាម ផ្លូវព្រះឥសីនោះ ទៅៗបន្តិចបានក្រទ្បេកឃើញអាស្រម ស្តេចនឹកក្នុងព្រះទ័យថា រោងនេះជារោងអី? ជាផ្ទះព្រានព្រៃ ទេឬអ្វី? ព្រះអង្គចេះតែយាងចូលទៅ ឯព្រះឥសីកំពុងឆាន់ នាងឧត្តរបុប្ផាកំពុងអង្គុយគាកលោកតា។ លុះស្តេចយាង ដល់ទទួលនាងនោះក្រឡេកភ្នែកមកឃើញ នាងក៏ស្ទុះចូលទៅក្នុងបន្ទប់។ ព្រះឥសីសួរទៅនាងថា ម្តេចក៏ស្ទុះរត់ចូល ក្នុង។ នាងនិយាយតិចៗទូលឥសីថា “មានមនុស្សពីណាដើរចូលមក”។ ព្រះឥសីក៏បែរព្រះភក្ត្រ ទតយល់ដូចនាងទូល មែន។
 
ឯព្រះរាជាលុះយល់ច្បាស់ដូច្នោះហើយ ក៏ចូលមកដល់ទីនេះ? ទើបស្តេចទូលទៅឥសីថា “ខ្ញុំព្រះករុណាមកពីនគរ តក្កសិលា” ឥសីឈ្វេងយល់មួយរំពេចថា នេះជាស្តេច ទើបីព្រះ អង្គសួរទៅទៀតថា “ស្តេចចៅមកទីនេះប្រាថ្នាអ្វី”។ ព្រះបាទសោទត្ត ទូលឥសីតាមដំណើរ ឯឥសីឈ្វេងយល់ថា ស្តេចអង្គនេះត្រូវជាគូរនឹងនាងឧត្តរបុប្ផា លោកក៏ហៅចៅ ស្រីឱ្យចេញមកថ្វាយបង្គំព្រះរាជា។ ហេតុតែនាងជាស្រីមានលក្ខណ៍ ក៏ចេញមកថ្វាយបង្គំព្រះរាជាតាមពុទ្ធដីកា។ ព្រះអង្គក្រឡេកយល់នាង នាងក៏យល់ព្រះភក្ត្រព្រះអង្គច្បាស់ ហើយចាប់ចិត្តទៅវិញទៅមក ទើបព្រះឥសីមានពុទ្ធដីកា ថា “ស្តេចចៅនេះហើយដែលជាគូរនឹងនាង តាំងតែអំពីអតីតជាតិមកម៉្លេះ”។ គ្រានោះឥសីសួររកសេនារេហ៍ពល ព្រះបាទសោទត្តក៏ទូលថាព្រះអង្គយក តែអាមាត្យពីនាក់មកតាមទេ ឥឡូវឱ្យឈប់ចាំនៅឯមាត់ស្រះខាងទិសឧត្តរ ឯណោះ ត្រង់ថាខ្ញុំករុណាត្រូវជាគូរស្រករនឹងនាងនេះ ក៏ស្រេចតែលោកតា បើសព្វព្រះទ័យយ៉ាងណាខ្ញុំព្រះករុណា ទទួលធ្វើតាមទាំងអស់ ។ ឥសីបញ្ជាទៅវិញថា “បើដូច្នេះ សូមស្តេចចៅថយទៅរៀបចំសង់រោងបីល្វែង ហើយរកផ្កាឱ្យ បានប្រាំពីរពណ៌ យកមកចងផ្តុំជាបីបាច់ ទុកឱ្យតាប្រសិទ្ធិពរជ័យឱ្យបានគ្នាជាប្តីប្រពន្ធសុខសប្បាយតទៅ”។ ស្តេចស្តាប់ ព្រះពុទ្ធដីកាហើយ ក៏រួសរាន់ថ្វាយបង្គំលាយាងមកដល់ទីកន្លែងស្រះ ដែលឱ្យអាមាត្យចាំ ហើយបបួលអាមាត្យត្រឡប់ ទៅកាន់ពន្លាជ័យវិញ ដល់ហើយបញ្ជានាម៉ឺនសេនាគ្រប់ក្រុម ឱ្យរៀបចំសង់រោងបីល្វែង តាមបង្គាប់ឥសី។ បានរួចស្រេច ក្បួនទ័ពព្រមទាំងភ្លេងតូរ្យតន្ត្រីពីរោះល្វឹងល្វើយ ទៅដង្ហែនាងឧត្តរបុប្ផាពីអាស្រមឥសី និមន្តទាំងឥសីឡើងគង់ព្រះវរស លៀង ដង្ហែមកកាន់ព្រះពន្លា។ ដល់ហើយព្រះតាបស តាំសូត្រទិព្យមន្តព្រះឥសី ក៏បាចផ្កាប្រាំពីរពណ៌នោះ ថ្វាយពរជ័យ ដល់គូរស្រករថ្មី។ បីថ្ងៃតមកទើបព្រះអង្គ និងនាងជាយា ថ្វាយបង្គំលាលោកតា នាងក៏ស្រក់ទឹកភ្នែកនឹកអាល័យ លោកតា ព្រោះតាំងពីកើតមកពុំដែលបែកទៅណាសោះ ឥឡូវមិនដឹងជាកាលណា នឹងបានមកថ្វាយបង្គំវិញទេ។
គ្រានោះឥសីបានផ្តាំនាងថា ៖ បើនាងទៅដល់ប្រាសាទហើយ មុននឹងឡើងទៅលើប្រាសាទ នាងត្រូវឱបសត្វឆាម៉ា ហើយដើរព័ទ្ធប្រទក្សិណប្រាសាទបីជុំ រួចសើមឡើងទៅក្នុងប្រាសាទនោះ ទើបនាងបានសុខ បានសិរីសួស្តី។ នាងស្តាប់ សព្វគ្រប់ហើយក៏លាចេញទៅ។ លុះទៅដល់ព្រះរាជវាំងហើយ មុននឹងចូលក្នុងព្រះរាជដំណាក់ ព្រះនាងបានធ្វើតាម បណ្តាំឥសីឥតឱ្យឆ្គង ក៏បានប្រកបដោយសេចក្តីសុខចម្រើនរហូតទៅ។ ទំនងជាដោយសាររឿងនេះទេដឹង បានជាខ្មែរ យើងមានទំនៀមមួយក្នុងពេលធ្វើពីធីឡើងផ្ទះថ្មីគឺគេនិយមឱបឆ្មាមួយ ហើយដើរប្រទក្សិណបីជុំហើយស្រេចទើបគេ ឡើងនៅ។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s