វិធីសាស្ត្រ​បង្រៀន ទី១

ចូល​បង្រៀន​ថ្ងៃដំបូង

គ្មាន​ឳកាស​លើក​ទី ២ទេ ក្នុង​ការ​រាក់​ទាក់​សិស្ស​នូវ​ថ្ងៃ​ចូល​រៀន​ដំបូង នោះ។ ការ​​ណែ​នាំឲ្យ​ស្គាល់​គ្នា​នោះ គឺ​មាន​ប្រសិទ្ធិ​ភាព​ទាំង​នៅ​ក្នុង ការ​ងារ ជាមួយ​អ្នក​ដ៏ទៃ និង​ ជាពិសេស​ជាមួយ​សិស្ស​។ វា​ជាការ​ងាយ​ប្រសិន បើ​យើង​បន្ទន់​ជាមួយពួក​គេ​នៅ​ពេល​ក្រោយ ជាជាង​ការ​ដែល​ឲ្យ​សិស្ស​ដឹង​ពី ចំនុច​ខ្សោយ​របស់​យើង​តាំង​ពី​ដំបូង​នៅឡើយ​នោះ។

១. កុំ​ភ្លេច​ណែនាំខ្លួន​អ្នក៖ សរសេរ​ឈ្មោះ​នៅលើ​ក្តារ​ខៀន ជាការ​ចាំបាច់ ព្រោះ​សិស្ស​អាច​កត់​សំគាល់​បាន ដោយ​សារ​ជាទូទៅ មាន​គ្រូ​ជា​ច្រើន​ទៀត ដែល​គេ​ត្រូវ​ចាំ​ឈ្មោះ​ដែរ។

២. ប្រាប់​សិស្ស​ឲ្យ​ច្បាស់​ពីច្បាប់​ទម្លាប់​ផ្ទាល់​ខ្លួន​នៅ​ក្នុង ថ្នាក់​របស់​អ្នក៖ ប្រាប់​សិស្ស​នូវ​អ្វី​ដែល​អ្នក​ ចង់​ និង​មិន​ចង់​ឃើញ គេ​ធ្វើនៅ​ក្នុង​ថ្នាក់​របស់​អ្នក។ អ្នក​ក៏​អាច​សួរ​សិស្ស​នូវ​គំនិត​របស់ គេ ​ថា​គេ​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វីផងដែរ។ ដូច​ជា​សិស្ស​ខ្លះ​ចង់​ឲ្យ​អ្នក និយាយ​ឲ្យ​បាន​ឮ​ជាងមុន​ជាដើម​។

៣. ចាំ​ឈ្មោះ​សិស្ស​របស់​អ្នក​ឲ្យ​បាន​ច្បាស់៖ ជួយ​ឲ្យ​អ្នក​មាន​ភាព​ងាយ ស្រួល​ក្នុង​ការ​ហៅ​គេ និង​រៀប​ចំ​ការងារ​ឲ្យគេ​ធ្វើផងដែរ។ មនុស្ស​គ្រប់ រូប​តែង​មាន​ការ​សប្បាយ​ចិត្ត​ បើ​អ្នក​ផ្សេង​ចាំ​ឈ្មោះ​របស់​គេ​ច្បាស់។

៤. ជួយ​ឲ្យ​សិស្ស​ស្គាល់​ឈ្មោះ​មិត្ត​រួម​ថ្នាក់​របស់​គេ​ឲ្យ​ច្បាស់៖ អាច បង្កើត​ជា​ហ្គេម​ដែល​អាច​ឲ្យ​គេ​ហៅ​ឈ្មោះ​គ្នា​ ជា​ការ​ល្អ ក្នុ​ងការ ចងចាំ​ឈ្មោះ​ល្អ។

៥. ជួ​យ​ឲ្យ​សិស្ស​​ស្គាល់​គ្នា​ឲ្យ​កាន់​តែ​ច្បាស់​ ដោយ​ការឲ្យ​ពួកគេ ណែនាំ​ពត៌​មាន​ចាំ​បាច់​មួយ​ចំនួន​ទៅ​កាន់​មិត្ត​រួមថ្នាក់ដូចជា ឈ្មោះ ទីកន្លែង​កំណើត និង​ចំណង់​ចំនូល​ចិត្ត​ជាដើម។

៦. ប្រាប់​សិស្ស​របស់​អ្នក​នូវ អ្វី​ដែល​គេ​នឹង​រៀន​ជាមួយ​អ្នក នៅ​ម៉ោង ក្រោយ​ៗទៀត ប្រាប់​ពី​គម្រោង​មេរៀន​របស់​អ្នក​ដល់​សិស្ស​ជាការ​ល្អ ដើម្បីឲ្យ​គេ​ត្រៀម​ខ្លួន និង​ទទួល​យក​។

៧. ប្រាប់​សិស្ស​របស់​អ្កក​ នូវ​អ្វី​ដែល​គេ​នឹង​ត្រូវ​ធ្វើ​ចាំ​បាច់​នៅ ក្នុង​ថ្នាក់​របស់​អ្កក ដូច​ជា​ការ​ប្រលង​មាន​ប៉ុន្មាន​ដង​ក្នុង​មួយ ឆ្នាំ ហើយ​មាន​​កិច្ច​ការ​សាលា​អ្វី​ខ្លះ ដែល​គេ​ត្រូវ​បំពេញ​ដើម្បី​ទទួល បាន​លទ្ទផល​ល្អ​ក្នុង​ការ​សិក្សារបស់​គេ។

៨. អាច​ដាក់​ជា​លំហាត់​តូច​មួយ ឬ​បង្រៀន​បន្តិច​ពី​មេរៀន​ទី១ ដើម្បីឲ្យ ដឹងពី​សមត្ថភាព​របស់​សិស្ស​ម្នាក់​ៗ។ ការ​ធ្វើ​ដូច​នេះ នាំ​ឲ្យ​មាន​ភាព ងាយ​ស្រួល​ក្នុង​ការ​បង្រៀន។

៩. ប្រាប់​សិស្ស​ពី​សម្ភារៈ​ចាំ​បាច់​ដែល​គេ​ត្រូវ​មាន​ក្នុង​ការ​សិស្ស មុខវិជ្ជា​របស់​អ្នក។ ឧទាហរណ៍៖ បើ​អ្នក​បង្រៀន​ខាង​គូរ តើ​សិស្ស​ត្រូវ មាន​សម្ភារៈ​អ្វី​ខ្លះ?

១០. ពង្រឹង​ច្បាប់​របស់​អ្នក ក្នុង​រយៈ​ពេល​ពីរ​បី សប្តាហ៍​ដំបូង ដើម្បីឲ្យ​គេ​មាន​ភាព​សុំា​ជាមួយ​ច្បាប់​របស់​អ្នក។ ដូច​ជា​ការ​ហាម​ប្រាម មិន​ឲ្យ​និយាយ​ទូរស័ព្ទ​ក្នុង​ថ្នាក់​ជាដើម ។ល។ សូម​កុំ​បន្ទោស​គេខ្លាំង បើសិន​ជា​មាន​កំហុស​ឆ្គង​កើត​ឡើង។

បក​ប្រែ និង​ កែ​សម្រួលដោយ
ឌីយ៉ា

ដក​ស្រង់ចំនុច​សំខាន់​ពី​សៀវភៅ Useful Tips for Prospective Teachers

Advertisements

3 Replies to “វិធីសាស្ត្រ​បង្រៀន ទី១”

    1. I have the book with me. I can bring it to you the next time we meet. 🙂 and I don’t know where to buy this book coz i got it from the school when i study in year 4th.

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s