វិធីសាស្ត្រ​បង្រៀនទី ១០

រៀប​ចំ​សិស្ស​សម្រាប់​មេរៀន

ការ​ដែល​រៀប​ចំ​សិស្ស​ឲ្យ​ត្រៀម​លក្ខណៈ​សម្រាប់​មេរៀន​នោះ ជាការល្អបំផុតក្នុងការ​ធ្វើ​ឲ្យគេ​អាច​ទទួល​មេរៀន​បាន​ច្រើន​បំផុត​ពីក្នុង​ថ្នាក់​រៀន។

១. ស្វាគម​ន៍​សិស្ស​នៅ​ដើម​មេរៀន។

២. ត្រូវ​មាន​សកម្មភាព និង​សម្ភារៈ​ផ្សេង​ៗ សម្រាប់​សិស្ស​ធ្វើនៅពេល​គេ​ទំនេរ នៅ​ក្នុង​បរិ​វេណ​សាលា ដូចជា​កន្លែង​លេងកីឡា ឬ បណ្ណាល័យ ដែលទាំងអស់នេះជួយ​ឲ្យ​សិស្ស​មាន​សណ្តាប់​ធ្នាប់​នៅពេល​ចេញលេង។ បើនៅតាម​សកល​វិទ្យាល័យ​វិញ មាន​ដូចជា​បណ្ណាល័យ ឬ បណ្តាញអ៊ីនធើនេតសម្រាប់ស្រាវជ្រាវជាដើម។

៣. គួរ​តែ​មាន​ទូដាក់​សម្ភារៈ​របស់​សិស្ស​ផ្ទាល់​ខ្លួន​ម្នាក់ៗ។

៤. ពន្យល់​សិស្ស​ថាហេតុអ្វី​បាន​ជាគេ​ធ្វើការងារមួយនេះ និងពន្យល់គេនូវ​របៀប​ធ្វើការងារមួយនោះឲ្យបានច្បាស់។

៥. ត្រូវ​ផ្តល់នូវ​ការ​ណែនាំ​ម្តង​ទៀត មុន​ធ្វើ​អ្វីមួយ ហើយ​ការណែនាំនោះសោតមិនគួរ​ច្រើន​ពេកទេ។

៦. អនុញ្ញាតឲ្យសិស្ស​សួរ​សំនួរ​។

៧. ត្រូវ​រៀប​ចំ​បរិស្ថាន​ក្នុង​ថ្នាក់ និង​តម្រូវការ​របស់​គេ។ ដូចជា​ចំពោះ​ថ្នាក់​ដែល​ក្តៅ​ពេក អាច​ប៉ះ​ពាល់ដល់​ការ​សិក្សា​របស់គេ​ផងដែរ។

បកប្រែ និងកែសម្រួលដោយ
ឌីយ់ា

ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers

(នៅ​ក្នុង​សៀវភៅនេះ សរសេរ​តាម​បែប​ផែន​ការ​សិក្សា​នៅ​បរទេស ដូច្នេះចំនុច​មួយ​ចំនួន​មិន​គួរ​ប្រើ​នៅ​ក្នុង​ការ​អប់​រំ​បែប​ស្រុក​ខ្មែរឡើយ ខ្ញុំ​សុំ​មិន​ដាក់​ចំនុច​មួយ​ចំនួន ហើយ​ការ​បក​ប្រែ​គឺ​សូម​សរសេរ​ដោយ​សង្ខេប នឹង​មិន​ហ៊ាន​កែ​ច្រើន​ឡើយ ខ្ញុំ​គ្រាន់​តែ​បក​ប្រែ​ល្ម​ម​ត្រឹម​អាច​យល់​បាន ដើម្បី​កុំ​ឲ្យ​ខុស​ពី​ច្បាប់​ដើមពេក។)

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s