វិធីសាស្ត្រ​បង្រៀន ទី៥

ជ្រើស​រើស​ការ​ងារ​សំខាន់​ជាង​គេ​មក​ធ្វើ

មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​ច្រើន​ក្នុង​ម៉ោង​បង្រៀន តែ​ត្រូវ​ចេះ​រើស នូវ​អ្វី​ដែល​ចាំ​បាច់​មក​ធ្វើ​ ដើម្បី​កុំ​ឲ្យ​ខ្ជះ​ខ្ជាយ​ពេល​វេលា។ ត្រូវ​រៀប​ចំ​ការ​ងារ​ជាមុន​។

១. ចង​ចាំ​ថា គ្រូ​គឺ​ជា​ធន​ធាន​ដែល​សំខាន់​ជាង​គេ​នៅ​វក្នុង​ថ្នាក់​រៀន៖ ព្រោះ​អ្នកធ្វើ​ឲ្យ​ថ្នាក់​ដំណើរ​ការ​បាន​ល្អ​ ដូច្នេះ​ត្រូវ​រើស​អ្វី ដែល​ចាំ​បាច់​សម្រាប់​អ្នក ក៏​ដូច​ជា​សម្រាប់​សិស្ស​ដែរ។

២. ថ្ងៃ​ចុង​សប្តាហ៍​ជា​ថ្ងៃ​សម្រាក គឺ​ត្រូវ​សម្រាក សម្រាកហើយ​ត្រូវ សម្អាត​ការ​ងារ​ចាស់​ចេញ៖ បាន​ន័យ​ថា ត្រូវ​ចេះ​ធ្វើ​ឲ្យ​មេរៀន​ថ្មី ជានិច្ច​ ទទួល​យក​នូវ​ពត៌​មាន​ថ្មីៗ មក​បន្ថែម​ក្នុង​មេរៀន​ដែល​មាន ស្រាប់ (ទំនើប​កម្ម)។ បើ​គ្រូវ​បោះ​បង់​មេរៀន​ចោល មិន​ខ្ចី​នឹក​នា​ ឬ អភិវឌ្ឍន៍​ទេ សិស្ស​ក៏​បោះ​បង់​មេរៀន​ចោល​ដែរ។

៣. ត្រូវ​ចេះ​សម្រេច​ការ​ងារ​ ដែល​ចាំបាច់បំផុត ចាំបាច់​មធ្យម និង​ មិន សូវ​ចាំបាច់ តាម​កាលៈ​ទេសៈ។

៤. មេរៀន​សម្រាប់​បង្រៀន ឬ ​សម្ភារៈ​សម្រាប់​បង្រៀន?
ការ​ដែល​មាន​កិច្ចការ​សម្រាប់​សិស្ស​ធ្វើ ឬ សម្ភារៈ​សម្រាប់​បង្រៀន​ជាការ ល្អ តែ​អ្វី​ដែល​ចាំ​បាច់​បំផុត​នោះ គឺ​ត្រូវ​សម្រួច​មេរៀន​របស់​អ្នក​ជា ចម្បង។ រៀប​ចំ​មេរៀន​ឲ្យ​ល្អ​សិន សឹម​រៀប​កិច្ច​ការ​សម្រាប់​សិស្ស​ធ្វើ។

៥. រៀប​ចំ​មេរៀន​មុន​ថ្ងៃ​បង្រៀន ជួយ​សន្សំ​សំចៃ​ពេល​វេលា។

៦. ត្រូវ​មាន​បញ្ជី​សកម្ម​ភាព​ប្រចាំ​ថ្ងៃ និង​ គម្រោង​សម្រាប់​ការ បង្រៀន។ (To do list)

៧. ត្រូវ​មាន​ជា​ស្រេច​នូវ​សម្ភារៈ​សម្រាប់​បង្រៀន​ទុក​ឲ្យ​ហើយ ដូច​ជា ក្រដាសមេរៀន​ដែល​ត្រូវ​ថត​ចម្លងជាដើម។

៨. រៀប​ចំ​ពេល​វេលា​សម្រាប់​សកម្ម​ភាព​បង្រៀន​ពីមួយ​ទៅ មួយ​ទៀត។ ឧទាហរណ៍៖ កំណត់​ពេល​សម្រាប់​អាន​អត្ថបទ សម្រាប់​ឆ្លើយ​សំនួរ សម្រាប់​ពិភាក្សា ក្នុង​ក្រុម​ជាដើម។

៩. គួរ​ចង​ចាំ​ថា គ្រូ​មិន​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ទៅ តាម​គម្រោង​នោះទេ វា​អាស្រ័យ​ទៅ​លើ​កាលៈ​ទេសៈ និង ឳកាស។

បក​ប្រែ និង​កែ​សម្រួល​ដោយ
ឌីយ់ា
ដក​ស្រង់​ពី​សៀវភៅ Useful Tips for Prospective Teachers

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s