ភ្លៀង​

ថ្ងៃ​ទី ២៣ មីនា ២០១១ ម៉ោង ៨យប់ នា​ខណៈ​ពេល​ដែល​ភ្លៀង​បាន​បង្អុរ​មក​លើ​ប្រថពី​នៃ​រាជធានី​ភ្នំពេញ​ ខ្ញុំ​កំពុង​តែ​នៅ​រាន​ហាលក្រៅ​ផ្ទះ​ឈរ​ហាលភ្លៀង​តែ​ម្នាក់ឯង​។ ខ្ញុំ​ស្រឡាញ់​ភ្លៀង! ខ្ញុំ​មាន​រឿង​ច្រើន​ដែល​ទាក់​ទងនឹង​ភ្លៀង។ ខ្ញុំ​ដឹង​ច្បាស់​ថា ភ្លៀង​ពេល​នេះ ខុស​កាល​ពីខ្ញុំ​នៅ​ក្មេង ហើយ​ក៏​ខុស​ពី​ប៉ុន្មាន​កន្លះ​ឆ្នាំ​មុន​ដែរ។ កន្លះ​ឆ្នាំ​មុន​ខ្ញុំ​បាន​ឈរ​នៅ​ក្រោម​ភ្លៀង នៅ​លើ​ទូក​​នៅតាម​ដង​ទន្លេ​ជាមួយ​មនុស្ស​ម្នាក់។ វា​ជាអនុស្សាវរីយ៍​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។ តែ​ពេលនេះ ខ្ញុំ​នៅ​តែ​ម្នាក់ឯង ហើយ​បាន​ប្រាប់​ភ្លៀង​ពី​អារម្មណ៍​របស់​ខ្ញុំ និង​ប្រាប់​ភ្លៀង​ពី​រឿង​សម្ងាត់​មួយ។ ខ្ញុំ​នឹង​មិន​ភ្លេច​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​ភ្លៀង​នៅ​យប់​នេះទេ។ បេះ​ដូង​ខ្ញុំ​លែង​ចាប់​អារម្មណ៍ ហើយ​ក៏​លែង​ខ្វល់​ខ្វាយ​ថាគេ​នឹង​ចាំ​រឿង​រ៉ាវ​ទាំងនេះបាន​ឬអត់នោះទេ ទោះ​បី​ជា​គាត់​ភ្លេច​ទៅក៏ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទៀតដែរ។ តែ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នៅពេលនេះគឺ ខ្ញុំ​នឹង​មិន​បោះ​បង់​នូវ​ពាក្យ​សម្តីដែល​ខ្ញុំ​បាន​និយាយ​កាល​ពី​គ្រា​ដើម ហើយ​នឹង​គ្រា​នេះ​នៅ​ក្រោម​ភ្លៀង​ទេ។ អរគុណ​កំណត់​ហេតុ​ដ៏​ខ្លី​នេះ ដែល​អ្នកបាន​ស្តាប់​ខ្ញុំ​និយាយ​ពាក្យ​នេះ។ ឈប់​សរសេរ​ត្រឹម​នេះចុះ! លា​ហើយ!

Advertisements

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s