សិង្ហ និង កណ្តុរ

 

តោ​ និង​ កណ្តុរ
តោ​ និង​ កណ្តុរ

 

សត្វ​សិង្ហ​មួយ​ក្បាល​បាន​ភ្ញាក់​ពី​ដំនេក​របស់​ខ្លួន ដោយ​សារ​មា​នកណ្តុរ​មួយ​ក្បាល​រត់​​កាត់​ពី​លើ​មុខ​របស់​វា។ ដោយ​កំហឹង​ក្តៅ​ឥត​ឧបមា វា​ក៏​ស្ទុះ​ក្រោក​ឡើង​ត្របាក់​កណ្តុរ​តូចនោះ។ ប៉ុន្តែ​កណ្តុរ​នោះ​បាន​អង្វរ​ដោយ​ពាក្យ​សម្តី​យ៉ាង​គួរ​អានិត​ប្រណី​ក្រៃ​លែង​ថា៖

“ប្រសិន​បើ​លោក​ម្ចាស់​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ នោះ​ខ្ញុំ​នឹង​តប​ស្នង​សង​គុណ​​​ចិត្ត​សប្បុរស​របស់​លោក​ម្ចាស់​វិញ​មិន​ខាន។”

សត្វ​សឹង្ហ​នោះ​បាន​សើច​ដោយ​ហួស​ចិត្ត​នឹង​សម្តី​កណ្តុរ​ រួច​ក៏​ដោះ​លែង​វា​បាត់​ទៅ។

មាន​រឿង​មួយ​ទៀត​បាន​កើត​ឡើង​ មិន​យូរ​ប៉ុន្មាន​ពី​នោះ គឺ​សត្វ​សឹង​នោះ​ត្រូវ​បាន​ព្រាន​ព្រៃ​ចាប់​បាន​ ដោយ​ចំណង​អន្ទាក់​ដែល​លាក់​នៅ​លើ​ដី​។ ខណៈ​នោះសត្វ​កណ្តុរ​ចំនាំ​បាន​យ៉ាង​ច្បាស់​នូវ​សូរ​ស័ព្ទ​គ្រហឹម​កងរំពង​របស់​សត្វ​សិង្ហ វា​បាន​មក​កកេរ​ខ្សែចំណង​​អន្ទាក់​នោះ ដោយ​ធ្មេញ​របស់​វា ហើយ​រំដោះ​សត្វ​សិង្ហ​ឲ្យ​មាន​សេរី​ភាព​បាន​នៅ​ពេលនោះហោង។ កណ្តុរ​នោះ​បាន​​ស្រដី​ថា

“​លោក​បាន​សើច​ចំអក​ដាក់ចំពោះ​គំនិត​របស់​ខ្ញុំ ក្នុង​ការ​ជួយ​លោក​ ហើយ​រង់​ចាំ​នូវ​ការ​សង​គុណ​របស់​ខ្ញុំ។ ពេល​នេះ​ខ្ញុំ​បាន​ដឹង​ហើយ​ថា វា​អាច​ទៅ​រួច​ ដែល​ថា​សូម្បី​តែ​កូន​កណ្តុ​រតូច​មួយ​ក៏​បាន​ជា​ប្រយោ​ជន៍​ដល់​សត្វ​សិង្ហ​បាន​ដែរ”។

 

The Lion And The Mouse

A LION was awakened from sleep by a Mouse running over his face. Rising up angrily, he caught him and was about to kill him, when the Mouse piteously entreated, saying: “If you would only spare my life, I would be sure to repay your kindness.” The Lion laughed and let him go. It happened shortly after this that the Lion was caught by some hunters, who bound him by lying ropes to the ground. The Mouse, recognizing his roar, came gnawed the rope with his teeth, and set him free, exclaim “You ridiculed the idea of my ever being able to help you, expecting to receive from me any repayment of your favor; I now you know that it is possible for even a Mouse to con benefits on a Lion.”


គំនិត​អន្ធការ៖

អ្នក​មាន​រក្សា​ខ្សត់                                    ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ
អ្នក​ប្រាជ្ញ​រក្សា​ខ្លៅ                                    ដូច​សំពៅ​ពឹង​សំប៉ាន ។
រជាការ​បាន​ប្រាក់​ខែ                               ក៏​ព្រោះ​តែ​រាស្ត្រ​បង់​ពន្ធ
រាស្ត្រ​សុខ​ចាក​អាសន្ត                            ព្រោះ​រាជការ​ជួយ​ការពារ ។
ហេតុ​នេះ​ត្រូវ​ស្ម័គ្រ​ស្មោះ                        ជួយ​សង្រ្គោះ​គ្នា​នឹង​គ្នា
ទើប​បាន​សុខ​សាន្ត​ជា                             អស់​វេលា​យូរ​យារ​អើយ !!!

 

បក​ប្រែ​និង​កែ​សម្រួល​ដោយ ឌីយ៉ា

ដក​ស្រង់ពី Aesop’s fable

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s