រឿងកូន៤នាក់មិនបំរើឪពុក

ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើគាត់មានកូនប្រុស៤នាក់ មាន អាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ នៅជាមួយ និងកូនប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចំអិនអាហារ និងជួយមើលថែទាំរបស់ ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះគាត់ក៏រៀបការប្រពន្ធឱ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់ មួយចំណែកឱ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។ លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឱ្យកូនទី២ចែកទ្រព្យ មួយចំណែកឱ្យដូចគ្នា ។ តមកគាត់រៀបការកូនទី៣ ចែកទ្រព្យមួយចំណែកឱ្យទៀត ។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការ ឱ្យកូនទី៤ចែកទ្រព្យមួយចំណែកទៀតដែរ ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នា។ ដែលគាត់ចែក ទ្រព្យរបស់ឱ្យអស់រលីងពីខ្លួន ដូច្នេះមកពីគិតថា ឱ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឱ្យកូនរកស៊ីចិញ្ចឹមវិញ ហូតដល់ស្លាប់ ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះ ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រលាញ់ បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិត ផ្សេងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះ កំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឱ្យនៅតែឯកោអនាថា។ កាលកូនទាំង ៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថ្ងៃ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរ វល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកក្មេក ដោយ មេខ្លះគិតថាប្រហែលប្អូនគេឱ្យហើយ មេខ្លះគិតថាបងឯណោះគេឱ្យហើយ កូនប្រសានាំគ្នាគិតដូច្នេះតែរៀងៗខ្លួន យូរៗ ថ្ងទៅតានោះអត់បាយ ពេលក៏មាន ២ពេលក៏មាន ។ វលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះសាថា កូនឈឺខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់ ។ ចំណែកតាពោះម៉ាយ ត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខ វេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថ្លៃប៉ុន្មានផង ហើយគ្មានជ្រកនៅផង ។ កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា “លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់ បើឪពុកម្តាយខ្ញុំក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតាវេទនាខ្លាំងម៉្លេះ ក្រែងលោកតាមានកូនប្រុសមានកូន ប្រុសៗដល់ទៅ៤នាក់ដែរ ឬ ម្តេចក៏កូននោះវាមើលបំណាំមិនថែទាលោកតាសោះ? ក្រែងទ្រព្យរបស់លោកតាមាន សល់ទុកខ្លះដែរឬម្តេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើប្រាស់ ”។តាចាស់ប្រាប់ទៅវិញថា “ឱហ្ន៎ ! លោកចៅអើយ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែនប៉ុន្តែតាអាណិតស្រលាញ់កូនពេកក៏ចែកឱ្យវាគ្រប់គ្នា អស់រលីងពីខ្លួនទៅ គិតថាឱ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ធហើយថែមទាំងមានកូនទៀត វាឃើញឯងអស់ ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតាសោះ វាតាមតែប្រពន្ធវាទាញទៅចូលករន្ធក្តាមក៏វាចូលដែរ ខ្លួនតាសព្វថ្ងៃឈឺផង នៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុតដេកសំរក់ទឹកភ្នែកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់ មួយពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ ដូចលោក ចៅឃើញស្រាប់តាដេកចាំតែដល់ថ្ងៃស្លាប់ទេ”។ ចៅកំលោះលាន់មាត់ថា “យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎ បើអីចឹងលោកតាកុំភ័យខ្ញុំមានឧបាយមួយធ្វើឱ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើម វិញ លោកតាធ្វើតាមខ្ញុំ ឱ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឱ្យពេញហើយរក កំណាត់សំពត់រុំបិទមាត់ឱ្យជិត ជីកកប់ ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឱ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស ១ពាង កប់ទុកពុំទាន់ចែកឱ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឱ្យកូន នោះ លោកតានិយាយប្រាប់មនុស្សដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះ កុំឱ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារកុំព្រួយ” ។តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់ ។ លុះបានប្រហែល៥ថ្ងៃ សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួនក៏នាំគ្នាយក បាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថ្ងៃ ពុំមានខ្វះថ្ងៃណាមួយឡើយ តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខកាយសប្បាយចិត្ត តាំងពីថ្ងៃនោះមករហូត ដល់អស់អាយុ ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមរួចស្រេច។ កូនទាំង៤នាក់ និងកូន ប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុន្តែក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឱ្យជួយចែក លោកគ្រូនោះទទួលព្រម ប៉ុន្តែគាត់ឮថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់ គិតក្នុងចិត្តថា “គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង ” គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយក ភួយធំមួយមករុំ ជូតក្បាលធំទើងមើងធ្វើឱ្យខូងកណ្តាលដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភ្នែនលើដីរាបរលីង ធ្មេចភ្នែកសង្រួមស្មឹងស្មាធិ៍ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឱ្យទៅគាស់យកពាងកំណប់ មក ប៉ុន្តែគាត់ហាមថាកុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន លុះយកពាងមកដល់ហើយគាត់ឱ្យ កូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធ្មេចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹម ស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់មកលើក្បាលគាត់ បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗត្រូវបាន ទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណានៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។ កូនទាំង ៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឱ្យល្អៀង។ ភរិយាទាំង៤នាក់ឈរកាន់កញ្ជើរៀងខ្លួនចាំកើប។ ក្នុងពេល ដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ។ និមិត្ត តែគេលើកពាងបិទទូលរួចស្រាយមាត់ពាង ផ្អៀងចាក់ឈូរមក “ទឹកម៉ាំត្រាំលាមកច្រើនខួប” ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញ ទៅគ្រប់ទិសប្រឡាក់ប្រឡូសពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ធទាំង៤នាក់ទៀត លោកគ្រូបាន ចំណែកច្រើនជាងគេ ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះ កគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា “ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ ខ្លួនអញ់អស់ដូច្នេះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន” ។ លោកគ្រូ និងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ ខ្លួនទៅក្នុងទន្លេប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ខ្មាសគេតកូនតចៅ ។
 
ដក​ស្រង់​ចេញពី​រឿង​ព្រេង​ខ្មែរ
Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s