រឿងភូមិស្តីបិតមាស

 
                នៅក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត‏ក្តំពង់ធំ មានភូមិមួយឈ្មោះភូមិស្តីបិតមាស តាំងនៅតាមមាត់ ស្ទឹង។ បានជាមាននាមភូមិស‏‏ប្តីតិមាស ដោយមានរឿងព្រេងដំណាលថាៈ កាលកន្លងយូរអង្វែងឆ្នាំមកហើយមានមេ ធ្នោះមួយគ្រួ គឺប្តីប្រពន្ធ និងកូនក្រមុំមួយួមានរូបស្រស់ឆើតឆាយ សំចតនៅព្រែកធ្វើនេសាទនៅក្បែរខ្ទមអ្នកតាជា ដេមីស្ទី។ ការនេសាទរបស់មេធ្នោះនេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បតិ‏្ត ស្តុកស‏ម្តដ្ភោយរបរនេសាទរបស់ខ្លួន។ តំបន់នោះជាតំបន់មានមូសច្រើនអនេក ថ្ងៃមួយនៅពេលទៀបយប់ មេធ្នោះបាន ជួបជុំនិងគ្រួសារខ្លួនផង និងកូនឈ្លួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យនិយាយលេងថាៈ ក្នុងបណ‏អ្តាក្នទាំង អស់គ្នាមាននរណាហ៊ានដេក ហាលមូស១យប់ទេ។
 
ពេលនោះ មានកូនឈ្នួលកំឡោះម្នាក់ប្រកបដោយរូបឆោម និង ប្រាជ្ញាឈ្លាសវៃ បានឆ្លើយទទួលខ្លួនថា ខ្ញុំហ៊ានបើខ្ញុំដេកហាលមូស១យប់បាន តើលោកដង្ខៅឱ្យអ្វីខ្ញុំ?។ មេធ្នោះបែប អន់ចិត‏ក្ត៏ និយាយតបវិញថា ៖ “អាចោលម្សៀត ឯងចេះតែអួតគេ និយាយសរួឯណានោះ ក៏ឯងនិយាយរ៉ាប់រងដែរ”។
កូនឈ្នួលកំឡោះនោះក៏និយាយតបវិញថា “បើខ្ញុំអួតនោះសូមឱ្យដង្ហៅភ្នាល់ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដាក់ ដែរ”។ ដង្ខៅរឹតខឹងនិយាយថា “អញដាក់របស់ទ្រព្យដែលអញមានទាំងអស់ អញចុះចេញតែខ្លួនទេ ឱ្យតែឯងហ៊ានឱ្យ អញចងឯងទុកហាលមូស១យប់ទាល់ភ្លឺ ចុះបើឯងពុំហ៊ាន ឬទ្រាំមិនបានវិញ តើឯងសុខចិត‏ន្តៅបម្រើធ្វើខ្ញុំអញអស់មួយ ជីវិតឬ?” កូនឈ្នួលឆ្លើយថាខ្ញុំសុខចិត‏ធ្តេ្វី តែបើដង្ខៅសុខចិត‏្ត ត្រូវឱ្យកូនក្រមុំដង្ហៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ។ ដង្ខៅថា អញសុខចិត‏ម្តិនខ្លាចទេ បើដូច្នេះត្រូវពពួកកម្មករទាំងអស់ ចាប់វាចងមកភ្លាមឱ្យជាប់នឹង ដើមស‏្តីក្រោយខ្ទម អ្នកតានេះចុះ អញសុខចិត‏ហ្តើយ អញចង់ឈ្នះអានេះម‏ង្ត កម្មករទាំងអស់គ្នាត្រូវជួយធ្វើបន្ទាល់អញផង។ កូនឈ្នួល នោះក៏សុខចិត‏ឱ្តគ្យេចងភ្ចាប់និងដើមស‏្ត្តី។ ដល់គេទាំងអស់គ្នាត្រឡប់មកលំនៅវិញ កូនឈ្នួលកំឡោះនោះក៏បន់ស្រន់ អ្នកតាដែលនៅទីនោះថា “សូមឱ្យលោកតាជួយខ្ញុំផង ខ្ញុំបានជាភ្នាល់ជាមួយដង្ខៅធ្នោះទៅហើយ សូមកុំឱ្យមានមូសខាំ ខ្ញុំឱ្យសោះ សូមឱ្យខ្ញុំបានរស់ជីវិត ហើយឱ្យបានកូនក្រមុំមេធ្នោះ និងមានទ្រព្យសម្បតិ‏្ត បើបានដូចប្រាថ្នាមែន ខ្ញុំសន្យាថា នឹងទិញមាសបិទដើមស‏្តីនេះ តាំងពីគល់រហួតដល់ចុង ហើយធ្វើខ្ទមគ្រឿងឈើប្រក់ក្បឿង ថ្វាយលោកតាទៀតផង ”។
ចំណែកមេធ្នោះនឹកថា អាកូនឈ្នួលដែលវាហ៊ានឱ្យចងហាលមូសនេះ មុខជានឹងស្លាប់ដោយមសូខាំ ដោយខ្សោះឈាម មិនខាន។ តែបើវាទ្រាំមិនបាន វាហៅឱ្យស្រាយពាក់កណ‏ល្តាអាធ្រាតនោះ វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិត មិនខាន។
 
នៅពេលយប់នោះអ្នកតាដើមស‏្តី លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់ មូសដែលធ្លាប់តែ មានដូច គេបាចអង្កាមក្លាយទៅជាស្ងាត់ឈឹ់ង ឥតសេសសល់បន‏ច្តិបន្តួចឡើយ ហើយឈ្មល្នួនេះទៀតក៏គ្មានមូសខាំបន‏ច្តិ សោះដែរ ដោយហេតុតែវាមាននិស្ស័យ ត្រូវជាគូរព្រេងជាមួយនិងកូនក្រមុំមេធ្នោះ ហើយត្រូវវាឡើងធ្វើជាអ្នកមាន ផង។ លុះភ្លឺឡើងដង្ខៅធ្នោះ និងកូនឈ្នួលឯទៀតនឹកថា “អាកូនឈ្នួលដែលចងនៅដើមស‏្តីនោះវាស្លាប់ស្រេចទៅហើយ ” ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃេញីអានោះសើចដាក់ដង្ខៅ និងកូនឈ្នួលឯទៀតទៅវិញ។ ពេលនោះអ្នក ឃើញ ទាំងប៉ុន្មានក៏កោតស្ងប់ស្ងែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់ៗគ្នា។ ដង្ហៅនឹកអស់សង្ឃឹម និយាយនិងកូនឈ្នួលឯទៀត ថា “កិច្ចសន្យាដែលអញនិយាយគ្នាពីល្ងាចនោះ ឥឡូវទុកជាកូនឈ្នួលនេះឈ្នះអញហើយ ត្រូវអញលើកទ្រព្យសម្បតិ‏្ត និងកូនក្រមុំអញផ្សផ្គុំឱ្យំវា ”។ ក្នុងថ្ងៃដដែលនោះមេធ្នោះឱ្យកាប់ជ្រូក មាន់ទា ធ្វើស្បៀងអាហាររៀបការកូនឈ្នួល និងកូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្ទិ និងមុខរបរដង្ខៅ ឱ្យកូនប្រុសស្រីកាន់កាប់តទៅ។
 
ដង្ខៅនោះក៏នាំប្រពន្ធ ចុះចេញទៅនៅលំនៅដើមវិញ។ ដង្ខៅធ្នោះថ្មី (ប្តីប្រពន្ធ) និយយគ្នាថា “យើងត្រូវឱ្យគេទញិមាសសន្លឹកមកបិទដើមស្តី ហើយធ្វើខ្ទមឱ្យលោកតា តាមតែបងបានបន់ស្រន់បួងសួង”។ លុះធ្វើស្រេចហើយអ្នកតាទីនោះ ក៏មានរិទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នោះ ប៉ុណ្ណោះទេដែលគោរព ទោះបីអ្នកស្រុកឬអ្នកដំណើរតាមដងស្ទឹង ក៏គោរពអ្នកតានោះយក ជាទីពឹងពំនាក់ដែរ។ អ្នកតានោះក៏មានឈ្មោះថា “អ្នកតាដើម​ស្តី​​បិត​មាស” តាំងពីត្រឹមនោះមក។ តែសម័យឥឡូវនេះ ដើមស្តី​នោះងាប់បាត់ទៅហើយ ឯខ្ទមដែលមេធ្នោះធ្វើនោះ ក៏ពុកបាក់បែកបាត់ទៅហើយដែរ នៅសល់តែកន្លែងដើមស្តី​ នឹងខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ។ ព្រោះហេតុដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹងក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ ឈ្មោះ​ “ភូមិដើមស្តី​បិត​មាស” ហៅក្លាយមកត្រឹមតែ “ភូមិស្តី​បិត​មាស ជាប់រហូតមកដល់សព្វថ្ងៃនេះឯង។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s