ស្នេហា​របស់​ខ្ញុំ

ក្មេងតូច! ឯងប្រហែលមិនដឹងទេមើលទៅថា យប់នេះខ្ញុំនឹងឯងប៉ុណ្ណានោះទេ។ ខ្ញុំមានអារម្មណ៍ថាឯងដូចជានៅឆ្ងាយ ឆ្ងាយពីខ្ញុំរាប់ម៉ឺនគីឡូដី ក្នុងពេលតែមួយខ្ញុំមានអារម្មណ៍ថា ឯងនៅជិតខ្ញុំបង្កើយគ្រប់ពេលវេលា។ ហេតុអ្វីបានជាខ្ញុំថាឯងដូចជានៅឆ្ងាយពីខ្ញុំ? ព្រោះពេលដែលខ្ញុំនៅជីតឯង ខ្ញុំមានអារម្មណ៍កក់ក្តៅ កក់ក្តៅ រហូតទាល់តែបេះដូងរបស់ខ្ញុំលោតញាប់រន្ថើនគ្រប់ពេលដែលខ្ញុំនៅជិតឯង ប្រៀបបីដូចជាទឹកកំពុងពុះដោយត្រូវកម្តៅព្រះអគ្គីដូច្នោះដែរ។ តែពេលនេះ ខ្ញុំមានអារម្មណ៍ថារងារ រងាររកពាក្យនិយាយស្តីពុំបាន។ ទោះខ្ញុំខំដណ្តប់ភួយច្រើនជាន់ហើយក៏ដោយ ក៏មិនអាចប៉ះប៉ូវបេះដូងរបស់ខ្ញុំដែលកករឹងស្ទើរតែស្លាប់ទៅហើយ។ ខ្ញុំមានអារម្មណ៍យ៉ាប់យ៉ឺនប៉ុណ្ណានៅពេលនេះ ឯងដឹងដែរទេ? ហេតុអ្វីបានជាខ្ញុំថាឯងនៅជិតខ្ញុំគ្រប់ពេលវេលា? គ្រប់គ្នាដែលមានអារម្មណ៍ដូចខ្ញុំ ពិតជាដឹងមិនខានទេ។

ខ្ញុំតែងតែធុញទ្រាន់ចំពោះមនុស្សដែលតែងតែមករំខានខ្ញុំ តែចំពោះឯងវិញ រូបភាពរបស់ឯងចេះតែលេចចេញមកគ្រប់ពេលខ្ញុំអានសៀវភៅ គ្រប់ពេលខ្ញុំភ្ញាក់ពីគេង គ្រប់ពេលខ្ញុំដកដង្ហើម តែហេតុអ្វីបានជាខ្ញុំមិនមានប្រតិកម្មតបតនឹងការរំខានបែបនេះទៅវិញ? ខ្ញុំបែរជាញញឹមគ្រប់ពេលរូបភាពរបស់ឯង លេចឡើងមកនៅក្បែរខ្ញុំទៅវិញ។ តែគ្រប់ពេលដែលខ្ញុំ នឹកឃើញឯងរូបកាយរបស់ខ្ញុំទាំងមូលបែរជារីករាយ បបូរមាត់ញញឹមស្ទើរក្លាយជារូបសំណាកដែលញញឹមមិនចេះនឿយណាយ ក្នុងខណៈពេលដែលបេះដូងខ្ញុំរងារស្ទើរកកទៅហើយ។ ថ្មើរនេះប្រហែលឯងគេងលក់យ៉ាងសុខស្រួល ឯខ្ញុំវិញបែរជាកំពុងរិះរកវិធីធ្វើយ៉ាងណាឲ្យគេងលក់ទៅវិញ។ ឯងមិនគួរផ្ញើរផ្កាយមួយដួងនេះ ឲ្យខ្ញុំរក្សាទុកនោះទេ មើលចុះវាកំពុងរះនៅលើមេឃ អមជាមួយមិត្តរបស់វាយ៉ាងរីករាយ រីឯខ្ញុំវិញ នៅម្នាក់ឯងទៅវិញ។

រឿងស្លាប់ ភាគបន្ត

តួអង្គ៖

ក្មេងតូច

ភារម្យ

ជីណូ
អេណា
ឧត្តម
ផ្កាយដុះកន្ទុយ
ឌីយ៉ា
ចន
ប៉ូលីន
ឬទ្ធី
លីនដា
ផ្កាយសួគ៌

អត្ថបទនេះ គឺខ្ញុំរៀនសរសេរលេងៗ ហើយបានយកឈ្មោះមិត្តភក្តិនៅលើហ្វេសប៊ុកមកធ្វើតួ។  រឿងនេះសរសេរបានតែបន្តិចទេ គិតថាចង់ឲ្យអ្នកភូមិភ្លក់មើលសិន ប្រៃឬផ្អែមម៉េច ជួយថែមថយអំបិលប្រហុកផង។ អត់បានរៀបចំឲ្យស្រួលបួលទេ សរសេរចប់ភ្លាម ក៏ដាក់ក្នុងប្លកភ្លាម អញ្ចឹងសុំមេត្តាកុំប្រកែប្រកាន់អី! ឡុល

Advertisements

27 Replies to “ស្នេហា​របស់​ខ្ញុំ”

  1. ដល់​វេន​តួ​ខ្ញុំ កុំ​សរសេរ​តួ​ខ្ញុំ​សុភាព​ពេក ព្រោះ​អត់​ចេះសម្តែង​​ទេ!!! រក​អាណា​ចេញ​មក​ឡយ​ ហើយ​អេម​តាម៉ង់ 😀

    Like

    1. បាទ! ត្រៀមសម្តែងទៅចឹង តួច្រលឺមយកអត់? បើមិនចឹង​តួ​លេសបៀនក៏បានដែរ យកទេ?

      Like

  2. បាទ យក! ព្រោះ​អាហ្នឹង​ ដូច​ទៅ​នឹង​អត្ត​ចរិត​ខ្ញុំ​បេះ​បិទ 😀
    I am bi 😀

    Like

  3. អូហូ!!! ទើបតែបើកមើល ភ្ញាក់ដូចជាន់ពស់ជ័រ *_* លេងអីអាក្រក់ចឹងរ៉េ ដឹងគេអៀនអត់??? ហាហាហាហា

    Like

    1. សុំលេងម៉ាម៉ាត់ពីរដែរមើល…

      «…»
      ព្រះអាទិត្យដែលកំពុងតែរះ បានធ្វើឲ្យស្បៃអន្ធការរលប់បាត់សូន្យទៅ…ព្រះអាទិត្យ! តើអ្នករះធ្វើអ្វី? អ្នកមិនដឹងទេឬអីថា អ្នកបានធ្វើឲ្យអន្ធការចាកចេញពីខ្ញុំទៅ? ហេតុអ្វីក៏អ្នកដាច់ចិត្តបំផ្លាញបេះដូងតូចមួយនេះ? អ្នកដឹងទេថា អន្ធការសំខាន់សម្រាប់ខ្ញុំប៉ុណ្ណា? បេះដូងតូចដែលអ្នកកំពុងបំផ្លាញនៅពេលនេះ កំពុងតែស្រែកដង្ហោយហៅរកគេ…អន្ធការ!!!! ឯងនៅឯណា? មានដឹងទេថា ខ្ញុំនឹកឯងណាស់…

      Like

      1. យក​ឈ្មោះនេះ​ស្តាប់ទៅ​មានទីផ្សារ អាចគេចាប់អារម្មណ៍ច្រើន អញ្ចឹងបានយកទៅ។ ហើយឃ្លាខាងលើហ្នឹង ដឹងខ្ញុំអៀនខ្វាច់អត់? តែយ៉ាងណាក៏ដូចជាអត់មានតួឈ្មោះអន្ធការហ្នឹងទេ។ ចាឡំហើយ!

        Like

    2. មិនបាច់អៀនអីរ៉េ ក្មេងតូចឯងហ្នឹងបេះដូងជ័រទេ ហើយឥឡូវឮថាចូលក្នុង​បក្សបោកប្រាស់ទៀត។ ចឹងបេះដូងក្មេងតូចមួយហ្នឹង គេលែងប្រើការបានហើយ! យគយ

      Like

    3. ហាហាហា..ចុះគេប្រាប់ហើយតើ! គេលេងម៉ាម៉ាត់ពីរ!!! ឈ្មោះញុមណាមានទីផ្សារ? បើពីមុនប្រហែលជាអាច (ព្រោះកាលមុនល្បីតិចតួចដែរ) តែអាឡួវគ្មានណាគេស្គាល់គេ ហើយតួអន្ធការហ្នឹង ដាក់តួហ្នឹងមួយទៀតរ៉ូវ!! ទុកឆ្លើយឆ្លង ^_^ ហិហិហិ…ហើយណាគេថាបេះដូងញុមជ័រ? ពិសោធមើលឬអត់?? 😛 ទោះគេជាសិស្សបក្សបោកប្រាស់ក៏ដោយ ក៏ប្រឡូកក្នុងពិភពគុន ដោយសុចរិត ទៀងត្រេង់ ជាមួយបេះដូចតូចពណ៌ផ្កាឈូកដែរ ផាប់ទៅ 😛

      Like

    4. សាកលេងម៉ាស្នៀតពីរហ្នឹងណា សាកវិជ្ជាគុន

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s