រឿង ទីក្រុងភ្នំពេញ

                                ទីក្រុងភ្នំពេញចាប់ផ្តើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី២១ គ្រឹស្តសតវត្សទី១៥ ក្នុងរជ្ជកាល ព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌ នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរមកកសាង ព្រះរាជវាំងថ្មីនៅ ទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរក្នុងខេត្តកំពង់ចាម។ ប៉ុន្តែដោយ ទីទួល បាសាណនោះក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់សាងប្រាសាទព្រះរាជវាំងហើយគង់នៅបានតែមួយឆ្នាំ ក៏ទ្រង់ស្តេចយាងមកកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះ នៅគ.ស. ១៤៣៤។ ការស្ថាបនា ព្រះរាជវាំង នៅទីក្រុងភ្នំពេញមានពីរលើកៈ -លើ់កទី១ នៅគ្រិស្តសតវត្សទី១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិន ស្ថិតស្ថេរ។ -លើកទី២ នៅគ្រិស្តសតវង្សទី១៩ រជ្ជកាលព្រះបាទនរោត្តមទើបស្ថិតស្ថេរ។ បានជាការស្ថាបនាព្រះរាជវាំង នៅទីក្រុងភ្នំពេញមាន២លើក ព្រោះក្រោយពីការស្ថាបនាលើកទី១ គឺ គ.ស ១៣៤៤ ដល់ ១៤៩៧ នោះព្រះរាជវាំង បានទៅស្ថាបនានៅអង្គរវិញ…ក្រោយពីអង្គរ ទៅពោធិ៍សាត់ ទៅបរិបូណ៍ ទៅលង្វែក ទៅឧត្តុង្គ ហើយក្រោយពីឧត្តុង្គ ព្រះរាជវាំងត្រលប់មកស្ថាបនានៅក្រុងភ្នំពេញវិញជាលើកទី២ នៅគ.ស ១៨៦៥ ទើបបានស្ថិតស្ថេរដល់សព្វថ្ងៃ ។
 
 
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s