ទំលាប់គួរបោះបង់ចោល

គេសង្កេតឃើញឪពុកម្តាយខ្លះ ស្រលាញ់កូនជ្រុលពេកទំលាប់និយាយជែពព្រែជាមួយកូនឱ្យកូនហ៊ានតមាត់ តាំងពីតូចឱ្យកូនហៅ​អា​ឪ​អា​កញ្ចាស់​មីម៉ែមីកញ្ចាស់…។

បង្រៀនកូនឱ្យជេរបញ្ចោរគេ តាំងពីចេះនិយាយ​មួយម៉ាត់ដំបូងតរៀងមក។នៅពេល​កូនចេះជេរបញ្ចោរពាក្យអាសអាភាសឪពុក​ម្តាយ​សប្បាយ​​ចិត្តណាស់សប្បាយក្អាកក្អាយរកអ្វីផ្ទឹមគ្មាន។ នៅពេលវាធំឡើង វាក៏នៅចាំពាក្យជេរបញ្ចោរនោះដដែល។ ។ នៅពេល​ហាមវា​ឱ្យឈប់​ជេរឬនៅពេលខឹងនឹងវាជេរខ្លួន ឪពុកម្តាយខ្លះក៏រត់ដេញវាយកូនហាក់ដូចជាទើបនឹងមានអាយុស្របាលនឹងកូន។ ឪពុកម្តាយ​ខ្លះអួត​ប្រាប់អ្នកដទៃថា កូនកាចណាស់ ព្រហើនណាស់ មិនចេះខ្លាចចាស់ណាមួយទេ វាហ៊ាននិយាយតវ៉ាឈ្នះចាស់ៗទាំងអស់, កូនខ្ញុំវា​មិនខ្លាចខ្ញុំ​ទេ, កូនខ្ញុំរឹងទទឹងណាស់ មិនយូរប៉ុន្មានក្មេងនោះវាយល់និស្ស័យឪពុកម្តាយវាវានឹងធ្វើដូចពាក្យពោលខាងលើនេះពុំខាន។ មានជីដូនជីតាខ្លះ ស្រលាញ់​ចៅខ្លាំងពេករហូតដល់មិនហ៊ានធ្វើឱ្យឃ្នើសចិត្តចៅបន្តិចបន្តួចសោះឡើយ សូម្បីចៅទារខោកក្បាល ឬជុះនោម​ច្រាសក៏ស៊ូទ្រាំ​ឱ្យ​ចៅ​ពេញ​ចិត្តដែរ។​ អ្នកខ្លះទៀតធ្វើជាដំរី សេះ ឱ្យចៅជិះពីលើខ្នងឬលើស្មាដោយឱ្យទាំងរំពាត់ទៅវាសំរាប់ទាំងវាយទៀតផង ការ​ស្រលាញ់​ក្មេងរបៀបនេះនាំឱ្យកើតការឆ្គាំឆ្គងខ្លាំងណាស់ ពីប្រភពអ្នករស់នៅជិតខាង។ ការស្រលាញ់កូនចៅជាការគួរឱ្យសរសើរហើយ តែការដែលធ្វើឱ្យ​កូនចៅមានទំលាប់ខូច-អាក្រក់ ជាការធ្វើឱ្យអ្នកផងគេមើលងាយយើងទៅវិញទេ។ តាមធម្មតាគេតែង​ស្ងើចសរសើរដល់​មាតាបិតា ឬជីដូនជីតាដែលស្រលាញ់កូន-ចៅមិនឱ្យក្មេងដឹងចិត្តរហូតដល់ក្លាយទៅជាព្រហើន។

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s