ចចក និង​ កូន​ចៀម​


មាន​សត្វ​ចចក​មួយ​ក្បាល​បាន​ជួប​ជាមួយ​កូន​ចៀម​តូច​មួយក្បាល​​ដែល​នៅ​ឆ្ងាយ​ដាច់​សង្វែង​ពី​ហ្វូង​របស់​វា។ ដោយ​សត្វ​ចចក​នោះ​មិន​ចង់​ចាប់​កូន​ចៀម​នោះ​ ដោយ​ប្រើ​ហឹង្សា វា​ក៏​ព្យាយាម​រក​នឹក​ពាក្យ​ចាប់​កំហុស​របស់​កូន​ចៀម​នោះ ដើម្បី​បាន​ឳកាស​នឹង​ចាប់​កូន​ចៀម​ស៊ី​ជា​អាហារ។

“អីយ៉ាស់! កាល​ពី​ឆ្នាំ​មុន​នេះ គឺ​ឯង​នេះ​ហើយ​បាន​មើល​ងាយ​យើង” ចចក​ក៏​បាន​ចេញ​វាចាឡើង​មក​។

“ប៉ុន្តែ កាល​ពី​មួយ​ឆ្នាំ​មុន​នោះ​ ខ្ញុំ​មិន​ទាន់​ទាំង​បាន​កើត​ផងហ្នឹង!” ចៀម​បាន​តប​ត​ទៅ​វិញ។

“អ៊ីចឹង ឯង​បាន​ស៊ី​ស្មៅ​ក្នុង​ទី​វាល​របស់​យើង” ចចក​និយាយ​។

“ទេ លោក​ម្ចាស់​ដ៏​ល្អអើយ!” កូន​ចៀម​តបទៅវិញ “ខ្ញុំ​មិន​ទាន់​ទាំង​បាន​ភ្លក់​ស្មៅ​សូម្បី​មួយ​ទង​ផង”

“បើ​អញ្ចឹង គឺ​ឯង​បាន​ផឹក​ទឹក​អណ្តូង​របស់​យើង” ចចក​ឆ្លើយឡើង។

“អត់​ទេ” កូន​ចៀម​អះអាង​ “ខ្ញុំមិន​ធ្លាប់​ដែល​ផឹក​ទឹក​មួយ​តំណក់​ផង តាំង​ពី​កើត​មក មាន​តែ​ទឹក​ដោះ​ម៉ែ​ខ្ញុំ​ទេ ដែល​ជា​ចំនី​ និង ទឹក​របស់​ខ្ញុំ”។

ដោយ​មិន​ចាំ​យូរ​ចចក​ ក៏​បាន​ចាប់​ក្រញី​ឆី​កូន​ចៀម​ជា​អាហារ​មួយ​រំពេច​នោះ​ទៅ រួច​ពោល​ថា

“ហឹះ! អញ​មិន​ចាំ​បាច់​​ធ្វើ​ជា​ទន់​ខ្សោយ​តទៅទៀត​ទេ ទោះ​បី​ជា​ឯង​មាន​ហេតុផល​ត្រឹម​ត្រូវ​ប៉ុណ្ណា​ក៏​ដោយ!”

អ្នក​មាន​អំណាច​តែ​ងតែរក​ឃើញ​នូវ​ពាក្យ​ដោះ​សារ​ដោយ​អាង​អំណាច​របស់​ខ្លួន​​ជានិច្ច!


The Wolf And The Lamb

WOLF, meeting with a Lamb astray from the fold, resolved not to lay violent hands on him, but to find some plea to justify to the Lamb the Wolf’s right to eat him. He thus addressed him: “Sirrah, last year you grossly insulted me.” “Indeed,” bleated the Lamb in a mournful tone of voice, “I was not then born.” Then said the Wolf, “You feed in my pasture.” “No, good sir,” replied the Lamb, “I have not yet tasted grass.” Again said the Wolf, “You drink of my well.” “No,” exclaimed the Lamb, “I never yet drank water, for as yet my mother’s milk is both food and drink to me.” Upon which the Wolf seized him and ate him up, saying, “Well! I won’t remain supperless, even though you refute every one of my imputations.” The tyrant will always find a pretext for his tyranny.

 

បកប្រែ​ដោយ ឌីយ៉ា

ដក​ស្រង់​ចេញពី Aesop’s fable

Advertisements

5 Replies to “ចចក និង​ កូន​ចៀម​”

    1. ហ្នឹងហើយ អាចចកក្បាលខូច! អេណា​ជួយ​ប្រដៅ​ឲ្យផង ព្រោះ​ច្រុក​ខ្មែរ​យើង​មាន​ច្រើន​ណាស់ប្រើស្ទីលហ្នឹង!

      Like

    1. ហិហិ អរគុណ​ច្រើន​សម្លាញ់​ដែល​បាន​ចូលលេង​! កែ​រួច​រាល់​ហើយ! អាគិគិគិគិ

      Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s