វិធីសាស្ត្រ​បង្រៀន ទី១២

ប្រើ​មនុស្ស​ជា​ធន​ធាន​សម្រាប់​ការ​បង្រៀន
 
ធន​ធាន​សម្រាប់​បង្រៀន មិន​មែន​សំដៅ​តែ​លើ​ក្រដាស​មេរៀន ឬ ឧបករណ៍ផ្សេងៗនោះទេ មនុស្ស​ដែល​នៅ​ជុំ​វិញក៏អាច​ជា​ធន​ធាន​ដ៏​មាន​សារៈ​សំខាន់​ផងដែរ។ មាន​មនុស្ស​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​បាន។
 
១. គ្មាន​អ្នក​ណា​ម្នាក់​នឹង​មក​ជួយ​អ្ន​កឡើយ ប្រសិន​បើ​អ្នក​មិន​សុំ​ឲ្យគេ​មក​ជួយ​នោះ។ គួរ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​សង្គម​ខាង​ក្រៅឲ្យ​បាន​ច្រើន។
 
២. សុំ​មនុស្ស​ដែល​អាច​ជួយ​អ្នកបាន ហើយគេ​ពេញចិត្ត​នឹង​ជួយដល់​ការ​បង្រៀន។
 
៣. ប្រាប់​អ្នក​ដែលគេ​មក​ជួយ ពីគោល​បំណង​នៃ​មេរៀន នឹង ប្រាប់ពីអ្វីដែលគេ​ត្រូវ​ធ្វើ។ ជាឧទាហរណ៍ជាក់​ស្តែង នៅពេល​ដែល​ខ្ញុំ (ឌីយ៉ា) បង្រៀនសន្ទនា​ជា​ភាសាអង់គ្លេស ខ្ញុំ​បាន​អញ្ចើញ​មិត្តភក្តិ​របស់​ខ្ញុំ​ដែល​ជា​ជនជាតិ​បរទេស​ ឲ្យ​មក​ចូ​លរួម​ក្នុង​សន្ទនា ឬសកម្មភាព​សន្ទនានោះដែរ ដើម្បីឲ្យ​ការ​អនុវត្ថនោះមានភាព​ជាក់​ស្តែង ហើយឲ្យ​សិស្ស​អាំច​សម្របខ្លួន​ ជាមួយ​មនុស្ស​ពិតៗ និង​ឲ្យ​មានភាព​សុំាជាមួយ​វប្បធម៌​ខាង​ក្រៅផងដែរ។ ព្រោះ​ការដែល​និយាយ​ជាមួយ​ខ្មែរ និង​ខ្មែរ មិន​គ្រប់​គ្រាន់នោះទេ គេ​ត្រូវការ​ប្រឡូក​ចូល​សង្គម​សន្ទនា​ពិត​ប្រាកដ​មួយ។ ជាក់​ស្តែង​មិត្ត​របស់​ខ្ញុំ ពេញ​ចិត្តនឹង​ជួយ ហើយខ្ញុំបាន​ប្រាប់សិស្សជាមុន​ចំនួន មួយអាទិត្រ ឬ ពីរបី​ថ្ងៃមុន ដើម្បីឲ្យគេបានត្រៀម​ខ្លួន។ សម្រាប់មិត្តរបស់​ខ្ញុំដែលមក​ជួយនោះ ខ្ញុំ​បាន​ប្រាប់​នូវ​អ្វី​ដែល​គេ​ត្រូវ​ធ្វើយ៉ាង​ច្បាស់​ផងដែរ។ ការ​ធ្វើបែបនេះ មាន​ប្រសិទ្ធិភាព​ខ្ពស់ណាស់ ហើយ​មាន​ការ​ពេញ​ចិត្ត​ពីសំណាក់​សិស្ស​ទៀតផង។ ជួនកាល​អ្នក​អាច​អញ្ចើញវាគ្មិន ឬ អ្នក​មាន​ជំនាញ​ផ្នែកការងារ​ណាមួយ មក​ជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​ផងដែរ បើ​មាន​ឳកាស។
 
៤. ត្រូវ​រៀប​ចំឲ្យ​បាន​រួច​រាល់ នៅពេល​ដែល​ភ្ញៀវ​មក​ដល់។
 
៥. មិន​ត្រូវ​ទុក​ដាក់​ការងារ​គ្រប់​គ្រង​ថ្នាក់ទាំង​ស្រុង​ទៅលើ​អ្នក​ជួយ​នោះទេ គ្រូ​មាន​តួនាទី​មើល​ខុស​ត្រូវ​មួយ​ចំនែក​ធំ​ផងដែរ។
 
៦. ពិភាក្សា​ជាមួយ​អ្នក​ជួយ​ជាមុន មុន​ពេល​ម៉ោង​បង្រៀន​មក​ដល់ ពី​អ្វី​ដែល​ត្រូវ​ធ្វើ អ្វី​ដែល​ត្រូវ​ឲ្យ​សិស្ស​ធ្វើ​នៅសាលា ឬ នៅផ្ទះ។
 
នៅ​ប្រទេស​កម្ពុ​ជា មាន​ការ​ពិបាក​ធ្វើ​ដូច្នេះ​ណាស់ ហើយ​មិន​ដែល​ឃើញ​មាន​គេ​ធ្វើ​នៅឡើយទេ ចំពោះ​សាលា​រដ្ឋ សូម្បី​សាលា​ឯកជន​ក៏​ស្ទើរ​តែ​មិន​មាន​ផង តែ​ចំពោះ​ខ្ញុំ​ធ្លាប់​ធ្វើ​ជាសិស្ស ហើយ​ក៏​ធ្វើ​ជា​គ្រូ​ផងដែរនោះ ខ្ញុំ​ដឹង​អារម្មណ៍ និង​បទ​ពិសោធន៍​នេះ​ច្បាស់​។ សិស្ស​មាន​អារម្មណ៍ រំភើបរីករាយ និង ទទួល​បាន​មេរៀន​ច្រើន បានបទពិសោធន៍​ច្រើន បាន​ឃើញ​នូវ​ពិភព​ពិត​មួយ ចេញពី​ទ្រឹស្តី​ដែលគេ​ទន្ទេញ​រាល់​ថ្ងៃ។ ដូចជាការ​សន្ទនាភាសា​អង់គ្លេស​ជាដើម មាន​សិស្ស​ជា​ច្រើន​ចេះ​វេយ្យាករណ៍ ឬ ពាក្យ​ច្រើនណាស់ ហើយ​អាច​និយាយ​ជាមួយ​ជន​ជាតិ​ខ្មែរ​គ្នាឯងបាន តែ​ដល់ពេល​ជួប​ជន​បរទេស​បែរ​ជា​មិន​មាន​ទំនុក​ចិត្ត​ទៅវិញ។ ខ្ញុំ​មាន​មិត្ត​ជា​ជន​ជាតិ​ដែល​និយាយ​ភាសា​កំណើត​ជាភាសា​អង់គ្លេស ហើយ​ជន​ជាតិ​គេ មាន​ភាព​រស់​រាយ នឹង​មិន​ប្រកាន់ទេ ផ្ទុយ​ទៅវិញគេ​បែរ​ជា​រីករាយ​នូវពេល​ដែល យើង​អញ្ចើញ​គេ​ឲ្យ​មក​ជួយ​ក្នុង​ថ្នាក់រៀនម្តង​ម្កាល ឬ សំណេះ​សំណាលផ្លាស់​ប្តូរ​បទ​ពិសោធន៍​ជាមួយ​សិស្សជាដើម។ ខ្ញុំ​បាន​សុំ​គេ ឲ្យ​មក​ជួយ​នៅពេល​ណាមួយ​ដែលគេ​ទំនេរ ហើយ​គេ​បាន​ណាត់​ពេលនោះជាមួយ​ខ្ញុំ ដើម្បីខ្ញុំ​អាច​រៀប​ចំពេលវេលា និង​ប្រាប់​សិស្ស​ជាមុន។ ហិហិ
 
ខ្ញុំ​ធ្លាប់​ធ្វើ​បែប​នេះ​ជា​ច្រើន​ដង ចំពោះមេរៀនសន្ទនា ជួនកាលពិភាក្សា ជួនកាលគ្រាន់​តែ​អញ្ចើញគេ​មក​ចែក​ចាយ​ពី​រប្បធម៌នឹងការ​រស់នៅរបស់គេជាមួយសិស្សជាដើម។ ជួនកាល​ខ្ញុំ ហៅ​គេ​មក​ជា​ក្រុម មាន​បរទេស​ ១០នាក់ជាដើម​។
គិត​ថា​ការ​បង្រៀន​បែបនេះល្អទេ? យូរៗម្តងអ្នក​អាច​អនុវត្តបែបនេះ​បាន។
 
បកប្រែ និងកែសម្រួលដោយ
ឌីយ់ា
ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s