រឿងវត្តសំពៅប្រាំ

វត‏ស្តំពៅំប្រាំ ស្ថិតនៅទីខ្ពង់រា់ប នៃភ្នំបូកគោ ដែលសព្វថ្ងៃនេះរាជការបានតាំងជាទីក្រុងទេសចរណ៏មួយយ៉ាង សំខាំន់សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រុ។ ភ្នំនេះឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត‏ក្តំពត ប៉ុន្តែសព្វថ្ងៃគេកាត់ចេញដោយឡែកជាបុរីមួយ ដោយមានការគ្រប់គ្រងពិសេសដាច់ចេញពី ខេត‏ក្តំពត។ សព្វថ្ងៃទីក្រុងថ្មីនេះ បានរៀបចំជាថ្មីឱ្យទាន់សម័យ ឯផ្ងូវថ្នល់ដែលលូនក្រវេចក្ររៀនតាមចង្កេះភ្នំ កាត់ជា ជ្រោះឡើងទៅខ្ពង់បុព្វតានេះ ក៏បានក្រាលថ្មចាក់ជរ័យ៉ាងស្អត្អាបាត រថយន‏ត្តូចគ្រប់ធុនបើកបរគ្មានលំបាកទេ លើក លែងតែរថយន‏ធ្តំវែងៗបើកបរពុំបាន ត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិកក្ងក់ពេក។ ផ្លូវឡើងនេះមានចម្ងាយចាប់ តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ៣ (ផ្លូវនៅកំពតវាលរិញ) ទៅមាន៣២គ.ម ប៉ុនែ‏ដ្តោយផ្លូវបត់បែន ហើយត្រូវ ឡើងជាដរាបផង រថយន‏ប្តើកពុំសូវលឿនប៉ុន្មានទេ។
 
ពីដើមខ្ពង់រាបបូកគោជាកន្លែងយកខ្យល់អាកាសសម្រាប់ជន ជាតីអ៊ឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ស្វា-បូដ្វាំង ជារេស៊ីដង់សុប៉េរេយើ នៅប្រទេសកម្ពុជាបាន ចាត់កសាង ហើយសម្ពោធផ្លូវការកាលពីឆ្នាំ១៩២៥។ កាលពីសម័យកសាងនោះ ដោយទ្រង់ថា បារាំងរៀបចំធ្វើទី សំណាំក់អាស្រ័យយកធាតុត្រជាក់សម្រាប់ពួកគេ ដូច្នេះព្រះមហាក្សត្រខ្មែរយើងក៏ព្រះអង្គ ទ្រង់ព្រះតំរិះដល់ព្រះពុទ្ធិសាសនា ភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយួ ដោយមានកូនវិហារតូចមួយួនឹងចេតិយ ឡើងមួយួដែរ។ សំណង់វ់ត‏ន្តេះតាំង លើដីខ្ពស់ ជាកំពូលភ្នំដ៏មានផែនថ្មធំៗនៅពាសពេញ ចម្លែកជាងគេគឺផែនថ្មជាបន្ទះៗ មានទំហំបណេ‏យ្តាប្រមាណជា ជាង១០មែត្រ និងកំពស់ប្រហែលជិត១០មែត្រដែរ។ ទ្រង់ទ្រាយផែនថ្ម នេះមានភាពសំប៉ែតខ្ពស់ ទ្រទុងនៅតំរៀបគ្នា ជាប្រាំសន្លឹក មានសណ្ឋានដូចកេ‏ង្តាសំពៅត្រដាង។ ដោយឃើញ រូបភាពនៃថ្មទាំងប្រាំផែននេះ មានសណ្ឋានដូចសំពៅ៥ កំពុងបើកកេ‏ង្តា ហើយការកសាងក៏ត្រូវធ្វើនេជៅបា់ផែនថ្ម នេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មត់ថា “វត‏ស្តំពៅ ប្រាំ ” ។ កាលបើបានឈ្មោះនេះហើយ អ្នកផងក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់ មកហើយ គឺរឿងព្រះថោងនាងនាគនោះឯង ៖ ក្នុងកាលកន្លងយូរមកហើយ កាលនោះមានសេ‏ច្តខ្មែរយើងមួយអង្គ ព្រះនាមព្រះថោង។
 
រឿងដើមនៃក្សត្រអង្គនេះ គឺព្រះអង្គជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនិងបិតា ដែលតំរូវឱ្យព្រះអង្គគោរពបូជាព្រះអនុជពៅ ម៉្លោះហើយទ្រង់យាងចាកចេញពីព្រះរាជវាំងជាមួយួស្ម័គ្របក្សពួកចេញ ឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយ មានដើមធ្លកមួយដើមដុះនាកណ‏ល្តាវាលខ្សាច់នោះ។ ព្រះអង្គបញ្ឈប់ពលរេហ៏ នៅទីនោះសម្រាកព្រះកាយនៅក្រោមដើមធ្លក។ ពេលព្រលឹមស្វាងឡើង ព្រះអង្គយាងមួយព្រះអង្គឯង លំហែរកាយ តាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំលេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិតបានជួបនឹងនាងនាគ ដែល កំពុងនាំភិលៀងមកកំសាន‏ឆ្តេរ្នសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏យល់ព្រម តែសូមឱ្យព្រះអង្គ តេងាកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះភុជង្គនាគជាព្រះបិតា។ លុះព្រះអង្គតាមព្រះនាងទៅ ដល់ឋាននាគអស់រយៈ៧ថ្ងៃ ក៏សូមលាព្រះបិតាក្មេកនាំមហេសីមកឋានមនុស្សវិញ។ កាលនោះព្រះបាទភុជង្គនាគ បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតំលៃចំនួន៥សំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យនៅឋានមនុស្ស លោក។ សំពៅទាំង៥នោះ បើកកេ‏ង្តាសំដៅមាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតម្រៀមគ្នា រើប្រដាប់ប្រដា ចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយ មានទីទួលខ្ពស់រៀបចំកសាងជាទីក្រុងឡើង។
 
ឯសំពៅទាំងប្រាំ នោះក៏បញ្ឈរទុក សម្រាប់ព្រះអង្គមានដំណើរទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះចិន‏្តា។ ពលរេហ៏ទាំង៥០០នាក់ ក៏ដង្ហែព្រះថោងនិងនាងនាគ ទៅចាប់ស្ថាបនាទីក្រុងរាជនិវេសន៏ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ លុះអស់កាល ជា យូរលង់ក្រោយមក ឆ្នេរសមុទ្រចេះតែស្រុតស្រកឆ្ងាយទៅៗ ដីក៏កាន់តែដុះខ្ពស់ឡើងៗ សំពៅទាំងប្រាំនោះក៏ កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី នៅសល់តែកេ‏ង្តាទាំង៥ ដែលគេ ឃើញសព្វថ្ងៃនេះ។ នេះហើយជារឿងព្រេងដែលអ្នកស្រុកប្រឌិត ភ្ជាប់នឹងស្ថានភាពវត‏ន្តៅលើភ្នំបូកគោ។ ប៉ុនែ‏ប្តើតាម ការស្រាវជ្រាវ វិញវត‏ន្តេះពុំមែនជាវត្ថុបុរាណណាស់ណាទេ ក៏ជាវត‏ថ្តម្មីយួ ដែលព្រះករុណាព្រះបាទព្រះស៊ីសុវត្ថិមុនីវង្ស ព្រះចៅ ប្រទេសកម្ពុជទ្រាង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រាដែលរាជការអាណាព្យាបាលបារាំង គេស្ថាបនា ទីតំបន់បូកគោធ្វើជាទីលំហែរ សម្រាប់យកខ្យល់ត្រជាក់តាមធាតុអាកាសស្រុកអ៊ឺរ៉ុប។
 
កាលនោះរាជការបារាំង គេ បានថ្វាយចំពោះព្រះកុរណាជាអង្គម្ចាស់ជីវិត នូវទីកន្លែងមួយសម្រាប់ព្រះអង្គស្ថាបនាជាព្រះដំណាក់មួយនៅបូកគោ នោះ ដូច្នោះហើយព្រះអង្គក៏ផ‏ច្តួផេ‏ម្តីព្រះទ័យកសាងជាវត‏ម្តួយនេះឡើង ដោយជ្រើសរើសយកទីទួលដែលជាប់នឹង ផែនថ្ម៥សន្លឹកធំៗនោះ សង់ជាព្រះវិហារមួយួតូចតែស្អាតស្អំ និងចេតីយមួយទៀតនៅពីមុខព្រះវិហារនេះ ហើយសន្មត់ យកនាភាភិធេយ្យថា “វត‏ស្តំពៅប្រាំ” គឺយកតាមលំនាំទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្លោង សំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់។ សព្វថ្ងៃបូកគោជាទីមនោរម្យមួយសម្រាប់ទេសចរណ៏ ធ្វើដំណើរទៅលំហែរ សម្រាកកាយនៅគ្រប់ពេលឈប់សម្រាក ម្លោះហើយវត‏ស្តំពៅប្រាំ ក៏ទៅជារម្យណីយដ្ឋានមួយដែលគេស្គាល់ច្រើនដែរ។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s