វិធីសាស្ត្របង្រៀនទី ៦

ការរៀបចំបន្ទប់រៀនឲ្យមានភាពទាក់ទាញ
១. បន្ទប់រៀនគួរមានពណ៌ចាស់ (strong), ភ្លឺស្រស់, និង
ពណ៌ដែលមានភាពកក់ក្តៅ៖ ករណីអ្នកផ្ទាល់ជាអ្នកតុបតែងបន្ទប់,
ប្រសិនបើមិនសូវមានថវិកា អ្នកអាចប្រើរូបភាព ឬក្រណាត់ពណ៌ផ្សេងៗ
សម្រាប់បិតបាំង។

២. គួរដាក់តាំងបង្ហាញនូវស្នាដៃសិល្បៈរបស់សិស្សដែលរៀននៅក្នុងបន្ទប់នោះ ជាការដែលគួរឲ្យទាក់ទាញ គួរឲ្យចាប់អារម្មណ៍ ដាស់អារម្មណ៍របស់សិស្ស ម្យ៉ាងវាជាការអប់រំផ្នែកសិល្បៈដល់សិស្សផងដែរ។

៣. លើកទឹកចិត្តសិស្សឲ្យយករូបភាពដែលគេចង់យកមកដាក់តាំង៖
ជួយដាស់តឿនឲ្យគេមានចំនែកក្នុងការថែរក្សាបន្ទប់រៀន។

៤. ដាក់ដាំរុក្ខជាតិតូចៗ ក្នុងផើង នៅក្នុងថ្នាក់ ហើយឲ្យសិស្សជួយស្រោចទឹកថែរក្សា

៥. មានធ្នើរសៀវភៅ ដាក់ក្នុងថ្នាក់រៀន ហើយធ្នើអាចធ្វើជារូបរាងផ្សេងៗ ដែលគួរឲ្យចាប់អារម្មណ៍បាន។

៦. កំរាលក្រាលពីលើឥដ្ឋ៖ (Carpet) មានតម្លៃសមរម្យជាងកម្រាលផ្សេងៗ កាត់បន្ថយស្នូរសន្ធឹកជើងដើររបស់សិស្ស ធ្វើឲ្យបន្ទប់មានភាពកក់ក្តៅ និង មានភាពស្រស់ស្អាត។

៧. ជ្រើសរើសវត្ថុដែលត្រូវដាក់តាំង៖ រួមមានរូបភាព ឬ វត្ថុតាំង ឬសៀវភៅ ជាដើម គួរតែជ្រើសរើសជាមុន ឲ្យសមស្របទៅនឹងមេរៀនដែលយើងបង្រៀន។

៨. ចេះធ្វើការជួសជុលបន្តិចបន្តួចដោយខ្លួនឯង៖
ដូចជាការដាក់ប្រេងលើត្រចៀកទ្វារដែលពិបាកបិទបើក ហើយឮសម្លេងខ្លាំងនោះជាដើម។

៩. ជាការល្អ បើគ្រូចេះផ្លាស់ប្តូរលក្ខណៈនៃបន្ទប់រៀន
ដូចជាប្តូរទីតាំងនៃគ្រឿងសង្ហារឹម ឬ រូបភាព។ ការធ្វើបែបនេះ
ធ្វើឲ្យបន្ទប់មានរូបរាងប្លែកពីមុន មិនដដែលៗពេក។

១០. រំពៃភ្នែកមើលសិស្សដែលនៅក្នុងថ្នាក់រៀន
ដែលមិនសូវមានទំនាក់ទំនងជាមួយគ្រូ។ មិនមែនជាការល្អទេ
បើសិស្សមានអារម្មណ៍នៅដាច់ឆ្ងាយពីគ្រូពេក។

បក​ប្រែ និង​កែ​សម្រួល​ដោយ
ឌីយ់ា
ដក​ស្រង់​ពី​សៀវភៅ Useful Tips for Prospective Teachers

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s