រឿង ក្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ

 
                ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះជ័យជេដ្ឋាទី២ ដូច មានចែងក្នុង្រពះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ ក្នុងព.ស ២១៦៤ គ.ស ១៦៦០ព្រះបាទសម្តេចព្រះជ័យ ជេដ្ឋាជាម្ចាស់ជីវិតលើត្បូង ស្តេចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខា ធិការបោះពុម្ភផ្សាយក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ ក្រចកថា (ស្រុកព្រៃល្វាឯម)។ ទ្រង់នាំព្រះអគ្គមហេសីព្រះស្ន្មំ ក្រំការសេនាធិបតី និងនាម៉ឺនសព្វមុខមន្ត្រី ខ្ញុំរាជការ ទាំងពួងចុះព្រះរាជទីនាំងនាវា ស្តេចយាងទៅប្រពាតនៅតំបន់ អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃ រួចស្តេចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវជាទីមានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះ តម្រាស់ និងមន្រខ្តីរ្ញ៉ាំជការទាំងពួង មានហោរ៉ាធិបតីជាដើមថា “យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោក អ្នកទាំងពួងយល់ថាដូចម្តេច?”។ ឧកញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្ត្រ ហើយក្រាប ទូលថា “ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាមក្បួនទាយថា នឹងមានឫទ្ធិតបៈតេជៈ ឈ្នះអស់សត្រូវទាំង៨ទិស “។
ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឱ្យកញ៉ាក្រឡាហោមកែវ ឱ្យជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះ កែវនោះ ទ្រង់ហត់ ហើយស្តេចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។ លំដាប់ពីនោះឧកញ៉ាក្រឡាហោមកែវ ក៏បង្គាប់ទៅ ចៅហ្វាយស្រុកឱ្យកេណ្ឌបណ្តារាស្ត្រ កាប់ដើមឈើ មកធ្វើជាព្រះរាជវាំងតាមព្រះរាជបញ្ជា។ លុះប្រមូលគ្រឿងសំភារៈ បានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោមកែវបង្គាប់មេការ ឱ្យចាប់ផ្តើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញ សង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ និងចុងព្រះរាជរោងប្រមាណ១០ខែទើបរួចស្រេច ហើយយកសេចក្តីក្រាបបង្គំទូល សូមទ្រង់ជ្រាបសព្វគ្រប់ការ ។ លុះទ្រង់ជ្រាបហើយ ព្រះបាទសម្តេចជ័យជេដ្ឋាជាម្ចាស់ ជីវិតលើត្បូង ស្តេចចាកចេញពីព្រះបរមរាជវាំងល្វាឯម ទ្រង់ឡើងគង់ព្រះទីនាំងនាវា ធ្វើព្រះរាជដំណើរតាមទន្លេសាប មួយអន្លើ ដោយព្រះរាជអគ្គមហេសី ព្រះស្នំក្រំការ ព្រះរាជាស្សានុវង្ស សេនាធិបតី នាម៉ឺនសព្វមុខមន្ត្រីខ្ញុំរាជការ គ្រប់ ក្រុមរាជាបរពិរ ដល់កំពង់តាដុងយាយជ័យ ប្រថាប់នៅទីនោះ៣រាត្រី ទ្រង់ព្រះរាជបញ្ញត្តិឱ្យហៅទីនោះថា កំពង់ហ្លួង ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួង ឱ្យរៀបចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះរាជាគណចំរើន ព្រះបរិត្ត៣ថ្ងៃ ចូលព្រះរាជពិធីនៅថ្ងៃ៥កើតខែផល្គុន ឆ្នាំវក ទោស័ក ព.ស ២១៦៤ គ.ស ១៦២០ ហើយព្រះរាជវង្សា នុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រំការ សេនាធិបតី មន្ត្រីខ្ញុំរាជការ ជាបរិពារហែស្តេចឡើងកំពង់ហ្លួង ចូលទៅគង់ព្រះរាជ វាំងថ្មី រួចទ្រង់ឱ្យរៀបធ្វើព្រះរាជពិធីសម្ពោធព្រះនគរ៣ថ្ងៃ ដោយមានល្បែងមហោស្រពគ្រប់បែបជាឧឡារឹក អធិកអធម ក្រៃពេកទើបទ្រង់តាំងព្រះនាមនគរ (ទីក្រុង) ថ្មីនោះថា “ព្រះបរមរាជវាំងមហានគរ ឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជ និវេសដ្ឋាន ” ដែលហៅខ្លីថា “ក្រុងឧត្តុង្គមានជ័យ” ។
 
ដក​ស្រង់​ពី​សៀវភៅ​រឿងព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s