យួនពេញទឹក

ផ្ទះទឹក ខេត្តពោធិ័សាត់
រូបថតនេះថតកាល ខ្ញុំទៅ​បកប្រែជាមួយក្រុម​ជន​ជាតិ​ស៊ីងហ្គាពួរ កាលពីឆ្នាំ ២០០៩​ នៅខេត្តពោធិ៍សាត់ នៅទន្លេមេគង្គ។ កាលទៅបកប្រែនោះត្រូវបកប្រែចំនួន បីតង់។ អ្នកជម្ងឺ ៩៩%ជាជនជាតិយួន ដូច្នេះពេលបកប្រែ មានគេបកពីវៀតណាមមកខ្មែរ ហើយខ្ញុំបកពីខ្មែរទៅអង់គ្លេសវិញទៀត។ ពិតជាមានការលំបាកមែនទែន។ ខ្ញុំមិននឹកស្មានថា ទន្លេខ្មែរយើង យួនកាន់កាប់សោះ។ ហ៊ើយ! ពេលនោះរៀនភាសាយួនបានពីរបីម៉ាត់ដែរ។ ឥឡូវបែបភ្លេចអស់ហើយ! ហិហិ នេះជាអនុស្សាវរីយ៍មួយរបស់​ខ្ញុំ។
ម្ហូបយួន ពិបាកញុំាណាស់ ខមិនចំខ មានលាយ​សៀងផង ស្អីផងច្រើនណាស់។ ហើយទឹកវិញផឹកទឹកសុទ្ធ ព្រោះទឹកទន្លេដាំផឹកមិនកើតទេ ដូច្នេះនៅស្រុកនោះ ទឹកមានតម្លៃណាស់។
ក្នុងរូបនេះរករូបខ្ញុំឃើញអត់? ហិហិ
អាហារដ្ឋានក្នុងព្រៃ
ដល់​ពេល​ធ្វើការចប់​ហើយ យើង​មក​សម្រាក​នឹង​ស្រស់​ស្រូបអាហារនៅ​ក្នុង​ព្រៃវិញម្តង ដែល​ផ្លូវចូលគឺតាម​ក្លោងទ្វារវត្តកែវមុន្នី ខេត្តពោធិសាត់។ កន្លែងស្នាក់នៅគឺស្អាតណាស់ មានអាងហែលទឹក ទោងលេង និងស្ពាន និងស្រះទឹកជាច្រើន ព្រមទាំងផ្ទះតូចៗ (ខ្ចុះ) និង មានផ្ទះសំណាក់ដូចនៅស្រុកគេអញ្ចឹង! កន្លែងនោះគឺស្ថិតក្នុង កសិដ្ឋានគ្រាប់។ គេអត់បង្អត់បាយទេ អាហារបីពេល បរទេសញុំាអី ខ្មែរញុំាហ្នឹងដែរ តែយើងបដិសេធសុំញុំាបាយវិញ ព្រោះអាហារគេតាលាន់ពេក! ខ្ញុំក៏អត់ចូលចិត្តដែរ! ម្ហូបខ្មែរឆ្ងាញ់ជាង!
ថតពេលបង្រៀនពីសុខភាពដល់ក្មេងៗ
មួយថ្ងៃនេះហត់បន្តិចតែ សប្បាយ ព្រោះបានធ្វើអ្វីជាច្រើនសម្រាប់ជាប្រយោជន៍ជាតិដែរ ដូចជាបង្រៀនក្មេងៗពីសុខភាព ការអប់រំផ្លូវចិត្ត និងបង្រៀនសិល្បៈដល់គេ។ ក្រៅពីនោះ មានសំអាតរបួស កក់សក់បំបាត់ចៃ (ក្មេងៗស្រុកនេះចៃច្រើនណាស់) និងចែករង្វាន់ ជាដើម។ សាលានេះគ្មានយួនទេ មានតែកូនខ្មែរតែប៉ុណ្ណោះឯង។
Advertisements

8 Replies to “យួនពេញទឹក”

    1. ខ្ញុំ​ស្គាល់​អ្នក​បក​ប្រែ​ប៉ុន្មាន​នាក់​នោះ​ដែរ ធ្លាប់​ចុះ​ខេត្ត​ជា​មួយ​គ្នា! នៅ​កំពុង​ធំ! ម្នាក់ពាក់​វែន​តា

      Like

    2. អត់ស្អាតទេ! ស្អាតក៏ខ្ញុំអត់ចាប់អារម្មណ៍ដែរ។

      Like

    3. ម្នាក់ពាក់វែនតាហ្នឹង ឈ្មោះដែន មែន? គាត់ហ្នឹងស្ទីលឌីជេ! ហិហិ

      Like

  1. ហេតុអ្វីគ្រាន់តែលឺថានារីវៀតណាមក៏នាំគ្នាគឹតថាសុទ្ធតែមិនឡាអរតាំងអស់ចឹងបងឌីទាំងពីរ?

    Like

    1. ខ្ញុំ​មិន​ចូល​ចិត្ត្តត្រង់​ហេតុផល​ពីរ​បីយ៉ាង!

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s