រឿងអ្នកតាកងជុំ

ក្នុងអតីតកាលយូរអង្វែងហើយនោះ មានបុរសម្នាក់ឈ្មោះ កង ប្រពន្ឋឈ្មោះ ជុំ ។ អ្នកទាំងពីរនេះតាំងពី ភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាកវេទនាជាទីបំផុត នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាង ណាស់ ដោយនឹកថា ម្តេចក៏គេរកស៊ីចេះតែមានទៅៗ ឯខ្លួនឯងម្តេចក៏ចេះតែក្រ? ។ គិតដូច្នេះហើយ ក៏បបួល ប្តីប្រពន្ឋរត់ចេញពីស្រុកទៅព្រៃ ធ្វើចម្ការ ដាំដំណាំគ្រប់បែប នៅទីមួយឆ្ងាយពីគេ។ នៅកន្លែងនោះគេសង់ខ្ទមតូចមួយ គ្រាន់នឹងជ្រកនៅបណ្តោះអាសន្នប៉ុណ្ណោះ ។ លុះយូរៗទៅ ឈ្មោះនាងជុំ ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះ រើផ្ទះរបស់ខ្លួនពីកន្លែងចាស់ យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះកង និងនាងជុំ ទាំងពីរនាក់នេះ ជាមនុស្ស សុចរិត ទៀងត្រង់ មានធម៌សប្បុរសសង្គ្រោះដល់អ្នកកំសត់ អត់ឃ្លានឯទៀតណាស់ ហៅគេឯងឱ្យមកនៅ ជាមួយផងក៏មាន។ មិនយូរប៉ុន្មាន អ្នកទាំងពីរបានក្លាយទៅជាអ្នកមានស្តុកស្តម្ភមាំមួនជាងគេ មានបរិវារក៏ច្រើន។ ចំណែកអ្នកដែលក្រខ្សត់ឯទៀតៗក៏តែងតែចូលទៅខ្ចីបុល ស្រូវអង្ករប្រាក់កាស អំពីឈ្មោះកង នាងជុំ គ្រប់គ្នាតែអ្នក ទាំងពីរនេះតាំងពីទៅនៅទីកន្លែងនោះ បានធ្វើកន្លែងមួយសម្រាប់អុជទៀនធូបបូជាដាក់នំចំណីសែន ជាធម្មតារៀងរាល់ ថ្ងៃ ។ អ្នកជិតខាងឃើញអ្នកទាំងពីរធ្វើដូច្នោះ ក៏នាំគ្នាធ្វើតាម លុះអ្នកទាំងពីរចាស់ជរាស្លាប់បាត់ទៅ អ្នកស្រុកនៅឯ ក្រោយក៏នាំគ្នាបូជាកន្លែងនោះជាប់រហូតមក ។ កន្លែងនោះដើមឡើយគេហៅថា ចម្ការ តាកង យាយជុំ លុះដល់មក ខាងក្រោយក៏ក្លាយទៅជាហៅថា អ្នកតាកងជុំ រហូតមកដល់សព្វថ្ងៃនេះ ។ មានកូនប្រុសតាកងយាយជុំម្នាក់ឈ្មោះ ឈុំ ជាអ្នកកាន់កាប់ថែរក្សាអ្នកតាកងជុំនេះ តែមិនបានជាន់ទេ គ្រាន់តែបាំងម្តងៗ ក្នុងពេលដែលគ្រូឈុំ ត្រូវទៅព្យាបាល ជម្ងឺឱ្យបានដឹងជាមុនថា ជម្ងឺនេះមើលបាន ជម្ងឺនេះមើលមិនបានតែប៉ុណ្ណោះ ។
 
សព្វថ្ងៃនេះ អ្នកស្រុកតែងតែគោរពបូជា។ កាលបើស្រុកមិនស្រួលដោយមានជម្ងឺរាតត្បាត គេបបួលគ្នាធ្វើបុណ្យ កំសាន្តស្រុក សុំឱ្យបានសេចក្តីសុខសប្បាយ មាននិមន្តព្រះសង្ឃ៨អង្គមកឆាន់ សូត្រធម៌ដារ មានធម៌កុសលាជាដើម ហើយមានរៀបធ្វើរទេះសេះ-គោ-ក្របី-ដំរី ដោយដើមចេកផ្ទុកដោយចំណីគ្រប់មុខក្នុងនោះ បញ្ទូនទៅដើម្បីឱ្យបានសេចក្តីសុខសប្បាយ ។ កាលបើធ្វើបុណ្យរួច កាលណា ក៏ឃើញស័ក្តិ៏សិទ្ឋិប្រាកដមែន ។ ម៉្យាងទៀត បើដល់ខែពិសាខហើយ មិនមានភ្លៀង អ្នកស្រុកបបួលគ្នាធ្វើ បុណ្យបួងសួងសុំទឹកភ្លៀង ដូចរៀបរាប់ខាងក្រោមនេះ ។ ពីល្ងាចនិមន្តព្រះសង្ឃ៤អង្គ សូត្រធម៌ប្រែអាកាស មានសូត្រ ធម៌ជ័យន្តោជាដើម រៀងធ្វើរាជវិតិព័ទ្ឋជុំវិញ ឱ្យលោកគង់ខាងក្នុង ពួកឧបាសក ឧបាសិកានៅខាងក្រៅ មានបាត្រ៤ គ្រប់លោកទាំង៤អង្គ ទឹកអប់ដាក់គ្រប់បាត្រទាំង៤ ឱ្យលោកសូត្រធម៌បាចទឹកគ្រប់ទិសទាំង៤ គេធ្វើពិធីនេះនៅចំពោះ មុខអ្នកតា លុះព្រឹកឡើង ទើបនិមន្តព្រះសង្ឃច្រើនអង្គ (មិនមានកំណាត់) គឺបើលោកក្នុងវត្តមានប៉ុន្មាន គេនិមន្តទាំង អស់ទៅកន្លែងអ្នកតា មានអាចារ្យ ៣នាក់រៀបស្លាធម៌១គូ ចម្អាប១ស្ពក បង្អែម១ថាស ដាក់ចំពោះមុខអ្នកតា ហើយនាំគ្នាំយកបាយមករាប់បាត្រនិមន្ត ព្រះសង្ឃ សូត្រធម៌ កុសលា ជាដើម រួចប្រគេនព្រះសង្ឃឆាន់អាចារ្យនាំគ្នាអុជ ទៀនធូបបួងសួងសុំទឹកភ្លៀង ហើយ ចាប់ចម្អាប និងបង្អែមគ្រប់មុខយកមកថ្វាយអ្នកតា ។ ឯអាស្រមអ្នកតានោះ មានទំហំ២ម.បួនជ្រុង សសរឈើ ប្រក់ក្បឿង មានរានហាលខាងមុខ១ម, មានដើមឈើធំៗខ្ពស់ៗពីខាងត្បូង ខាងកើត ខាងជើង និងខាងលិច មានភ្នំមួយឈ្មោះភ្នំទទា បានជាបោថៅា ភ្នំទទា ពីព្រោះភ្នំនោះ សម្បូរដោយសត្វទទា ព្រានទាក់ សត្វតែងតែ មកទាន់នៅភ្នំនោះ បានជាប់ឈ្មោះថា ភ្នំទទាៗរហូតមកដល់សព្វថ្ងៃនេះ ។
 
នៅលើភ្នំនោះមានវត្តមួយ ហៅថា វត្តភ្នំទទាដែរ មានព្រះសង្ឃជាច្រើនអង្គគង់នៅរៀនសូត្រធម៌វិន័យមានរៀបធ្វើជាជណ្តើរ ដោយបេតុងអាមេ ពីជើងភ្នំរហូតដល់កំពូលភ្នំ ។ ឯភ្នំនោះមានកំពស់ប្រហែល ១០០ ម. ។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s