វិធីសាស្ត្របង្រៀនទី ៩

ការ​រៀប​ចំមេរៀន នេះជាគំនិត​ខ្លះ​ៗ នៃ​ការ​រៀប​ចំមេរៀន​ឲ្យ​មាន​ប្រសិទ្ធិភាព៖

១. ប្រសិន​បើ​អាច គួរ​កុំ​រៀប​ចំមេរៀន​នៅពេល​អ្នក​មាន​អារម្មណ៍មិន​ល្អ។ គួរ​រៀប​ចំ​អ្វី​ៗនៅជុំ​វិញអ្នក​ឲ្យ​បាន​ល្អ​ប្រសើរ​ ព្រោះ​ចិត្ត​របស់​អ្នក និង​អ្វី​ដែល​នៅជុំ​វិញ​ពិត​ជាមាន​ផល​ប៉ះ​ពាល់ទៅលើ​មេរៀនបាន។

២. គួរ​ចាប់​ផ្តើម​មេរៀន​ដូចម្តេច? គ្រូ​ម្នាក់​ៗ​មាន​តិច​និច​ខុស​ៗគ្នា​ក្នុង​រឿងនេះ។ គ្រូ​ខ្លះ​អាច​ចាប់ផ្តើម​មេរៀន​ដោយ​សួរ​សំនួរ​កំដៅសាច់​ដុំ (Warm up) ដែល​ទាក់​ទង​ទៅនឹង​មេរៀន ឬ ឲ្យ​មើល​រូបភាពដែល​ទាក់​ទង​នឹង​មេរៀន ឬ និយាយ​ពី​ពត៌មាន​ថ្មីៗពីទូរទស្សន៍ ដែលទាក់ទង​នឹង​មេរៀន វា​អាច​ជាការ​ទាក់​ទាញ​ចំនាប់​អារម្មណ៍​សិស្ស​ ទៅលើមេរៀន​ដែល​គេ​នឹង​រៀន​បន្តិចទៀតនោះ។

៣. រៀបចំ​មេរៀន និង​សកម្មភាព​ក្នុង​មេរៀន តាម​លំដាប់លំដោយ ពីសកម្មភាព​មួយទៅ​សកម្មភាពមួយទៀតឲ្យរលូន និង​មាន​ទំនាក់ទំនង​គ្នា។

៤. រៀបចំ​មេរៀន​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ស្រាវជ្រាវ​រក​ជំនួយ ឬ ធន​ធាន​បន្ថែមពីខាងក្រៅមក​បញ្ចូលក្នុងមេរៀន។

៥. ត្រូវ​ស្វែង​រក​ធន​ធាន ឬ ប្រភព​នៃ​មេរៀន ដែលត្រឹមត្រូវ​ និង​គួរ​ឲ្យ​ទុកចិត្តបាន។ ឧទាហរណ៍៖ ប្រភព​មួយចំនួនពីអ៊ីនធើនេត មិនសុទ្ធសឹង​គួរ​ជាទីទុកចិត្តទេ គួរ​ណាពិនិត្រ​ឲ្យបានច្បាស់មុនយកមកបញ្ចូលក្នុងមេរៀន ជួនកាលប្រភពខ្លះវាហួសពីកំរិត​នៃសៀវភៅជាដើម។

៦. ត្រូវមានពេលគ្រប់គ្រាន់​សម្រាប់​រៀបចំមេរៀន។ ការ​រៀបចំមេរៀន​ដោយ​ខ្វះពេល ឬ ប្រញាប់ប្រញាល់ពេក​ធ្វើឲ្យមេរៀន​អាច​ខ្វះចន្លោះ ហើយក៏មិនត្រូវចូលទៅក្នុង​ថ្នាក់ដោយមិនបាន​រៀបចំអ្វីបន្តិចសោះនោះឡើយ ទោះអ្នកពូកែប៉ុណ្ណាក៏ដោយ (Jump into the class directly)។ ជាពិសេស​មេរៀនខ្លះត្រូវការ​សម្ភារៈ​សម្រាប់បង្រៀនជាដើម។

៧. រាយ​បញ្ជី​សកម្មភាព​ដែល​ត្រូវ​ធ្វើក្នុងថ្នាក់រៀន។

៨. ត្រូវ​ដឹង​ពីកិច្ចការ​ ដែល​គ្រូ​តម្រូវ​ឲ្យសិស្ស​ធ្វើ ពេលបង្រៀន។

៩. មាន​ត្រៀម​សម្រាប់​អ្វី​ដែល​ អាច​នឹង​កើត​ឡើង ដូចជា​លំហាត់​ខ្លះ​សិស្ស​ក្នុង​ថ្នាក់​ស្រាប់​តែ​ធ្វើ​ហើយ​មុន​ម៉ោង ដូច្នេះ ត្រូវ​មាន​អ្វី​ផ្សេង​ដែល​ដាក់​ឲ្យគេ​ធ្វើបន្ទាប់ទៀត។ អ្នក​ត្រូវ​គិត​ត្រៀម​ជាមុន​សម្រាប់​រឿងទាំងអស់នេះ។

១០. ត្រូវកត់​ត្រា​នូវ​អ្វី​ដែល​សិស្ស​បាន​ធ្វើ ដូចជា​លទ្ធផល​របស់​ក្រុម​នីមួយទុក ឬ អ្វី​ដែល​គេ​ធ្វើ​មិនទាន់​ហើយ ដើម្បី​អ្នក​អាច​បន្ត​សកម្មភាពនេះ បន្តទៀតនៅម៉ោង​ក្រោយ​ៗទៀតបាន​ ។ល។

បកប្រែ និងកែសម្រួលដោយ

ឌីយ់ា

ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s