វិធីសាស្ត្របង្រៀនទី ៩

ការរៀប​ចំ​មេរៀន

នេះជាគំនិតខ្លះៗ សម្រាប់ការរៀបចំមេរៀន។
គ្រូទាំងអស់ត្រូវរៀបចំមេរៀនមុនពេលចូលទៅ ក្នុងថ្នាក់រៀន និងបង្រៀនសិស្ស។ Do not jump into the class!

១. រៀបចំមេរៀនដោយគំនិតសុទិដ្ឋិនិយម៖ ព្រោះនៅពេលដែលសិស្សទទួលអារម្មណ៍ថា មានអ្វីមួយមិនល្អកើតឡើង នោះគេនឹងឆ្លើយតបទៅនឹងមេរៀននោះ
តាមរបៀបមិនល្អដូចគ្នា។ មេរៀនអាចនឹងមានលក្ខណៈដូចទៅ
នឹងអារម្មណ៍អ្នកបង្រៀនដែរ។

២. ចាប់ផ្តើមពីណា? អាចចាប់ផ្តើមមេរៀនដោយ
ការសួរសិស្សទៅនឹងអ្វីដែលទាក់ទងនឹងមេរៀន (warm-up question)។

៣. ដឹងថាត្រូវធ្វើអ្វីបន្តបន្ទាប់មកទៀត៖ គ្រូត្រូវមានគម្រោងរយៈពេលវែង ហើយក៏ត្រូវមានគម្រោងរយៈពេលខ្លីផងដែរ។

៤. ដឹងពីសម្ភារៈ ឬឧបករណ៍ដែលត្រូវប្រើប្រាស់។

៥. បានធនធានមកពីណា? មេរៀនត្រូវមានជាស្រេច
ហើយត្រូវមានធនធានបន្ថែមទៀតដែលទាក់ទងនឹងមេរៀន
ឬបង្កើតធនធាននៃមេរៀនដោយខ្លួនអ្នកផ្ទាល់។

៦. មានពេលគ្រប់គ្រាន់ក្នុងការរៀបចំ

៧. សរសេរចំនុចសំខាន់ៗ ដែលត្រូវបញ្ចូលក្នុងមេរៀន

៨. រៀបចំតួនាទីរបស់សិស្ស ថាគេត្រូវធ្វើអ្វីខ្លះ

៩. ត្រូវត្រៀមជាស្រេច
ក្នុងករណីមានសិស្សខ្លះបានបញ្ចប់កិច្ចការដែលអ្នកដាក់ឲ្យគេធ្វើ
មុនសិស្សឯទៀត នូវកិច្ចការបន្ថែមទៀតដល់គេ។

១០. មានបញ្ជីកត់ត្រានូវសកម្មភាពការងាររបស់សិស្ស
ថាតើគេបានបញ្ចប់ប៉ុន្មានភាគរយនៃកិច្ចការហើយ។

បកប្រែ និងកែសម្រួលដោយ
ឌីយ់ា
ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s