ស្រីៗ

ហេតុ​អ្វីនារី​ខ្លះ ចូល​ចិត្ត​និយាយ​ពី​ប្រុស​ផ្សេង​នៅ​នឹង​មុខ​មិត្ត ប្រុស​របស់​ខ្លួន​ម៉្លេះ? នេះ​ជា​នារី​ទី ១០០ទេដឹង​ដែល​ខ្ញុំ​បាន​លឺ​នាង និយាយ​ដូច្នេះ​នៅ​នឹង​មុខ​មិត្ត​ប្រុស​ខ្លួន​ឯង។ ខ្ញុំ​ធ្លាប់​មាន អារម្មណ៍័​នេះ​ផ្ទាល់! នារី​ៗ​ចង់​ដឹង​ទេ ថា​តើ​បុរស​គិត​យ៉ាង​ណា​នៅ​ពេល នារី​ៗ​ធ្វើ​ដូច្នេះ?

ជា​ការ​ពិត​ណាស់ ការ​ដែល​នារី​ធ្វើ​ដូចនេះ អាច​បញ្ញាក់​ថា នាង​ពិត​ជា​មាន តម្លៃ សម្រាប់​បុរស​ៗ ស្រឡាញ់​និង​រាប់​អាន។ នៅ​ពេល​ដែល​ខ្ញុំ បាន​លឺ​នាង និយាយ​ពី​ការ​ដែល​បុរស​ផ្សេង​បាន​ធ្វើ​ល្អ​ចំពោះ​ខ្លួន​ឯង ខ្ញុំបាន​គិត ថា នាង​ពិត​ជា​នារី​ ដែល​​ទោះ​បី​ជា​គ្មាន​ខ្ញុំ​ក៏​មាន​អ្នក​ផ្សេង​តាម ថែ​នាង​ដែរ ហើយ​ក៏ បញ្ចាក់​ថា​ខ្ញុំ​មិន​បាន​មើល​ថែ​នាង​ដូច​គេ​មើល​ថែ នាង។ នាង​ចង់​ឲ្យ​ខ្ញុំ​ធ្វើឲ្យដូចគេ? បាន! ពិត​ជា​អាច​ធ្វើ​បានយ៉ាង​ល្អ។

ប៉ុន្តែ​បុរស​ក៏​ជា​មនុស្ស​ម្នាក់​មាន​បេះ​ដូង មាន​ចិត្ត និង​មាន​គំនិត ចេះ​ពិចារណា​ដែរ ដូច្នេះ​នារី​គួរ​ប្រកាន់​ចរិត​ថ្លៃ​ថ្នូរ​។ បើ​ប្រាប់ ថា​ខ្លួន​ស្រឡាញ់​បុរស​ម្នាក់​នេះ​ហើយ មិន​គួរ​ណា​លើក​ទូរ​ស៏ព្ទ​និយាយ សារ​សង​ផ្អែម​ល្អែម​ជាមួយ​ប្រុស​ផ្សេង​នៅ​នឹង​មុខ​បុរស​ម្នាក់​នេះនោះទេ។ គិត​មើល​ខ្លួន​ឯង​ចុះ!

ការ​វាយ​តម្លៃ៖
*នារី​នោះ អាច​មិន​ទាន់​មាន​ចិត្ត​គំនិត​គិត​គូរ​រាក់​ជ្រៅ​រឿង​អនាគត ជាមួយ​បុរស​ម្នាក់នេះទេ គាត់​គិត​ត្រឹម​តែ​ចង់​ឲ្យគេ​ឲ្យ​តម្លៃ​ដល់​ខ្លួន ក្នុង​ផ្លូវ​រីករាយ​ និង​ថ្នាក់​ថ្នមប៉ុណ្ណោះ។ វាអាច​ត្រឹម​ជា​ការ​លេង សើច។ ព្រោះ​បើ​នារី​ នឹង​ចេះ​គិត និង​ស្រឡាញ់​បុរស​ម្នាក់​ហ្នឹង​មែន គួរ ណា​រៀន​យល់​ចិត្ត​អ្នក​ដទៃ​ផង​ ថា​គេ​មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​ដែល នារី​ដែល​ខ្លួន​ស្រឡាញ់​ និយាយ​ជាមួយ​ប្រុស​ផ្សេងទៀត យ៉ាង​យូរ ហើយ​ផ្អែម ល្ហែម​ទៀត​នោះ។

*តើ​បុរ​សមាន​អារម្មណ៍​បែប​ណា នៅ​ពេល​នារីដែល​ខ្លួន​ស្រឡាញ់ និយាយ​សរសើរ ពី​បុរស​ផ្សេងទៀត ដែល​មាន​អាយុ ស្របាល ឬ​យ៉ាងណា​ក៏ដោយនោះ? ម្តង! ពីរដង? បីដង? តើ​បុរ​ស​ម្នាក់​នេះ ធ្វើ​ល្អ​មិន​គ្រប់​គ្រាន់​សម្រាប់​អ្នក​ទេឬ? មនុស្ស​ដែល​ស្រលាញ់​គ្នា​ប្រាកដ នឹង​ មាន​គំនិត​គិត​គូរ​រាក់​ជ្រៅ នោះ មិន​ចំនាយ​ពេល​ច្រើន​ពេក​សម្រាប់​រើស​យក​ក្តី សុខ​នៃ​ការ​ថ្នាក់​ថ្នម ពេកទេ តែ​ក៏​ត្រូវ​គិត​គូរ​ផង​ដែរ ពី​អនាគត និង​ការ​រស់​នៅ។ ត្រូវ​ចេះ ជួយ​គ្នា​ស្វែង​រក​នូវ​ក្តីសុខ មិន​មែន​ចាំ​តែ​បញ្ជា និង​ប្រាប់​តែ​ពី តម្រូវ​ការ​របស់​ខ្លួន ហើយ​ឲ្យ​ដៃ​គូរ​ម្នាក់​ទៀត ស្វះ​ស្វែង​រក​មក​ឲ្យ តែ​ខ្លួន​ឯងនោះទេ។ មាន​ស្ត្រី​មួយ​ចំនួន​ បាន​គិត​គូរ​ពី​តម្រូវការ ក្តីសុខ​និ​ង​ការ​ថ្នាក់​ថ្នម​ពេក ភ្លេច​គិត​ថា​ តួ​នាទីឪពុក​ម្តាយ​គឺ ត្រូវ​រក​សេចក្តី សុខ​មក​ឲ្យ​កូន​នោះ​ទេ តែ​បែ​រជា​បោះ​បង់​កូន​ទៅ​រក បុរស​ថ្មី ស្វែក​រក​ក្តី​សុខ​តែ​ខ្លួន​ឯង​វិញ។ មិន​មែនតែ​ស្រ្តីទេ បុរស ក៏​ដូច្នេះ​ដែរ។ ដូច្នេះគួរ​គប្បី ចេះ​ទប់​សង្កត់​ចិត្ត​ បង្រៀន​ខ្លួន​ឯង ឲ្យ​ចេះ​រក​សេចក្តី​សុខ​ដល់​ខ្លួនឯង និង​មនុស្ស​ដែល​យើង​មាន​តួនាទី​ផ្តល់ ក្តី​សុខ​ដល់​គេ​នោះ​ផង​ដែរ។ ប្តីមាន​តួ​នាទី រក​ក្តី​សុខ​ឲ្យ​ប្រពន្ធ ឯ ភរិយា​មាន​នាទីផ្តល់​ក្តី សុខ​ដល់​ស្វាមី ហើយ​មាតាបី​តា​មាន​នាទី ស្វែង រក​ក្តី សុខ​សម្រាប់​បុត្រ​ធីតា​របស់​ខ្លួនផងដែរ។ សូម្បី​តែ​ស្នាម​ញញឹម ដល់​គ្នា ក៏​ជា​ក្តី សុខ​មួយ​ដ៏​ធំ ជាជាង​ការ​សរសើរ​អ្នក​ដទៃ​ និង​យក​គេ មក​ប្រៀប​ធៀប​ជាមួយ​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ដែរ។

ចង់​និយាយ​ទៀត តែ​សូម​ចប់​ត្រឹម​នេះចុះ…
សុំ​ទោស​បើ​មាន​ការ​លើស​លស់ ប្រសិន​បើ​មាន​ការ​ខុស​ឆ្គងត្រង់​ណា​សូម​ប្រាប់​ផង!

សំនេរ​ដោយ
ឌីយ៉ា

Advertisements

5 Replies to “ស្រីៗ”

  1. “ក” ស្អាតជាង “ខ” តែ “ខ” ក្រជាង “គ” តែ “គ” ល្ងង់ជាង “ក”…

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s