វិធីសាស្ត្របង្រៀនទី ៧

ធ្វើឲ្យដំនើរការនៃការសិក្សាមានន័យចំពោះសិស្ស
ចំនុចសំខាន់បំផុតនៃការសិក្សាគឺ ទំនុកចិត្ត។ បង្រៀនសិស្សឲ្យរៀនធ្វើអ្វីមួយ ហើយឲ្យគេមានទំនុកចិត្តក្នុងការធ្វើអ្វីមួយនោះ ដោយភាពជឿជាក់។

១. សាបព្រោះនូវអារម្មណ៍នៃការស្រេកឃ្លានចង់សិក្សាដល់សិស្ស៖
សិស្សគ្រប់រូបត្រូវការការជម្រុញទឹកចិត្តក្នុងការសិក្សារបស់គេ។
ត្រូវធ្វើឲ្យគេដឹងពីសារៈប្រយោជន៍នៃមេរៀននោះ ក្នុងជីវិតពិតបែបណា (ពន្យល់គេ)។ ធ្វើឲ្យមេរៀននោះកាន់តែគួរឲ្យចាប់អារម្មណ៍ដោយបញ្ចូលនូវការកម្សាន្ត និង ការលើកទឹកចិត្ត (រង្វាន់)។ កុំដាក់កំហុសពួកគេ
បើសិនពួកគេមិនទាន់មានទំនុកចិត្ត ឬ មិនមានការលើកទឹកចិត្តដល់ពួកគេនៅឡើយ។

២. រៀន បូកផ្សំនឹងការអនុវត្តពិតជាសំខាន់ណាស់៖
សិស្សអាចទទួលមេរៀនបានច្រើននូវពេលដែលគេបានទទួលនូវការអនុវត្ត ហ៊ានប្រថុយ និង ទទួលនូវកំហុស រួចពួកគេអាចរៀនយល់ដឹងពីហេតុផលពីកំហុសនោះ។
កុំបង្អង់យូរក្នុងការអនុវត្តបន្ទាប់ពីផ្តល់នូវទ្រឹស្តីដល់ពួកគេហើយ។ កុំភ្លេចផ្តល់នូវគំនិតបន្ថែម ប្រសិនបើមានឳកាស ហើយវាចាំបាច់សម្រាប់សិស្ស។

៣. ការផ្តល់គំនិតបន្ថែមដល់សិស្សជាការចាំបាច់។
សិស្សខ្លះមិនហ៊ានអនុវត្តភ្លាមៗនោះទេ លុះត្រាតែមានការពន្យល់បន្ថែមពីគ្រូ។ គ្រូត្រូវពន្យល់ពីតថភាពដល់សិស្ស តាមរបៀបដែលងាយយល់ និងទទួលបាន។

៤. សិស្សនឹងមិនចង់រៀនមេរៀននោះទេ
បើសិនជាគេមិនដឹងពីផលប្រយោជន៍របស់មេរៀននោះ។ មេរៀនខ្លះពិបាករៀនខ្លាំងណាស់ បើកាលណាគ្រូប្រាប់ពីផលប្រយោជន៍នៃមេរៀននោះ
នោះគេនឹងព្យាយាមតស៊ូជំនះទាល់តែគេសម្រេចជោគជ័យបាន។

៥. មេរៀនខ្លះតម្រូវឲ្យសិស្សរៀនដោយខ្លួនឯង ហើយមេរៀនខ្លះទៀត
តម្រូវឲ្យពួកគេរៀនជាក្រុម ផ្តល់គំនិតឲ្យគ្នាជាដើម។

៦. មិនត្រូវបង្រៀនសិស្សឲ្យចងចាំ ឬ រក្សាទុកមេរៀននោះទេ
តែត្រូវបង្រៀនសិស្សឲ្យចេះអនុវត្ត ប្រើប្រាស់
ពង្រីកការយល់ដឹងទៅលើមេរៀនមួយនោះ ប្រៀបធៀបការយល់ដឹងរបស់គេ និង
វាយតម្លៃមេរៀន។

៧. រៀនជំនាញផ្សេងៗ ដើម្បីអភិវឌ្ឍចំនេះដឹងទូទៅ។

៨. សិស្សខ្លះរៀនតាមការស្តាប់ឆាប់ចេះជាងតាមការមើលឃើញផ្ទាល់
ខ្លះរៀនចេះតាមការអនុវត្តជាងតាមការមើល
ខ្លះរៀនម្នាក់ឯងឆាប់ចេះជាងរៀនជាមួយគ្នាច្រើន។
គ្រូត្រូវយល់ពីចរិតសិស្សនីមួយៗ
និងមានវិធីសាស្ត្រប្លែកគ្នាៗក្នុងការបង្រៀន។

បក​ប្រែ និង​កែ​សម្រួល​ដោយ
ឌីយ់ា
ដក​ស្រង់​ពី​សៀវភៅ Useful Tips for Prospective Teachers

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s