វិធីសាស្ត្របង្រៀនទី ៨

រៀបចំមេរៀនសម្រាប់អនុវត្ត

មេរៀនអនុវត្ត នឹងមិនល្អឡើយប្រសិនបើអ្នកមិនបានរៀបចំជាមុន។
កុំព្យាយាមនូវអ្វី ដែលថ្មីក្នុងពេលអនុវត្តជាមួយសិស្សឲ្យសោះ
ល្គឹកណាអ្នកពុំទាន់បានសាកល្បងវាដោយខ្លួនឯងជាមុនថាវាដំណើរការល្អឬអត់នោះ។ ត្រូវបង្ហាញគំរូដែលអ្នកបានធ្វើរួចនោះ ដល់សិស្សដើម្បីសន្សំពេលវេលា។

១. គិតសុវត្ថិភាពជាចំបង៖ ប្រសិនបើមានគ្រោះថ្នាក់កើតឡើងនោះ
អ្នកនឹងត្រូវទទួលខុសត្រូវទាំងស្រុងជាមិនខាន។ ដូច្នេះសូមគិត
មុននឹងធ្វើអ្វីមួយ។

២. ពិនិត្រលើសម្ភារៈដែលត្រូវប្រើប្រាស់ ក្នុងពេលអនុវត្តន៍។

៣. ទុកដាក់សម្ភារៈទាំងនោះឲ្យបានត្រឹមត្រូវ។

៤. ចូលរួមជួយសិស្ស ក្នុងការធ្វើ និងការសម្អាត។
ប្រាប់សិស្សឲ្យចេះថែរក្សាសម្ភារៈទាំងអស់។

៥. ត្រូវមានសម្ភារៈគ្រប់គ្រាន់សម្រាប់សិស្សទាំងអស់។

៦. ការពន្យល់ពី របៀបធ្វើអ្វីមួយដល់សិស្សត្រូវ កុំវែងពេក (ខ្លី) និងច្បាស់លាស់។

៧. ប្រាប់សិស្សឲ្យធ្វើអ្វីមួយដោយប្រុងប្រយ័ត្ន
និងប្រាប់ពីផលប៉ះពាល់នៅពេលធ្វើអ្វីមួយដោយមិនប្រុងប្រយ័ត្ន។ ដូចនេះ សិស្សដែលរពឹសដៃ ចូលចិត្តធ្វើអ្វីផ្តេសផ្តាសនោះ នឹងលែងគិតធ្វើទៀត។

៨. ប្រាប់សិស្សឲ្យចេះជួយគ្នាទៅវិញទៅមក ករណីមានបញ្ហាកើតឡើង។

៩. ប្រមូលសិស្សឲ្យជួបជុំគ្នា ក្រោយពេលបញ្ចប់កិច្ចការហើយ។

១០. វាយតម្លៃទៅលើការងារដែលបានធ្វើហើយ។

បកប្រែ និងកែសម្រួលដោយ
ឌីយ់ា
ដកស្រង់ពីសៀវភៅ Useful Tips for Prospective Teachers

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s