កំនត់ហេតុជីវ តាក្វាន់

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
អត្ថបទនេះបានដកទាំងស្រុងចេញពីសៀវភៅ
កំនត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនលា ដែលនិពន្ធដោយលោកលី ធាមតេង

មាតិកា
• ១ យោបល់របស់អ្នកបកប្រែ
• ២ សេចក្ដីផ្ដើម ប្រពៃណីអ្នកស្រុកចេនលា
o ២.១ បរិវេណនៃក្រុង
o ២.២ ដំនាក់លំនៅស្ថាន
o ២.៣ សំលៀកបំពាក់ និង គ្រឿងអលង្ការ
o ២.៤ អំពីមន្រ្ដី
o ២.៥ អំពីលទ្ធិសាសនាបីបែប
o ២.៦ អំពីអ្នកស្រុក
o ២.៧ អំពីស្រ្ដីសំរាលកូន
o ២.៨ អំពីស្រ្ដីក្រមុំ
o ២.៩ អំពីទាសាទាសី
o ២.១០ អំពីភាសា
o ២.១១ អំពីមនុស្សព្រៃ
o ២.១២ អំពីអក្សរសាស្រ្ដ(១)
o ២.១៣ អំពីពេលបុណ្យចូលឆ្នាំ
o ២.១៤ អំពីការកាត់ក្ដី
o ២.១៥ អំពីជំងឺស្រែង(២)
o ២.១៦ អំពីមរណភាព
o ២.១៧ អំពីការភ្ជួរដាំ
o ២.១៨ អំពីទឹកដី
o ២.១៩ អពីផលានុផល
o ២.២០ អំពីរបរជំនួញ
o ២.២១ ទំនិញចិនដែលគេត្រូវការ
o ២.២២ អំពីស្មៅ និង ដើមឈើ
o ២.២៣ អំពីសត្វស្លាប
o ២.២៤ អំពីសត្វជើងបួន
o ២.២៥ អំពីបន្លែបង្ការ
o ២.២៦ អំពីត្រី និង សត្វលូន
o ២.២៧ អពីការបិទស្រា
o ២.២៨ អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី
o ២.២៩ អំពីដង្កូវនាង និង ដើមមន
o ២.៣០ អំពីប្រដាប់ប្រើប្រាស់
o ២.៣១ អំពីរទេះ និង អង្រឹងស្នែង
o ២.៣២ អំពីទូកច្រវា
o ២.៣៣ អំពីខេត្ដ
o ២.៣៤ អំពីស្រុកភូមិ
o ២.៣៥ អំពីប្រមាត់ប្រមង់
o ២.៣៦ អំពីរឿងចំលែក
o ២.៣៧ អំពីការងូតទឹក
o ២.៣៨ ការចូលជ្រកនៅ (អន្ដោប្រវេសន៍)
o ២.៣៩ អំពីកងទ័ព
o ២.៤០ អំពីការយាងចេញនៃមហាក្សត្រ
• ៣ ពន្យល់ពាក្យខ្លះ
៤ ឯកសារយោង
យោបល់របស់អ្នកបកប្រែ
សៀវភៅកំនត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនលា
កំនត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនលា ដែលមិត្ដអ្នកអាន កំពុងកាន់នៅដៃនេះ ពិតជាឯកសារពិ សិដ្ឋមួយនៃប្រវត្ដិសាស្រ្ដខ្មែរយើង។ សៀវភៅប្រវត្ដិវិទ្យា រឺ អត្ថបទណាមួយដែលស្ដីពីស្រុកខ្មែរ
មិនដែលចន្លោះឈ្មោះឯកសារជីវ តាក្វាន់នេះឡើយ។
កូនខ្មែរគ្រប់រូបរៀនប្រវត្ដិប្រទេសរបស់ខ្លួនមិនដែលនរណាមួយមិនស្គាល់ឈ្មោះ ជីវ តាក្វាន់ទេ ប៉ុន្ដែការដែលយើងស្គាល់នោះ សុទ្ធតែលឺពាក្យតៗគ្នា កត់ចំលងតៗគ្នា ពីសៀវភៅមួយទៅសៀវភៅមួយ តាម រយៈសៀភៅដើមជាភាសាបារាំងដែល លោក ប៉ូល ប៉េលិយោត បានប្រែសំរួលចេញពីអត្ថបទចិន ហើយបោះពុម្ពផ្សាយ
ដំបូងក្នុងព្រឹត្ដិបត្ដនៃភាសាបារាំងនៅចុងបូព៌ា Bulletin de l’ école Francaise d’ Extrème-Orient (BEFEO) ពីឆ្នាំ ១៩០២ ហើយក្រោយមក
ពេលដែលលោកប៉េលិយោត ទទួលមរណភាពទៅ លោក ហ្សកសឺដេស ក៏យកស្នាដៃនេះ មានទាំង អត្ថាធិប្បាយបន្ថែមក្បោះក្បាយផង ទៅបោះពុម្ពរួបរួមជាសៀវភៅមួយឡើងពី គ.ស ១៩៥១។ លោកប៉េលិយោត បាន បញ្ជាក់ក្នុងអារម្ភកថា
ថាលោកបានព្យាយាមបកប្រែតាមការស្រាវជ្រាវរកឯកសាររបស់ ជីវតាក្វាន់ ដែលមានលោក [[អា ប់បែលរ៉េមុសាត៍]] បានប្រែផ្សាយម្ដងហើយពី គ.ស ១៨១៩
ប៉ុន្ដែមិនទាន់គ្រប់សព្វ។ ខ្លួនលោក បានទៅនៅប្រទេសចិន អស់ច្រើនឆ្នាំ ទើបប្រែបានជាស្នាដៃនេះ។

យើងជាខ្មែរ យើងសូមគោរព អរគុណពិសេស ចំពោះលោកអ្នកស្រាវជ្រាវជំនាញទាំងនេះ ទុកដូចជាជួយរើកកាយកំនប់ ដ៏មានតំលៃមួយអោយយើងដែរ។ ប៉ុន្ដែ
ដោយលោកអ្នកប្រែនោះឯង មិនមែនជាខ្មែរ ម្លោះហើយយើងចេះតែមាន
ចិត្ដតូចមួយមមៃនឹកជានិច្ចថា
ប្រសិនជាខ្មែរណាប្រែចេញពីអត្ថបទភាសាចិនផ្ទាល់តែម្ដង យើងដូចជាអស់ចិត្ដជាង ទោះ បីការបកប្រែនោះមិនជ្រៅជ្រះឆ្អិនឆ្អៅណាស់ណាក៏ដោយ។

ខ្ញុំធ្លាប់បានរៀនអក្សរចិនអស់បួនឆ្នាំ កាលនៅពីក្មេង
តែភ្លេចភ្លាំងទៅវិញស្ទើរគ្មានសល់ នៅចាំបានតែតួអក្សរណាធ្លាប់ ប្រើញឹកញាប់ និង នៅចេះសរសេរចំលងតាមគេកើត។ ទាំងពាក្យ ទាំងអក្សរចិនមកបញ្ជាក់ផង ដូចជាឈ្មោះស្រុក ឈ្មោះរបស់ ឈ្មោះការផ្សាយជាដើម ខ្ញុំក៏ចេះតែកត់ទុកៗ នូវអក្សរចិនទាំងនោះគ្រាន់ជាឯកសារ។

សំណាងមាន នៅឆ្នាំ ១៩៦២ ខ្ញុំបានទទួលបេសកកម្មមួយខាងវប្បធម៌
អោយខ្ញុំដឹកនាំគណៈប្រតិភូអ្នកនិពន្ធខ្មែរ ទៅកាន់ប្រ ទេសចិន។
ខ្ញុំនឹកជាប់ក្នុងចិត្ដជានិច្ចថា ក្នុងដំនើរនេះ
ខ្ញុំនឹងសាកសួរគេរកឯកសារស្នាដៃ ជីវ តាក្វាន់ អោយបានឃើញ ផ្ទាល់ភ្នែកតែម្ដង បំនាច់បានមកជាន់ដីស្រុកកំនើត ជីវតាក្វាន់ហើយ។
នៅពេលដែលខ្ញុំជួបសន្ទនាជាមួយនឹងរដ្ឋមន្រ្ដីក្រ សួងវប្បធម៌ចិន
ដែលកាលនោះជាប្រធានសមាគមអ្នកនិពន្ធចិនផងនោះ
ខ្ញុំបានស្នើនឹងគេអំពីបំនងចង់ឃើញ និងចង់ ចំលងឯកសារ ជីវតាក្វាន់នេះ។ រដ្ឋមន្រ្ដីវប្បធម៌នោះឯង ទទួលរ៉ាប់រងបំពេញបំនងខ្ញុំ។
យប់នោះខ្ញុំអរក្រៃលែង អរ បន់អោយតែភ្លឺឆាប់
នឹងបានទៅទស្សនាបណ្ណាល័យជាតិរបស់គេ តែមិនទាន់បានទៅភ្លាមទេ
ព្រោះមានកម្មវិធីទៅទស្ស នាទីឆ្ងាយៗពីនេះសិន។
ទាល់តែប្រាំថ្ងៃក្រោយមកទើបគេនាំខ្ញុំទៅកាន់ទីទុកឯកសារនេះ ដែលគេហៅថា ផ្នែកខាង សៀវភៅកំរ ស្ថិតនៅក្នុងបណ្ណាល័យជាតិ ក្រុងប៉េកាំង។
នាយកបណ្ណាល័យនាំសហការីគេពីរនាក់ទៀតនៅរង់ចាំខ្ញុំ គឺ នាយផ្នែកខាងសៀវភៅកំរ និងអ្នកឯកទេសខាងការស្រាវជ្រាវ ប្រវត្ដិចុងបូព៌ាប្រទេស ឈ្មោះ ទា សីវម៉េង អាយុ៦៩ ឆ្នាំ។ គឺលោក ទា សីវម៉េង នេះហើយដែលបានរើសៀវភៅក្រាស់ៗមួយគំនរ មកចាំបង្ហាញខ្ញុំដែលសុទ្ធសឹងជាសៀវភៅ
មានស្ដីទាក់ទងនឹងប្រវត្ដិសាស្រ្ដខ្មែរ
ហើយសុទ្ធតែសៀវភៅដែលបោះពុម្ពតាំងពីសតវត្សទី ១៤, ១៥, ១៦ និង ១៧ មកម្ល៉េះ ។ គេសន្ទនានឹងខ្ញុំយ៉ាងច្រើន ហាក់ដូចជាចង់ល្បងថា តើខ្ញុំទទូចរកឯកសារនេះ ជាអ្នកចេះដឹងខាងប្រវត្ដិស្រុកទេសមែ នទែន រឺ ក៏គ្រាន់តែរកៗទៅទេ? ជាភ័ព្វល្អ ខ្ញុំធ្លាប់បាន មើលឯកសារច្រើន
ស្ដីពីការទាក់ទងរវាងស្រុកទាំងពីរនេះ ហើយ មុននឹងទៅស្រុកគេ
ក៏ខ្ញុំបានកកត់ត្រាឯកសារនេះច្បាស់ៗទៀត ព្រោះបេសកកម្មខ្ញុំ
ចំលើរឿងវប្បធម៌នេះឯងផងម៉្លោះ ហើយ ខ្ញុំឆ្លើយនឹងគេរហ័សហួនណាស់
រហូតគូសន្ទនាទាំងបីនាក់នោះ នាំខ្ញុំទៅជួបនឹងបណ្ឌិតសភាខាងប្រវត្ដិសាស្រ្ដ ទៀត។

ក្នុងបន្ដាសៀវភៅក្រាស់ៗទាំងនេះ មានខ្លះនិយាយពីស្រុកយើងតែ ១ រឺ ២ ទំព័រប៉ុណ្ណោះទេ មានតែមួយប៉ុណ្ណោះដែលមា នសេចក្ដីវែងក្បោះក្បាយ
គឺប្រវត្ដក្នុងរាជសន្ដិវង្ស ម៉ុងហ្គោល ដែលមានមួយភាគធំ
និយាយពីការចាត់អ្នកកត់ត្រាមកស្រុ ក ចេនលា គឺលោក ជីវតាក្វាន់ នេះឯង។ ខ្ញុំសុំចំលងអត្ថបទនេះទាំងស្រុង ដែលមានចំនួន៦៣ទំព័រ គេក៏ព្រមថតចំលង អត្ថបទនេះអោយខ្ញុំ បានជាហ្វីលមួយខ្សែវែង។ លុះមកដល់ស្រុកវិញ
ខ្ញុំផ្ដិតចេញជាសន្លឹកអក្សរ ហើយអនិច្ចា! នៅតែ អង្គុយមើលៗ
វាយសេចក្ដីមិនបែកសោះ។ ខ្ញុំបានយកអក្សរថតផ្ដិតនេះ បិទធ្វើជាសៀវភៅមួយ ហើយយកទៅតំកល់ទុក នៅសមាគមអ្នកនិពន្ធខ្មែរ ព្រោះសង្ឃឹមក្រែងថ្ងៃក្រោយ មានលោកណាមួយក្នុងបន្ដាអ្នកនិពន្ធអ្នកស្រាវជ្រាវ អាចធ្វើការ
បកប្រែអត្ថបទនេះបាន។ ស្រាប់តែពីរឆ្នាំក្រោយមក បាត់សៀវភៅនោះជាអាសារបង់ទៅ សួររកដើមចុងមិនឃើញ ខ្ញុំ នឹកថា : អ្នកដែលឆ្លៀតបំបាត់សៀវភៅនេះ
ពិតជាមានបំនងយកទៅធ្វើឯកសារផ្ទាល់ រឺ មួយលាក់កំបាំងកុំអោយយើង
ធ្វើការបកប្រែបាន។ តែសំនាងល្អខ្ញុំនៅសល់ហ្វីល ក៏ផ្ដិតបានមួយច្បាប់ទៀត ហើយក៏ចាត់ចែងបកប្រែបោះពុម្ពអោយបាន ទោះ មិនទាន់ហ្មតចត់
ក៏បានជាផ្លូវសំរាប់អ្នកសិក្សា អ្នកស្រាវជ្រាវមួយផ្នែកធំដែរ។
មួយទៀតសំរាប់អ្នកសិក្សាបានជា ប្រភពមួយទៀតប្រៀបធៀបនឹងប្រភពដទៃៗផង ។ ការបកប្រែនេះបានធ្វើទុក្ខខ្ញុំយ៉ាងខ្លាំង ព្រោះខ្ញុំត្រូវការពឹងរកអ្នក ចេះអក្សរចិន ហើយរបៀបចិនបុរាណទៀត ឯអ្នកចេះចិនសម័យថ្មី
អានមិនយល់ច្បាស់វាយសេចក្ដីពុំបានន័យឡើយ។ មិត្ដខ្ញុំម្នាក់ឈ្មោះ អ៉ឹង ឡាយ ជាអ្នកនិពន្ធប្រលោមលោកច្រើនរឿងដែរ តាំងពីឆ្នាំ ១៩៥៥ – ៥៦
ហើយតមកគាត់ជាអ្នក ឯកទេសប្រែរឿងភាពយន្ដចិន
ទោះជារឿងបុរាណដែលប្រើពាក្យជំនាន់ចាស់ៗ ក៏គាត់ធ្លាប់ជួបប្រទះគ្មានសល់។ មិត្ដ អ៉ឹង ឡាយបានធនាជួយខ្ញុំពេញកំលាំង។ លោកប្រែអត្ថបទនេះមួយចប់អោយខ្ញុំ ហើយត្រង់ពាក្យណាពិបាកពេកគាត់ដេ ញសួរទៅវចនានុក្រមចិន
ហើយកត់ទាំងពាក្យពន្យល់ទុកអោយខ្ញុំផង។ មានមិត្ដខ្ញុំម្នាក់ទៀតឈ្មោះ ម៉ា អៀត ធ្លាប់ធ្វើ ជាគ្រូបង្រៀនអក្សរខ្មែរនៅសាលាចិន
ក៏បានជួយបកប្រែខ្ញុំមួយចំនែកផ្សេងទៀតដោយអន្លើខ្លះ មិនបានចប់ចុងចប់ដើ មទេ។ ខ្ញុំយកសំណៅបកប្រែទាំងពីរនេះមកមើល សំរួលកែកុនផ្សំបញ្ចូលគ្នា
ដោយផ្ទៀងផ្ទាត់ខ្លះជាមួយអក្សរចិនជាអត្ថ បទដើម ដែលខ្ញុំមើលបានដោយអន្លើៗ ផ្សែផ្សំផង ហើយខ្ញុំផ្ទៀងជាមួយនឹងស្នាដៃប្រែរបស់លោក ប៉េលិយោត ជាភា សាបារាំងទៀត។ ប៉ុន្ដែនៅតែមិនអស់ចិត្ដ។ លុះថ្ងៃមួយ ខ្ញុំជួបគ្រូចាស់ខ្ញុំ ដែលឥលូវអាយុ៧១ ឆ្នាំហើយ ឈ្មោះលោក តាំង ស៊ុយគង់។ កាលខ្ញុំរៀនអក្សរចិន (១៩៤០) លោកជាសាស្រ្ដាចារ្យខាងអក្សរសាស្រ្ដ ធ្លាប់ចេះចាំរឿងព្រេងសព្វគ្រប់ ជាអ្នកសិក្សាដោយខ្លួនឯង តាមរបៀបចិនបុរាណ។ ឥលូវលោករស់នៅជាមួយកូនចៅ ដែលសុទ្ធសឹងជាមន្រ្ដីរាជការ យើងខ្លះ និងខ្លះជាអ្នកជំនួញ។
ខ្ញុំស្នើសុំអោយគាត់ជួយផ្ទៀងជាមួយខ្ញុំ។ លោកតាទទួលដោយរីករាយ
ពេញចិត្ដនឹងកិច្ច ការនេះ ដូចមិត្ដខ្ញុំទាំងពីរខាងលើដែរ។ គាត់ពន្យល់ ខ្ញុំម្ដងមួយវគ្គៗ ខ្ញុំផ្ទៀងមើល តើត្រូវន័យសព្វគ្រប់ដូចសេចក្ដីប្រែរប ស់ខ្ញុំរឺទេ? បើខ្វះខ្លះខ្ញុំ ក៏បន្ថែម បើមិនងាយយល់ ខ្ញុំក៏ធ្វើន័យលក្ខណៈ ព្យល់ខាងក្រោមតាមគាត់ប្រាប់។ អស់រយៈបីខែ ទៀត ទើបបានសំរេចយកសេចក្ដីបាន ហើយដែលចាត់ការបោះពុម្ពពេលនេះ។

ម្យ៉ាងទៀត អំពីសំនៀងភាសាចិន មានច្រើនយ៉ាងតាមគ្រាមភាសា (Dialeeles) ដូចជាភាសាប៉េកាំង ស៊ាងហៃ កន្ដាំង ទា ជីវ ហុកគៀន៘ ខ្ញុំសូមបញ្ជាក់ថា លោកជីវតាក្វាន់ មានដើមកំនើតនៅវ៉េងតា ខែត្រ ជាក់កាង ក្នុងភូមិភាគចិនខាង ត្បូង។ ដូច្នេះសំដីភាសាលោកក៏ពិសេសតាមស្រុកនោះដែរ។
តែមកដល់ប្រទេសចេនលាគ្មានចិនស្រុកគាត់មកនៅទេ មានតែចិនខែត្រ គង់ទុង រឺ ក្វាងតាំង ខ្មែរយើងធ្លាប់ហៅ ចិនកន្ដាំង ចិនទាជីវ នេះអែង មករស់នៅ។ ម្លោះហើយសំលេង ពាក្យដែលគាត់ប្រែពីខ្មែរទៅពិបាកស្ដាប់ណាស់
ព្រោះតាមសំនៀងពួកកន្ដាំង និង ទាជីវជាអ្នកប្រែអោយគាត់ផង និងតាម
សំនៀងភាសាផ្ទាល់របស់ស្រុកកំនើតគាត់ផង។ ក្នុងការបកប្រែនេះ
យើងខ្ញុំសំរេចគ្នាថា យកតាមសំនៀងចិនទាជីវជាគោ ល ព្រោះមានតែចិនទាជីវទេ ដែលរស់នៅភាគច្រើនលើសលុបគេក្នុងស្រុកខ្មែរ ហើយអ្នកចេះភាសាចិន រឺ ក៏ពាក្យខ្មែរ ខ្លះ ដែលក្លាយមកពីចិនសុទ្ធតែអានតាមសំនៀងចិនទាជីវទាំងអស់។

ដូច្នេះខ្ញុំ សូមអភ័យទោសជាមុន ពីសំនាក់លោកអ្នកដែលចេះចិនជ្រៅជ្រះ ក្រែងលោកខ្ញុំ និងគីគ្នាខ្ញុំ ផ្សំគ្នាប្រែនេះមិន
ទាន់សព្វគ្រប់ខ្វះចន្លោះពាក្យពេចន៍។

ភ្នំពេញ ខែមិថុនា គ.ស. ១៩៧១
លី ធាមតេង

សេចក្ដីផ្ដើម ប្រពៃណីអ្នកស្រុកចេនលា
រឿងរ៉ាវទាំងនេះ លោកជីវ តាក់គង់(១) បាននិពន្ធឡើងក្នុងសម័យសន្ដិវង្ស ងន់(២) គឺនៅស្រុក វ៉េងតា(៣)ហើ យក្រោយមកលោកហ្កូវគង់ បានកែសំរួលក្នុងរវាង រាជសន្ដិវង្ស ម៉េង(៤)ក្នុងស្រុកសេងអាន(៥)
• ១ = នេះតាមសំលេងចិនទាជីវ បើអានតាមសំលែងចិនប៉េកាំង : ចូវតាក្វាន់ តែយើងធ្លាប់មកថា ជីវតាក្វាន់ៗ។
• ២ = សន្ដិវង្សងន់នេះ មានស្ដេចច្រើនអង្គ តែនេះក្នុង គ.ស ១២៩៥
គឺត្រូវលើស្ដេចឈ្មោះ ងន់ សេងចុង នាមសំរាប់រាជវង្ស ងន់ចេង។
• ៣ = ស្រុកវេងតា នៅក្នុងខេត្ដជាក់កាង (ចិនខាងត្បូង)។
• ៤ = សន្ដិវង្សម៉េង ចូលមកក្នុងសតវត្សទី ១៣ -១៤ នៃគ.ស។
• ៥ = នៅក្នុងខេត្ដហោណាំ (ហូណាន់)។
សេចក្ដីអធិប្បាយទាំងស្រុងមានដូចតទៅ៖
ចេនឡា រឺ ចាមឡា អ្នកប្រទេសហៅខ្លួនអែងថា «កាន់ផៃចឺ»
តាមកំនត់ខ្លះរបស់ពួកបស្ចឹមប្រទេស បានហៅថាកាំ ពូចឺ ដែលមានសំលេងស្រដៀងនឹង «កាំពួចេ» ដែរ។ខ្ញុំចាប់ធ្វើដំនើរចេញពីស្រុក «អ៊ូជីវ» ទៅដល់សមុទ្រ «កាវជីវ» ក៏បានទៅដល់ទីក្រុងចាម្ប បន្ដដំនើរបន្ដោយខ្យល់ ចេញពីក្រុងចាម្ប ទៅអស់រយៈពេលកន្លះខែទៀត ក៏បានទៅដល់ស្រុក ចេញផូវ (ជម្ពូ?)
ដែលជាព្រំដែននៃប្រទេ សនេះ។ លុះចេញពីចេងផូវទៅទៀត ឆ្លងសមុទ្រ ឃុនលុន ក៏ទៅដល់មាត់ពាម គឺបែកចេញពីមាត់សមុទ្រទៅ
ជាដៃទន្លេច្រើនច្រកណាស់។ក្នុងបន្ដាច្រកទាំងនោះ មានតែច្រកទី៤ទេ
ទើបអាចចូលទៅបាន ក្រៅពីនេះគេដឹង ថា មានទឹករាក់ណាស់
នាវាធំៗមិនអាចធ្វើដំនើរបានឡើយ ត្រង់ពាមមានច្រកនោះ ឃើញមានព្រៃទ្រុប ហើយ ក្រៅពីនេះមានវាលខ្សាច់ពណ៌លឿង និងមានដើមបបួសនិងអំពៅព្រៃ
ដុះបែកផ្កាសសំព្រួស ម៉្លោះហើយ អ្នកដំ នើរពិបាកចំនាំច្រកចូលទៅណាស់។ ចូលផុតពីមាត់ពាម ធ្វើដំនើរប្រមាណកន្លះខែទៀត ទើបបានទៅដល់ស្រុកមួយឈ្មោះ ឆេនាំ (ឆ្នាំង?) ដែលជាខេ ត្ដមួយនៃប្រទេសនេះ។ លុះធ្វើដំនើរពី ឆេនាំ បន្ដោយតាមទឹកហូរទៅជើង អស់ពេល ១០ថ្ងៃទៀត កាត់ភូមិ ពូ លូវឈឹង
(ប្រែថាភូមិកន្ដាលផ្លូវ) ហ៊ុតឈឹង (ភូមិព្រះពុទ្ធ)(១)
ឆ្លងកាត់សមុទ្រទឹកសាប(២) ទៅទៀត ទើបបានដល់ ទីក្រុង កាងពាងឈូ (កំពែងជូរ?)។ ក្នុងនេះ មានទំហំ ៥០ លី (១លីប្រវែង ១.៨០០ហត្ថ) បើតាមសៀភៅពួកប
ស្ចឹមប្រទេសសរសេរថា ប្រទេសនេះ មានទំហំដី៧.០០០លី និងមានព្រំប្រទល់ ខាងជើងទល់នឹងក្រុងចំប៉ា គឺត្រូវ ធ្វើដំនើរ អស់ពេលកន្លះខែ
ខាងនិរតីនៅឃ្លាតពីស្រុកសៀមចំងាយផ្លូវកន្លះខែដែរ នៅខាងត្បូងឃ្លាតពីទីក្រុង «ហួងអ៊ូ» ចំងាយផ្លូវ១០ថ្ងៃ អែខាងកើតប្រទេសនេះគឺមហាសមុទ្រ
ហើយដែលប្រទេសមួយធ្លាប់ទាក់ទង ខាង សេដ្ឋកិច្ចជាមួយ
ស្រុកយើងតាំងពីដើមរៀងមកផង។ ១ = លោក ប៉េលីយោត Pelliot សង្ស័យថា ពោធិសាត់ តែពិតគឺ ភូមិព្រៃភព ព្រោះជាពាក្យសំគាល់នាមព្រះពុទ្ធ ដែរ។ ២ = ពាក្យ ទលេបាលី ប្រែថាសមុទ្ធ សព្វថ្ងៃក្លាយជា ទន្លេសាបវិញ។
នៅគ្រាដែលប្រទេសចិន (ក្នុងរាជ្យសន្ដិវង្សម៉ុងហ្គោល)
បានត្រួត្រាលើមហាសមុទ្រក្នុងទ្វីបលោកហើយ លោក ថមពល (មេទ័ពធំ) ឈ្មោះ ចុន តូវ ដែលនៅឈរប្រចាំការត្រួតត្រាទីក្រុងចាមបានចាត់ មន្រ្ដីពីរនាក់គឺ លោក ហ៊ូ ប៉េក ហូវ អ្នកមានប៉ានមាស១ និងលោក ឆាយ ហូវ អោយទៅកាន់ប្រទេសចេនលា តែត្រូវប្រទេសនេះចាប់ឃុំ ទុកមិនអោយមកវិញ។ លុះមកដល់រដ្ឋកាលស្ដេច ងន់ ចេង (គ.ស.១២៩២) ខែទី៦ ព្រះរាជាអង្គនេះ ទ្រង់ចាត់បេ សកម្មទូតមួយមកប្រទេសចេនលា ហើយពេលនោះ ខ្លួនខ្ញុំក៏ត្រូវចាត់មកជាមួយដែរ។ គឺនៅក្នុងខែទី ២នៃឆ្នាំបន្ទា ប់មក យើងបានចាកចេញពីស្រុក ម៉េងជីវ នោះមកទៀត។ លុះថ្ងៃ១៥ ខែទី៣
ទើបដល់ទីក្រុងចាម នៅកន្ដាលផ្លូវ ជួបនឹងខ្យល់បក់បញ្ច្រាសពីមុខមកវិញ ដែលជាហេតុនាំអោយមានការ រអាក់រអួលក្នុងដំនើរ។ ដល់មកខែ ៧ដែ លជាសរទរដូវ ទើបបានមកដល់ប្រទេសនេះ ព្រមចំនុចចុះចូលទៅ(១)។
១ = ត្រង់នេះ តាមសេចក្ដីប្រែលោក ប៉េលីយោត មិនលឺថា ព្រមចំនុចចូលទេ តែនេះប្រែតាមប្រយោគចិន អក្សរ
ដូច្នេះន័យនេះបានត្រឹមតែថាគេព្រមរាក់ទាក់ទទួលបេសកជនប៉ុណ្ណោះ។
លុះដល់មករដ្ឋកាលស្ដេច តាយ តេក (គ.ស. ១២៩៧) ខែទី៦ ខ្ញុំជិះនាវាត្រលប់មកវិញ ហើយដល់ថ្ងៃ ១២ ខែ ៨ ទើបនាវាចូលចត ដល់កំពង់ផែស្រុកស៊ីម៉េង។
ចំពោះរឿងប្រពៃណី និង
កិច្ចការនៃប្រទេសចេនលានេះខ្ញុំមិនបានដឹងល្អិតល្អន់អស់សេចក្ដីសព្វគ្រប់មែន តែខ្ញុំ បានដឹងដោយត្រួសៗអាចនឹងជំរាបបានដែរ។
បរិវេណនៃក្រុង
បរិវេណនៃក្រុងនេះ មានទំហំ ២០លី មានទ្វារ ៥។
ទ្វារទាំងនោះសុទ្ធតែសាងកំរាស់ជាពីរជាន់ក្នុងក្រៅ គឺនៅ
ទិសខាងកើតមានទ្វារពីរ។ ក្រៅពីនេះ ក្នុងមួយទិស មានទ្វារតែមួយទេ។ នៅក្រៅកំពែងក្រុង សុទ្ធតែមានប្រលា យទឹកធំៗ
ពីក្រៅប្រលាយនោះមានផ្លូវដើរទៅកាន់ស្ពានធំៗ
ហើយនៅសងខាងស្ពាននិមួយៗមានទេវរូបថ្ម ៥៤ ដូចជាមេទ័ពថ្មដ៏ធំៗដូច្នេះដែរ។ រូបទាំងនោះដូចៗគ្នានៅតាមច្រកទាំងប្រាំ។
បង្កាន់ដៃស្ពានទាំងនេះគេធ្វើអំពីថ្ម ហើយមានឆ្លាក់រូប ពស់ដ៏ធំ(១) ដែលមានក្បាល៩ អែរូបថ្មទាំង ៥៤នោះ សុទ្ធតែយកដៃចាប់ទាញពស់នេះអែង
ហាក់ដូចជាមិនចង់អោយស្ទុះទៅរួច។ នៅខាង លើខ្លោងទ្វារ
មានពុទ្ធរូបថ្មប្រាំអង្គបែរភ័ក្រ្ដទៅទិសខាងលិច ហើ
យមួយអង្គដែលស្ថិតនៅចំកន្ដាលគេមានទឹកមាសល្អស្រស់ផង។ នៅសងខាងទ្វារ មានឆ្លាក់រូបដំរីថ្មទៀត។ ១ = ពស់នេះ បើតាមខ្មែរគឺជានាគ។
ជីវតាក្វាន់ធ្លាប់ស្គាល់នាគចិន មានរូបផ្សេងបានជាហៅនាគខ្មែរថាពស់ កំពែងទីក្រុង គេធ្វើពីថ្មទាំងអស់ មានកំពស់ ២០ ហត្ថតំរៀបថ្មយ៉ាងជិត ហើយមាំណាស់។ នៅពីលើគ្មានស្មៅដុះ ឡើយ តែនៅ ចន្លោះមួយដុំៗមានដាំដើមជ្រៃ។ អែផ្ទៃក្នុងនៃកំពែងដែលមានចន្លោះពីគ្នាដល់ទៅ ១០០ហត្ថនោះ ស្ថិតនៅជាដីជំរាល បីដូចជាជំរាលនៃភ្នំ រលីងស្អាតណាស់។ លើកំពែងដែលមានផ្ទៃជាជំរាលនោះ មានទ្វារធំៗ ដែលបិទជិតនៅពេលយប់ ហើយបើកចំហរនៅពេលថ្ងៃតាំងពីព្រលឹម និងមានអ្នកយាមប្រចាំការជានិច្ច។ សត្វ ឆ្កែគេមិនអោយចូលក្នុងទ្វារនេះទេ។ ជនណាដែលធ្លាប់មានទោសត្រូវគេកាត់ម្រាមជើង ក៏មិនអោយចូលដែរ។
កំពែងព័ទ្ធជុំវិញនោះមានជ្រុងជ្រោយល្អណាស់
ហើយនៅជ្រុងនិមួយៗសឹងមានប្រាង្គថ្មមួយខ្ពស់នៅប្រចាំគ្រប់ ជ្រុង។ នៅកន្ដាលទីក្រុងនេះ មានប្រសាទមាសមួយ(ក)
និងនៅជិតខាងនេះមានប្រាង្គប្រាសាទជាង២០ទៀត ព្រមទាំង
មានបន្ទប់ថ្មចំនួនច្រើនបន្ទប់ផង ។
នៅប៉ែងខាងកើតមានស្ពានមាសមួយមានរូបតោមាស២ ស្ថិតនៅអមខាង ឆ្វេង
និងខាងស្ដាំស្ពានមាស។ មានព្រះពុទ្ធរូបមាស ៨អង្គ
តំកល់នៅតំរៀបគ្នាចំពីក្រោមប្រាង្គសិលា។ នៅខាង
ជើងប្រាសាទមាសចំងាយប្រមាណជាងមួយលី
មានប្រាសាទស្ពាន់មួយទៀតដែលមានកំពស់ខ្ពស់ជាងប្រាសាទ មាស គួរអោយគយគន់ណាស់។ ចំពីក្រោមប្រាសាទស្ពាន់នោះ ឃើញមានបន្ទប់ថ្មប្រហែលជាដប់ដែរ។ ចេញពី នេះទៅខាងជើងថែមមួយលីទៀត គឺជាព្រះរាជដំនាក់ដែលស្ដេចគង់នៅ។
នៅក្នុងល្វែងដែលជាព្រះដំនាក់នោះ មានប្រាង្គមាសមួយទៀត។
ទំនងជាដោយហេតុនេះហើយ ដែលពួកឈ្មួញបរទេសតែងដំនាលថា ប្រទេសចេន
លាថ្កុំថ្កើងរុងរឿងណាស់។
ក = លោកប៉េលីយោត យល់ថាប្រាសាទនេះ គឺប្រាសាទបាយ័ន។
ចេញពីកំពែងតាមទ្វារខាងត្បូងទៅ ចំងាយប្រមាណជាជាងកន្លះលី
តាមពាក្យចចាមអារាមគេនិយាយថាចេតិយ លូប៊ូន(១) សង់តែមួយយប់។ ផ្នូរសព រឺ ចេតីយ លូប៊ូន ស្ថិតនៅក្រៅកំពែងខាងត្បូងជាងកន្លះលី ហើយមានបរិវេណ ព័ទ្ធជុំវិញប្រមាណជាងដប់លី និងមានបន្ទប់ថ្មច្រើនរយទៀតផង។
នៅស្រះខាងកើតកំពែងនគរប្រមាណ១០លី មានប្រាសាទថ្មីមួយទៀត(២)
មានបរិវេណព័ទ្ធជុំវិញប្រវែង ១០០លី។ នៅក្នុងប្រាសាទនេះ មានព្រះពុទ្ធរូបមួយ អង្គទ្រង់ផ្ទុំធ្វើពីស្ពាន់ ហើយមានទឹកចេញជានិច្ចពីផ្ចិត
ហូរធ្លាក់ចុះទៅក្នុងស្រះធំមួយ នៅពីខាងជើងប្រាសាទនេះ ។
នៅទិសខាងជើងកំពែងនគរចំងាយប្រមាណ ៥លី មានប្រសាទមាសរាងបួនជ្រុង(៣) និងមាន បន្ទប់ថ្មជាច្រើ នរយ ហើយនៅក្នុងនោះគេឃើញមានព្រះពុទ្ធរូបមាស រូបសិង្ហមាស រូបដំរី រូបគោ រូបសេះ និងវត្ថុដទៃទៀតធ្វើ ពីស្ពាន់ ច្រើនអិតគណនា។ ១ = តាមសេចក្ដីប្រែរបស់លោក ប៉េលីយោត ថា Lou-Pan
ហើយលោកចុះសេចក្ដីយល់ថាជាប្រសាទអង្គវត្ដ។ តាមចិនលូប៊ូន
ជាឈ្មោះមេជាងរចនាក្នុងរឿងព្រង
ដូចខ្មែរយើងនិយាយពីពិសនុការអ្នកសាងប្រាសាទដែរ)។ ២ = លោក ប៉េលីយោត យល់ថា ជាប្រាសាទមេបុណ្យខាងលិចដែលគាត់បន្ថែមថា ប្រហែលជាគេច្រលំ ជាទិស
ខាងកើតទៅវិញ។ ៣ =ទំនងជាប្រាសាទនាគព័ន្ធ។
ដំនាក់លំនៅស្ថាន
ព្រះដំនាក់ ផ្ទះនាម៉ឺនមន្រ្ដី និងផ្ទះអ្នកមានទាំងអស់សុទ្ធតែបែរមុខទៅកើត។ ព្រះរាជដំនាក់ ស្ថិតនៅខាងជើងប្រា សាទមាស និងស្ពានមាស
ហើយនៅជិតមាត់ទ្វារក៏មានបន្ទាយព័ទ្ធជុំវិញប្រវែង ៥ រឺ ៦លី។
ក្បឿងប្រក់តួប្រាសាទ កន្ដាលធ្វើពីសំនរ អែអគារផ្សេងទៀត
សឹងប្រក់ក្បឿងធ្វើពីដីដុតពណ៌លឿង។ សសរនិងស៊ុមទ្វារសុទ្ធតែឆ្លាក់ រឺ គូររូបរចនាផ្សេងៗ តែភាគច្រើនគឺរូបព្រះពុទ្ធ។ ដំបូលទាំងនោះល្អមើលណាស់។ របៀងប្រាសាទ និង ថែវយ៉ាង វែងអាចដើរបាន ជាផ្លូវខ្វាត់ខ្វែង
ហើយដំបូលនោះក៏ខ្ពស់ៗសំបើមណាស់។ ទីនេះជាកន្លែងព្រះរាជវាំងដែល
ស្ដេចទ្រង់ប្រកបកិច្ចការផែនដី មានបង្អួចមាសមួយនៅខាងស្ដាំ និង
ខាងធ្វេងនៃកន្លែងស្ដេចគង់ប្រថាប់ មានស
សរបួនជ្រុងតំកល់កញ្ចក់តំរៀបគ្នាប្រមាណជា៤០ រឺ ៥០ បន្ទះ
ដាក់ដង្ហែតាមជ្រុងបង្អួចនេះ កំនល់ទ្រមានរូបរាង ជាដំរី
(ត្រង់នេះគឺជាបុស្បុកមួយ ដែលមានសសរបួន
និងក្បាច់លំអរដោយកញ្ចក់ជើងទ្រធ្វើពីរូបដំរី តែលោកជី តាក្វាន់ សរសេរថា ជាស៊ុមមួយ ព្រោះឃើញមានតែគ្របជុំវិញ)។
ខ្ញុំលឺគេនិយាយថា ទីត្រង់នេះ មានរបស់ប្លែកៗច្រើនណាស់
ប៉ុន្ដែបំរាមតឹងតែងពេក មិនអាចអនុញ្ញាតអោយចូល មើលបាន។
ក្នុងបន្ដារឿងប្លែកទាំងនោះ មានការណ៍មួយថា នៅកន្ដាលប្រសាទមានប្រាង្គមាសមួយ ហើយថា រាល់យប់ ស្ដេចតែងឡើងទៅផ្ទុំលើប្រាង្គមាសនោះ។
អ្នកស្រុកគេមានជំនឿហើយនាំគ្នានិយាយថា នៅក្នុងប្រា សាទមាសនោះអែង មានបិសាចមួយ មានរូបពស់ក្បាលប្រាំបួន(២)។
បិសាចនោះជាព្រះភូមិរក្សាព្រះនគរ។រា ល់យប់ បិសាចតែងដំនែងខ្លួនជាមនុស្សស្រី ហើយស្ដេចត្រូវរួមផ្ដេកផ្ដិតនឹងនាងនេះ សូម្បីតែមហេសី រឺ ស្នំស្និទ្ធ ព្រះអង្គ ក៏មិនហ៊ានចូលទៅក្នុងទីនោះដែរ។ លុះដល់មជ្ឈឹមយាម
ទើបស្ដេចចេញមកពីនាងពស់នោះ មករួមរ័ក្ស នឹងមហេសី រឺ ស្រីស្នំដទៃទៀតបាន។ បើបាត់ពស់នោះមិន និម្មិតមកទេ នោះថាគ្រោះថ្នាក់នឹងមកដល់អាយុស្ដេ ចហើយ រឿងរ៉ាវអាក្រក់នឹងកើតឡើង។ បើស្ដេចមិនបានយាងចូលទៅទីនោះមួយយប់ណា ហើយពេលនោះអ ពមង្គល នឹងពិតជាកើតឡើងភ្លាមមិនខានដែរ។
២ = ពស់ក្បាលប្រាំបួននេះគឺជានាគ ព្រោះនាគខ្មែរមានខ្លួនជាពស់
អែនាគចិនមានជើងក្បាលតូចអិតពពារទេ។
បន្ទាប់មក ដំនាក់ញាតិវង្ស រឺលំនៅនាម៉ឺន មន្រ្ដីធំៗ
សង់យ៉ាងធំទូលាយស្ដុកស្ដម្ភប្លែកពីផ្ទះអ្នកស្រុកសាមញ្ញ។ ផ្ទះ
ទាំងនោះសុទ្ធតែប្រក់ស្លឹក មានតែផ្ទះអ្នកធំ និង វិហារទេដែលប្រក់ក្បឿង។ ហើយទំហំផ្ទះទាំងនោះត្រូវសង់ទៅ តាមលំដាប់យសសក្ដិនៃម្ចាស់ផ្ទះផង។ ចំនែកផ្ទះប្រជារាស្រ្ដវិញ សុទ្ធតែប្រក់ស្លឹក រឺ ស្បូវ
គេមិនហ៊ានប្រក់ក្បឿង ទេ អែទំហំសោត សង់ទៅតាមធនធានខ្លួន
តែមិនហ៊ានសង់អោយដូចលំនាំអ្នកធំឡើយ។
សំលៀកបំពាក់ និង គ្រឿងអលង្ការ
អ្នកស្រុកទាំងអស់ ចាប់តាំងពីស្ដេចចុះទៅ ទាំងស្រីទាំងប្រុស
សុទ្ធតែបួងសក់ទាំងអស់ ហើយគេតែងលែងខ្លួនទ ទេស្អាត
មានតែសំពត់មួយផ្ទាំងតូចវ័ណ្ឌជុំវិញខ្លួន របៀបគេចង់ពុង
ហើយបើត្រូវការចេញទៅណាមកណា គេយ កកំនាត់មួយផ្ទាំងទៀតធំជាងមុន
មករុំស្រោបថែមពីលើ។ ការស្លៀកពាក់នេះ មានលក្ខខ័ណ្ឌទៅតាមឋានៈទៀត ។ ព្រះសស្រ្ដរបស់ស្ដេច
មានតំលៃជាមាសបីបួនតំលឹងគឺល្អដាច់ពីសំលៀកបំពាក់អ្នកផងទាំងពួង។
អ្នកស្រុកនេះ ចេះត្បាញសំពត់ប្រើហើយ តែមានប្រើសំពត់មកពីស្រុកសៀម និង ចាមផងដែរ។ សំពត់ពិសេសមកពីបស្ចឹមប្រទេ សដែលមានសាច់ម៉ដ្ឋល្អ
មានតែស្ដេចទេដែលមានប្រើ គឺសំពត់ផ្កាសរសៃសូត្រឆ្មារ ស្ដេចពាក់មកុដមាស បើជួល កាលមិនពាក់មកុដទេ គឺពាក់កំរងផ្កាដូចជាផ្កាម្លិះជាដើម
ព័ទ្ធជុំវិញព្រះសិរ។ នៅលើកំពូលព្រះកេស មានស្នៀត
សក់ដាំត្បូងពេជ្រយ៉ាងធំទៀតផង។ គ្រាន់តែគ្រឿងអលង្ការដែលពាក់នៅនឹងព្រះបាទ និងព្រះហស្ដមានទំងន់ដ ល់ទៅបីនាឡិ។
នៅគ្រប់តែម្រាមមានពាក់ចញ្ចៀនដែលមានដាំពេជ្រភ្នែកឆ្មា។ បាតព្រះហស្ដ និង បាតព្រះបាទ មានលាបពណ៌ក្រហម ហើយនៅពេលដែលទ្រង់យាងចេញមកម្ដងៗ
តែងកាន់ព្រះខាន់មាសមួយជានិច្ច។
ចំនែកប្រជារាស្រ្ដវិញ មានតែស្រ្ដីភេទទេ
ដែលអាចលាបថ្នាំក្រហមនៅបាតដៃបាតជើងបាន អែប្រុសៗមិនហ៊ាន លាបទេ។
ព្រះញាតិវង្ស និងមន្រ្ដីធំអាចប្រើកំនាត់ផ្ការង្វើលៗបាន
អែមន្រ្ដីធម្មតាប្រើបានតែត្រឹមផ្កាចុងជាយប៉ុ ណ្ណោះ ចំនែករាស្រ្ដសាមញ្ញ បើស្រីៗ អាចប្រើសំពត់ផ្កាបានខ្លះដែរ។
ជនជាតិចិនដែលទើបមកដល់ប្រទេសនេះថ្មីៗ ទោះបីប្រើសំពត់មានផ្កានៅជាយទាំងសងខាង ក៏គេមិនថាអីដែរ ព្រោះគេសន្មតថា ជាពួកមិនទាន់ដឹងទំនៀមស្រុក ហៅថា ពួក ង៉ានទឹង ប៉ា ឆា (មិនដឹងភាសា?)។
អំពីមន្រ្ដី
ប្រទេសនេះមានរដ្ឋមន្រ្ដី មេទ័ព និងហោរា ហើយមន្រ្ដីក្រោមពីនោះ
មានច្រើនឋានៈទៀត ដូចជានៅប្រទេស ចិនដែរ ប្លែកគ្នាតែឈ្មោះហៅ។
មន្រ្ដីទាំងនេះភាគច្រើនជាពូជពង្សរបស់ស្ដេច បើមានអ្នកក្រៅចូលធ្វើជាមន្រ្ដី ផងទាល់តែអ្នកនោះយកកូនទៅថ្វាយអោយធ្វើជាស្នំស្ដេច។
ការធ្វើដំនើរនៃមន្រ្ដីទាំងនោះ គេសំគាល់តាមគ្រឿ ងហែហមតាមឋានៈ។
អ្នកធំជាងគេអង្គុយលើគ្រែស្នែងមាស មានបាំងក្លស់ដងមាសបួន។ អ្នកបន្ទាប់មកទៀត គ្រែស្នែងមាសក្លស់ដងមាសពីរ ចុះមកទៀតគ្រែស្នែងប្រាក់ មានក្លស់ដងមាសមួយ។ អ្នកតូចបន្ដមកចេះតែថយ ក្លស់ដងមាសតែមួយ រួចក្លស់ប្រាក់មួយអិតមានគ្រែស្នែង។

ចំពោះមន្រ្ដីដែលត្រូវជិះគ្រែស្នែងប្រាក់ និងក្លស់ដងមាសមួយឡើងទៅ សុទ្ធតែហៅ ប៉ាតេង (ម្រតេង) រឺ អាំតេង (អំដែង?)។ អ្នកដែលមានក្លស់ដងប្រាក់ ហៅថា សីលាត់ទី (ស្រីស្ឋិន?)។ ក្លស់នោះ គេយកសំពត់ជាតិសូត្រដែល
ធ្វើមកពីប្រទេសចិនពាស ហើយទំលាក់ចុងរំភាយចុះសឹងដល់ដី។ អែឆ័ត្រតាំងយូរ គេយកសំពត់សូត្រពណ៌ខៀវ មកពាស ហើយទំលាក់រំភាយខ្លឹបបន្ដិចដែរ
រួចយកប្រេងមកលាបយ៉ាងរលើបទៀតផង។
អំពីលទ្ធិសាសនាបីបែប
អ្នកចេះដឹង (ពួកព្រាហ្មណ៍?) គេហៅថា ប៉ាឃាប(១) លោកសង្ឃ គេហៅថា ជូតូ(២) ពួកតាបសគេហៅថា ប៉ា ស៊ីវី(៣)។
១ =តាមសេចក្ដីប្រែរបស់លោក ប៉េលីយោតថា ប៉ាឃី ពាក្យនេះទំនងជាមកពីពាក្យ បណ្ឌិត។ ២ លោកសង្ឃខាង ពុទ្ធសាសនា ប្រហែលមកពីពាក្យព្រះគ្រូ។ ៣ = លោក ប៉េលីយោត ប្រែថា ប៉ាសិវ៉ៃ ប្រហែលមកពីពាក្យ បស្វៈ ដែលហៅថា ប៉ាឃាប នេះ មិនដឹងជារៀនពីកន្លែងណាទេ ខ្ញុំមិនដែលឃើញសាលា រឺ ទីកន្លែងរៀនសោះ ខ្ញុំឃើ ញតែរូបពួកគេនេះអែង ដែលស្លៀកពាក់ដូចជាធម្មតាដែរ
ប៉ុន្ដែមានប្លែកត្រង់មានពាក់អំបោះស វេញមួយខ្សែ នៅក ហើយអំបោះនេះ ពាក់ជាប់នឹងក អស់មួយជីវិត។ គេតែងរើសយកពួក ប៉ាឃាប នេះអែងធ្វើជាមន្រ្ដី ព្រោះគេទុកជអ្នកចេះដឹងជាន់ខ្ពស់ហើយ។

ចំនែកលោកសង្ឃវិញ កោរព្រះកេស គ្រងចីវរពណ៍លឿងបញ្ចេញស្មាខាងស្ដាំ
ហើយនិមន្ដដោយជើងទទេ អិត ពាក់ស្បែកជើងឡើយ។ ព្រះវិហារមួយ
គេអនុញ្ញាតអោយប្រក់ក្បឿងបាន ហើយនៅកន្ដាលព្រះវិហារនោះមា
នតំកល់ព្រះពុទ្ធរូបមួយព្រះអង្គ ដែលមានភិនភាគ ដូចព្រះសក្យមុនីដែរ(៤) គេហៅថា ពុតលៃ លាបលន ពណ៌ ក្រហម ដោយគេយកដីសមកសូនធ្វើហើយលាបពណ៌ផ្សេងៗ គ្មានភិនភាគអ្វីក្រៅពីនេះទេ ច្រើនតែកសាងអំពី ស្ពាន់ ហើយគ្មានជួងស្គរ រគាំង ទង់អ្វីទាំងអស់។ ព្រះសង្ឃឆាន់ត្រីសាច់បាន តែមិនឆាន់ស្រាទេ ហើយគេអាច រៀបម្ហូបត្រីសាច់ទាំងនេះថ្វាយព្រះផង។
ក្នុងមួយថ្ងៃលោកនិមន្ដទៅបិណ្ឌបាតពីផ្ទះអុបាសកតែមួយដងទេ ហើយ
គ្មានរៀបដន្ដាំស្លនៅក្នុងវត្ដឡើយ។ លោកឆាន់មួយដងក្នុងមួយថ្ងៃ។
៤ = តាមមហាយាន គេជឿថា មានព្រះពុទ្ធពីរអង្គ គីព្រះពុទ្ធដើមនៅឋានសួគ៌គឺនាម អាមិតាភៈ និងព្រះពុទ្ធដែល ត្រាស់ដឹងនៅស្ថានមនុស្សនាម សក្យមុនី។

ធម៌ដែលសូត្រលោកសង្ឃមានច្រើនណាស់ គេក្រងនៅនឹងស្លឹកតាលព្រឹក្ស(១) ដិតស្នាមអក្សរខ្មៅ តែមិនសរសេរ ដោយជក់ រឺ ខ្មៅដុសឡើយ។
ខ្ញុំមិនដឹងសរសេរដោយអ្វីទេ(២)។ គេយកគ្រែស្នែង និងក្លស់ដងមាស រឺ ដងប្រាក់ មកសែងមកបាំងលោកសង្ឃដែរ ព្រោះស្ដេចតែងពិគ្រោះនឹងព្រះសង្ឃ
ចំពោះបញ្ហាណាដែលធំៗរបស់ស្រុកទេស ។
ប៉ុន្ដែពុំឃើញមានដូនជីនៅក្នុងវត្ដទាំងនោះទេ។
១ = បានជាខ្ញុំប្រែថា តាលព្រឹក្ស ព្រោះពាក្យដើម គេពុំទាន់បញ្ចាក់ច្បាស់ថា ស្លឹករឹតនៅឡើយទេ។ ២ = ការពិត គេចារដោយដែកចារ ហើយយកធ្យូងលាយប្រេងលុប ទើបបានជាស្មាមខ្មៅនេះ។

រីអែពួកតាបសដែលហៅ ប៉ាស៊ីវី នេះ ស្លៀកពាក់ជាអ្នកស្រុកធម្មតាដែរ
តែមានជួតក្បាលកំនាត់ពណ៌ក្រហម របៀ បដូចពួកស្រី តារតា នៃជនជាតិម៉ុងហ្គោលដែរ តែទាបជាងបន្ដិច។ ពួកនេះមានវត្ដដូចព្រះសង្ឃពុទ្ធសាសនាដែរ តែមានទំហំតូចជាង។ លទ្ធិតាបសនេះ គ្មានអិទ្ធិពលខ្លាំងដូចសាសនាព្រះពុទ្ធទេ។
ពួកនេះគេគោរពចំពោះតែថ្ម មួយដុំធំ (៣)
ដូចថ្មរូបអ្នកតាព្រះស្រុកដូច្នោះដែរ។ ប្រភពក្ដី
របៀបប្រតិបត្ដិនៃពួកនេះក្ដី ខ្ញុំពុំបានដឹងទេ។ ពួកនេះ មានដូនជី ហើយវិហារក៏ត្រូវអនុញ្ញាតអោយប្រក់ក្បឿងបានដែរ។ ពួកប៉ាស៊ីវី
មិនបរិភោគរបស់អ្នកដទៃទេ ហើ យមិនបរិភោគនៅចំពោះមុខទីសាធារណៈផង
ហើយមិនសេពសុរាជាដាច់ខាត។ ខ្ញុំមិនដែលឃើញតាបសសូត្រ ធម៌
រឺក៏ធ្វើអំពើអ្វីជាប្រយោជន៍អ្នកផងច្បាស់នឹងភ្នែកម្ដងណាឡើយ។
៣ = លោក ប៉េលីយោតយល់ថា ជាលិង្គ។
ចំនែកក្មេងៗកូនអ្នកស្រុកវិញ ដែលត្រូវការរៀនសូត្រ
គេតែងយកទៅទុកដាក់រៀនជាមួយព្រះសង្ឃហើយបួសជា ព្រះសង្ឃផង
លុះដល់អាយុច្រើនក៏វិលត្រលប់មកកាន់ជីវភាពជាជនធម្មតាវិញ។
អែការល្អិតល្អន់ជាងនេះទៅ ទៀត ខ្ញុំមិនបានដឹងអោយច្បាស់លាស់ឡើយ។
អំពីអ្នកស្រុក
តាមទំលាប់របស់ពួកមនុស្សដែលមិនទាន់ស៊ីវិល័យ ច្រើនតែមាន
រូបឆោមខ្មៅគំរឹងគំរាំង មិននិយមនៅលើកោះដែលសំ បូណ៌ដោយទឹកទេ
ចូលចិត្ដតែនៅក្នុងភូមិដាច់ស្រយាលពីគេ។
ទំលាប់បែបនេះជាការពិតណាស់។ចំនែកស្រ្ដីក្នុងវាំង រឺ
ស្រុកក្នុងត្រកូលថ្កុំថ្កើងវិញមានសាច់សដូចចាន
ព្រោះតែគេមិនងាយបះនឹងកំដៅថ្ងៃឡើយ។ តាមធម្មតា ទាំងស្រី ទាំ ងប្រុស គ្មានស្លៀកដន្ដប់អ្វីក្រៅពីសំពត់មួយផ្ទាំងរុំព័ទ្ធភ្ជាប់នឹងចង្កេះនោះទេ។ គេលែងខ្លួនទុកដើមទ្រូងនៅកន្ដាលវាល អែសក់បួង ជើងទទេ គ្មានស្បែកជើងឡើយ ទោះជាស្រុកមហេសីស្ដេចក៏ដោយ ព្រះមហាក្សត្រមានមហេសីប្រាំអង្គ
គឺអគ្គមហេសីមួយ និងមហេសីសាមញ្ញបួនប្រចាំទិសធំទាំងបួនដែរ។
ចុះពីនោះមកខ្ញុំលឺគេថាមានស្រីស្នំ បួនពាន់ រឺ ប្រាំពាន់នាក់
ហើយមានចែកជាជាន់ថ្នាក់ និងមិនអោយដើរចេញទៅណាផ្ដេសផ្ដាសឡើយ។
ខ្ញុំចូលទៅក្នុងវាំងពេលណា ក៏ឃើញស្ដេចខ្មែរចេញមកជាមួយអគ្គមហេសី
ហើយគង់ប្រថាប់នៅក្នុងស៊ុមមាស (១) នាល្វែងកន្ដាលធំទូលាយ។
ចំនែកមន្រ្ដីក្នុងវាំងវិញ
នាំគ្នានៅអង្គុយក្នុងថែវព័ទ្ធជុំវិញតាមលំដាប់ថ្នាក់យសសក្ដិរៀង ខ្លួន ហើយនាំគ្នាលបមើលពីក្រោមស៊ុមមាសនោះមក។
ខ្ញុំបានចូលទៅឃើញម្ដងគឺអោយតែនរណាមានកូនក្រមុំល្អច្បា
ស់ជាត្រូវគេហៅអោយនាំចូលទៅក្នុងវាំង។
ពួកស្រីនៅខាងក្រោយនេះដែលដើរច្រវាត់ចេញចូលបំរើ គេហៅថាតាំង កេលាង (ស្រឹង្គារ) ។ ពួកនេះមានចំនួនមិនតិចជាងមួយពាន់ រឺពីរពាន់នាក់ទេ តែអាចយកប្ដីរស់នៅជាមួយអ្នកធម្មតាបា ន។
ស្រុកទាំងនេះសុទ្ធតែកោរសក់ពីលើថ្ងាសបន្ដិច
ហាក់ដូចជាពួកអ្នកបើកផ្លូវទឹកនៅស្រុកចិនខាងជើង ហើយគេលា
បជាតិហិង្គុលនៅត្រង់ជើងសក់ក្បែរគុម្ពត្រចៀកទាំងសងខាង។
នេះហើយជាសញ្ញាសំគាល់ពួកតាំងកេលាង រឺ ជេនគលា ន
គឺមានតែពួកនេះហើយដែលអាចចូលក្នុងវាំងបាន
អែអ្នកថយថោកពីនេះទៀតចូលទៅកាន់ផ្លូវខ្វាត់ខ្វែងខាងក្រោម
ប្រាសាទនោះមិនបានទេ។
១ = ល៊ុមមាសនេះហើយ ដែលយើងស្គាល់ម្ដងមកហើយ
ហើយយើងសន្មតថាជាបុស្បុកដែកជាទីប្រថាប់ក្នុងក្រលាព្រះ កំនាល់។

ស្រ្ដីអ្នកភូមិធម្មតា ក៏បួងសក់ដែរ ប៉ុន្ដែគ្មានសៀតស្នៀតសក់ និង តុបតែងលំអមុខឡើយ។ នៅកដៃមានពាក់កងមាស នៅនឹងម្រាមដៃ មានពាក់ចិញ្ចៀនមាស។ ម្យ៉ាងទៀតពួកជេនគាឡាង និងអ្នកនៅក្នុងវាំងទាំងប្រុសទាំងស្រី សុទ្ធតែលា បប្រេងក្រអូបដែលផ្សំឡើងពីជាជាតិឈើក្រអូប និងក្រលៀនប្រើស។

គ្រួសារទាំងអស់សុទ្ធតែគោរពប្រតិបត្ដព្រះពុទ្ធសាសនា។ក្នុងប្រទេសនេះ មានមនុស្សស្រីភេទខ្លះស្អាតៗ រាល់ថ្ងៃតែងដើរជាក្រុមដប់នាក់ រឺ លើសពីនេះ ទៅពាសពេញទីផ្សារជាញឹកញយណាស់ មានបំនងទាក់ទងពួកចិនៗ ដូរយករបស់មានតំលៃ ដែលជាទំលាប់មួយមិនល្អ មិនថ្លៃថ្នូរសោះ។
អំពីស្រ្ដីសំរាលកូន
ស្រ្ដីស្រុកនេះ ក្រោយដែលសំរាលកូនរួចទៅ គេយកបាយក្ដៅប្រលាក់លាយអំបិល ហើយញាត់ចូលទៅក្នុងទ្វារមាស លុះ ដល់បានមួយយប់មួយថ្ងៃ ទើបគេយកចេញមកវិញ។ ការធ្វើដូច្នេះ ជាហេតុនាំអោយមិនសូវមានជំងឺ និងអោយបានរួម
ទ្វារមាសតូចដូចជាស្រ្ដីក្រមុំទៀត។ កាលខ្ញុំទើបដឹងរឿងនេះដំបូង ឆ្ងល់ថា ក្រែងមិនពិតដូច្នោះទេដឹង? ព្រោះថា បើបាន ជាមានប្ដី
និងមានកូនទៅហើយចុះម្ដេចខ្លាចគេដឹងរឿងនេះទៀត?
ប៉ុន្ដែនៅនឹងផ្ទះដែលខ្ញុំសំនាក់នៅមានស្រ្ដីម្នាក់សំ រាលកូន
ដែលជាហេតុនាំអោយខ្ញុំដឹងរឿងនេះច្បាស់លាស់ នៅក្រោយពេលសំរាលកូនហើយ មួយផ្នែកទៀត ស្រីនោះ ពកូនខ្ចីទៅមុជទឹកទន្លេ
ដែលជាការចំលែកមិនដែលជួបប្រទះទេ។
នៅពេលដែលខ្ញុំទៅជួបគេម្ដងណា គេតែងពោលថា
ស្រីស្រុកនេះក្រាស់ដោយកាមតណ្ហាណាស់។ ក្រោយពេលដែលសំ រាលកូនហើយមួយថ្ងៃ រឺ ពីរថ្ងៃប៉ុណ្ណោះ គេក៏រួមដំនេកជាមួយប្ដីទៀតហើយ។
បើប្ដីនោះបំពេញចំនង់ខ្លួនមិនបាទទេ នឹងត្រូវគេបោះបង់ចោលដូចពួកបួយឆេង(១) មិនខាន។ ប្រសិនប្ដីនោះមានធុរៈទៅស្រុកឆ្ងាយអស់ច្រើនយប់ ចាប់ពីដប់ យប់ឡើងទៅ ច្បាស់ជាត្រូវប្រពន្ធស្ដីអោយថា ខ្ញុំមិនមែនស្រ្ដីខ្មោចទេ
តើអោយខ្ញុំដេកម្នាក់អែងម្ដេចនឹងបាន?។ ខ្ញុំលឺថា
មានស្រ្ដីច្រើនណាស់រក្សាទុកសេចក្ដីបរិសុទ្ធរបស់ខ្លួន។
ស្រ្ដីៗច្រើនតែឆាប់ចាស់ណាស់ ពីព្រោះតែគេឆាប់មានប្ដី ឆាប់ មានកូនពេក។ មនុស្សដែលមានអាយុ ២០ រឺ ៣០ គឺប្រហែលគ្នានឹងជនជាតិចិនដែលមានអាយុ ៤០ រឺ ៥០ឆ្នាំដូច្នោះដែរ។
១ = បួយឆេង ប្រែថា មន្រ្ដីទិញ គឺពួកដែលគេទិញដាច់ មិនអោយទៅនៅមានប្រពន្ធកូនឡើយ។ អំពីស្រ្ដីក្រមុំ
ពួកអូវពុក ម្ដាយដែលមានកូនស្រី តែងអោយពរកូនថា
«សូមអោយអែងទៅអនាគតបានជាស្រីដែលមានប្ដីរាប់ពាន់(២ )។
កូនស្រីក្នុងគ្រួសារអ្នកមានចាប់ពិអាយុ ៧ ទៅ ៩ឆ្នាំ
គ្រួសារអ្នកក្រខ្សត់រហូតដល់អាយុ ១១ឆ្នាំ គេនិមន្ដលោក រឺតាបស
មកបើកមុខកូនស្រីហៅថា ឆិនថាន់(៣)។
២ = ពរនេះ បានន័យថា អោយមានគេស្រលាញ់ច្រើន ដូចទំលាប់ពួក កួយ-ពុង បើមានកូនក្រមុំ គេអោយដេក នៅផ្ទះបាយ
ទុកអោកាសពេលយប់អោយកំលោះចូលទៅស្គាល់លលួងចុះ។ ៣ = ឆិនថាន់ នេះមិនដឹងជាពាក្យ ដើមថាអ្វី រកប្រែអោយជាន័យច្បាស់ពុំទាន់ឃើញ។
ពិធីនេះ រាជការដាក់កំរិតអោយធ្វើមួយឆ្នាំម្ដង នៅក្នុងខែដែលត្រូវនឹងខែទី៤ របស់ចិន ដោយរើសយកថ្ងៃណាមួយធ្វើតែ ម្ដង។
អ្នកមានកូនស្រីដែលត្រូវធ្វើពិធីនេះ តោងជំរាបរាជការជាមុន ហើយអ្នករាជការ គេក៏អោយទៀនធំមួយដើមមក ទុកមុន និងមានគូសគំនូសមួយជាកំនត់សញ្ញាផង
ថាដល់ពេលយប់ធ្វើពិធីនេះ បើដុតទៀនអស់ត្រឹមគន្លាក់នោះហើយ ត្រូវចាប់ពិធី ឆិនថាន់ ឡើង។
នៅមុនពេលដែលធ្វើពិធីនេះមួយខែ រឺ កន្លះខែ រឺ ដប់ថ្ងៃ
អូវពុកម្ដាយត្រូវជ្រើសរើស លោក រឺ តាបសណាមួយប្រកាន់ ទុកជាមុន
ទោះបីនៅវត្ដណាក៏ដោយ ក៏តែងតែមានគេទៅនិមន្ដដែរ។
លោកគ្រូអង្គណាដែលសំខាន់ៗជាងគេ តែងតែត្រូវពួកមន្រ្ដី
រឺអ្នកមានគេនិមន្ដទុកអស់ហើយ អែអ្នកក្រ ពុំអាចជ្រើសរើ
សរកលោកបានតាមចំនង់ឡើយ។ មន្រ្ដី រឺ អ្នកមាន គេបូជាលោកនូវសុរា អង្ករ កំនាត់សំពត់ ស្លាម្លូ និងគ្រឿងប្រាក់យ៉ាង ច្រើនរហូតដល់ទៅ ១០០អំរែកផង ហើយមានតំលៃប្រមាណមិនតិចជាងសាច់ប្រាក់ចិន ២០០រឺ ៣០០ តំលឹងឡើយ។ អ្នក មានរបស់របរតិច ក៏គង់ ៣០ – ៤០ រឺ ១០ -២០ អំរែកដែរ។ ដូច្នេះ
គ្រួសារអ្នកក្រត្រូវរង់ចាំដល់កូនស្រីអាយុ ១១ឆ្នាំ ទើបចា ប់ធ្វើពិធីនេះ មកពីពិបាករករបស់របរទាំងនេះអែង។
មានអ្នកខ្លះ គេជួយលុយដល់កូនអ្នកក្រអោយធ្វើពិធីនេះដែលគេទុកជាការសាងកុសលមួយដែរ។ ក្នុងមួយឆ្នាំលោក រឺ តាបសមួយអង្គអាចទទួលនិមន្ត
ធ្វើពិធីនេះអោយក្មេងស្រីបានតែមួយនាក់ទេ បើលោកយល់ព្រម នឹងអ្នកណាមួយហើ យមិនអាចទទួលអ្នកដទៃទៀតបានទេ។
នៅពេលយប់ដែលធ្វើពិធីនេះ គេមានរៀបចំគ្រឿងស៊ីផឹក និង
ភ្លេងភ្លាត់ទ្រហឹងអឹងកង។ ក្រៅពីការជួបជុំញាតិមិត្ដជិត ឆ្ងាយ
គេមានសង់ធ្វើជារោងមួយ តំកល់រូបមនុស្ស រូបសត្វដែលសូនធ្វើអំពីដី។ អ្នកមានយសសក្ដិ ធ្វើរូបនេះដល់ទៅជា ងដប់ អែអ្នកធម្មតា យ៉ាងហោចមកក៏មានបី រឺ បួនដែរ។
ចំពោះអ្នកដែលទាល់ក្រខ្លាំងវិញ គ្មានធ្វើរូបនេះទេ គិតតែរៀបពិធីតែម្ដងទៅ លុះដល់ពេលគ្រប់ ៧ថ្ងៃ ទើបគេរុះរោង នេះចេញ។
នៅយប់ដែលធ្វើពិធីនោះទៀតគេយកគ្រែស្នែងទៅនិមន្ដលោកហើយបាំងក្លស់ និង លេងភ្លេងដង្ហែនាំយក មក។ គេមានកូនតូបពីរដូចគ្រែស្នែងដែរ
ដែលបិទបាំងលំអដោយព្រែពណ៌ភ្លឺព្រាល។ តូបមួយសំរាប់អោយកូនស្រីនោះ
អង្គុយអែតូបមួយទៀត សំរាប់លោក រឺ តាបសគង់សូត្រធម៌
តែខ្ញុំមិនដឹងលោកសូត្រអ្វីឡើយ។ ពេលនោះភ្លេងក៏ប្រគំ លឺគឹកកងរំពងដែរ។ ខ្ញុំលឺថាយប់នេះគ្មានត្រនមអ្វីទេ គ្រាន់តែដឹងថា ដល់ពេលវេលាភ្លាមលោក រឺ តាបសនោះក៏ចូលទៅ ក្នុងបន្ទប់ជាមួយកូនស្រី
ហើយលូកដៃរបស់លោកផ្ទាល់ទៅយករបស់កូនស្រីដាក់ទៅក្នុងស្រា(១)។ ខ្លះទៀតថា យកមក ភ្លក្យគ្រប់គ្នា ហើយខ្លះថា លោកក៏រួមរ័កជាមួយកូនស្រីក្នុងពេលនោះ តែខ្លះថា អិតមានទេ។ រឿងនេះ គេមិនអោយពួក ចិនបានឃើញផ្ទាល់ទេ ហេតុនេះ
ទើបខ្ញុំមិនអាចបានដឹងនូវការពិតឡើយ។

១ = ត្រង់នេះ អត្ថបទដើមក៏និយាយមិនច្បាស់សេចក្ដីដែរ
យើងប្រែអោយនៅន័យត្រឹមតាមឃ្លាដើមជា (អក្សរចិន)។ ត្រ ង់នេះលោក ប៉េលីយោត ប្រែថា : Il lade flore avec la main et recueille ses premices dans du vin។ អ្នកបកប្រែ សូមបញ្ជាក់ថា : រឿងរ៉ាវក្នុងវគ្គនេះ
ពុំដែលលឺក្នុងទំនៀមខ្មែរទេ ប៉ុន្ដែយើងប្រែតាមតែអត្ថបទដើមប៉ុណ្ណោះ មិនហ៊ាន បំបាត់ចោលឡើយ។
លុះពេលទៀបភ្លឺទើបគេដង្ហែលោកដោយគ្រែស្នែងមានភ្លេងនឹងបាំងក្លស់ នាំយកទៅវិញ ហើយគេយករបស់ល្អៗ មាន ព្រែពណ៌ជាដើម ទៅធ្វើជាថ្នូរលស់យកកូនស្រីនោះមកវិញ។ បើពុំធ្វើដូច្នេះទេ កូនស្រីនេះមិនអាចយកទៅអោយមាន ប្ដីដទៃទៀតបានឡើយ ព្រោះនៅជាកម្មសិទ្ធិរបស់លោកនៅឡើយ។
ពេលដែលខ្ញុំបានឃើញរឿងរ៉ាវនេះ គឺនៅថ្ងៃ៦ ខែទី ៤ នៃឆ្នាំតេងអីវ
ក្នុងរដ្ឋការស្ដេច តាយតេក (គ.ស ១២៩៧)នៅពេល ដែលមុនធ្វើពិធីនេះ
កូនស្រីត្រូវនៅដែកក្នុងបន្ទប់ជាមួយអូវពុកម្ដាយ លុះដល់ធ្វើពិធីនេះរួចហើយ កូនស្រីត្រូវបែកទៅ ដែកបន្ទាប់ដទៃ ហើយនាងចង់ទៅដេកកន្លែងណាក៏បាន
តាមចិត្ដចង់ អិតមាននរណាតាមមើលគយឃ្លាំឡើយ។
ចំពោះរឿងអាពាហ៌ពិពាហ៌វិញ ពិតមែនតែមានតំរូវអោយជូនលុយកាក់ជាច្រើន ប៉ុន្ដែគេមានអនុគ្រោះច្រើនដែរ។ មា
នខ្លះគេអាចដេកនៅរួមរ័កនឹងគ្នាជាមុនទៅហើយទើបរៀបការជាក្រោយក៏បាន។ តាមប្រពៃណីគេមិនចាត់ទុកការណ៍ នេះជាការគួរខ្មាសអៀន រឺ ចំលែកឡើយ។ នៅយប់ដែលធ្វើពិធី ឆិនថាន នោះ ជួនកាលនៅតែតាមផ្លូវមួយមានដល់ទៅដប់ផ្ទះអែនោះ រៀបធ្វើពិធីនេះ។នៅតាម ទីក្រុងអ្នកណាហ៊ានដើរកាត់ហ្វូងពិធី ពីមុខលោក រឺ តាបសទាំងនេះ ច្បាស់ជាវង្វេងវង្វន់ផ្លូវហើយ ណាមួយលឺគឹកកង
ស័ព្ទសូរភ្លេងគ្មានចន្លោះត្រង់ណាទេ។
អំពីទាសាទាសី
គេសុទ្ធតែទិញមនុស្សព្រៃ(១) យកមកបង្ខំអោយធ្វើជាទាសាទាសី។ អ្នកដែលមានច្រើន គឺមានទាសាទាសីដល់ទៅជាង មួយរយនាក់ អែអ្នកដែលមានតិច ក៏ត្រឹម១០ – ២០នាក់ដែរ លើកលែងតែអ្នកក្របំផុតទើបគ្មានសោះ។ចំនែកមនុស្សព្រៃ ទាំងនោះ
គឺអ្នករស់នៅក្នុងព្រៃភ្នំ មានជាវង្សត្រកូលមួយហៅថាអាចោរ «ថុង»(២) (ជង?)។ពួកនេះបើមកនៅកន្លែង ណាហើយ មិនហ៊ានចេញដើរទៅណាក្រៅផ្ទះឡើយ។ ពួកអ្នកស្រុកក្រុង គេឈ្លោះគ្នា គេជេរគ្នាថា អាថុងៗ ដូច្នេះ គេ
ខឹងខ្លាំងណាស់ ព្រោះទុកជាការមើលងាយយ៉ាងធ្ងន់។
ក្មេងៗមានកំលាំងពេញលក់បានតំលៃមួយរយ «ប៉ូវ»(៣) បើចា ស់ៗខ្សោយកំលាំងបានតែ៣០ រឺ ៤០ទេ។

១ = មនុស្សព្រៃនេះ
គឺពួកអ្នកស្រុកដើមដែលរស់នៅដោយព្រៃមិនទាន់មានទទួលស៊ីវិល័យ គេកៀរចាប់មកលក់ ២ = លោកប៉េលីយោត ក៏សន្និដ្ឋានថា ពាក្យនេះមកពី «ជង» ដែរ
ហើយអះអាងថាជាពាក្យដែលអានតាមសំលេងចិនក្នុង សតវត្សទី១៣។ ៣ = លោកប៉េលីយោត បន្ថែមន័យថា D’étoffe ពុំដឹងជាមានកំនត់ប៉ុន្មានទេ តែនេះយើងប្រែតាមពា ក្យដើមថា ប៉ូវ ដែលប្រែថា កំនាត់សំពត់។
ពួកនេះ គេអោយនៅតែក្រោមផ្ទះ
លុះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតអោយឡើងលើផ្ទះ ហើយត្រូវអោយលុ តជង្គង់លើកដៃសំពះគេសិន ទើបអាចអោយដើរចូលក្នុងផ្ទះបាន។ គេហៅម្ចាស់គេថា ប៉ាថូ(១) ហៅម្ចាស់ស្រីថា មី(២) ។ ប្រសិនបើមានកំហុសត្រូវគេវាយដំវិញ ពួកនេះសុខចិត្ដជ្រប់មុខបន្ដោយអោយគេវាយតាមចិត្ដ មិនហ៊ានរើបំរះឡើ យ។ ពួកនេះស្រី-ប្រុស គេយកតែគ្នាគេជាប្ដី-ប្រពន្ធ គ្មានសិទ្ធិយកអ្នកដទៃឡើយ។ បើមានពួកចិនទៅនៅស្រុកនោះយូរលួចរួមរ័កជាមួយស្រ្ដីពួកនោះ
ដោយការស្រេកឃ្លានកាមតណ្ហា ហើយម្ចាស់គេទាន់ នោះអ្នកផងគេលែង អោយចិន នេះអែងអង្គុយជាមួយគេហើយ ព្រោះខ្លួនលួចលាក់ជាមួយពួកទាសៈ។បើពួកទាសៈទាំងនេះ ទាក់ទងលួចលាក់ជាមួយ អ្នកក្រៅ រហូតដល់មានផ្ទៃពោះ កើតបានជាកូនទៅ
ក៏ចៅហ្វាយនាយអិតសួររកហេតុផលឡើយ។ បានជាគេមិនសួរមក ពីគេយល់ថា បើទាសៈនោះ កាលណាបានកូនមក នឹងបានផលដល់គេ ព្រោះថ្ងៃក្រោយគេនឹងចំរើនទាសៈឡើងទៀត។ បើទាសៈណាលួចរត់ ហើយគេតាមចាប់បានមកវិញ គេត្រូវយកមកសាក់មុខ
ចំកន្ដាលថ្ងាសពណ៌ខៀវ ជាគ្រឿងចំនាំ ហើយគេដាក់ឃ្នាងជាប់នឹងក
ជួនដាក់ឃ្នាងជាប់ទាំងដៃជើងទៀតផង។

១ = ទំនងជាមកពី ប៉ាតាវ ដែលនៅសល់ក្នុងភាសាជនជាតិដើមចារ៉ាយ ហៅអូវពុក។ សំលេងចិនអានថា មី សំដៅពាក្យ ហៅម្ដាយថា មេ។
អំពីភាសា
ភាសាចិន មានសំលេងប្រហាក់ប្រហែល នឹងភាសាអ្នកស្រុកនេះដែរ
តែនិយាយប្រស្រ័យស្ដាប់គ្នាមិនបានទេ ស្រុកនេះ មានភាសាមួយពិសេស
ទោះបីជាភាអ្នកជិតខាងខ្លួនដូចជាចាម រឺ សៀម
ក៏មិនអាចដូចគ្នាស្ដាប់គ្នាបានឡើយ។ ១គេថាមួ យ ២ ថាព័ក ៣ថា បេក ៤ថា ពួន ៥ថា ពុណាំ ៦ថា ពុំណាំមួយ ៧ពុណាំព័ក ៨ពុណាំបេក ៩ពុណាំពួន ១០ថាតាប់។ គេហៅ អូវពុកថា ប៉ាថូ អូវពុកធំ អូវពុកមា ក៏ហៅប៉ាថូដែរ។ ម្ដាយ គេហៅ មី អែម្ដាយមីង និង ស្រ្ដីអ្នកជិខាងក៏គេហៅមីដែរ។ បងស្រី ប្រុស ហៅថាប៉ង ប្អូនប្រុសស្រី ហៅថា ផូវអ៊ួង។ មាខាងម្ដាយហៅថា អាកឡៃ
អែប្ដីរបស់ម្ដាយមីងខាងអូវពុក ហៅថា ពូឡៃ។
គេប្រើពាក្យយកខាងចុងជាដើមបញ្ជ្រាស់គ្នា។ អុបមាដូចពាក្យ នេះមនុស្សទាសាំ ជាប្អូន គេថាផូងអ៊ួង ទាសាំ ពាក្យថា នេះមនុស្ស លីស៊ីមាខាងអូវពុក គេថា ងាន ឡៃលីស៊ី អុបមាមួយទៀត ដូចគេហៅចិនថា ពីស៊ី ហៅមន្រ្ដី ថា ប៉ាតេង
ហៅអ្នកប្រាជ្ញថា ប៉ានឃាប លុះដល់គេចង់ថាមន្រ្ដីចិន រឺអ្នកប្រាជ្ញចិន គេមិនថា ពីស៊ីប៉ាតេង រឺ ពីស៊ីប៉ានឃាប ទេ គេទៅជាប្រើថា ប៉ាតេងពីស៊ី រឺ ប៉ានឃាមពីស៊ី(១) ទៅវិញ។

១ = ប៉ាតេងពីស៊ី = មន្រ្ដីចិន។ ប៉ានឃាបពីស៊ី = អ្នកប្រាជ្ញចិន។ ទាំងនេះ គ្រាន់តែលើកយកជាអុទាហរណ៍គោលៗទេ។ ម្យ៉ាងទៀត គឺមន្រ្ដីគេនិយាយតាមបែបមន្រ្ដី អ្នកប្រាជ្ញនិយាយគ្នា តាមភាសាអ្នកប្រាជ្ញ លោកសង្ឃ រឺ តាបស
ក៏មានពាក្យសំដីប្រើរបៀបខ្លួនជាសង្ឃ ជាតាបស អែអ្នកស្រែចំការក៏និយាយ ប្លែកតាមបែបរបស់គេដែរ មិនប្លែកអ្វីពីរបៀបប្រើភាសាអ្នកស្រុកចិន។ អំពីមនុស្សព្រៃ
មនុស្សព្រៃមានពីរបែប។ មួយពួកជាពួកចេះនិយាយភាសាអ្នកស្រុកស្ដាប់គ្នាបាន គឺពួកមនុស្សព្រៃលក់ខ្លួនជាទាសៈ បំរើ គេនេះអែង។ មួយទៀត
គឺពួកមនុស្សព្រៃដែលនិយាយស្ដាប់ភាសាគ្នាមិនបាន គ្មានរវល់នឹងការចំរើន។ ពួកនេះ គ្មានចេះ ធ្វើផ្ទះជ្រកនៅទេ តែងនាំគ្នាទាំងគ្រួៗដើររស់នៅតាមភ្នំ។ ក្បាលគេមានពាក់អ្វីម្យ៉ាងធ្វើពីដីរាងដូចឆ្នាំង។ បើដើរទៅជួប នឹងសត្វព្រៃ គេបាញ់នឹងព្រួញ រឺ ពួយនឹងលំពែង បានសត្វនោះមក ក៏គូសដុំថ្មយកភ្លើង ចំអិនសត្វ រួចអង្គុយដំកង់ចែកគ្នាស៊ី ។ រួចហើយដើរទៅទៀត។
ពួកនេះកាចសាហាវណាស់ តែងសំលាប់ក្រុមជាមួយ ហើយចេះផ្សំថ្នាំពិស
ពូកែសក្ដិសិទ្ធ ណាស់។ នៅដីវាលជិតខាងកន្លែងនៅ គេមានដាំសន្ដែកគួ ដើមក្រវាញ និង ដើមកប្បាស ត្បាញសំពត់ជាវិជ្ជាជីវៈ។ សំព ត់របស់គេនោះ សាច់ក្រាស់គ្រើម ហើយមានពណ៌ក្រវេមក្រវាមណាស់ផង។
អំពីអក្សរសាស្រ្ដ(១)
លិខិតធម្មតា និងអត្ថបទទាំងអស់ ដូចជាអែកសារផ្លូវការជាដើម
សុទ្ធតែសរសេរលើស្បែកសត្វប្រើស រមាំង រឺ ស្បែកដ ទៃទៀត
ដែលគេយកមកហាលស្ងួតលាបពណ៌ខ្មៅ។ គេកាត់ស្បែកនោះអោយមានទំហំធំ រឺ តូច ទៅតាមសេចក្ដីត្រូវការ និងយកម្សៅម្យ៉ាងមកប្រើ មានសន្ឋានដូចដីសនៅស្រុកចិន ដោយលញ់អោយវែង ចិតចុងស្រួចគេហៅថា សោ(២) ហើ យគេសរសេរដោយដៃ
បានជាប់ដិតល្អណាស់ មិនងាយនឹងរលុបឡើយ។ កាលណាគេសរសេរហើយ គេយកដីសនោះ មកសៀតនឹងត្រចៀក នាំអោយគេចំនាំបានថា អ្នកនេះហើយជាអ្នកសរសេរ។
បើសរសេរហើយត្រូវការលុបវិញ តោង ប្រើរបស់ទទឹកយកមកជូតទើបរលុបអក្សរនោះទៅវិញ។ អក្សរនេះ មានសន្ឋានដូចអក្សរជនជាតិហួយតូវ (តួរក៍) ដូច្នេះ ដែរ។
ការសរសេរជាលិខិតអ្វីក៏ដោយ គេសុទ្ធតែសរសេរពីក្រោយទៅមុខ
មិនមែនសរសេរពីលើចុះក្រោម។ ខ្ញុំលឺអ៊ា សាយហាយ៉ា និយាយថាស្រះនៃអក្សររបស់គេ ស្រដៀងគ្នានឹងអក្សរជាតិមុងហ្គោលដែរ មានប្លែកគ្នាតែពីរបីប៉ុណ្ណោះ ។ កាលនោះគ្មានអត្ថបទបោះពុម្ពទេ ប៉ុន្ដែមានអ្នកនិពន្ធ
និងអ្នកតែងកាព្យពេចន៍ដែរ។

១ = លោកប៉េលិយោត ប្រែត្រង់នេះថា Ecriture ។ តែន័យយើងថានេះទូលាយជាង ព្រោះតំរូវតាមអក្សរចិន (?) ។ ២ = ត្រង់នេះលោកប៉េលិយោតថា ហៅថាសូ ទៅវិញ។ តែបើលឺតាមចាស់ៗនិយាយតៗមកថា គេសរសេរនឹងដីសពង គឺដីសុទ្ធ តែដូចម្សៅ។ អំពីពេលបុណ្យចូលឆ្នាំ
គេយកខែទីត១០ របស់ចិនធ្វើខែទី១ ហើយខែនោះមានឈ្មោះថាកាតិក (កក្ដិក)(១)។ នៅពីមុខវាំងគេសង់វេទិការមួយ យ៉ាងធំ ដែលអាចដាក់បានមនុស្សមួយពាន់នាក់ ហើយគេចងប្រទីបជ្វាលា និងផ្កាផ្ញីជាដើម លំអនៅលើថ្នាក់នោះ។ នៅ
ពីមុខដែលឃ្លាតពីទីនេះប្រមាណជា ២០០ហត្ថ មានទីលានមួយទៀត
គេបន្ដឈើធ្វើជារោងរន្ទា ដែលមានកំពល់ដល់ ទៅជាង២០០ហត្ថ។
ក្នុងយប់នោះគេអុជកាំជ្រួច រន្ទា ផាវបី-បួន រឺ ប្រាំកន្លែង។ នៅក្នុងរោងនោះ ស្ដេចក៏យាងចេញមក ទត កាំជ្រួច រន្ទា និង ផាវ ដែលគេអុជនៅខាងក្រៅចំងាយ ១០០លី តែគេអាចមើលឃើញ និងស្ដាប់សូរយ៉ាងច្បាស់ លឺខ្លាំ
ងមើលតែកាំភ្លើងធំទ្រហឹងខ្ទរខ្ទារពេញតែទីក្រុង។

១ = បានជារាប់ពីខែកក្កិត ព្រោះជំនាន់ដើមគេរាប់រនោចមុនខ្នើត
គឺពី១រោចខែកក្ដិក ទៅជាដើមឆ្នាំខែលេខ ១។
មន្រ្ដីនិងរាជវង្សទាំងអស់នាំគ្នាកាន់ទៀន
និងម្លូស្លាដែលជាហេតុនាំអោយចំនាយប្រាក់យ៉ាងច្រើន។ នៅក្នុងពិធីនេះ ស្ដេ ចបានអញ្ជើញពួកទូតបរទេសទៅចូលរួមផងដែរ។
គេធ្វើដូចនេះអស់រយៈពេលកន្លះខែទើបបានចប់។ នៅក្នុងខែនិមួយៗ
សុទ្ធតែមានពិធីបុណ្យដែរ ដូចជានៅខែទី៤ គេបោះឈូង ខែទី៩ ធ្វើអ៊ាបឡាក់(២) ពិធីនេះគេហៅ ប្រជុំមនុស្សចូលក្រុង ហើយហាត់ក្បួនដើរដង្ហែកាត់មុខវាំង។ ខែទី៥ គេទទួលយកទឹកមន្ដព្រះពុទ្ធ ពីគ្រប់ទីជិតឆ្ងាយទាំង អានាចក្រ យកមកស្រោចស្រង់ថ្វាយព្រះរាជជំរះកាយ ហើយអុំនាវានៅលើគោក (អុំទូកគោក) អែស្ដេចយាងឡើងលើ ប្រាសាទទតមកពិធីនេះ។ ខែទី៧ ធ្វើពិធីដុតភ្នំស្រូវ។ ពេលនោះស្រូវទើបនឹងទុំថ្មី គេទទួលយកមកតាមទ្វារខាងត្បូង ហើយគេគរដុត ថាជាការបូជាចំពោះព្រះពុទ្ធ។ មានស្រីៗច្រើនណាស់ជិះរទេះ រឺ ដំរី
នាំគ្នាមកមើលពិធីនេះ អែព្រះរាជា មិនចេញមកទតពិធីនេះទេ
ទ្រង់គង់នៅអែព្រះដំនាក់។ ខែទី៨ ធ្វើពិធីអៃលាំ(៣) ពិធីនេះគេរាំរែក។ គេចាត់អ្នករាំនិង អ្នកភ្លេងពូកែៗអោយចូលទៅរាំអៃលាំក្នុងវាំងរាល់ៗថ្ងៃ។ ក្រៅពីនេះមានប្រជល់ជ្រូក និងប្រជល់ដំរីទៀត។ ពិធីនេះស្ដេ
ចក៏អញ្ជើញពួកទូតប្រទេសក្រៅចូលទស្សនាផងដែរ។
គេធ្វើដូច្នេះរហូតដល់គ្រប់ដប់ថ្ងៃ។ អែដទៃទៀត ខ្ញុំមិនបានកត់
ត្រាអោយច្បាស់លាស់ទេ។ អ្នកស្រុកនេះ
ក៏មានអ្នកចេះវិជ្ជាតារាសាស្រ្ដដូចចិនដែរ អាចនឹងដេញរកថ្ងៃខែណាធំតូច រឺ សូរ្យគ្រាស ចន្ទគ្រាសដែរ តែថ្ងៃខែធំតូចនេះ មិនដូចគ្នានឹងប្រទេសចិនទេ។ បើឆ្នាំណាជាឆ្នាំអធិកមាស គេក៏មានលើក ខែដែរ។ ខែដែលត្រូវលើកនោះគឺខែទី៩(៤) ប៉ុន្ដែខ្ញុំមិនដឹងការនេះសព្វគ្រប់ទេ។ ក្នុង១យប់ គេចែកចេញជាប្រាំយាម។ ប្រាំពីរថ្ងៃរាប់ជាមួយជុំ គឺដូចគ្នានៅស្រុកចិន ហៅថា កាយ-ពី-ភៀន-ជូ។

២ = លោកប៉េលីយោតប្រែថា Ya-lie ហើយចុះសេចក្ដីយល់ថា Ràp Riep។ ៣ = លោកប៉េលីយោតប្រែថា Gnai-lan (Ràm) ៤ = តាមពិតយើងលើកខែទី៨ គឺខែអាសាធ ប៉ុន្ដែនេះ គឺលោកជីវក្វាន់និយាយតាមខ្មែរជំនាន់ដើម ដែលរាប់ពី១ រោច ខែអាសាធ ទៅដល់ ១កើតខែស្រាពណ៍ចាត់ជាខែទី៩។
អ្នកស្រុកនេះ គ្មានប្រើនាមក្រកូល(សែ) គ្មានឈ្មោះ
ហើយមិនចេះកត់ថ្ងៃខែកំនើតផង ភាគច្រើន គេយកឈ្មោះថ្ងៃដែ លកើត
ហៅជាឈ្មោះមនុស្ស។ តាមក្បួនយាមថា ក្នុងមួយសប្ដាហ៍ មានពីរថ្ងៃល្អបំផុត បីថ្ងៃល្មមមធម្យ ពីរថ្ងៃអាក្រក់ ហើយថ្ងៃណាត្រូវចេញដំនើរបែរមុខទៅទិបូព៌ រឺត្រូវឆ្ពោះទៅទិសបស្ចឹម។ ពួកស្រីៗក៏ចេះរាប់ថ្ងៃខែដែរ។ ឆ្នាំទាំង១២ មានយកសត្វជាដំនាងដូចឆ្នាំរបស់ចិនដែរ តែហៅឈ្មោះខុសគ្នា
អុបមាដូចគេហៅឆ្នាំសេះថា ប៉ុកសាយ ឆ្នាំមាន់ហៅ ថា ឡាក់ ឆ្នាំជ្រូកហៅថា ចេកលូ និងឆ្នាំគោហៅ គូជាដើម។
អំពីការកាត់ក្ដី
រឿងប្រជារាស្រ្ដក្ដីក្ដាំគ្នា ពិតមែនតែជាការតូចតាច
ប៉ុន្ដែជាការមួយគួរអោយចង់ដឹងចង់លឺដែរ។ រឿងក្ដីក្ដាំរបស់រាស្រ្ដ សុទ្ធ តែឡើងគាល់រហូតដល់ស្ដេចអោយជំរះក្ដី។ ដើមឡើយ ស្ដេចអិតមានវាយតប់ដោយរំពាត់ធំ រឺ តូចឡើយមានតែពិន័យ ជាមាសប៉ុណ្ណោះ។ បើអ្នកនោះមានះមិនព្រមធ្វើតាម រឺ មានទោសធ្ងន់នោះ គេចាប់ចងយកទៅប្រហារជីវិតដែរ គ្រាន់ តែនាំចេញទៅទ្វារខាងលិច ហើយអោយជីករន្ដៅកប់អ្នកទោសនោះ និង យកដី រឺ ថ្មកប់គ្របពីលើប៉ុណ្ណោះ។ ទោសស្រាលបន្ទាប់មក គឺកាត់ម្រាមដៃជើង
មានខ្លះត្រូវគេកាត់ច្រមុះចោលក៏មានដែរ។ រឿងសហាយស្មន់ និងលេង ល្បែង អិតមានហាមឃាត់ទេ។ បើប្ដីរបស់ស្រីដែលមានសហាយនោះដឹង គេយកឈើពីរ
ទៅចងគាបជើងរបស់ប្រុស សហាយនោះ អោយឈឺស្ទើរស្លាប់។
បក្សពួកខាងប្រុសទាំងប៉ន្មានត្រូវរួចខ្លួន។
អែអ្នកដែលផ្ដើមគំនិតបោកប្រាស់គេ ត្រូវមានទោសដែរ។
បើមានមនុស្សស្លាប់នៅនឹងទ្វារកំពែង គេយកខ្សែចងអូសទៅទីវាលក្រៅក្រុង ហើយសម័យនោះ គ្មានការពិនិត្យសាកសព្វអ្វីទេ។
បើគេចាប់បានចោរក៏អាចនាំទៅឃុំឃាំងសួរចំលើយដែរ តែមានការគួរអោយអស់សំនើ ច គឺថា បើគេសង្ស័យថាជននោះជាចោរ ហើយជននោះមិនព្រមទទួលសារភាព
គេនឹងយកខ្ទះមកដាំខ្លាញ់អោយក្ដៅ មែនទែន
ហើយគេអោយជននោះលូកដៃទៅក្នុងខ្លាញ់កំពុងពុះនោះអែង។
បើជននោះជាចោរមែនក៏ត្រូវរលាករលួយ ដៃ បើមិនមែនជាចោរទេ អិតមានរលាកឡើយ។ ម្យ៉ាងទៀត បើមានគ្រួសារពីរក្ដីក្ដាំគ្នា ហើយរកកាត់សេចក្ដីរកនរណា ត្រង់ រឺ វៀចមិនមិនកើត គេធ្វើដូច្នេះ នៅពីមុខវាំង មានប្រសាទថ្មតូចៗ ១២ខ្នង ហើយគេបញ្ជាកូនក្ដីអោយចូលទៅអង្គុ យក្នុងប្រសាទនោះមួយម្នាក់។
គេអង្គុយតាំងពីមួយថ្ងៃ ពីរ បី រឺ បួនថ្ងៃទៅ
បើនរណាដែលជាអ្នកធ្វើខុសនឹងច្បាប់នោះ ពិតជាមានភស្ដុតាងលេចឡើងមិនខាន គឺបើមិនចេញកមរមាស់ទេ ក៏ក្អក្ដៅផ្ដាសាយដែរ។ អែអ្នកទៀងត្រង់អិតមានផុល រមាស់អ្វីឡើយ។ ការវិន័ច្ឆ័យដូច្នេះ គេហៅថា គុកសួគ៌។
រឿងដូច្នេះបានមកពីព្រះភូមិរក្សាទឹកដីរបស់គេ ពូកែសក្ដិសិទ្ធិ ណាស់ ទើបគេអាចធ្វើដូច្នេះទៅកើត។

១ =គុកសួគ៌ គឺជាគុកមួយដែលសក្ដិសិទ្ធ ដូចទេវតាមកកាត់ក្ដីនេះអោយ។ អំពីជំងឺស្រែង(២)
អ្នកស្រុកមានកើតជំងឺស្រែងច្រើនគ្នាណាស់ មកពីគេចូលចិត្ដមុជត្រាំក្នុងទឹក ហើយអុស្សាហ៍លាងសក់ក្បាល តែងមាន កើតជំងឺស្រែងច្រើនណាស់។ នៅតាមផ្លូវធ្លា ពួកនេះមិនសូវអៀនខ្មាសទេ។ ខ្ញុំលឺគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជំងឺមូល
បន្ដាលអោយស្លាប់អស់៨-៩នាក់ដែរក្នុងបន្ដាមួយពាន់នាក់។ នៅទីផ្សារ មានលក់ថ្នាំសំរាប់កែរោគដែរ តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំងមានគ្រូមន្ដអាគមដើរព្យាបាលរោគ អោយគេ ជាការគួរអស់សំនើចណាស់។

១ = លោកប៉េលិយោត ប្រែថាឃ្លង់ ប៉ុន្ដែតាមន័យអក្សរចិន ប្រែអោយចំគឺស្រែង។ បើថាឃ្លង់ដូចជាមិនមែន ព្រោះកើត ឃ្លង់អែណាដល់ទៅពេញស្រុក បើឃ្លង់មែន មិនងាយមើលជាទេ។ បើថាស្រែងនោះសមមែន ព្រោះជំងឺនេះច្រើន
បន្ដាលមកពីការកខ្វក់។
អំពីមរណភាព
មនុស្សចាស់គេអិតមានដាក់ក្ដារមឈូសទេ គេយកតែកន្ទេលក្រាលពីក្រោម
យកកំនាត់សំពត់គ្របពីលើ ហើយគេយក ទៅព្រៃហើយ។ កាលពីដើម គេក៏ប្រើទង់ព្រលឹង និង ភ្លេងភ្លាត់ហែខ្មោចដែរ ហើយគេលីងលាចពីរមុខ បាចតាមផ្លូវនាំ មុខខ្មោច លុះលែងទៅដល់ក្រៅក្រុងដល់កន្លែងស្ងាត់ គេក៏ដាក់ចោលខ្មោចនោះហើយត្រលប់មកវិញ។ បើមានសត្វខ្លែ ង រឺ តិរច្ឆានអ្វីដទៃទៀតស៊ីខ្មោចនោះអស់មួយរំពេចទៅ គេថាអូវពុកម្ដាយនោះ មានភ័ពបានសុខសប្បាយល្អណាស់ តែ បើគ្មានសត្វស៊ីសោះ រឺ មានស៊ីដែរ តែមិនអស់វិញ គេបែរជាយល់ថា អូវពុកម្ដាយនេះ មានពៀរមានទោសទើបបានដូ ច្នេះ។
លុះមកដល់គ្រាអិលូវនេះ មានគេយកខ្មោចទៅដុតបូជាខ្លះៗហើយ។
ពួកអ្នកដែលមានជាប់ពូជជាកូនចិន អូវពុកម្ដាយ
ស្លាប់ទៅគេអិតស្លៀកពាក់សកាន់ទុក្ខទេ។ ប្រុសគ្រាន់តែកោរសក់
ក៏ចាត់ជាការកាន់ទុក្ខហើយ។ ចំនែកស្ដេចវិញ មាន ប្រាសាទសំរាប់កប់
ប៉ុន្ដែមិនដឹងជាកប់ខ្លួនទាំងមូល រឺ កប់តែឆ្អឹងទេ។
អំពីការភ្ជួរដាំ
ប្រហែលជាក្នុងមួយឆ្នាំ គេអាចសាបព្រោះនិងច្រូតស្រូវបានបី រឺ បួនលើក ពីព្រោះរដូវទាំងបួនមានធាតុអាកាសស្រួល ល្អ ដូចជាខែទី ៥ ទី ៦ ដែរ។ ម្យ៉ាងទៀត ស្រុកនេះ គេមិនស្គាល់ដូចម្ដេចថាធ្លាក់ព្រិល រឺ ទឹកកកឡើយ។ ស្រុកគេ កន្លះឆ្នាំ ភ្លៀង កន្លះឆ្នាំអិតមានភ្លៀងសោះ។ ចាប់តាំងពីខែទី៤ ដល់ទី៥ តែដល់ពេលរសៀលមានភ្លៀងធ្លាក់រាល់ថ្ងៃ ទឹកនៅក្នុង សមុទ្រទឹកសាប (ទន្លេសាប) ជោរឡើងមានកំពល់ ៧០ -៨០ ហត្ថ។ ដើមឈើធំៗលិចនៅសល់តែចុង អែពួកអ្នកស្រុក រស់នៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រកខាងក្រោយភ្នំវិញ។ ចាប់ពីខែទី១០ ដល់ខែទី៣ នៃឆ្នាំថ្មី គ្មានភ្លៀងមួយដំនក់ទេ
នៅក្នុងសមុទ្រទឹកសាបនោះ ធ្វើដំនើរបានតែកូននាវាតូចៗ ទេ។
ត្រង់កន្លែងទឹកជ្រៅ មានជំរៅត្រឹម ៣ រឺ ៥ហត្ថប៉ុណ្ណោះ។
ពេលនោះអ្នកស្រុករើលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួរ ដាំវិញ។ ចំពោះស្រូវ ដល់ទៅពេលណាទុំ ក៏ត្រូវពេលទឹកឡើងដល់ល្មម។
គេសាបព្រោះដាំតាមកន្លែងដីរបស់គេរក្សា រៀងខ្លួន។
គេភ្ជួរស្រែដោយមិនបាច់ប្រើគោទេ។ ចប និង កន្ដៀវរបស់គេ
ពិតមែនតែមានសន្ឋានប្រហាក់ប្រហែលគ្នា នឹង របស់ចិនដែរ តែមិនដូចគ្នាឡើយ។ មានស្រែព្រៃមួយបែបទៀត គេមិនព្រោះស្រូវធម្មតាទេ
ស្រូវដែលគេព្រោះនោះចេះលូតឡើងតាមទឹក បើទឹកឡើងដល់ កំពស់ ១០ហត្ថ
ក៏ស្រូវលូតឡើងកំពស់នោះដែរ។ នេះប្រហែលជាពូជស្រូវមួយបែបផ្សេងទៀតហើយ។ ស្រែអំពកនិង ថ្នាលបន្លែ កេមិនប្រើគ្រឿងស្មោគគ្រោក
ដែលជាហេតុនាំអោយមិនស្អាតនោះទេ។ ពួកចិនដែលទៅដល់ស្រុកនោះ ក៏
គេមិនហ៊ាននិយាយរឿងពាងលាមកនៅប្រទេសចិនអោយពួកនោះដឹងដែរ ព្រោះខ្លាចគេមើលងាយ។ នៅក្នុងផ្ទះពីរបី ខ្នង គេជីករន្ដៅបង្គន់អាច់មួយហើយគេប្រក់ស្បូវ។ ដល់កាលណាពេញទៅនោះ គេលប់ចោលវិញ ហើយទៅជីរន្ដៅមួ យទៀត។ ទៅពេលដែលបន្ទោរបង់រួច គេតែងតែចុះទៅលាងអែក្នុងស្រះអោយបានស្អាតជានិច្ច តែគេយកតែដៃឆ្វេង ទៅលាងទេ អែដៃស្ដាំគេទុកបរិភោគបាយ។ ពួកគេមើលឃើញជនជាតិចិនចូលបង្គន់ហើយយកក្រដាសកិត គេសើច ថែមទាំងមិនចង់អោយឡើងលើផ្ទះគេទៀតផង។ ស្រីៗស្រុកនេះ
បត់ជើងតូចឈរដូចប្រុសដែរ ជាការគួរអោយអស់សំ នើចណាស់។
អំពីទឹកដី
ចាប់តាំងពីចូលក្នុងស្រុក ចេងផូវមក ខ្ញុំមើលឃើញសុទ្ធតែព្រៃឈើវែងអន្លាយ នៅតាមមាត់ទន្លេដ៏ធំធេង មានដើមឈើ ធំចាស់បុរាណ និង
គុម្ពផ្ដៅស៊ុបទ្រុបចំងាយរាប់រយលី ហើយមានសំលេងបក្សាបក្សីស្រែទ្រហឹងអឹងកង នៅទីនោះផង។ លុះទៅដល់ពាក់កន្ដាលទន្លេ ទើបមើលទៅឃើញវាលស្រែដ៏ធំធេង គ្មានឃើញដើមឈើមួយដើមឡើយ គេមើលទៅ ឃើញតែស្រូវទុំនៅសព្វទិសទីប៉ុណ្ណោះ។

មានសត្វគោព្រៃរាប់រយរាប់ពាន់ បានមកផ្ដុំគ្នាជាហ្វូងនៅទីនោះ។
មានរិស្សីដុះជាប់គ្នាជាដងព្រៃ មានចំងាយរាប់រយលី
ហើយរិស្សីទាំងនោះមានជួរបន្លានៅត្រង់គ្រប់ថ្នាំង។
ទំពាំងរិស្សីមានរសជាតិហាងខ្លាំងណាស់ ហើយនិងមានភ្នំនៅគ្រប់
ទិសទាំងបួនទៀតផង។
អពីផលានុផល
ស្រុកនេះ មានភ្នំច្រើន និងមានដើមឈើប្លែកៗ។ កន្លែងណាដែលគ្មានដើមឈើទេ គឺជាកន្លែងដែលសត្វរមាសនិងដំរី រស់នៅ។ ពពួកសត្វស្លាបដ៏មានតំលៃ និង សត្វម្រឹគដ៏ប្លែកៗ មានច្រើនអិតគណនា។ មានសត្វចចាតពណ៌ និងរោមល្អិត ភ្លុកដំរី កុយរមាស ឃ្មុំផ្លិតធំៗ ឈើចន្ទន៍ក្រស្នា ក្រវាញ ជ័រចុង បញ្ញើក្អែក (ជីកេង) ប្រេងសំរោង (តៃហួងជី)។
• ចចាតជាសត្វមួយបែប គេកំរចាប់វាបានណាស់។ នៅក្នុងព្រៃមានស្រះ រឺ ត្រពាំង ហើយនៅក្នុងទឹកនោះមានត្រីជាច្រើន
។ សត្វចចាត វាហើរចេញពីព្រៃមកចាប់ត្រីនោះជាអាហារ។
ពួកអ្នកព្រៃគេយកស្លឹកឈើបិទបាំងខ្លួនហើយទៅអង្គុយ ក្បែរមាត់ទឹក។
គេយកមេចចាតធ្នាក់មួយដាក់ក្នុងទ្រុង ដើម្បីនឹងបញ្ឆោតចាប់យកចចាតឈ្មោល គឺនៅនឹងដៃគេមានកា ន់លប់មួយទៀត រង់ចាំកាលណាចចាតឈ្មោលមកជិត
គេគ្របលប់នោះយកវា។ គេធ្វើរបៀបនេះក្នុងមួយថ្ងៃទាល់ល្ងាច
ជួលកាលចាប់អិតបានសោះក៏មានដែរ។ ភ្លុកដំរី
មានតែអ្នកដែលនៅក្នុងរូងភ្នំឆ្ងាយដាច់ស្រយាលពីគេ ទើបរកបាន។ ដំ
រីមួយស្រុតស្លាប់ទៅ នៅសល់តែភ្លុកមួយគូប៉ុណ្ណោះ។
ដូច្នេះពាក្យដែលគេធ្លាប់និយាយថា សត្វដំរីក្នុងមួយឆ្នាំប្ដូរភ្លុកម្ដង នោះមិនពិតទេ។ ភ្នុកណាដែលចាក់នឹងច្បូក រឺ លំពែងបានមក គេទុកជាភ្លុកលេខ១ បើភ្លុកណាដែលគេបានដោយឃើញ វាស្រុតស្លាប់ខ្លួនវាភ្លាមគេចាត់ជាភ្លុកល្អលេខ២ បើគេរើសបានដោយដំរីស្លាប់យូរឆ្នាំចោលនៅក្នុងរូងភ្នំ គេចាត់ចាធុនអ ន់ជាងគេ។ • ក្រមួនឃ្មុំ គេរកបានពីដើមឈើចាស់ៗ
នៅក្នុងភូមិដែលសត្វឃ្មុំមួយប្រភេទមានចង្កេះស្ដួចឆ្មារ
ដូចសត្វអង្រ្កងវាធ្វើសំ
បុក។ អ្នកស្រុកដែលទៅយកឃ្មុំ តាមទូកតូចៗ គេអាចដាក់បានពីរបីពាន់ផ្លិត។ ផ្លិតណាដែលធំជាងគេមានទំងន់ដល់ទៅ ៣០-៤០នាឡិ អែផ្លិតណាដែលតូច ក៏មិនតិចជាង១៨ រឺ ១៩នាឡិដែរ។
• កុយរមាសណាដែលពណ៌ស ហើយមានផ្កា គេចាត់ទុកជាកុយល្អ
ហើយបើខ្មៅវិញគេទុកជាកុយអន់មិនសូវល្អ។
ឈើចន្ទន៍ក្រស្នា ដុះនៅក្នុងព្រៃស្បាត ព្រៃស្ដុក។
អ្នកស្រុកទៅកាប់យកបានមកដោយពីបាកណាស់ ព្រោះឈើដែល មានខ្លឹម។
ឈើនេះមានសាច់ស្រាយកំរាស់៨ រឺ ៩តិក។ ទោះជាដើមតូចក៏មានសាច់ស្រាយ ៤ រឺ ៥តិកដែរ។
• ក្រវា ពួកអ្នកព្រៃគេដាំនៅលើភ្នំ។
• ជ័រចុង គឺជាជ័រឈើម្យ៉ាងដែលអ្នកស្រុកនេះគេយកកាំបិតទៅចោះឈើសំរក់ជ័រមុនមួយឆ្នាំ ដល់ឆ្នាំបន្ទាប់មក ទើប
គេទៅយកជ័រនោះមក។ បញ្ញើជើងកែង (អ័រគីដេ?) ដុះនៅលើមែកឈើមួយប្រភេទ ដូចគ្នានឹងដើមមនដែលដុះផ្ញើនឹង គេដូច្នេះដែរ ហើយគេកំរនឹងរកបានណាស់ • ប្រេងសំរោង គេយកមកពីផ្លែឈើដើមធំមួយប្រភេទដែលមានសន្ឋានដូចផ្លែដូងល្អិតមូលៗ។ នៅក្នុងផ្លែនោះមាន
គ្រាប់ច្រើនទៀត។ អែម្រេច ដុះព័ទ្ធលើដើមផ្ដៅមួយគូ មានពណ៌បៃតងដូលស្មៅ បើនៅខ្ចីពណ៌ក៏ខ្ចី និងរិតតែហិរណាស់ ផង។
អំពីរបរជំនួញ
អ្នកស្រុកនេះ ពួកស្រីៗប៉ិនជួញដូរណាស់ ហេតុនេះពួកចិនៗ
គេរកប្រពន្ធមួយជាមុនសិន ហើយនឹងបានចំនេញច្រើនដោ យគេប៉ិនប្រសព្វរកស៊ី។ រាល់ថ្ងៃគែទៅលក់តាំងពីភ្លឺព្រាងៗ ដល់ពេលថ្ងៃត្រង់ទើបឈប់
ហើយពួកនេះគ្មានគ្រែ រឺ ផ្ទះសំ រាប់លក់អិវ៉ាន់ទែ គេច្រើនតែក្រាលវត្ថុ ហាក់ដូចជាកន្ទេលផ្ទាល់នឹងដីតំរៀបគ្នា។ ខ្ញុំលឺគេថា មានបង់ឈ្នួលដីជាលុយអោ យពួកមន្រ្ដីទៀតផង។
ជំនួញតូចតាច គឺគេជួញស្រូវអង្ករ និង របស់ដែលធ្វើមកពីស្រុកចិន។ បន្ទាប់មក មានលក់ដូរកំនាត់សំពត់ផ្សេងៗ។ ជំនួ ញធំ គឺគេជួញមាសប្រាក់។ តាមធម្មតា ពួកអ្នកព្រៃ តែឃើញពួកចិនទៅដល់ គេគោរពចិនសំបើមណាស់ ទុកដូចជាបាន ជួបនឹងព្រះ ហើយក្រាបក្បាលគោពទៀតផង។ លុះដល់ពេលថ្មីៗនេះ ទើបមានការបោកប្រាស់ និង មើលងាយចិន ដោ យហេតុមកពីមានមនុស្សទៅច្រើនពេក។
ទំនិញចិនដែលគេត្រូវការ
អ្នកស្រុកនេះ គ្មានកើតមាសកើតប្រាក់ទេ គេនឹកឃើញតែមាសមកពីស្រុកចិន គឺមាសប្រាក់ជាផលលេខ១ កំនាត់មាន ពណ៌ទាំងប្រាំជាលេខ២។
បន្ទាប់មកគេត្រូវការសំនរមកពីស្រុកចេងផីវ ថាំងតែស្មាច់មកពីស្រុកអ៊ូជីវ ថូផ្កាពណ៌មកពី ស្រុកជួរជីវ និង ទឺកប្រាក់ជាតិហិង្គុល ក្រដាសសរសេរ ស្ពាន់ធ័រ ថ្មដុត ឈើក្រអូប រិសប៉េកជី ក្រលៀនប្រើស សំពត់សរ សៃធ្មៃ សំពត់ហ្វាងឆាវ ឆ័ត្រ ឆ្នាំងដែក ថាសស្ពាន់គជ ម្រ័ក្យណ៍ ក្រាសឈើ ម្ជុល ជាដើម។ ក្រៅពីនេះរបស់ដែលធំៗដូច ជាកន្ទេលស្រុកម៉ែងជីវ
ដែលគេពេញចិត្ដបំផុតគឺ មានសញ្ញារូបម្ទេស តែគេមិនងាយនឹងយកទៅបានទេ។ អំពីស្មៅ និង ដើមឈើ
មានដើមទទឹម អំពៅ ផ្កាឈូក ក្រអៅឈូក ផ្លែខេម៉ា ចេក ដូចនៅស្រុកចិនដែរ។ គូលែននិងក្រូចឃ្វិចក៏មានរាងរៅដូច តែជូរ។
ក្រៅពីនេះមានផ្លែឈើព្រៃជាច្រើនដែលប្រទេសចិនយើងមិនធ្លាប់ដែលឃើញ
ហើយប្លែកៗទៀតផង។ មាន ផ្កាជាច្រើនដែលល្អៗ ហើយមានក្លិនក្រអូបណាស់។ ផ្កាដែលដុះនៅក្នុងទឹកក៏មានច្រើនយ៉ាង តែខ្ញុំមិនស្គាល់ថាជាឈ្មោះ ផ្កាអ្វីទេ។ ចំនែកដើមថោ លី ហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយឡាង កេកលួយ ឈើប្រភេទអស់នេះ គ្មានទេ។ នៅស្រុកនោះ ខែទី១
ក៏មានផ្កាឈូកដែរ។
អំពីសត្វស្លាប
បន្ដាសត្វស្លាប ឃើញមានក្ងោក ចចាត លលក ដែលប្រទេសចិនគ្មាន។
ក្រៅពីនេះដូចជាខ្លែង ក្អែក ត្មាត សេក ចាបស្រុក ត្រដក់ កុក ប្រវឹក និងចាបពួកជាដើម សុទ្ធតែមានទាំងអស់។ សត្វស្លាបដែលស្រុកនេះគ្មាន ដូចជា ហ៊ីងតូវ (ល្វាចេក?) ហុងអេង(ក្ងានព្រៃ) អ៉ឹងអេង (ក្លែងលឿង) តូវអ៊ូ (ត្រចៀកកាំ)..។
អំពីសត្វជើងបួន
សត្វចតុបាទមានរមាស ដំរី គោព្រៃ ដែលប្រទេសចិនគ្មាន។ ក្រៅពីនេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និង កញ្ជ្រោងជាដើម
សុទ្ធតែមានច្រើនណាស់។ សត្វដែលស្រុកនេះគ្មានគឺតោស៊ីងស៊ីង(១) និង អូដ្ឋ។ មាន់ ទា គោ សេះ ជ្រូ កនិង ពពែមានច្រើនក្រៃលែង។ តែសេះស្រុកនេះទាបៗណាស់ គោតូចៗក៏មានច្រើនណាស់ដែរ។ សត្វគោនៅរស់ គេ ហ៊ានជិះ
តែដល់វាស្លាប់ទៅគេមិនហ៊ានស៊ី និង មិនហ៊ានយកស្បែកវាទេ
គេទុកអោយវារលួយទៅតាមចិត្ដចុះ ពីព្រោះ វាធ្លាប់ជួយដល់កំលាំងមនុស្សលោក។ វាធ្លាប់តែអូសរទេះ។ ពីដើមមក មិនធ្លាប់មានក្ងានទេ ប៉ុន្ដែអិលូវមានហើយ ព្រោះមាននាវាចិនទៅញយៗ គេយកពូជពីស្រុកចិនទៅ។ កន្ដុរស្រុកនេះធំៗដុចសត្វឆ្មា ហើយមានកន្ដុរមួយមុខទៀត មានក្បាលប្លែកពិសេសធំ ដូចជាក្បាលកូនឆ្កែ។ ១ = គឺជាស្វាមាឌធំប៉ុនមនុស្ស ដូចគេធ្លាប់ហៅតាមកុនថា ស្វាគីងកុង អំពីបន្លែបង្ការ
បន្លែមាន ត្រកួន ស្ពៃ គួឆាយ ត្រប់ អូវលឹក ត្រលាច ត្រសក់ ឃិញឆាយ។ បន្លែដែលគ្មាននោះគឺ ឆាយថៅ ស្ពៃខៀវ ខូវចេ ង ប៉ោលេង ជាដើម។បន្លែដូចជាត្រប់ អូវលឹក ត្រសក់ ត្រលាចជាដើម តែដល់ខែទីមួយមានហើយ។ ដើមត្រប់មានដុះ រាប់ឆ្នាំមិនទាន់រំលើងចោលក៏មាន។ ដើមគរខ្ពស់ៗជាងផ្ទះទៅទៀត
អាយុជាង១០ឆ្នាំមិនទាន់កាប់ចោលក៏មានដែរ។ មា នបន្លែច្រើនមុខទៀត
ដែលខ្ញុំមិនស្គាល់ឈ្មោះ អែបន្លែដុះក្នុងទឹកក៏មានច្រើនមុខណាស់ដែរ។ អំពីត្រី និង សត្វលូន
ពួកត្រី និង អន្ដើកមាន : ត្រីរ៉ស់ច្រើនណាស់ ក្រៅពីនេះដូចជាត្រឆ្ពិន និង ត្រល្អិតអែទៀត រិតតែច្រើនណាស់ទៅទៀត មានត្រីថូវពួដែលធំនាះ
មានទំងន់ដល់ជាងពីរនាឡិ ហើយត្រីដែលខ្ញុំមិនស្គាល់ឈ្មោះនោះ
ក៏មានច្រើនណាស់ដែរ ដែល ជាត្រីមកពីសមុទ្រទឹកសាប (ទន្លេសាប)។
ចំនែកត្រីទឹកប្រៃវិញ ក៏មានច្រើនមុខ រាងដូចអន្ទង់ និង ត្រីខ្ជឹងបឹងដែរ។ ពួក អ្នកស្រុកនេះមិនស៊ីកង្កែបទេ ម៉្លោះហើយដល់ពេលយប់
គេឃើញកង្កែបលោតច្រវាត់កាត់ផ្លូវដើរ។ អន្ដើក កន្ធាយធំៗ ប៉ុនចង្អេរអុំ។ នោះជាអន្ដើក មានអាយុដល់ទៅ៦ឆ្នាំ ក៏គេនៅតែស៊ីវាដែរ។
បង្កងនៅស្រុកឆាណា(កំពុងឆ្នាំង) មួយមាន ទំងន់ដល់ជាងមួយនាលិ។
ជើងអន្ដើកនៅស្រុកចេនភូមានប្រវែងជាង ៨ – ៩តឹក។ ក្រពើធំៗប៉ុនទូក។ មាននាគជើងបួន មួយប្រភេទយ៉ាងចំលែក អិតមានស្នែងទេ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅក្នុងសមុទ្រទឹកសាប (ទន្លេសាប) នោះគ្រាន់ តែលូកដៃទៅក៏យកបានភ្លាម តែខ្ញុំមិនឃើញមានក្ដាមទេ ខ្ញុំស្មានថាប្រហែលជាមានដែរ
តែគេមិនស៊ីទេមើលទៅ(១)។ ១ = ការពិតស្រុកយើងមានក្ដាមច្រើនណាស់ពីដើមមក តែប្រហែលជាលោកជីវតាក្វាន់ មិនប្រទះឃើញក្នុងទន្លេ។
អពីការបិទស្រា
ស្រាស្រុកនេះមានបួនយ៉ាង ស្រាលេខមួយ ចិនហៅស្រាទឹកឃ្មុំ ដេលគេយកជាតិថ្នាំ និង ទឹកឃ្មុំលាយជាមួយទឹក ហើយ ផ្សំធ្វើឡើង។
បន្ទាប់មកហៅតាមពាក្យអ្នកស្រុកថា ផេងកេស៊ី ដែលគេយកស្លឹកឈើមកផ្សំ គឺស្លឹកឈើឈ្មោះផេងកេស៊ី នេះអែង ជាឈើ១ប្រភេទ។ បន្ទាប់មកទៀត គេយកអង្ករ រឺ បាយដែលសេសសល់ទៅបិទស្រា ហៅប៉ាវលេងកាក ព្រោះ ពាក្យថា ប៉ាវលេងកាក
បានន័យថាអង្ករ(២) ក្រៅពីនេះទៀត មានស្រាទឹកល្ងៃស្ករ
ដែលគេយកជាតិស្ករមកបិទអោយ កើតទៅជាស្រា។ បើគេចូលទៅស្រុកភូមិតាមមាត់ទន្លេ គេប្រទះស្រាមួយមុខទៀតធ្វើពីទឹកក្រចាប់ ព្រោះក្រចាប់ដុះនៅ មាត់ព្រែក ហើយស្លឹកវាមានរសជាតិស្ករ ដែលគេអាចយកមកធ្វើជាស្រាបាន។
២ = អង្ករពីដើម គេហៅ រង្ករ។
អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង មី
នៅប្រទេសនេះ ការធ្វើរបស់អស់ទាំងនេះ អិតមានហាមឃាត់ទេ។
តាមឆ្នេរសមុទ្រចាប់ពីចេនភូ និង ប៉ាងកាង(១) គេ ធ្វើអំបិលដោយទឹកសមុទ្រ។ នៅក្នុងភ្នំមានរ៉ែ ដែលគេបានជាតិថ្ម ធ្វើពីអំបិលប្រសើរជាងអំបិលសមុទ្រទៀត និងយក ថ្មធ្វើជាវត្ថុដទៃៗទៀត។ ពួកអ្នកស្រុកនេះមិនចេះធ្វើទឹកខ្មេះទេ តែគេចូលចិត្ដប្រើជាតិជូរនៅម្ហូបណាស់ គេត្រាំទឹកកាំ ផេង(២) ធ្វើជាម្ជូរ កាលណាដើមឈើនេះកំពុងតែលាស់គេយកស្លឹករឺទងខ្ចី កាលណាមានផ្លែគេយកផ្លែវិញ។

គេមិនចេះធ្វើមីទេ ព្រោះតែគ្មានស្រូវសាលី និង សន្ដែក។
ពួកនេះក៏មិនចេះធ្វើដំបែគ្រាប់ដែរ កាលណាគេបិទស្រាគេ លាយទឹកឃ្មុំ និងទឹកត្រាំស្លឹកឈើ អោយបានជាក្បាលស្រា ហើយក្បាលស្រានេះ ដូចគ្នានឹងស្រាស នៅក្នុងភូមិស្រុកយើង ដែរ។
១ = ចេនភូ = ចន្ទបូរ រឺ ចន្ទបុរី ។ ប៉ាកាង = បាកាន ។ ២ = តាមមើលទៅ ដើមនេះគួរជាដើមអំពិល ព្រោះគេប្រើស្លឹកក៏ បានផ្លែក៏បាន។
អំពីដង្កូវនាង និង ដើមមន
អ្នកស្រុកនេះមិនចេះចិញ្ចឹមដង្កូវនាងទេ ទាំងដើមមនក៏គ្មានដាំដែរ។ ស្រីៗមិនចេះប៉ាក់ជុលនិងដេរប៉ះឡើយ។ គេចេះ ត្បាញសំពត់ តែមិនចេះរវៃអំបោះទេ គេយកដៃត្រកួញសរសៃកប្បាស អោយកើតជាអំបោះ ហើយគេយកមកត្បាញ មិ នបាច់កីទេ។ គេចងសរសៃអំបោះម្ខាងជាប់នឹងចង្កេះគេ ហើយគេត្បាញចុងម្ខាងទៀត
ដោយមានត្រល់ជាបំពង់រិស្សី។ ប៉ុន្មានឆ្នាំក្រោយមកនេះ មានពួកសៀមចូលមកនៅ គេក៏ដាំមន ចញ្ចឹមនាងធ្វើសូត្រ ដោយយកពួជមកពីស្រុកសៀម។ នៅស្រុកនេះ គ្មានដើមធ្មៃទេ មានតែដើមក្រចៅ។ ជនជាតិសៀមចេះដេរប៉ាក់ចំនាប់
បើសំពត់អ្នកស្រុកនេះរហែក គេ យកមកពឹងស្រីសៀមអោយដេរប៉ះអោយ។
អំពីប្រដាប់ប្រើប្រាស់
អ្នកស្រុកធម្មតា មានផ្ទះនៅហើយ តែគ្មានតុកៅអី ចានដែក រឺ ថាំងជាដើមប្រើទេ គេប្រើឆ្នាំងដីសំរាប់ដន្ដាំបាយ ហើយ ឆ្នាំងមួយទៀតសំរាប់ស្ល។
គេយកថ្មបីដុំកំកល់ធ្វើជាជើងក្រាន និងយកត្រលោកដូងធ្វើជាវែក។
គេប្រើចានទាបមកពី ស្រុកចិនសំរាប់ដាក់បាយ អែសំល
គេដាក់នឹងកន្ទោងស្លឹកឈើដែលគេខ្ទាស់មិនលេចទឹកទេ។ គេយកស្លឹកក្រចាប់ធ្វើ ជាស្លាបព្រាដួសសំលបញ្ចូលមាត់ កាលណាប្រើរួចគេបោះចោលទៅ។ ម្ហូបថ្វាយព្រះ ថ្វាយទេវតា ក៏គេដាក់នឹងស្លឹកដូ ច្នេះដែរ។ គេយកគ្រឿងដែលធ្វើពីស្ពាន់ស ដែលដាក់ទឹកនៅក្បែរខ្លួន សំរាប់ជ្រលក់ដៃកុំអោយជាប់បាយនឹងដៃ ព្រោះ គេបរិភោគដោយផ្ទាល់នឹងដៃ បើគ្មានទឹកផ្សើមដៃមិនបានឡើយ។
គេប្រើផ្ដិលសំរិទ្ធសំរាប់ចាក់ស្រាផឹក ចំនែកអ្នកក្រ
ប្រើផ្ដិលដែលធ្វើអំពីដី រីអែពួកមន្រ្ដី គេប្រើផ្ដិលធ្វើពីប្រាក់ រឺជាមាសផងក៏មាន។ បើក្នុងអោកាសបុណ្យធំៗ ដូចជាបុណ្យ ជាតិវិញ
គេប្រើប្រដាប់ទាំងនេះ ធ្វើសុទ្ធតែពីមាសទាំងអស់
ហើយមានរបៀបផ្សេងពិសេសទៀតផង។ នៅនឹងដី គេ ក្រាលកន្ទេលមកពីស្រុកម៉េងជីវ (ស្រុកចិន) រឺ មួយក្រាលស្បែកខ្លាធំ ខ្លារខិន ស្បែកប្រើស រមាំង ពុំនោះទេ គេប្រើកន្ទេល ផ្ដៅ។ នៅពេលជិតៗនេះ គេទើបនឹងចេះប្រើតុទាបៗ
មានកំពស់ប្រហែលមួយហត្ថ។ សំរាប់កន្លែងគេដេក គេប្រើ កន្ទេលរិស្សី តែអិលូវនេះមានខ្លះប្រើគ្រែទាបៗខ្លះដែរហើយ ដែលជាគ្រែធ្វើមកពីស្រុកចិន។ ម្ហូបចំនី គេគ្របដោយសំ ពត់ អែនៅក្នុងវាំង គេប្រើសំពត់ព្រែប៉ាក់ឌិន រឺ ខ្សែសយ ដែលបានមកពីពួកឈ្មួញសំពៅប្រទេសក្រៅនាំយកមកថ្វាយ។ ដើម្បីស្រិតអង្ករ គេមិនប្រើត្បាល់កិនទេ គេប្រើត្បាល់បុកទៅវិញ។
អំពីរទេះ និង អង្រឹងស្នែង
ការធ្វើអង្រឹងស្នែង គេយកឈើមួយដើមដែលកោងចំកន្ដាល អ៊ែនចុះក្រោម
ចុងសងខាងងឡើងលើ ហើយនៅចុងនោះ គេឆ្លាក់ជាក្បាច់ផ្កាភ្ញី និង មានស្រោបមាស រឺ ប្រាក់ពីក្រៅឈើនោះផង គេហៅថា អង្រឹងដងមាស រឺ ដងប្រាក់ សំរាប់តា
មលំដាប់ថ្នាក់។ ចំងាយពីចុងដងប្រហែលមួយហត្ថ គេវាយដែកធ្វើចាស្រយូវម្ខាងមួយ ហើយគេយកសំពត់មួយផ្ទាំង យ៉ាងធំ ហើយក្រាស់
មកបត់ធ្វើជាត្រចៀកសំរាប់ស៊កខ្សែភ្ជាប់ទៅ នឺងស្រយូវដែកនោះ។
អ្នកជិះគេអង្គុយលើសំពត់ នោះ ដៃកាន់ជាយសំពត់ផង
ហើយអោយមនុស្សពីរនាក់ជានាក់សែង។ នៅក្បែរអង្រឹងស្នែង តែងតែមានប្រដាប់មួយ ទៀត មានសន្ឋានដូចដំបូលទូកតែធំជាង ក៏មានបិទបាំងដោយសំពត់ព្រែប្រាំពណ៌ ហើយដោយមានមនុស្សបួននាក់សែ ង និងមានមនុស្សដើរតាមហែពីក្រោយផង។
បើធ្វើដំនើរទៅឆ្ងាយ គេអាយជិះដំរីនិងសេះ ព្រមទាំងប្រើរទេះដែរ។
រទេះនៅស្រុកនេះ ក៏មានលក្ខណដូចរទេះស្រុកអែទៀតដែរ តែគេជិះសេះអិតមានកែបទេ អែដំរីក៏គ្មានប្រដាប់សំរាប់ អង្គុយដែរ។
អំពីទូកច្រវា
អំពីទូកធំៗ សុទ្ធតែធ្វើឡើងដោយយកឈើរឹងៗ មកចាំងជាបន្ទះក្ដារសិន
រួចទើបវាយផ្ដុំឡើងជាទូក។ មេជាងអិតមាន ប្រើនរណាទេ គេប្រើតែដឹង
ហើយនិងដែកខួង ដែលជាហេតុនាំអោយខាតឈើនិងកំលាំងច្រើនណាស់។ នៅពេលដែ លគេចង់កាត់ឈើជាកំនាត់ គេតែងយកដែកខួងមកខួងទំលុះផ្ដាច់តែម្ដង
ទោះជាធ្វើផ្ទះក៏ធ្វើរបៀបគ្នានេះដែរ។ គេមាន ប្រើដែកគោលវាយធ្វើទូកដែរ។ គេយកស្លឹកលេង (ក្រចាប់) មកប្រក់ធ្វើដំបូល ដោយយកដើមស្លាមកពុះជាបន្ទះគាប សង្កត់ស្លឹកនោះផង។ ទូករបៀបនេះ គេហៅថា «ស៊ីនណា»។ គេបិទពរទូកដោយជ័រឈើ ខ្លាញ់ត្រី លាយនឹងកំបោរ។ ចំ នែកទូកតូចវិញ គេលុងធ្វើពីឈើមួយដើមធំ។ គេយកភ្លើងដុតរោលអោយទន់សាច់ឈើ ទើបទល់បំប៉ោងពង្រីកពោះទូ កអោយធំ
ក្បាលកន្សៃស្រួច អិតមានប្រើដំបូលទេ តែដាក់បានមនុស្សច្រើននាក់ណាស់ដែរ។ ទូករបៀបនេះ ហៅថា កុយលាំង។
អំពីខេត្ដ
ខេត្ដមានទាំងអស់ជាង ៩០ គឺខេត្ដ ចេងពួ (ចន្ទបូរ) ឆាណា(ឆ្នាំង)
ប៉ាកាង(បានកាន) មុងលាង ប៉ួចស៊ី ភូវមួយ ទីហួង បាក់ លុតប៉ោ ណៃកាខាំង ប៉ួចស៊ីលី ជាដើម។ ក្រៅពីនេះ ខ្ញុំមិនចាំឈ្មោះទេ។ ខេត្ដនិមួយៗ
សុទ្ធតែមានមន្រ្ដីកាន់កាប់ ហើយ មានធ្វើបន្ទាយឈើជារបាំងផង។
អំពីស្រុកភូមិ
នៅក្នុងភូមិនិមួយៗ ជួនមានវត្ដ ជួនមានប្រាសាទ
ហើយមានមន្រ្ដីម្នាក់នៅត្រួតត្រាយ៉ាងហ្មត់ចត់។ មន្រ្ដីនោះគេហៅថា មួយស៊ី។ នៅតាមផ្លូវធំៗ តែងមានសាលាមួយសំរាប់ឈប់សំរាក គេហៅថាស៊ិមប៉ាក់។
ប៉ុន្ដែនៅពេលថ្មីៗនេះ មានកើត ចំបាំងជាមួយនឹងប្រទេសសៀម
ភូមិទាំងនេះក៏ប្រែក្លាយទៅជាដីវាលទៅវិញ។
អំពីប្រមាត់ប្រមង់
កាលពីមុននេះ តែដល់ខែទី៨ គេតែងធ្វើការចាប់មនុស្សយកប្រមាត់ ពីព្រោះស្ដេចចាម ក្នុងមួយឆ្នាំគេសុំយកប្រមាត់មួ យថូ ដែលមានចំនួនរាប់ពាន់។ នៅក្នុងពេលយប់ គេចាត់ពួកអ្នកយកប្រមាត់ (ប្រមាត់ប្រមង់?) ដើរទៅតាមផ្លូវនានាក្នុង ទីក្រុង និង ក្នុងភូមិ។ បើប្រទះមនុស្សណាដើរក្នុងពេលយប់ស្ងាត់នោះ
គេចាប់យកខ្សែចងក្បាលអោយជាប់ ហើយកូន
កាំបិទចាក់ក្រោមឃ្លៀកខាងស្ដាំខ្វះយកប្រមាត់ដាក់ក្នុងថូ
លុះត្រាតែបានពេញចំនួន ទើបគេយកទៅថ្វាយស្ដេចក្រុងចាម ។
ប៉ុន្ដែគេមិនយកប្រមាត់ជនជាតិចិនទេ ពីព្រោះមានកាលមួយឆ្នាំនោះ
គេយកប្រមាត់របស់ចិនមួយទៅលាយនឹងគេ
ក៏បន្ដាលអោយស្អុយរលួយខូចប្រមាត់នៅក្នុងថូ លែងប្រើការបានទាំងអស់ ពេលក្រោយមក គេលែងមាការដើរចាប់យក ប្រមាត់ទៀតហើយ
ហើយគេចាត់មន្រ្ដីដោយលែកសំរាប់មុខងារខាងយកប្រមាត់ពីពួកក្រោមអំនាចខ្លួន ដែលតាំងអោ យនៅជាយក្រុងក្បែរទ្វារខាងជើង។
អំពីរឿងចំលែក
នៅក្នុងកំពែងនាទិសខាងកើត
មានអ្នកព្រៃម្នាក់នោះរួមរ័កជាមួយប្អូនស្រីអែងបង្កើត
ក៏ស្រាប់តែជាប់ស្បែកសាច់គ្នាបេះ មិនចេញរហូតគ្រប់បីថ្ងៃ
អិតមានស៊ីចុកអ្វីសោះ ក៏ស្លាប់បង់ជីវិតទៅ។ អ្នកស្រុកខ្ញុំម្នាក់សែ «ស៊ី» គេបានរស់នៅស្រុកនេះ រវាងសាមសិបប្រាំឆ្នាំ គេថា
គេបានឃើញរឿងនេះច្បាស់ពិតពីលើក ហើយគេថា បានជាសក្ដិសិទ្ធដូច្នេះ
ព្រោះបារមីព្រះ របស់ស្រុកនេះខ្លាំងពូកែណាស់។
អំពីការងូតទឹក
ប្រទេសនេះក្ដៅខ្លាំងណាស់ ក្នុងមួយថ្ងៃៗ បើមិនងូតទឹកច្រើនលើកទេ
គឺច្បាស់ជាអត់ទ្រាំមិនបានឡើយ ទោះបីនៅពេល យប់ក៏ជៀសមិនរួចពីការងូតទឹកម្ដង រឺ ពីដងដែរ។ គេគ្មានបន្ទប់ទឹក គ្មានចានដែក គ្មានប៉ោតទេ។
ក្នុងផ្ទះមួយតោងមាន ស្រះមួយ បើពុំនោះទេ គេព្រួតគ្នា២
-៣ផ្ទះទៅងួតទឹកស្រះមួយដោយលែងខ្លួនចោល អិតគិតពីរឿងខ្មាសគ្នាស្រីប្រុសទេ ។ ប៉ុន្ដែបើអូវពុកម្ដាយចាស់ គាត់ទៅដល់ស្រះមុន ក្មេងស្រីប្រុសមិនហ៊ានទៅជិតទេ ប្រសិនបើក្មេងកំពុងតែងូតទឹកស្រះ នោះមុនវិញ ក៏ចាស់ទុំនោះ
នាំគ្នាគេចចេញដែរ។ មនុស្សមានវ័យស្របាលគ្នា អិតគិតអៀនខ្មាសគ្នាឡើយ។ គេយកតែ ដៃធ្វេងបិទបាំងកេរ្ដខ្មាសរបស់ខ្លួន ហើយដើរចុះក្នុងទឹកទៅ។ ជួនកាលក្នុងរយៈ ៣.៤ថ្ងៃ រឺ ៥-៦ថ្ងៃម្ដង ពួកស្រីៗទីក្រុងមួយ ក្រុម មានគ្នា ៣-៤នាក់ នាំគ្នាចេញទៅមុជទឹកទន្លេខាងក្រៅកំពែងក្រុង។ នៅពេលដែលទៅដល់ទន្លេនោះ គេដោះសំ ពត់ដេលវ័ណ្ឌខ្លួនចេញ ដើរចុះទៅក្នុងទឹក
ហើយទៅជួបជុំគ្នានៅក្នុងទន្លេនោះរាប់ពាន់នាក់។ សូម្បីតែពួកស្រីៗដែលមា នក្រកូលខ្ពង់ខ្ពស់ ក៏ដូច្នេះដែរ។ គេអិតមានខ្មាសអ្វីទេ
ចាប់តាំងពីក្បាលដល់ចុងជើង មើលគ្នាឃើញទាំងអស់។
នៅមាត់ទន្លេក្រៅទីក្រុងនោះ រាស់ថ្ងៃតែងតែមានជនជាតិចិននៅទំនេរ
ហើយលួចនាំគ្នាទៅចាំមើលលេងតាមគំនិតខិល ខូច ហើយលឺថា
គេឆ្លៀតពេលនៅក្នុងទឹកនោះផង។ ទឹកនោះនៅក្ដៅអុនៗជានិច្ច
លុះត្រាដល់ពេលយប់យាមបួនទើប ត្រជាក់ លុះដល់ព្រឹក
ថ្ងៃរះឡើងក៏ក្ដៅអុនៗឡើងវិញទៀត។
ការចូលជ្រកនៅ (អន្ដោប្រវេសន៍)
ពួកជនជាតិចិន ដែលជាអ្នកឈ្នួញដើរសំពៅ
កាលមកដល់ស្រុកនេះក៏ពេញចិត្ដគេខ្លាំងណាស់ ព្រោះស្រុកនេះមិនបាច់
ប្រើសំលៀកបំពាក់ច្រើន ហើយអង្ករគេក៏ស្រួលរក ប្រពន្ធក៏ស្រួលរកបាន អែផ្ទះសំបែងក៏ងាយធ្វើ គ្រឿងប្រើប្រាស់ក៏ងា យរក ការលក់ដូរក៏ធូរងាយ ម្លោះហើយបានជាមានអ្នកចូលពីស្រុកក្រៅ មករស់នៅស្រុកនេះច្រើនណាស់។ អំពីកងទ័ព
កងទ័ពធ្វើដំនើរដោយលែងខ្លួនអិតអាវ។ ដៃស្ដាំគេកាន់លំពែង ដៃឆ្វេងកាន់ខែល គ្មានប្រើធ្នូនិងព្រួញទេ កាំភ្លើងធំ រឺ អាវ ក្រោះក៏គ្មានដែរ។ តាមលឺគេថា កាលកើតចំបាំង នឹងជាតិសៀម គេនាំគ្នាកេណ្ឌអ្នកស្រុកទៅវាយដោយកំលាំងតែម្ដង ពុំ មានប្រើល្បិចកលអុបាយអ្វីឡើយ(១)។

១ = រឿងនេះ មកពីជីវតាក្វាន់ មិនបានឃើញ នឹងស៊ើបពត៌មានទេ
ព្រោះតាមអែកសារជាច្រើនណាស់ ថាខ្មែរចេះរៀបចំ ទ័ពត្រឹមត្រូវ មានសាស្ដ្រាវុធ និងក្បួនយុទ្ធសាស្រ្ដផង។
អំពីការយាងចេញនៃមហាក្សត្រ
ខ្ញុំបានលឺគេនិយាយថា ស្ដេចអង្គមុនៗ មិនដែលយាងចេញទៅណាទេ
ព្រោះខ្លាចមានរឿងហេតុ។ ស្ដេចអង្គថ្មីនេះត្រូវ សនិសាស្ដេចមុន(២)។ កាលពីដើម លោកមានឋានៈជាមេទ័ព។ បិតាក្មេកនោះសព្វព្រះទ័យ នឹង បុត្រីព្រះអង្គណាស់បា នជាកូនស្រីនេះ លួចយកព្រះខ័នមាសបាន ហើយយកទៅអោយប្ដីរបស់ព្រះនាង។
បុត្រាបង្កើតក៏មិនបានទទួលរាជស្នង បិតា ក៏លើកគ្នាទៅដន្ដើមរាជ
តែត្រូវស្ដេចថ្មីជ្រាបការទាន់ ចាប់បាននាំយកមកកាត់ម្រាមជើង ហើយយកទៅដាក់គុក ងងឹត។ ស្ដេចថ្មីនេះមានពាក់អាវក្រោះដែក ទោះបីគេប្រើកាំបិត
រឺព្រួញក៏មិនអាចមុតបានដែរ។ ដូច្នេះហើយ ទើបព្រះ អង្គហ៊ានយាងចេញក្រៅ។ ខ្ញុំបានទៅនៅទីនោះជាងមួយឆ្នាំ បានឃើញព្រះអង្គយាងចេញមក៤-៥ដង។ ការយាងចេញ មកម្ដងណាតែងមានទ័ពទៅការពារពីខាងមុខ មានអ្នកកាន់ទង់ជ័យ និង
មានតន្រ្ដីនៅខាងក្រោយ។ ស្រីស្នំ៤-៥នាក់ស្លៀ កសំពត់ផ្កាសៀតផ្កានៅសក់ក្បាល ដៃកាន់ទៀនធំ ដើរជាក្រុមៗ។ ទោះបីនៅពេលថ្ងៃភ្លឺក្រលែតក្ដី ក៏គេអុជទៀនដែរ។ នៅក្នុងចំនោមស្រីស្នំទាំងនោះ មានខ្លះកាន់គ្រឿង មានដូចជាភាជន៍មាស និងគ្រឿងបិទបាំងជាដើមផ្សេងៗពីគ្នា មិនដឹ ងជាគេយកទៅប្រើការអ្វីខ្លះឡើយ។ នៅមានស្រីស្នំខ្លះទៀត កាន់ស្នរ លំពែង ខែល ជាទ័ព នៅខាងក្នុងមួយក្រុមទៀត ផង មានរទេះទឹមពពែ និង រទេះទឹមសេះ ដែលមានតាក់តែងដោយគ្រឿងមាសបរដង្ហែដែរ។

២ = ស្ដេចអង្គនេះ លោក A-Leclère សរសេរក្នុង Histoire du Cambodge ថា : ក្នុងចន្លោះពេលនោះ មានស្ដេចសោ យរាជជាច្រើនអង្គមិនប្រាកដនាម
តែគេសំគាល់បានមួយតាមលិលាចារឹក គឺ ស្ដេចជយបរមេសូរៈ
(ព្រះបាទអិន្រ្ទវរ្ម័នទី៣) ដែលសោយរាជក្នុងចន្លោះឆ្នាំ ១២៥០ – ១៣០០នេះ។ ពួកនាម៉ឺនសព្វមុខមន្រ្ដី និង ពួកញាតិវង្ស សុទ្ធតែជិះដំរី នៅខាងមុខ បើមើលពីចំងាយទៅឃើញសុទ្ធតែក្លស់ពណ៌ក្រហម អិតគណនា។
បន្ទាប់មកទើបដល់ព្រះមហេសីធំតូច តាមលំដាប់ថ្នាក់ ជីះអង្រឹងស្នែងជិះរទេះសេះ រឺ ជិះដំរីដ៏មានក្លស់ បើកបាំងមិនតិចជាងមួយរយទេ។ បន្ទាប់ទៀត
ទើបដល់ព្រះរាជាព្រះទ្រង់ឈរនៅលើខ្នងដំរី ព្រះហស្ដកាន់ព្រះខ័នទិព្វ ។ ភ្លុកដំរី ព្រះទីនាំងសឹងមានពាក់ចង្កំមាស។ មានក្លស់ស (ស្វេតច្ឆត្រ) ចំនួន២០ ដ៏មានស៊ែមមាសបើកបាំងជុំព្រះអង្គដែ លសុទ្ធតែជាក្លស់ដងមាស នៅជុំវិញព្រះអង្គមានទ័ពដំរីប្រដាប់ដោយអាវុធជាគ្រឿងការពារ។
បើប្រសិនជាស្ដេចយាង ទៅណាជិតៗទេ ទ្រង់គង់លើគ្រែស្នែង (ព្រះវរ)
ហើយអ្នកសែងសុទ្ធតែស្រីៗស្នំ។ សឹងតែរាល់ដង កាលណាស្ដេចយាង
ចេញដំនើរតែងមានរូបស្ដូបតូចមួយ ហើយពីមុខនេះមានព្រះពុទ្ធរូបមាសមួយអង្គផង សែងពីមុខព្រះរាជា។ បន្ដាជន ដែលនៅតាមដងផ្លូវ
ត្រូវសំពះលុងជង្គង់ក្រាបក្បាលដល់ដីដែលគេហៅថា សំប៉ា (សំពះ?)
បើពុំដូច្នោះទេ នឹងត្រូវគេចោ ទថា មើលងាយព្រះចេស្ដា
ហើយនឹងត្រូវគេចាប់យកទៅឃុំចោល អិតដោះលែងឡើយ។
ក្នុងមួយថ្ងៃព្រះរាជាទ្រង់កិច្ចការរដ្ឋពីរលើក គឺទទួលសវនាការពីរដ្ឋមន្រ្ដី និង រាស្រ្ដ ប៉ុន្ដែគ្មានបញ្ជីកត់កំនត់ចំនួន មនុស្សនឹ ងកិច្ចការនោះទេ។ បើមន្រ្ដី រឺ រាស្រ្ដណាចង់ចូលគាល់
ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរង់ចាំជាមុន។ មួយសន្ទុះ ក្រោយមក ទើបគេលឺសូរសំលេងតន្ដ្រីរងំខាងក្នុង។ អ្នកនៅខាងក្រៅផ្លុំស័ង្ខតបទៅវិញ។ ខ្ញុំលឺគេថា គេប្រើតែទីនាំងគ្រែ ស្នែងមាស (ព្រះវរមាស) ទេ
បើគ្រាន់តែយាងជិតៗ។ បន្ទាប់មកគេឃើញស្រីស្នំពីរនាក់រូតវាំងននពញរះវរនោះឡើង ក៏លេចឃើញស្ដេចគង់ឈរកាន់ព្រះខាន់ នៅក្នុងស៊ុមមាសជាទីព្រះទែនគង់ប្រថាប់។ ពេលនោះ ទាំងមន្រ្ដីទាំងរាស្រ្ដសុទ្ធ តែអោនក្បាលលើដៃសំពះ
លុះត្រាតែផុតសំលេងស័ង្ខដែលជាសញ្ញាអោយងើបមុខឡើង ទើបហ៊ានងើបព្រមគ្នា។ ដែ លជាកេរ្ដដំនមកច្រើនស្ដេចហើយ។ លុះទ្រង់ប្រស្រ័យការចប់ហើយ ស្ដេចយាងចូលវិញ ដោយមានស្រីស្នំពីរនាក់រូតរនាំ ងបិទដូចដើម
អ្នកទាំងអស់គ្នាក៏ក្រោកឈរហើយអែបៗខ្លួនទៅកៀនរៀងខ្លួនទៅ។ ពិតមែនតែស្រុកនេះ មិនសូវស៊ីវិល័ យ តែគេស្គាល់ច្បាប់ទំលាប់គោរពព្រះមហាក្សត្រ។
ពន្យល់ពាក្យខ្លះ
ជាសំដីខ្មែរ ហើយ ជីវតាក្វាន់ កត់ជាអក្សរចិន (រៀបតាមលំដាប់អក្សរ) • កាងពាងឈូ រឺ កាងពាងជូ : តាមយោបល់របស់លោក ប៉េលិយោតថា ពាក្យកាងពាង ក្លាយពីពាក្យកំពង់ ។ តាមយោ
បល់របស់យើងថា កំពង់ចិន សរសេរតែមួយមាត់ទេថា ប៉ុង ដូចជាប៉ុងចាំ : កំពង់ចាម។ ម្យ៉ាងទៀត ឈូ រែ ជូ ប្រែមិនកើត ។ ដូច្នេះ
យើងយល់ថាពាក្យនេះទំនងជាមកពីពាក្យ កំពែងជួរ ទៅវិញ ព្រោះពីដើមទីក្រុងនិមួយៗ តោងធ្វើជាកំពែងជា ជួរព័ទ្ធជុំវិញ ជាព្រំដែននៃទីក្រុង។
ក្នុងបរិវេណនៃកំពែងនេះ អ្នកក្នុងរស់នៅ មានវាំង មានផ្សារផ្សោ
មានផ្ទះអ្នកទីក្រុង។ ទំលាប់បុរាណហៅថាកំពែង រឺ សីមា។ សូមមើលពាក្យលោក សុត្ដន្ដប្រីជាអិន្ទ ក្នុងគតិលោកទី១ និយាយហៅទីក្រុងថា កំពែង។
នៅសិលាចារឹកជាច្រើនក៏ហៅទីក្រុងថា កំពែង។ លោកប៉េលិយោត បានប្រែកាងពាងជូថា Vill Murée ក៏សម ន័យថាកំពែងនេះដែរ។
• កានពូជី (ចិនទាជីវអាន : កាំព័រទី) : ជាសំដីចិន កត់តាមសំដីខ្មែរ : កម្ពុជ រឺ កម្ពុជា។ ហេតុនេះហើយ បានជាចិនដែល
សរសេរក្រោយជីវតាក្វាន់កែទៅជា កាំពូចេ ដែលនៅប្រើជាប់រហូតសព្វថ្ងៃនេះ។ ជីវតាក្វាន់ បានបញ្ជាក់ក្នុងសេចក្ដីផ្ដើម ថា
តាមការកត់ត្រារបស់ពួកអឺរ៉ុបថា ប្រទេសនេះឈ្មោះដូច្នេះដែរ។
ត្រង់នេះនាំអោយយើងដឹងថា ជីវតាក្វាន់ បានមើល សៀវភៅកំនត់ហេតុរបស់អឺរ៉ុប គឺពួកព័រទុយហ្គេ ដែលសរសេរឈ្មោះប្រទេសយើងថា Kambuja រី Kamvuja កម្វុជ (សូ មមើលសៀវភៅ Le Cambodge។
• ឃុនលុន : ឈ្មោះសមុទ្រ ដេលលោកជីវតាក្វាន់និយាយថា
នៅតាមរយៈផ្លូវពីក្រុងចាម មកស្រុកចេនលា។ លោក ប៉េ
លិយោតស្រាជ្រាវឃើញថា ជាសមុទ្រកោះត្រលាច ដែលលោកប្រែ = Lamer de
Poulo-Condor ប៉ុន្ដែយើងស្រាវជ្រាវ
តាមរកអោយឃើញន័យច្បាស់ជាងនេះទៀតពុំទាន់ឃើញ។
• ចេនគាឡាង រឺ តាំងកេលាង : ទំនងជាពាក្យសំស្រ្កឹត
ស្រីគារដែលខ្មែរនិយមយកមកប្រើ ហៅពពួក ស្នំបរិវារ និង អ្នកបំ
រើស្ដេច សំរាប់ហែហម ជាលំអនិង កត្ដិយសស្ដេច។ យើងសរសេរសព្វថ្ងៃទៅជា «ស្រឹង្គារ»។ មកពីដំបូងគេអានថា សឹង គារៈ មានសំលេង រៈ
នៅចុងលុះចិនគ្មានអក្សរ រ ក៏យកសំលេង ឡ រឺ ល មកជំនួសបានជា សីការៈ ទៅជា ចេន គា ឡាង។
• ចេងផូវ រឺ ថេងភូ : លោកជីវតាក្វាន់ ទុកជាឈ្មោះស្រុកមួយ
ជាជាយដែនប្រទេសចេនលា។ លោកប៉េលិយោតបញ្ជាក់
ថែមថា ស្រុកនេះនៅត្រង់ភូមិភាគ Cap Saint-Jacques រឺ ខេត្ដបារៀសព្វថ្ងៃនេះ។ • ចេនលា រឺ ចេនលាក់ : ពាក្យនេះនៅក្នុងការរាវរកសំខាន់ណាស់
ព្រោះជាឈ្មោះប្រទេសតែម្ដង។ នឹងថា ជាឈ្មោះដែល
អ្នកស្រុកយើងហៅខ្លួនថា យើងជាអ្នកចេនលា រឺ ជាតិចេនលា ក៏មិនមែន
ព្រោះដូចនិយាយខាងដើមសេចក្ដីប្រែនេះ ស្រាប់ ដែលលោកជីវតាក្ចាន់បញ្ជាក់ អ្នកប្រទេសនេះហៅខ្លួនអែងថា កាន់ ជៃ ចី ហើយដែលអ្នកស្រុកអឺរ៉ុបកត់ទុកថា កាំពូចី ដែលមានសំលេងស្រដៀងនឹង កាំពូចេ ដែរ។ កំនត់នេះបង្ហាញថា
មិនមែនជនជាតិយើងដាក់ ឈ្មោះចេនលា នេះទេ ប្រាកដជាបរទេសហៅសំគាល់តាមហេតុ រឺ តាមរបស់អ្វីមួយមិនខាន ពិសេសគឺចិននេះអែង បានមកទាក់ទង
ហើយបានសរសេរកត់ត្រាស្រុកយើងមុនគេ (តាំងពីសតវត្សទី៤) ។
បើដូច្នេះយើងត្រូវរាវរកតាមសំនៀងសំដីចិន តើ
ចេនលានេះថាត្រាប់តាមសំដីខ្មែរថាម៉េច? អុទាហរណ៍ ពាក្យ ហ្វូហាន រឺ ហ្វូណាម មកពីត្រាប់ពាក្យខ្មែរថា ភ្នំ ចិនគ្មានអ ក្សរតំរួត ម្លោះហើយ ភ្នំ រំលែកសំលេងទៅជាភូណម រឺ ភូណាម។
កាលខ្ញុំទៅស្រុកចិន ជួបនឹងអ្នកស្រាវជ្រាវចចិនម្នាក់ ឈ្មោះស៊ីវម៉េង គាត់ប្រាប់ខ្ញុំថា គាត់ឃើញអែកសារមួយនិយាយពី ឈ្មោះចេនលានេះ។ គឺដើមឡើយ ចិនហៅប្រទេសមួយ ដែលស្ថិតនៅខាងលើ ប្រទេសហ្វូណាន។ ប្រទេសនោះមាន
ព្រៃក្រាស់ណាស់ ហើយសំបូរឃ្មុំយកក្រមួនធ្វើទៀន។
ពួកចិនតែងធ្វើដំនើរតាមសំពៅមកទិញដូរយកក្រមួនសុទ្ធ គឺក្រមួ នយកពីឃ្មុំ ដើម្បីនាំទៅលក់អែស្រុកគេ សំរាប់ធ្វើទៀន ហើយគេនាំគ្នាសន្មតហៅស្រុកនេះថា : ក្រមួនសុទ្ធៗ គឺថា ចេន រឺ ចេង ប្រែថាសុទ្ធ អែឡា រឺឡាក់ ប្រែថា ក្រមួន រឺ ឃ្មុំ រឺ ទៀន (ភាសាចិនគេដាក់គុណនាមមុននាម) បូករួមមកបានន័យថា
«ស្រុកក្រមួនសុទ្ធ»។ មានយោបល់មួយទៀតចុះសំរុងគ្នាថា
នៅច្រកទន្លេធ្លាយទៅសមុទ្រ ជាកន្លែងអ្នកចេនលា នាំក្រមួន
សុទ្ធទៅទុកលក់អោយសំពៅចិននោះ គេសន្មតឈ្មោះស្រុកក្រមួនដែរ គឺក្រមួនស (កម្ពុជាក្រោម) សនេះមិនសំដៅខ្លាញ់ គោទេ ព្រោះសម័យនោះមិនទាន់មាន ដូច្នោះ សនេះគឺ ជាសុទ្ធនេះអែង ហើយនៅភូមិភាគក្រមួនសនេះ ក៏មានស្រុក ភូមិមានឈ្មោះថា ក្រមួនៗច្រើនណាស់ នាំអោយសន្និដ្ឋានបានថា :
ស្រុកភូមិត្រង់នោះជាទីឃ្លាំងផ្ទុកក្រមួន នាំទៅទុក លក់អោយសំពៅចិនមែន ព្រោះសំពៅដើរតែតាមសមុទ្រ មិនបានចូលមកតាមទន្លេទេ។
• ឆីនថា រឺ ឆេនថាន់ : ទំនងមកពីពាក្យ ជាន់ឋាន
ក្រែងក្នុងពិធីនេះគេនាំលោកមកកាន់ទីកន្លែងរបស់កូនស្រី? ប៉ុន្ដែក្នុងទំ នៀម ហើយមកអិលូវនេះមិនឃើញមានធ្វើដូច្នេះទេ។ ពត៌មាននេះ មិនគួរនឹងជឿ ប៉ុន្ដែយើងយល់ថា តើលោកជីវតា ក្វាន់បំផ្លើសរឿងនេះដើម្បីប្រយោជន៍អ្វី? មិនតែប៉ុណ្ណោះ លោកបញ្ជាក់ទាំងពេលដែលឃើញគេធ្វើ ហើយត្រង់ណា
លោកមិនឃើញផ្ទាល់ភ្នែកដូចជានៅក្នុបន្ទាប់ក៏លោកបញ្ជាក់ច្បាស់ថា
លោកគ្រាន់តែលឺគេថាទេ (ត្រង់នេះឃើញថា
លោកមានចិត្ដត្រង់ណាស់ក្នុងដំនើរកត់ហេតុនេះ។
• ឆេណាំ រឺ ឆាណាំ : ជាសំលេងចិន ត្រាប់តាមពាក្យខ្មែរឆ្នាំង
ដោយសារចិនគ្មានសំលេងអក្សរតំរួត គឺសំដៅយក កំពង់
ឆ្នាំង ព្រោះពាក្យកំពង់ប្រែថា ភូមិ ម៉្លោះហើយ
លោកជីវតាក្វាន់កត់យកតែឈ្មោះភូមិតែម្ដង។ ច្បាស់ថែមពីលើនេះ ទៀត គឺ លោកជីវតាក្វាន់បានរាប់រៀបថា ជាឈ្មោះខេត្ដមួយនៃប្រទេសចេនលា
ហើយគេធ្វើដំនើរចេញពីនេះ ត្រូវឆ្លង កាត់សមុទ្រសាប (ទន្លេសាប)
អស់ពេលដប់ថ្ងៃទៀត ទើបដល់ក្រុងធំ។
• ផូគូ : ក្លាយតាមសំដីចិន ទំនងជាហៅពាក្យខ្មែរ ចៅគូ
ដែលគេធ្លាប់និយមប្រើនៅចុងសតវត្សទី១៣ សំរាប់ហៅលោក
សង្ឃ (សព្វថ្ងៃសៀមនៅប្រើនៅឡើយ)។
• ប៉ាតេង : ពាក្យខ្មែរបុរាណ ម្រតេង ដែលក្រោយមកក្លាយជា កំរតែង
រួចសព្វថ្ងៃថា គំដែង គឺសំរាប់សំគាល់ងារមន្រ្ដីជាន់
ខ្ពស់ និង អ្នប្រាជ្ញធំ រឺ អ្នកមានរិទ្ធតេជៈខ្លាំងក្លា។
សព្វថ្ងៃនៅប្រើចំពោះព្រះសង្ឃ អុទាហរណ៍ : បពិត ព្រះគំដែងសង្ឃ ទាំ ងឡាយ ជាដើម។
• ប៉ាធ : ទំនងជាត្រប់តាមសំលេងអ្នកស្រុកដើមហៅថា ប៉ាតូវ។ លោកប៉ែលិយោត បញ្ជាក់ថា សព្វថ្ងៃជានជាតិចារាយ
នៅប្រើពាក្យ ប៉ាតូវ ហៅអូវពុកនៅឡើយ។
• ប៉ានឃាប រឺ ប៉ានឃីត : ទំនងជាត្រាប់សំលេងខ្មែរ បណ្ឌិត (ដែលយើងអានក្លាយទៅ បន្ទីត រឺ អន្ទិត សំដៅយកពួកអ្នក
ប្រាជ្ញ។
• ប៉ាវទៀងកាក : តាមសេចក្ដីក្នុងអត្ថបទ លោកជីវតាក្វាន់ ហៅសំគាល់អង្ករ។ មកពីពាក្យអង្ករ បុរាណយើង ហៅរង្ករ
មានប្រើក្នុងសិលាចារឹកជាច្រើន។
• ប៉ាស៊ីវ៉ី : សំស្រ្កឹត បស្វី ប្រែថាអ្នកមានតបៈ
គឺខ្មែរបុរាណហៅពពួកអ្នកបួសជាតាបសនៅតាមព្រៃ ច្រើនអ្នកប្រតិបត្ដិតាម គម្ពីរវេទ (សូមមើលក្នុងរឿងរាមកេរខ្មែរ
គេប្រើពាក្យនេះសំរាប់ពួកយក្សហៅព្រះរាម ដែលធ្វើតបៈក្នុងព្រៃថា បស្វី។ • ផេង កេស៊ី : លោកជីវតាក្វាន់ថា ផេងកេស៊ី
ជារុក្ខជាតិដែលគេយកស្លឹកវាមកធ្វើស្រា។ យើងបានប្រទះឃើញក្នុងវចនា នុក្រមខ្មែរភាគ១ ទំព័រ ៨២៩ និយាយថា
ខ្មែរយើងជាន់ដើមគេយកស្លឹកឈើម្យ៉ាងមកធ្វើស្រា ហៅថា ស្លឹកភ្ងាស។ ភ្ងាស នេះជាឈើព្រៃ មានសំបកក្រមរជ្រួញៗ ស្លឹកល្អិតរឹង ផ្កាល្អិតកញ្ចុំ ពណ៌ស្វាយ។ ដូច្នេះគឺស្លឹកភ្ងាស នេះហើយ ដែលកត់ តាមសំលេងចិនទៅជាផេកេស៊ី។
• ពុឡៃ : សំស្រ្កឹត ព្រះ ប្រែថា ប្រសើរ
គឺតាមនិយមន័យខ្មែរសំរាប់ហៅបុគ្គលជាទីគោរព មានព្រះពុទ្ធអង្គជាដើម ។ ក្រោយមកគេហៅមន្រ្ដីមានសក្ដិខ្ពស់ រឺ សង្ឃដែលមានសមណសក្ដិ។
• ពូលូវ រឺ ពូលូឈិង មកពីពាក្យផ្លូវ ដែលចិនគ្មានសំលេងអក្សរតំរួត ក៏អានទៅជាពីរព្យាង្គថា ពូលូវ ។អែពាក្យឈិង ជាពា
ក្យចិនប្រែថា ភូមិ ដូច្នេះ ពាក្យនេះមានន័យថា ភូមិផ្លូវ ទំនងជា
«ភូមិផ្លូវត្រី សព្វថ្ងៃទេដឹង? ព្រោះអត្ថបទនេះ និយាយពី
ភូមិនៅមាត់ទន្លេសាប តាមរយៈដំនើរទៅសៀមរាប។
• ភុយឡាំង : លោកប៉េលិយោត លោកពន្យល់ពាក្យនេះថា C’est le non d’une barque faite seule pièce de bois,
l’original plan? piran n’est pas cnnu ចំពោះយើង យល់ថា ទំនងជាទូកកំរោល ដែលគេលុងធ្វើពីឈើមួយដើម ប៉ុន្ដែ មិនដឹងជាឈ្មោះដើមថាម៉េច
បានជាចិនកត់ជាពាក្យហៅផុយឡាំងនេះ។
• ម៉ៃ រឺ មី :ជាពាក្យសំរាប់មនុស្សស្រ្ដី រឺ
សំរាប់ហៅម្ដាយដែលចិនខំថាតាមសំលេងខ្មែរមេ។ អុទាហរណ៍ មេជ្រូក មេគោ មេបា…។
• សាមប៉ា : ចិនអានតាមសំលេងខ្មែរថា សំពះ។
• ស៊ុនណា : លោក ប៉េលិយោត ដាក់ក្នុងវង់ក្រចកអានថា Siennaja
ហើយលោកពន្យល់ន័យថា L’original de ce nom
de bateau, quelque chose comme senda, n’a pas éteé retrouvé តាមមតិយើង គឺជាទូកម្យ៉ាង ដែលគេយក បន្ទះក្ដារមកវាយភ្ជាប់ភ្ជិតគ្នា
គេច្រើនហៅសព្វថ្ងៃថា ទូកឡើងក្ដារ បុរាណហៅថាទូកសន្ដរ។ ទំនងជា សន្ដរ នេះហើយ ដែលចិនកត់ទៅជាស៊ីនណា។
• ស៊ីលាក់ទី : មកពីពាក្យសំស្ក្រឹត ស្រិស្ឋិន រឺ ស្រិស្ធី ប្រែថា អ្នកទ្រទ្រង់ នូវស្រុតិ គឺពួកអ្នកចេះដឹង រឺ អ្នកមានប្រាជ្ញា។
• ហ៊ុតឈឹង : ពាក្យនេះ មកពីភាសាចិន : ហ៊ុត = ព្រះពុទ្ធ + ឈឹង =
ភូមិព្រះពុទ្ធ។ លោក ប៉េលិយោត យល់ថាជាភូមិពោ
ធិសាត់ ប៉ុន្ដែ បើតាមកំនាព្យលោកសុតន្ដប្រីជាអិន្ទ និរាសអង្គរវត្ដ លោកនិយាយដំនើរលោកទៅអង្គរវត្ដតាមមាត់ទន្លេ សាប
ឃើញភូមិមួយនៅពាក់កន្ដាលផ្លូវនេះឈ្មោះថា ភូមិត្រភព។ ហើយគាត់ពិចារណាថា នរណាយកពាក្យត្រៃភពមក ដាក់ឈ្មោះ ជានាមរបស់ព្រះពុទ្ធដែរ ដូច្នេះហ៊ុឈឹង គឺជាភូមិត្រៃភពនោះអែង។

ឯកសារ យោង
• ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធដោយត្រឹង ងា
សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
• មណ្ឌលវប្បធម៌ខ្មែរនៅស្វីសបានពី
http://km.wikipedia.org/wiki/%E1%9E%80%E1%9F%86%E1%9E%93%E1%9E%8F%E1%9F%8B%E2%80%8B%E1%9E%A0%E1%9F%81%E1%9E%8F%E1%9E%BB%E2%80%8B%E1%9E%87%E1%9E%B8%E1%9E%9C_%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%93%E1%9F%8B” ចំណាត់ថ្នាក់ក្រុម: ប្រវត្តិសាស្ត្រខ្មែរ

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s