រឿងត្មាតបោកដំរីស

កាលពីព្រេងនាយ មានស្តេចត្មាតមួយ មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ។ យប់មួយស្តេចត្មាត នោះដេកទៅយល់សប្តិឃើញថា បានចាប់ស្តេចដំរីស ។ ពួកសេនារេហ៏ពលក៏ហើរសំដៅទៅលំនៅស្តេចដំរីសនោះ ដល់ហើយក៏ស្រែកហៅស្តេចដំរីសថា បងដំរី! ម្ចាស់យើង ឱ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ ដោយម្ចាស់ យើងយល់សប្តិថា “បានស៊ីសាច់បងដំរីឯង”។
 
ដំរីឮដូច្នោះ ក៏ភ័យញ័រឥតឧបមា យំបណ្តើរ លាប្រពន្ឋកូន និងពលសេនា បណ្តើរ ដើម្បីទៅតាមពលត្មាតតាមបញ្ជារបស់ស្តេចត្មាត។ លុះមកដល់កណ្តាលផ្លូវ បានជួបនឹងសុភាទន្សាយៗក៏សួរទៅ ស្តេចដំរីថា “យើ ! បងដំរីឹទៅណាមកណា ក៏រលះរលាំង ថែមទាំយំសស្រាក់យ៉ាងនេះ?” ដំរីឆ្លើយថា “ឱ បងសុភាអើយ ! ស្តេចត្មាតគេយល់សប្តិឃើញថា បានស៊ីសាច់ខ្ញុំ ឥឡូវនេះខ្ញុំទៅឱ្យគេស៊ីខ្ញុំហើយ”។ ទន្សាយឆ្លើយថា “យើ ! បងដំរី រូបប៉ុនបងឯងម្តេចសុខចិត្ត ទៅឱ្យអាសត្វត្មាតស៊ីទទេៗយ៉ាងនេះ ចាំខ្ញុំជួយដោះទុក្ខបងឯងឱ្យរួចរស់បាន”។ ស្តេចដំរីបាន ឮដូច្នោះ មានចិត្តត្រេកអរណាស់ ក៏ហៅទន្សាយឡើងជិះលើខ្នងដើរសំដៅទៅលំនៅស្តេចត្មាត។ លុះឃើញដំរីដើរមក ដល់ហើយ ស្តេចត្មាតអរញញឹមញញែម រួចនិយាយទៅកាន់ដំរីថា “អឺ ! បងដំរីមកដល់ហើយ យើងត្រូវស៊ីបងឯង ក្នុងថ្ងៃនេះ ព្រោះយើងយល់សប្តិឃើញថា បានស៊ីសាច់បងឯង”។ នៅពេលដែលដំរីជួបនឹងស្តេចត្មាតនោះ ទន្សាយធ្វើ ពុតជាដេកលក់ លើខ្នងដំរី។
 
ស្តែចត្មាតក៏ស្រែកទៅកាន់ទន្សាយថា “នែ ! បងសុភា ម៉េចមកដេកលក់លើខ្នងដំរីដូច្នេះ? ចុះចេញឱ្យ ឆាប់ យើងនឹងឹស៊ីដំរីឥឡូវនេះ”។ ទន្សាយឆ្លើយថា “ឈប់ៗ កុំអាលសិន! បងនិយាយជាមួយដំរីដូចម្តេចខ្លះ អម្បាញ់មិញយើងមិនបានស្តាប់ ព្រោះរវល់តែងងុយពេក” ស្តេចត្មាតឆ្លើយថា “យើងយល់សប្តិឃើញថា បានស៊ីសាច់ ដំរីស”។ ទន្សាយថា “អឺ! មែនហើយអម្បាញ់មិញ ខ្ញុំដេកលក់មួយភាំងទៅយល់សប្តិថា “បានស្រលាញ់ប្រពន្ឋ ស្តេចត្មាតឯង”។ ស្តេចត្មាតឆ្លើយថា “យើ បងសុភា ! យើងមិនត្រូវការឱ្យព្រន្ឋយើងទៅបងសុភាឯងទេ” ។ ទន្សាយថា “បើបងឯងមិនឱ្យ ការយល់សប្តិរបស់បងត្មាតឯងក៏ឥតបានការអ្វីដែរ ដំរីក៏ខ្ញុំមិនឱ្យបងត្មាតឯងស៊ីដូចគ្នា”។ ត្មាតក៏ ខានបានស៊ីសាច់ដំរី ដោយចាញ់កលឧបាយសុភាទន្សាយ។ ដំរីក៏វិលទៅលំនៅខ្លួនវិញទៅ ។ ទន្សាយក៏បោលចូលព្រៃ ទៅបាត់ដែរ។
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s